autoadmin
  • អន្តរជាតិ

    ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយ ក្នុងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៣នាក់ និងជាច្រើននាក់ទៀតរងរបួស នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC។ ជនដៃដល់មានអាយុ ២២ ឆ្នាំ និងត្រូវចាប់ខ្លួនបាននៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីប៉ូលីសទទួលបានសេចក្តីរាយការណ៍ ហើយបានប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុភ្លាមៗ។ ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងបានធ្វើការបាញ់បោះម្នាក់ឯង ដោយគ្មានអ្នកសមគំនិតផ្សេងទៀតនោះទេ។ សាក្សីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងបានរត់ចូលទៅក្នុងបន្ទប់ទឹក ហើយលាក់ខ្លួននៅទីនោះ បន្ទាប់ពីបានឮសំឡេងកាំភ្លើងប្រហែល ១០ គ្រាប់។ នាង​បាន​និយាយ​ថា នាង​ខ្លាច​អស់​អស់មួយ​ជីវិត។ នាង​បាន​និយាយ​ថា មនុស្ស​ម្នា​បានភ័យ​ស្លន់ស្លោ ហើយ​ប្រញាប់ប្រញាល់​ឆ្ពោះ​ទៅ​រកច្រក​ចេញ។ យ៉ាងណា ប៉ូលិស​និយាយ​ថា ពួកគេមិនអាចបញ្ជាក់ពី​លទ្ធភាព​ដែល​ថា ​ការ​បាញ់​ប្រហារ​នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​នោះទេ។ គួរឱ្យដឹងដែរថា

    July 4, 2022
  • អន្តរជាតិ

    យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ទីក្រុង Lysychansk ភាគ​ខាង​កើតរបស់ខ្លួន ពេលនេះ​បាន​ធ្លាក់​ក្រោមដៃ​យោធា​រុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ អគ្គសេនាធិការកងទ័ពបាននិយាយថា៖«បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅ Lysychansk កងកម្លាំងការពាររបស់អ៊ុយក្រែនត្រូវបង្ខំចិត្តដកខ្លួនចេញពីទីតាំង និងជួរដែលពួកគេធ្លាប់កាន់កាប់»។ មុននេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមបានទីក្រុង Lysychansk និងបានកាន់កាប់តំបន់ Luhansk ទាំងស្រុង។ ប្រធានាធិបតី Volodymyr Zelensky បានសន្យាថា កងកម្លាំងអ៊ុយក្រែននឹងត្រឡប់ទៅ Lysychansk វិញ ដោយអរគុណចំពោះយុទ្ធសាស្ត្ររបស់ពួកគេ និង អរគុណចំពោះការផ្គត់ផ្គង់អាវុធទំនើបៗ។ ការដួលរលំនៃ Lysychansk គឺមិនមានន័យថា

    July 4, 2022
  • អន្តរជាតិ

    ទីក្រុងម៉ាកាវ បានចាប់ផ្តើមការធ្វើតេស្តរកជំងឺ COVID-19 ជុំថ្មីទូទាំងទីក្រុង នៅថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ សម្រាប់អ្នកស្រុករបស់ខ្លួនច្រើនជាង ៦០ ម៉ឺននាក់ ខណៈដែលមន្ត្រីកំពុងមមាញឹកដើម្បីទប់ស្កាត់ចំនួនករណីកើនឡើង នៅក្នុងការផ្ទុះដ៏អាក្រក់បំផុតមួយ នៅក្នុងមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុតរបស់ពិភព លោកចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ ការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់អ្នកស្រុកទាំងអស់ នឹងធ្វើឡើង ៣ដង ក្នុងសប្តាហ៍នេះនៅទូទាំងទីក្រុង ហើយពលរដ្ឋក៏ត្រូវបានណែនាំឱ្យធ្វើតេស្ដអង់ទីហ្សែន ដោយខ្លួនឯងបន្ថែមទៀតផងដែរ។ ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីក្រុងបានរកឃើញករណីថ្មីចំនួន ៩០ កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៧៨៤ ករណី ចាប់តាំងពីពាក់កណ្តាលខែមិថុនា ខណៈមនុស្សជាង ១១,០០០ នាក់

    July 4, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី០២ ខែកក្កដា CNN និង Reuters បានរាយការណ៍ពីការរញ្ជួយដីកម្រិត ៦.១ រិចទ័រនៅជិត Bandarlengeh ដែលជាទីក្រុង​កំពង់ផែ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​អ៉ីរ៉ង់​នៅ​មុនពេល​ព្រលឹម (ម៉ោង​​ក្នុង​តំបន់) ដោយវាត្រូវបានបន្តដោយការរញ្ជួយដីពីរលើកទៀត ដែលបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងរបួស ៤៩នាក់ផ្សេងទៀត ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់។ មន្ត្រីសមត្ថកិច្ចបាន​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​ផ្លូវការ​ ពីការរញ្ជួយដីដែលបានវាយប្រហារភូមិ Sayehkosh នៅជិតឆ្នេរឈូងសមុទ្រអ៊ីរ៉ង់ នៅក្នុងខេត្ត Hormozkan នៅម៉ោងប្រហែល ២:០០នាទីព្រឹកម៉ោងក្នុងស្រុក។ បន្ទាប់មកទៀតដោយកម្លាំងរំញ័រ នេះបានបន្តចំនួន ២៤ដង និងការរញ្ជួយដ៏ខ្លាំងចំនួន ២កម្រិត ៦.៣ និង ៦.១

    July 3, 2022
  • អន្តរជាតិ

    ក្រុមការងាររបស់ប្រធានាធិបតីលោក Joe Biden បានប្រកាសថា អតីតនាយកប្រតិបត្តិ Apple និងជាសហស្ថាបនិក លោក Steve Jobs បានទទួលរង្វាន់ Presidential Medal of Freedom រួមជាមួយនឹងជនជាតិអាមេរិកដ៏លេចធ្លោផ្សេងទៀត។ ក្រុមការងាររបស់លោក Joe Biden បានធ្វើសេចក្តីប្រកាសនៅលើគេហទំព័ររបស់សេតវិមាន អំពីការប្រគល់មេដាយសេរីភាពរបស់ប្រធានាធិបតី ដែលនៅឆ្នាំនេះ មានឥស្សរជនមកពីមជ្ឈដ្ឋានផ្សេងៗ និងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនេះពីប្រធានាធិបតីសហរដ្ឋអាមេរិក។ ចំណែកឈ្មោះដែលគួរឱ្យចាប់អារម្មណ៍មួយត្រូវបានចេញផ្សាយដោយគេហទំព័រសេតវិមានគឺ លោក Steve Jobs ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Apple បានស្លា.ប់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១

    July 3, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមករណី​ដែល​អ្នក​ប្រើ​ហ្វេសប៊ុក​ឈ្មោះ Tikky Chom បាន​បង្ហោះ​វីដេអូ​ឃ្លីប​ផ្ទះ​ជួល​មួយ​កន្លែង ជាមួយនឹងគំនរសំរាមដ៏ធំនៅខាងក្នុង ម្ចាស់​ហ្វេ​ស​ប៊ុ​ក​បាននិយាយ​ថា ជា​ផ្ទះ​ជួល​ដែល​នាង​ឱ្យ​ដាក់អោយគេ​ជួល បន្ទាប់​មក​អ្នក​ជួល​ក៏បាន​ជំពាក់​ថ្លៃ​ជួល​ជា​ច្រើន​ខែ លុះពេលនាងចូលបន្ទប់នោះ ស្រាប់តែភ្ញាក់​ផ្អើល​ពេល​ម្ចាស់ផ្ទះ​ប្រទះ​ឃើញ​គំនរ​សំរាម​យ៉ាង​ធំ​នៅ​ក្នុង​បន្ទប់ ថែមទាំងមានក្លិនស្អុយពាសពេញបន្ទប់ទៀតផង។ សំរាមទាំងនោះមានទាំង ឆ្នាំងដាំបាយ ថង់កាកសំណល់អាហារដ៏រលួយ ឧបករណ៍អគ្គិសនី ក្រៅ​ពី​នេះ​ក៏​ឃើញស្នាម​ដាន​អ្នក​ជួល​ដេក​ក្នុង​បន្ទប់​ដែរ ដោយកន្លែងដេកត្រូវបានរៀបចំនៅលើគំនរសំរាមនៅក្នុងបន្ទប់។ ចំពោះផ្ទះ​នេះ​មាន​ទី​តាំង​នៅ​ភូមិ​លេខ​៥ ភូមិ​បាន​ឃួន​គីន​ណាម ឃុំ​អៅណាង ស្រុក​ krabi ខេត្ត​ Krabi។ ថ្មីៗនេះ កាលពីថ្ងៃទី២ កក្កដា អ្នកយកព័ត៌មានបានទាក់ទងទៅម្ចាស់ផ្ទះ ដែលគេស្គាល់ឈ្មោះថា ស៊ុំ ម៉ាលីន ឈុំឆោម អាយុ

    July 3, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី០១ ខែកក្កដាអ្នកសារព័ត៌មានបានរាយការណ៍ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​តំបន់​ទីក្រុងបាងកក ដែល​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​នៅ​តំបន់​ជា​ច្រើន។ បន្ទាប់មកលោក Chatchart Sitthiphan អភិបាលក្រុងបាងកក បានចុះមកត្រួតពិនិត្យប្រព័ន្ធលូរបស់សមត្ថកិច្ច ដោយ​ជិះ​ម៉ូតូ​នៅ​តាមផ្លូវ Soi Pracha Songkhro ទាំង​ព្រលឹម ក្រោយ​ដឹង​ថា ​តំបន់​នោះ​លិច​ផ្លូវ ធ្វើឱ្យចរាចរណ៍ពិបាក ប្រជាជនបានរងទុក្ខ។ លោក Chatchart បានជិះ​ម៉ូតូ​កាត់​ផ្សារ​ហ៊ុយ​ឃ្វាង ហើយបានរកឃើញថា ទឹកបានរីងស្ងួត ហើយ​ក៏បានបន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​សូយ​ឥន្ទធរ ដោយ​សារ​ទឹក​ជន់​លិច​ផ្លូវ​នៅ​តំបន់​នោះ​ខ្លាំង និង​បង្ក​ការ​លំបាក​សម្រាប់​រថយន្ត​ធុន​តូច។ ​ក្នុង​ការ​ធ្វើ​ដំណើរ ជាមួយគ្នានេះ មន្ត្រីពាក់ព័ន្ធបានចុះទៅពិនិត្យផ្ទៃទឹកទាំងស្រុង ដើម្បីពន្លឿនការបង្ហូរទឹក។ ​ ខណៈអភិបាលក្រុង Chatchart បានចុះពិនិត្យទឹកជំនន់តាមតំបន់មួយៗ

    July 2, 2022
  • អន្តរជាតិ

    មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធមីស៊ីលពីដីទៅអាកាស NASAMS ចំនួន ២, រ៉ាដាប្រឆាំងកាំភ្លើងធំចំនួន ៤ និងគ្រាប់រំសេវកាំភ្លើងធំរហូតដល់ ១៥០,០០០ ដុំ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់ជំនួយអាវុធចុងក្រោយបំផុតរបស់ខ្លួន។ កញ្ចប់ជំនួយដែលមានតម្លៃប្រហែល ៨២០ លានដុល្លារ ត្រូវបានប្រកាសយ៉ាងទូលំទូលាយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីការប្រមូលផ្តុំមេដឹកនាំណាតូ ដែលផ្តោតលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រជាជនអ៊ុយក្រែនបន្តប្រឈមមុខនឹងភាពឃោរឃៅ ដែលបានគូសបញ្ជាក់ម្តងទៀតក្នុងសប្តាហ៍នេះ ដោយការវាយប្រហារតាមអាកាសលើផ្សារទំនើបមួយកន្លែង ដែលពោរពេញទៅដោយជនស៊ីវិល។ ពួកគេនៅតែបន្តប្រយុទ្ធដើម្បីជាតិរបស់ពួកគេ ហើយសហរដ្ឋអាមេរិកនៅតែបន្តឈរក្បែរពួកគេ និងបុព្វហេតុរបស់ពួកគេ»។ គួររំលឹកដែរថា យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី

    July 2, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី 1 ខែកក្កដា សារព័ត៌មាន France24 បានរាយការណ៍ថា លោក Hans Kluke នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុបបានប្រមើលមើលស្ថានភាពជំងឺរាតត្បាតនៃ COVID-19 នៅអឺរ៉ុបថា វានឹងត្រឡប់មកវិញ ដោយនឹងរកឃើញករណីអ្នកឆ្លង Covid-19 កើនឡើងក្នុងអំឡុងពេលរដូវក្តៅ (ខែកក្កដាដល់ខែកញ្ញា) នៅអឺរ៉ុបក្នុងឆ្នាំនេះ ខណៈដែលឥឡូវនេះករណីថ្មីនៃ Covid-19 ត្រូវបានរកឃើញនៅអឺរ៉ុបបានកើនឡើងបីដងធៀបនឹងចុងខែឧសភា។ នាយកអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុប ប្រាប់​អ្នក​យក​ព័ត៌មាន AFP យ៉ាង​ដូច្នេះថា៖ “ខណៈពេលដែលប្រទេសផ្សេងគ្នា នៅទូទាំងទ្វីបអឺរ៉ុប បានលុបចោលវិធានការខាងផ្នែកសង្គមផ្សេងៗ ដែលពីមុនបានរឹតបន្តឹងការគ្រប់គ្រង ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ដូច្នេះ​ហើយ​ទើប​បង្ក​ឱ្យ​ជំងឺ

    July 2, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលនៅតំបន់កំពង់ផែ Odesa ភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់មនុស្សចំនួន ២១ នាក់ និង ៣៩ នាក់ ផ្សេងទៀតរងរបួស។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន (State Emergency Service ) បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រ នៅក្នុងទីប្រជុំជន Serhiivka ដោយមីស៊ីលបានហោះសំដៅផ្ទះល្វែងមួយ ដែលមានកម្ពស់ ៩ជាន់។ ខ្លួនក៏​បាន​បញ្ចេញ​វីដេអូ​នៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ និង​ក្រុមសង្គ្រោះ ដែលចូលទៅរុករកជនរងគ្រោះនៅក្នុងអគារ។ ក្នុងពេលជាមួយគ្នានោះ មីស៊ីលមួយគ្រាប់ទៀតបានហោះចូលទៅក្នុងកន្លែងបោះជំរុំ ដោយអាជ្ញាធរអ៊ុយក្រែនបាននិយាយថា យន្តហោះរុស្ស៊ីបានបាញ់មីស៊ីលចេញពីទិសដៅទៅសមុទ្រខ្មៅ។ អ្នក​ស្រុក​ម្នាក់​និយាយ​ថា គាត់​រស់​នៅ​ក្បែរ​នោះ ហើយ​ឮ​សំឡេង​ផ្ទុះ។

    July 2, 2022