autoadmin
  • អន្តរជាតិ

    កាលពីថ្ងៃទី៦ ខែកក្កដា នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹងអំពីព្រឹត្តិការណ៍រញ្ជួយដីជាបន្តបន្ទាប់នៅកោះ Andaman ប៉ុន្តែការរញ្ជួយដីមួយក្រុមតូចនេះមិនបង្កជារលកយក្សស៊ូណាមិទេ។ នាយកស្ឋានបានបង្ហាញថា មានការរញ្ជួយដីកម្រិត ៤.០ ទៅ ៤.៩ រ៉ិចទ័រ ចំនួន ៣១លើក បានកើតឡើង ចាប់ពីថ្ងៃទី០៤ ខែកក្កដា វេលាម៉ោង ១២:៣៥ ដល់ថ្ងៃទី០៦ កក្កដា វេលាម៉ោង ១:៣០ រសៀល ដែលមានចំណុចកណ្តាលចម្ងាយប្រហែល ៥០០គីឡូម៉ែត្រពីប្រទេសថៃក្នុងខេត្ត Phang Nga គឺជាគ្រោះរញ្ជួយដីដែលត្រូវបានគេស្គាល់ថា ជារលករញ្ជួយដី ដែលត្រូវបានកំណត់ដោយការរញ្ជួយដីមួយក្រុមធំ «ពីតូចទៅមធ្យមដែលកើតឡើងនៅក្បែរនោះ» រួមគ្នាក្នុងរយៈពេលខ្លី ដែលកើតឡើងនៅតាមបណ្តោយនៃមហាសមុទ្រ

    July 7, 2022
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ថ្នាំអង់ទីករដែលបង្កើតឡើយដោយក្រុមហ៊ុន AstraZeneca សម្រាប់ការការពារប្រឆាំងនឹងជំងឺ COVID-19 ត្រូវបានអាជ្ញាធរចិនអនុញ្ញាតឱ្យមានការប្រើប្រាស់ នៅក្នុងខេត្ត Hainan ភាគខាងត្បូងរបស់ខ្លួន មុនពេលឈានដល់ការអនុម័តថ្នាក់ជាតិ។ ជម្រាបផងដែរថា ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលវេជ្ជសាស្រ្តថ្មីៗនៅក្នុងតំបន់ពិសេស Hainan ដើម្បីជាផ្នែកនៃគោលនយោបាយអនុគ្រោះដល់តំបន់នេះ ដើម្បីលើកកម្ពស់សេវាវេជ្ជសាស្រ្តដល់ភ្ញៀវមកពីក្នុងប្រទេស និងក្រៅប្រទេស។ យោងតាមការចុះផ្សាយដោយ Hainan Daily ដែលគាំទ្រដោយអាជ្ញាធរបក្សកុម្មុយនិស្តខេត្តបានឱ្យដឹងថា ការដឹកជញ្ជូនថ្នាំ Evusheld របស់ AstraZeneca ដែលមានតម្លៃ ២១.៩៨ លានយ័ន (៣.២៨ លានដុល្លារ) ត្រូវបានបញ្ចប់នៅគយក្នុងស្រុក ក្នុងនាមជាការនាំចូលពិសេស។ ថ្នាំនេះត្រូវបានអនុញ្ញាតនៅក្នុងតំបន់ជាច្រើន

    July 7, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការឆ្លងជំងឺ COVID-19 កំពុមានសន្ទុះកើនឡើង ហើយកំពុងអំពាវនាវឱ្យមានវិធានការទប់ស្កាត់ករណីជាបន្ទាន់។ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អគ្គនាយក WHO គឺលោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីដែលត្រូវបានរាយការណ៍ទូទាំងពិភពលោកក្នុងមួយសប្តាហ៍ បានកើនឡើងជិត ៣០% ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ។ លោក​បាន​ចង្អុល​បង្ហាញ​ថា អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង គឺ BA.4 និង BA.5 បាន​ក្លាយ​ជាប្រភេទលេច​ធ្លោខ្លាំង​នៅ​អឺរ៉ុប និង​អាមេរិក។ លោកបាននិយាយថា ការធ្វើតេស្តរកជំងឺ COVID-19 ត្រូវបានកាត់បន្ថយនៅក្នុងប្រទេសជាច្រើន ដែលបិទបាំងរូបភាពពិតនៃការឆ្លង។

    July 7, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី០៦ ខែកក្កដា សារព័ត៌មាន CNN បានរាយការណ៍ថា ទីក្រុង Xi’an ដែលមានប្រជាជនចំនួន ១៣លាននាក់នៅក្នុងខេត្ត Shaanxi ភាគកណ្តាលប្រទេសចិន នឹងត្រូវបិទទ្វារតាមតំបន់មួយចំនួនរយៈពេលប្រាំពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ទី០៦ ខែកក្កដាតទៅ បន្ទាប់ពីមានការរាយការណ៍ជាលើកដំបូងនៃករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ omicron BA.5.2។ ​បើ​តាម​មន្ត្រី​គ្រប់គ្រង​ជំងឺ​ក្នុង​តំបន់នៃទីក្រុង Xi’an មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ Omicron BA.5.2 ដែលត្រូវបានបញ្ជាក់ចំនួន ១៨ករណីកាលពីថ្ងៃសៅរ៍ ទី០២ ខែកក្កដា ដល់ថ្ងៃច័ន្ទ ទី០៤ ខែកក្កដា។ នេះជាលើកទីមួយនៃការផ្ទុះឡើងវិញ ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុង

    July 7, 2022
  • អន្តរជាតិ

    លោក Jin Lei អនុប្រធានការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុងសៀងហៃ បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធថា អាជ្ញាធរនៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិន បានបញ្ជាឱ្យមានការផ្អាកហាងខារ៉ាអូខេ ខណៈដែលទីក្រុងព្យាយាមទប់ស្កាត់ករណីថ្មីៗនៃជំងឺ COVID-19 ដែលពាក់ព័ន្ធនឹងកន្លែងកម្សាន្តប្រភេទនេះ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងសាធារណៈ និងវប្បធម៌ផ្សេងទៀត ដែលទើបតែបានបើកឡើងវិញនាពេលថ្មីៗនេះ ដូចជាបណ្ណាល័យអាចនៅបើកចំហបាន ដោយបន្ថែមថា ទីក្រុងសៀងហៃនឹងផ្តល់ការឧបត្ថម្ភធន ដើម្បីកាត់បន្ថយបន្ទុកលើក្រុមហ៊ុនទាំងនោះ។ កាលពីព្រឹកថ្ងៃពុធ ទីក្រុងនេះបានរកឃើញករណីជំងឺ COVID-19 ថ្មីៗចំនួន ២ ករណី។ លោក Jin បាននិយាយថា មនុស្សចង់ទៅកន្លែងកម្សាន្ត ហើយកន្លែងទាំងនោះក៏ចង់បើកទ្វារឡើងវិញ ប៉ុន្តែកន្លែងបែបនេះជាធម្មតានៅក្នុងអគារបិទជិត ហើយគុណភាពនៃការគ្រប់គ្រងប្រែប្រួល ដែលនាំឱ្យហានិភ័យនៃការចម្លងជំងឺ COVID-19

    July 7, 2022
  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken គ្រោងនឹងជួបសមភាគីចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលីក្នុងសប្តាហ៍នេះ សម្រាប់ «ការជជែកដោយស្មោះត្រង់» ស្តីពីការឆ្លើយតបរបស់ទីក្រុងប៉េកាំង ចំពោះស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន។ ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Dan Kritenbrink បាននិយាយតាមទូរស័ព្ទ​ជាមួយ​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារថា អាទិភាពកំពូលសម្រាប់កិច្ចប្រជុំរវាងលោក Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi គឺដើម្បី «គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់យើង ចំពោះទំនាក់ទំនងការទូតដ៏ខ្លាំងក្លា និងការរក្សាបាននូវទំនាក់ទំនងបើកចំហរ ជាមួយសាធារណៈរដ្ឋប្រជាមានិតចិន»។ កាលពីសប្តាហ៍មុន ប្រទេសចិនជាលើកដំបូងត្រូវបានដាក់ចូលនៅក្នុង «គំនិតយុទ្ធសាស្ត្រ» របស់អង្គការណាតូ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុក នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។ ឯកសារនេះបង្ហាញពីបញ្ហាប្រឈមផ្នែកសន្តិសុខ

    July 6, 2022
  • អន្តរជាតិ

    យន្តហោះចម្បាំងបំបាំងកាយ F-35A របស់កងទ័ពអាកាសអាមេរិក បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ នៅក្នុងដំណើរទស្សនកិច្ច ដែលបានប្រកាសជាសាធារណៈជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលសម្ព័ន្ធមិត្តទាំង ២ និងកូរ៉េខាងជើង កំពុងបង្អួតគ្នាទៅវិញទៅមកនូវអាវុធទំនើបៗរបស់ខ្លួន។ សមយុទ្ធយោធារួមគ្នារវាងកូរ៉េខាត្បូង និងអាមេរិក ត្រូវបានខកខានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលើកទី១ គឺនៅក្នុងឆ្នាំ២០១៨ នៅពេលសម្ព័ន្ធមិត្តទាំង ២ ខិតខំប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងក្រោយមកទៀត គឺដោយសារជំងឺរាតត្បាត COVID-19។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ F-35A ចំនួន ៦ នឹងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ១០ថ្ងៃ។ ក្រសួងបាននិយាយថា៖«គោលបំណងនៃការដាក់ពង្រាយនេះ គឺដើម្បីបង្ហាញពីការរារាំងដ៏ខ្លាំងក្លា និងជំហរការពាររួមគ្នានៃសម្ព័ន្ធភាពសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ស្របពេលជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការ រវាងកងទ័ពអាកាសកូរ៉េខាងត្បូង

    July 6, 2022
  • អន្តរជាតិ

    យោងតាមទំព័រហ្វេសប៊ុក «New Chiang Mai You’ve Never Seen» បានបង្ហោះរូបថត Pre-Wedding បុរស-នារី ដែលនារីម្នាក់ស្លៀកឈុតខ្មៅ នៅចំពោះមុខរូបថតអ្នកស្លា.ប់។ ចំណែករឿងដ៏សោកសៅ និងជ្រាលជ្រៅ គឺយុវជនខេត្តឈៀងម៉ៃ ដែលមានអាយុ ៣១ឆ្នាំ បានស្លាប់ភ្លាមៗបន្ទាប់កើតជំងឺគ្រុនឈាម នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មុន​ពេល​រៀប​ការចំនួនពីរ​ថ្ងៃ​ជាមួយ​មិត្ត​ស្រី​ជនជាតិ​ឡាវ។ សព​ត្រូវ​បាន​គេ​ដឹក​ត្រឡប់​ទៅ​រៀបចំ​បុណ្យ​នៅ​ស្រុក​កំណើត​នៅ​ស្រុក Chom Thong ខេត្តឈៀ​ង​ម៉ៃ ដោយ​កូនក្រមុំ​ក៏តាម​ដាន​យ៉ាង​ទៅចូលរួម​ក្នុង​ពិធី​នោះ​​ដែរ។ ក្នុងនោះដែរសាច់ញាតិខាងប្រុសក៏បានរួមដៃគ្នា គួចដៃទទួលកូនក្រមុំនៅពីមុខរូបថត អនាគតកូនកំលោះក្នុងពិធីបុណ្យសពនោះ។ បើតាមប្រភពសារព័ត៌មាន​បាន​បញ្ជាក់ថា កាលពីម្សិលមិញជាថ្ងៃរៀបការរបស់ចៅប្រុសដែលមានឈ្មោះថា Jay ហើយវាក៏គួរតែជាថ្ងៃដែលមានសេចក្តីសុខបំផុតក្នុងជីវិតនាវ័យកំលោះរបស់គេ ប៉ុន្តែពីរថ្ងៃមុនថ្ងៃរៀបការ

    July 6, 2022
  • អន្តរជាតិ

    ទាហាន​រុស្ស៊ី​​បានចាប់យកទីក្រុង Lysychansk ភាគ​ខាង​កើតអ៊ុយក្រែនដោយជោគជ័យ ហើយឥឡូវនេះ ពួកគេកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់ Donetsk នៅភាគខាងត្បូងវិញម្ដង។ ពួកគេបានកាន់កាប់តំបន់ Lysychansk កាលពីចុងសប្តាហ៍ ហើយក៏កំពុងដណ្ដើមយកតំបន់ភាគខាងកើតទាំងអស់នៅទីក្រុង Luhansk ផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា យោធានឹងបន្តឈានទៅមុខរហូតដល់ពួកគេសម្រេចបាននូវគោលដៅទាំងអស់ របស់ប្រធានាធិបតីលោក Vladimir Putin ។ លោក Shoigu បាននិយាយថា ការធានានូវជីវិតសន្តិភាពនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយទាហានរុស្ស៊ីនឹងនៅតែបន្ត ហើយអាទិភាពចម្បងសម្រាប់ថ្ងៃនេះ គឺការរក្សាអាយុជីវិត និងសុខភាពរបស់កងទ័ព និងមិនរាប់បញ្ចូលការគំរាមកំហែងដល់សន្តិសុខរបស់ជនស៊ីវិលឡើយ។ យ៉ាងណាក៏ដោយ យោធារុស្ស៊ីត្រូវបានគេមើលឃើញថា

    July 6, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath បានឱ្យដឹងថា ប៉ូលីសថៃបានចេញសារដាស់តឿនដល់អ្នកដែលចូលចិត្តធ្វើដំណើរតាមយន្តហោះ បន្ទាប់មកបង្ហោះរូបភាពសំបុត្រយន្តហោះ និងលិខិតឆ្លងដែន ដោយសារការធ្វើបែបនេះ នឹងបង្កឱ្យមានហានិភ័យនៃចោរតាមអ៉ឺនធឺណិតទាញយកព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុពី QR Code ឬ Barcode នៅលើសំបុត្រ។ កាលពីថ្ងៃទី៥ ខែកក្កដា លោកវរសេនីយ៍ឯក Siriwat Deepor អ្នកនាំពាក្យរងនៃអគ្គស្នងការនគរបាលជាតិថៃ បាននិយាយថា យោងតាមលោកឧត្តមសេនីយ៍ទោ Suwat Chaengyodsuk ស្នងការនគរបាលមានគោលនយោបាយដើម្បីអោយប៉ូលីសភូមិន្ទថៃ ជូន​ដំណឹង និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​បទល្មើស​បច្ចេកវិទ្យា ហើយ​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​បន្តបន្ទាប់​។ ការដាក់ចេញគោលនយោបាយនេះ គឺដោយសារតែបច្ចុប្បន្ន ស្ថានភាព​ជំងឺ​កូវីដ-១៩ បាន​ធូរស្រាល ជាលទ្ធផល ចំនួននៃការឆ្លង

    July 6, 2022