- autoadmin
- អន្តរជាតិ
ម៉ាឡេស៊ី៖ អាចនិយាយបានថា នេះវាប្រធានបទដ៏ពេញនិយមនៅក្នុងសង្គមអនឡាញ (viral) នៃប្រទេសម៉ាឡេសុី ក្រោយពីនារីម្នាក់បានផុសឃ្លីបវីដេអូនៃការ Surprise ខួបកំណើតដ៏ធំអស្ចារ្យដែលយកលុយមកតុបតែងធ្វើជានំខេកកម្ពស់រហូតដល់ទៅ ៩ជាន់ ធ្វើអោយមានការវិភាគវែកញែកនៅក្នុងបណ្តាសង្គមជាច្រើន។ នារីក្នុងឃ្លីបនេះ មានឈ្មោះថា Vivian Tong ជនជាតិម៉ាឡេស៊ី ដែលបានប្រារព្ធខួបកំណើតគម្រប់អាយុ ២៦ឆ្នាំរបស់នាង ដោយការរៀបចំដ៏ប្រណិត។ តាមរយៈវិដេអូ ឃើញថាមានមិត្តភក្តិជិតស្និទ្ធចូលរួមនៅក្នុងកម្មវិធីជប់លៀង បន្ទាប់មកមានម្នាក់ក្នុងនោះ គឺប្អូនស្រីជាទីស្រឡាញ់របស់នាងមានឈ្មោះថា Coco Tong បាន Surprise បងស្រីយ៉ាងខ្លាំង ដោយបានបញ្ជាទិញនំខេកជាសាច់ប្រាក់ ដែលមានកម្ពស់ ៩ជាន់ ដោយមានតម្លៃសរុប ៥២,០០០ រីងហ្គីតម៉ាឡេស៊ី ឬជាង១ម៉ឺនដុល្លារ។
July 11, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent បានរាយការណ៍ថា ខ្យងអាហ្រ្វិក Giant African Snail ដែលជាប្រភេទកំពូលខ្យង «បំផ្លាញបំផុតនៅលើភពផែនដី» ដែលអាចចម្លងមេរោគរលាកស្រោមខួរមកមនុស្ស (Meningitis) និងបំផ្លាញដំណាំច្រើនជាង ៥០០ ប្រភេទ ត្រូវបានរកឃើញនៅភាគកណ្តាលរដ្ឋផ្លរីដា។ អាជ្ញាធររដ្ឋបាននិយាយថា អ្នកថែសួនម្នាក់នៅក្នុងខោនធី Pasco របស់រដ្ឋ បានប្រទះឃើញខ្យងដ៏ធំប្រភេទនេះកាលពីថ្ងៃអង្គារ ហើយបានដាក់ខោនធីមួយនេះ នៅក្រោមការនៅដាច់ដោយឡែកភ្លាមៗ ដើម្បីដាក់ថ្នាំកម្ចាត់ខ្យងប្រភេទនេះ និងដាក់ការព្យាបាលផ្សេងៗ។ ពោលគឺ មិនអាចមានខ្យងអាហ្រ្វិក កាកសំណល់ កំទេចកំទី ធាតុរលួយ ឬសម្ភារៈសំណង់ណាមួយ អាចត្រូវបានយកចេញពីតំបន់នោះដោយគ្មានការអនុញ្ញាតពីអាជ្ញាធររដ្ឋនោះឡើយ។ ខ្យងប្រភេទនេះអាចពងបានរាប់ពាន់ក្នុងពេលតែមួយ ហើយវាមានផ្ទុកនូវព្រូនប៉ារ៉ាស៊ីតម្យ៉ាងហៅថា (rat lungworm) ដែលអាចបង្កជាជំងឺរលាកស្រោមខួរដល់មនុស្ស និងត្រូវបានគេចាត់ទុកថាជា
July 11, 2022 - អន្តរជាតិ
គេហទំព័រព័ត៌មានអភិរក្សនិយម របស់អាមេរិកបាននិយាយថា លោក ដូណាល់ ត្រាំ កំពុងពិចារណាទៅចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ។ សារព័ត៌មាន Breitbart បានសួរអតីតប្រធានាធិបតីអាមេរិករូបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា តើគាត់នឹងចូលរួមពិធីបុណ្យសពរបស់លោក អាបេ ដែរ ឬទេ ហើយលោក ត្រាំ ក៏បានឆ្លើយតបថា៖«យើងនឹងមើលថា តើវាទៅជាយ៉ាងណា» ដោយគាត់បានបន្ថែមថា៖«យើងកំពុងនិយាយជាមួយគ្រួសាររបស់គាត់ [អាបេ]»។ លោក ត្រាំ ត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធខ្លាំងណាស់ជាមួយលោក អាបេ ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសុន្ទរកថាយុទ្ធនាការមួយ។ លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ថា៖«គ្រប់ទិដ្ឋភាពនៃបុរសម្នាក់នោះ គឺពិតជាពិសេសខ្លាំងណាស់»
July 11, 2022 - អន្តរជាតិ
ធនាគារកណ្តាលអង់គ្លេសបានព្រមានថា បរិយាកាសសេដ្ឋកិច្ចសម្រាប់ចក្រភពអង់គ្លេសនិងពិភពលោកមានភាពស្រពិចស្រពិលចាប់តាំងពីដើមឆ្នាំ ហើយធនាគារផ្សេងៗ គួរតែបង្កើនទុនបម្រុងសម្រាប់ការការពារនិង ដើម្បីឆ្លងកាត់ព្យុះសេដ្ឋកិច្ចនេះអោយបាន។ លោក Andrew Bailey ទេសាភិបាលធនាគារអង់គ្លេស បាននិយាយថា៖ «សេដ្ឋកិច្ចពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខនឹងកាន់តែយ៉ាប់យ៉ឺនគួរឱ្យកត់សម្គាល់ ហើយស្ថានភាពហិរញ្ញវត្ថុសកលទាំងមូលក៏នឹងតឹងតែងខ្លាំងដែរ»។ ជាមួយគ្នានេះធនាគារកណ្តាលនៃចក្រភពអង់គ្លេស ក៏បានបន្ថែមថា «ស្ថានភាពជម្លោះនៅអ៊ុយក្រែន នឹងក្លាយជាកត្តាសំខាន់មួយទៀតដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក»។ ហេតុនេះហើយ ធនាគារអង់គ្លេសត្រូវបង្កើនអត្រាមូលនិធិបម្រុងរបស់ខ្លួន ដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ចដល់ ២% នៃទ្រព្យសកម្មនៅក្នុងខែកក្កដាឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ធនាគារផ្សេងៗនឹងត្រូវបង្កើនទុនបម្រុងផ្ទាល់ខ្លួនរបស់ពួកគេរួមគ្នា ដែលចំនួនសរុបមានតម្លៃដល់ទៅ ១១ពាន់លានផោន (១៣.២ ពាន់លានដុល្លារ)។ ធនាគារអង់គ្លេសក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃទីផ្សារហិរញ្ញវត្ថុសំខាន់ៗមួយចំនួន ដូចជា មូលនិធិរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម ដោយវាត្រូវបានលក់យ៉ាងច្រើននៅក្នុងខែមីនា ឆ្នាំ២០២០ នៅពេលដែលមេរោគកូវីដ-១៩
July 11, 2022 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បាននិយាយថា ចំនួនករណី COVID-19 នៅក្នុងប្រទេសថៃនឹងចាប់ផ្តើមកើនឡើងនៅសប្តាហ៍ក្រោយ ហើយគួរតែឈានដល់កម្រិតខ្ពស់បំផុតនៅខែកញ្ញា។ អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin កាលពីថ្ងៃសុក្របានបញ្ជាក់ថា ការកើនឡើងអាចមានដោយសារការបន្ធូរបន្ថយវិធានការត្រួតពិនិត្យជំងឺ រួមទាំងការលើកលែងការពាក់ម៉ាស់នៅកន្លែងសាធារណៈមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលប៉ាន់ស្មានថា ជាមួយនឹងការបន្តចាក់វ៉ាក់សាំង និងប្រជាជនដែលប្រកាន់ខ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាលសាធារណៈ ដើម្បីជៀសវាងកន្លែងមានមនុស្សច្រើន និងការជួបជុំសាធារណៈ ការឆ្លងប្រចាំថ្ងៃនឹងចាប់ផ្តើមធ្លាក់ចុះចាប់ពីខែវិច្ឆិកា។ CCSA បានជំរុញឱ្យក្រសួងសុខភាពសាធារណៈវាយតម្លៃស្ថានភាពយ៉ាងដិតដល់ ដើម្បីធានាថា ការចូលមន្ទីរពេទ្យ ការកាន់កាប់គ្រែសម្រាកព្យាបាល និងការស្លាប់ត្រូវបានរក្សាទុកក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ នេះមានន័យថា ការចូលកាន់កាប់មិនត្រូវលើសពី ៤,០០០ ទេ
July 11, 2022 - អន្តរជាតិ
សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងតិច ១៥នាក់ បានស្លាប់ និង ៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ទៅលើអគារផ្ទះល្វែងកម្ពស់ ៥ជាន់មួយ នៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk កាលពីថ្ងៃសៅរ៍។ អភិបាលនៃតំបន់ Donetsk លោក Pavlo Kyrylenko បាននិយាយថា អគារនេះមានមនុស្សរស់នៅចំនួន ៣៤នាក់ រួមទាំងកុមារអាយុ ៩ ឆ្នាំម្នាក់ ហើយប្រតិបត្តិការជួយសង្គ្រោះនៅកំពុងបន្ត។ ជម្រាបដែរថា យោធារុស្ស៊ីនៅតែបន្ដវាយប្រហារអ៊ុយក្រែនដោយមីស៊ីល ជាបន្ដបន្ទាប់នៅប៉ុន្មានរយៈចុងក្រោយនេះ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញគោលដៅយោធាអ៊ុយក្រែន ដូចជាឃ្លាំងអាវុធ និងកន្លែងស្តុកប្រេង នៅតំបន់ភាគខាងកើតនៃទីក្រុង Kharkov
July 11, 2022 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលថៃបានចេញផ្សាយសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលស្តីពីការលុបចោលតំបន់នៅក្រៅប្រទេសថៃ ដែលមានជំងឺឆ្លងដ៏គ្រោះថ្នាក់ក្នុងករណីជំងឺកូវីដ-១៩ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ សេចក្តីប្រកាសបានបញ្ជាក់ថា «ជាមួយនឹងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក មាននិន្នាការថយចុះ និងហានិភ័យនៅក្រៅប្រទេស និងជាប្រភពនៃការរីករាលដាលនៃជំងឺនេះមានចំនួនថយចុះ ឬប្រហាក់ប្រហែលគ្នា។ ចំណែកប្រជាជនថៃនៅក្រៅប្រទេសទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ហើយប្រជាជនថៃនៅក្នុងប្រទេសក៏មានប្រព័ន្ធភាពសុំាប្រឆាំងនឹងមេរោគកូវីដ-១៩ កើនឡើងផងដែរ។ លើសពីនេះទៅទៀត អ្នកធ្វើដំណើរចូលមកថៃភាគច្រើនត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចជាស្រេចទៀតនោះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល យោងតាមអនុសាសន៍របស់គណៈកម្មាធិការសិក្សា បានសម្រេចចេញប្រកាសលុប ប្រទេសអ៉ីតាលី អ៉ីរ៉ង់ ម៉ាឡេស៊ី ព្រះរាជាណាចក្រកម្ពុជា ឡាវ ឥណ្ឌូនេស៊ី
July 10, 2022 - អន្តរជាតិ
ក្រុមហ៊ុន TikTok កំពុងប្រឈមមុខនឹងការប្តឹងផ្តល់ជាបន្តបន្ទាប់ពីឪពុកម្តាយ ដែលនិយាយថា កូនរបស់ពួកគេបានបាត់បង់ជីវិត ដោយសារព្យាយាមបញ្ចប់ការប្រកួតដែលមានឈ្មោះថា “Blackout Challenge”។ ការប្រកួតប្រជែងនេះ គឺការប្រកួតទប់ដង្ហើមរហូតទាល់តែសន្លប់។ បណ្តឹងមួយត្រូវបានប្តឹងក្រុមហ៊ុនកាលពីខែមិថុនា បើតាមប្រភពព័ត៌មានបានអះអាងថា យ៉ាងហោចណាស់មានកុមារចំនួន៧នាក់បានបាត់បង់ជីវិតកាលពីឆ្នាំមុន ខណៈពេលដែលកំពុងធ្វើការប្រកួត ឬលេង Challenge នេះ ។ ពាក្យបណ្តឹងចុងក្រោយបង្អស់ត្រូវបានប្តឹងដោយឪពុកម្តាយរបស់ Lalani Walton អាយុ ៨ឆ្នាំ និង Arriani Arroyo អាយុ ៩ឆ្នាំ ទោះបីជាយ៉ាងណាក៏ដោយ មានការអះអាងថា មានកុមារជាច្រើននាក់បានបាត់បង់ជីវិត ក្រោយព្យាយាមធ្វើ challenge នេះ
July 10, 2022 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៉ីដា ក្នុងអំឡុងពេលហៅទូរសព្ទ នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ពីការខឹងសម្បាររបស់លោក ចំពោះការធ្វើឃាតលើអតីតមេដឹកនាំលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ នៅពេលគាត់កំពុងធ្វើយុទ្ធនាការបោះឆ្នោតសភា។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រធានាធិបតី បៃដិន បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី គីស៉ីដា របស់ប្រទេសជប៉ុននៅថ្ងៃនេះ ដើម្បីសម្តែងការខឹងសម្បារ ទុក្ខសោក និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាញ់ប្រហារ និងហឹង្សាដ៏សង្វេគ លើអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ»។ ឃាតកម្មលើអ្នកនយោបាយដ៏ល្បីរបស់ជប៉ុន បានធ្វើឱ្យប្រទេសនេះ ញ័ររន្ធត់ និងបង្កការភ្ញាក់ផ្អើលជុំវិញពិភពលោក ជាពិសេសដោយសារប្រទេសមានឧក្រិដ្ឋកម្មហឹង្សាតិចតួច
July 9, 2022 - អន្តរជាតិ
បើតាមការធ្វើកោសល្យវិច័យរហូតដល់ព្រឹកថ្ងៃសៅរ៍បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ (Abe Shinzo) បានស្លាប់ដោយសារបាត់បង់ឈាមច្រើនពេក បន្ទាប់ពីគ្រាប់កាំភ្លើងបានបំផ្លាញសរសៃឈាមក្រោមឆ្អឹងដងកាំបិតរបស់គាត់។ ប្រភពពីប៉ូលីសបាននិយាយថា គ្រាប់កាំភ្លើងបានឆ្លងកាត់ដៃឆ្វេងខាងលើរបស់លោក អាបេ ហើយបានបំផ្លាញសរសៃឈាមនៅក្រោមឆ្អឹងដងកាំបិតរបស់គាត់។ លោក អាបេ ត្រូវបានគេបាញ់សម្លាប់កាលពីព្រឹកថ្ងៃសុក្រ ខណៈលោកកំពុងថ្លែងសុន្ទរកថា នៅជិតស្ថានីយ៍រថភ្លើងមួយ ក្នុងទីក្រុង Nara ភាគខាងលិច ហើយជនល្មើសឈ្មោះ Yamagami Tetsuya អាយុ ៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែង។ ជនល្មើសអត់ការងារធ្វើម្នាក់នោះ គឺជាអ្នកស្រុកនៅទីក្រុង Nara ផ្ទាល់តែម្ដង ហើយខ្លួនមានការខឹងសម្បារចំពោះអង្គការមួយ ដែលខ្លួនជឿថាលោក អាបេ មានទំនាក់ទំនងជាមួយអង្គការនោះ។ ជនល្មើសបាននិយាយថា ការខឹងសម្បាររបស់គាត់មិនជាប់ទាក់ទងនឹងជំនឿនយោបាយរបស់លោក
July 9, 2022












