autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានលួចភៀសខ្លួនចេញពីប្រទេសតាមយន្តហោះយោធា ចំពេលមានការតវ៉ាដ៏ធំ ជុំវិញវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កា។ កងទ័ពអាកាសរបស់ប្រទេសនេះបានបញ្ជាក់ថា បុរសវ័យ ៧៣ ឆ្នាំរូបនេះ បានហោះហើរទៅកាន់ប្រទេសម៉ាល់ឌីវ ជាមួយនឹងប្រពន្ធរបស់គាត់ និងមន្ត្រីសន្តិសុខចំនួន ២ នាក់។ ពួកគេបានមកដល់រដ្ឋធានី Male នៅម៉ោងប្រហែល ០៣:០០ នាទី ម៉ោងក្នុងស្រុក (២២:០០ GMT)។ ការចាកចេញរបស់លោក Rajapaksa បញ្ជាក់ពីការបញ្ចប់សែស្រឡាយមួយ ដែលបានគ្រប់គ្រងអំណាចលើប្រទេសស្រីលង្កាអស់ជាច្រើនទសវត្សរ៍។ លោក Gotabaya Rajapaksa បានព្យាយាមលាក់ខ្លួន បន្ទាប់ពីហ្វូងបាតុករបានសម្រុកចូលលំនៅដ្ឋានរបស់គាត់ កាលពីថ្ងៃសៅរ៍ ដើម្បីបង្ខំឱ្យគាត់ចុះចេញពីតំណែងជាបន្ទាន់។

    July 13, 2022
  • អន្តរជាតិ

    បេក្ខភាពចំនួន ៨ នាក់ បានចូលប្រកួតប្រជែងគ្នា ដើម្បីបន្តតំណែងពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលជាមេដឹកនាំគណបក្សអភិរក្សដែលកំពុងកាន់អំណាច។ លោក Johnson បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបាន​និយាយ​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ នៅ​ពេលអ្នកបន្ដតំណែង​របស់​លោក​ត្រូវ​បាន​ជ្រើសរើស នេះបើតាមការចុះផ្សាយដោយ NHK ។ បញ្ជីបេក្ខភាព ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គាររួមមាន៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak, រដ្ឋមន្ត្រីការបរទេស Liz Truss, រដ្ឋមន្ត្រីពាណិជ្ជកម្មវ័យក្មេង Penny Mordaunt និងប្រធានគណៈកម្មាធិការកិច្ចការបរទេសសភា Tom Tugendhat ។ ការបោះឆ្នោតជុំទី១ ដោយសមាជិកសភាគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ

    July 13, 2022
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៉ីរ៉ង់នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគីអ៉ីរ៉ង់ និងទួរគី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃទី១៩ ខែកក្កដា ហើយជួបជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ក៏នឹងធ្វើដំណើរទៅកាន់រដ្ឋធានីអ៉ីរ៉ង់ ដើម្បីកិច្ចពិភាក្សាជាមួយលោក ពូទីន។ ចំណែកកិច្ចប្រជុំត្រីភាគី សម្រាប់មេដឹកនាំទាំង ៣ ក៏ត្រូវបានគ្រោងទុកផងដែរ។

    July 13, 2022
  • អន្តរជាតិ

    ជាមួយនឹងការសំពះ បាច់ផ្កា និងទង់ជាតិ ដែលរុំដោយខ្សែបូពណ៌ខ្មៅ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានធ្វើការលាគ្នាយ៉ាងអាឡោះ​អាល័យទៅកាន់សពលោក អាបេ ស៊ីនហ្សូ ដែលគាត់ធ្លាប់ជាឥស្សរជននិយមជាន់ខ្ពស់ម្នាក់ និងធ្លាប់ជានាយករដ្ឋមន្ត្រី កាន់តំណែងបានយូរជាងគេបំផុតនៅក្នុងប្រទេសជប៉ុន។ រំលឹកដែរថា លោក អាបេ ត្រូវបានបុគ្គលយង់ឃ្នងម្នាក់លបធ្វើឃាតដោយប្រើកាំភ្លើងច្នៃកាលពីសប្ដាហ៍មុន ដែលបានធ្វើឱ្យរង្គោះរង្គើពេញពិភពលោក ដោយសារថា ប្រទេសនេះមានកំណត់ត្រាទាបបំផុតទាក់ទងនឹងកាំភ្លើង ហើយច្បាប់កាន់កាប់កាំភ្លើងក៏មានភាពតឹងរ៉ឹងខ្លាំងណាស់ដែរ។ ពលរដ្ឋបានចេញមករង់ចាំ​នៅតាមចិញ្ចើម​ផ្លូវ​ ហើយប៉ូលីសជាច្រើននាក់ ក៏បានចេញមកធ្វើការគោរពជូនដំណើរទៅកាន់លោក អាបេ នៅពេលដែលសពរបស់គាត់ ត្រូវបាន​ដង្ហែចេញ​ដំណើរ​ពី​វត្តមួយនៅ​កណ្តាលទី​ក្រុង​តូក្យូ​។ ក្បួនដង្ហែររបស់លោក អាបេ អមដោយឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ខណៈពលរដ្ឋខ្លះបានលើកដៃសំពះ ខ្លះក៏ឱនក្បាលចុះ និងខ្លះទៀតបានទះដៃ ដើម្បីជាការគោរព សាទរ និងអរគុណ

    July 12, 2022
  • អន្តរជាតិ

    អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុននឹងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិ ដែលអាចកើតមានលើកាំភ្លើងច្នៃ បន្ទាប់ពីមានការសម្លាប់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ។ ការពិតទៅ ប្រទេសជប៉ុនមានច្បាប់ហាមឃាត់លើការកាន់កាប់អាវុធរួចទៅហើយ ប៉ុន្តែអាជ្ញាធរគ្រោងនឹងពិនិត្យមើលតម្រូវការណាមួយបន្ថែមទៀត ក្នុងការគ្រប់គ្រងកាំភ្លើងដែលច្នៃដោយដៃ ខណៈពេលដែលកំពុងស៊ើបអង្កេតលើការបាញ់សម្លាប់លោក អាបេ និងឧបទ្ទវហេតុស្រដៀងគ្នាផ្សេងទៀត នេះបើតាមប្រមុខខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទកាសែតនៅថ្ងៃនេះ៕ អត្ថបទ៖ លីដា ប្រភព៖ Business Times

    July 12, 2022
  • អន្តរជាតិ

    ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ការធ្វើការពីផ្ទះបានក្លាយជារឿងធម្មតា ហើយបច្ចុប្បន្ននេះក្រុមហ៊ុនខ្លះក៏មានជម្រើសអោយធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃពេលវេលាក្នុងចរាចរណ៍ ការស្លៀកពាក់ និងការបើកបរ ។ ដូច្នេះហើយសភាហូឡង់ បានរៀបចំដើម្បីអនុម័តអោយការធ្វើការងារពីផ្ទះក្លាយជាសិទ្ធិស្របច្បាប់ ដោយសភាកំពុងរង់ចាំការអនុម័តពីព្រឹទ្ធសភាហូឡង់ មុនពេលនឹងមានការទទួលយកជាលើកចុងក្រោយ។ នៅពេលអនុម័តដោយព្រឹទ្ធសភា ច្បាប់នឹងតម្រូវឱ្យនិយោជកពិចារណាសំណើសម្រាប់និយោជិកឱ្យធ្វើការពីផ្ទះឱ្យបានយូរតាមដែលការកាន់កាប់ការងាររបស់ពួកគេអនុញ្ញាត។ ទោះបីជាបុគ្គលិកខ្លះចូលចិត្តភាពបត់បែននៃការងារក៏ដោយ ប៉ុន្តែមនុស្សមួយចំនួនចូលចិត្តទៅការិយាល័យដើម្បីទាក់ទងជាមួយមិត្តរួមការងាររបស់ពួកគេ។ ក្រៅពីនេះនៅមានក្រុមហ៊ុនផ្សេងៗទៀត ដែលតម្រូវឱ្យបុគ្គលិកទៅការិយាល័យយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍សម្រាប់ការប្រជុំ ឬវគ្គប្រមូលមតិយោបល់៕ អត្ថបទ៖ Bee ប្រភព៖ khaosod

    July 12, 2022
  • អន្តរជាតិ

    សហរដ្ឋ​អាមេរិកបាន​និយាយ​ថា ប្រទេសអ៉ីរ៉ង់​គ្រោង​នឹង​ផ្គត់ផ្គង់​រុស្ស៊ី​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) រាប់រយ​គ្រឿង សម្រាប់ការ​ប្រើប្រាស់​ក្នុង​ប្រទេស​អ៊ុយក្រែន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា រដ្ឋាភិបាលអ៉ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះ​គ្មាន​មនុស្ស​បើក UAVs ជាច្រើនរយគ្រឿង រួមទាំង UAVs ដែលមានសមត្ថភាពបំពាក់សព្វាវុធ ទៅតាមពេលវេលាកំណត់។ លោក Sullivan បាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា អ៉ីរ៉ង់ក៏កំពុងត្រៀមចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ីនៅដើមខែនេះ ដើម្បីធ្វើការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកទាំងនោះ។ លោក Sullivan បាននិយាយថា វាមិនច្បាស់ទេថា តើអ៉ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើកប្រភេទណាមួយ ទៅឱ្យរុស្ស៊ីនៅឡើយទេ។ ប៉ុន្តែលោក​បាន​កត់​សម្គាល់​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៉ីរ៉ង់ ​ត្រូវ​បាន​ក្រុម​ឧទ្ទាម Houthi ប្រើប្រាស់​ក្នុង​ប្រទេស​យេម៉ែន

    July 12, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី១១ ខែកក្កដា អ្នកយកព័ត៌មានបានទទួលដំណឹងថា មានពិធីសូត្រមន្តបំបួសនាគមួយបានរៀបចំយ៉ាងប្លែក ដោយម្ចាស់កម្មវិធីបានរៀបចំពិធីបំបួសនាគឱ្យកូនប្រុស ដោយជិះយន្តហោះដែលធ្វើពីដែក។ ពិធីបំបួសនាគនោះត្រូវបានធ្វើឡើងនៅនៅឃុំសារិកា ខេត្តណាខនណាយុគ ដោយលោកប្រាសិទ្ធ ឡាប៉ា អាយុ៥៦ឆ្នាំ ជាមេភូមិនៃតំបន់នោះ។ លោកប្រាសិទ្ធ បានរៀបចំពិធីបំបួសនាគឱ្យកូនប្រុសរបស់គាត់ឈ្មោះថា កិត្តិថាត់ ឡាប៉ា ដោយជិះយន្តហោះដែលធ្វើពីដែកគ្របដោយក្រដាសថ្លា ជាមួយការបាញ់​ថ្នាំ​បាញ់​ដើម្បី​ឱ្យ​មើល​ទៅ​ស្រស់​ស្អាត ដង្ហែជុំវិញព្រះវិហារ។ នៅក្នុងក្បួននោះ មានទាំងអ្នករាំដង្ហែរយ៉ាងសប្បាយ។ តាមការសួរនាំ លោក ប្រាសិទ្ធ បានដឹងហើយថា តាមពិតទៅពិធីបួសនាគ នៅតំបន់ខ្លះមានការរៀបចំខុសៗពីគ្នា ដោយអ្នក​ខ្លះ​ឲ្យ​​ជិះ​ដំរី អ្នកខ្លះឲ្យជិះសេះ ប៉ុន្តែ​សម្រាប់​គាត់​វិញ គាត់​គិត​ថា​សម្រាប់​ការ​ជិះ​យន្តហោះ​ទៅ​ដង្ហែ​ជុំវិញ​ព្រះវិហារ​មាន​ន័យ​ថា​គាត់​ចង់​ឱ្យ​ប្លែក ហើយក៏ ដើម្បី​កាត់​ផ្តាច់​ចំណង់​ក្នុង​លោក

    July 12, 2022
  • អន្តរជាតិ

    កែវយឺតអវកាស James Webb របស់អង្គការ NASA បានថតយករូបភាពអ៉ីនហ្វ្រារ៉េដ (Infrared) ដ៏សែនឆ្ងាយ និងច្បាស់បំផុតនៃចក្រវាឡ ដែលមិនទាន់មានកែវយឺតណាមួយ អាចថតបានបែបនេះទេនាពេលបច្ចុប្បន្ន។ វាត្រូវបានគេស្គាល់ថាជារូប First Deep Field ដែលបង្ហាញពីចង្កោមកាឡាក់ស៊ី SMACS 0723 ពោរពេញដោយព័ត៌មានលម្អិត។ កាឡាក់ស៊ីរាប់ពាន់ រួមទាំងវត្ថុដែលខ្សោយពន្លឺបំផុត ដែលមិនធ្លាប់សង្កេតឃើញនៅក្នុងអ៉ីនហ្វ្រារ៉េដពីមុនៗ សុទ្ធតែបានបង្ហាញខ្លួនដោយការថតរបស់កែវយឺត James Webb ជាលើកដំបូងបំផុត។ រូបភាព First Deep Field ដែលថតដោយកាមេរ៉ា Near-Infrared (NIRCam) របស់ James Webb មួយនេះ

    July 12, 2022
  • អន្តរជាតិ

    អង្គការសហប្រជាជាតិបាននិយាយថា ឥណ្ឌាទំនងជានឹងវ៉ាដាច់ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនៅឆ្នាំ២០២៣។ អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃចន្ទ ដោយខ្លួនបាននិយាយថា ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងឆ្នាំនេះ ដែលមានប្រជាជនចំនួន ១.៤២ ពាន់លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌាចំនួន ១.៤១ ពាន់លាននាក់។ របាយការណ៍នេះបានព្យាករណ៍ថា ចំនួនប្រជាជនឥណ្ឌានឹងវ៉ាដាច់ប្រទេសចិននៅឆ្នាំក្រោយ ហើយបន្តកើនឡើងសម្រាប់ឆ្នាំខាងមុខទៀត។ ខ្លួនក៏និយាយផងដែរថា នៅឆ្នាំ២០៥០ ប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា នឹងមានប្រជាជនច្រើនជាង ១.៦៦ ពាន់លាននាក់ ហើយប្រទេសចិននឹងដើរយឺតជាង ជាមួយនឹងចំនួនប្រជាជនប្រហែល ១.៣១ ពាន់លាននាក់ប៉ុណ្ណោះ។ អង្គការសហប្រជាជាតិបានកត់សម្គាល់កំណើនប្រជាជនរបស់ប្រទេសឥណ្ឌា ដោយសារប្រទេសនេះកំពុងមានអត្រាមរណភាពទារកធ្លាក់ចុះ ដូចដែលបានរាយការណ៍ដោយធនាគារពិភពលោក។ បើងាកទៅមើលប្រទេសចិនវិញ ពួកគេបានចាប់ផ្តើមគោលនយោបាយមានកូនតែមួយ នៅប្រហែលឆ្នាំ១៩៨០ ដែលបណ្តាលឱ្យអត្រាកំណើតធ្លាក់ចុះ និងសមាមាត្រនៃមនុស្សចាស់កើនឡើង។

    July 12, 2022