autoadmin
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ករណីជំងឺគ្រុនឈាមនៅក្នុងប្រទេស គិតមកដល់ពេលនេះមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ហើយបានបង្គាប់ឱ្យមន្ទីរពេទ្យរបស់ខ្លួន ត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀត។ គ្រុនឈាមគឺជា​ជំងឺចម្លង​ដោយ​សត្វ​មូស​ ដែល​កើតមាន​ញឹកញាប់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និងមានរោគសញ្ញា​ស្រដៀងជំងឺ​ផ្តាសាយ។ ករណីធ្ងន់ធ្ងរនឹងធ្វើឱ្យហូរឈាម និងមិនមាន​វ៉ាក់សាំងការពារ​ទេ​។ ប្រទេសដែលមានប្រជាជន ៩៨ លាននាក់ មួយនេះ ជាធម្មតាបានកត់ត្រាករណីជំងឺគ្រុនឈាមចំនួន ១១០,០០០ ករណី ជារៀងរាល់ឆ្នាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការឆ្លងកើនឡើងជាធម្មតានៅចន្លោះខែមិថុនា ដល់ខែតុលា។ យ៉ាងណាក្រសួងបាននិយាយថា៖«ចំនួនករណីត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងបន្ថែមទៀត ជាមួយនឹងករណីធ្ងន់ធ្ងរ ដែលត្រូវសម្រាកនៅមន្ទីរពេទ្យ»។ ដូច្នេះ មន្ទីរពេទ្យទាំងនៅថ្នាក់ខេត្ត និងស្រុក ចាំបាច់ត្រូវផ្តោតលើធនធានរបស់ពួកគេ

    July 14, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ សារព័ត៌មាន BBC បានរាយការណ៍ពីប្រធានបទដ៏ពេញនិយមនៅក្នុងរាជធានី Fatehpur រដ្ឋ Uttar Pradesh ផ្នែកខាងជើងនៃ ប្រទេសឥណ្ឌា ក្រោយ​ពី​សមត្ថកិច្ច​បានហាមឃាត់ម៉ូតូ​កង់​បី​ដែល​​បាន​បើក​លើស​ល្បឿន​កំណត់។ នៅពេលហៅឱ្យឈប់ ស្រាប់តែប៉ូលីស​មាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ដោយសារតែនៅក្នុងកង់បីនោះមានមនុស្សជិះទាំងចាស់ ទាំងក្មេងសរុបដល់ទៅ ២៧នាក់ ខណៈធម្មតាកង់បីប្រភេទនេះគេដឹកមនុស្សបានតែ ៥ ទៅ ៦នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ បន្ទាប់ពីភ្ញាក់ផ្អើល និងហួសចិត្តហើយ ប៉ូលិស​ក៏បានចាប់​អ្នក​បើក​បរ​ល្មើស​ច្បាប់​ចរាចរណ៍ និង​ចាប់យក​ម៉ូតូ​កង់​បីខាងលើទៅតែម្ដង។ ជាមួយគ្នានេះដែរ វីដេអូឃ្លីបដែលថតបានហេតុការណ៍នេះ បានល្បីសុះសាយពេញអ៉ីនធឺណិត ចំ​ពេល​មាន​ចម្ងល់​ថា តើ​អ្នក​ដំណើរ​ជិះដោយរបៀបណា? ហើយ​អ្នក​ខ្លះ​មើលឃើញថា​វិធានការ​សុវត្ថិភាព​ធូររលុង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរថែមទៀតផង៕ អត្ថបទ៖ Bee ប្រភព៖

    July 14, 2022
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវនៅប្រទេសជប៉ុនបាននិយាយថា អនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង BA.5 របស់ជំងឺ COVID-19 អាចបង្កឱ្យឆ្លងមេរោគ ឬចម្លងជំងឺ COVID-19 លឿនជាងប្រភេទពីមុនៗ នេះបើតាមការចុះផ្សាយដោយទូរទស្សន៍ NHK ។ ក្រុមមួយដែលមានឈ្មោះថា G2P-Japan ដឹកនាំដោយសាស្រ្តាចារ្យលោក Sato Kei នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ របស់សាកលវិទ្យាល័យតូក្យូ បានរាយការណ៍ពីការរកឃើញរបស់ពួកគេនៅក្នុងការបោះពុម្ពអត្ថបទ ដែលបានចេញផ្សាយយ៉ាងទូលំទូលាយនៅលើអ៉ីនធឺណិត។ ក្រុមនេះបានបង្កើតអនុទម្រង់ BA.5 និង BA.2 សិប្បនិម្មិត ដើម្បីធ្វើការប្រៀបធៀបគ្នាពីទំហំនៃការចម្លងរបស់មេរោគទាំង ២ ។ បន្ទាប់មក ពួកគេបានដាក់អនុទម្រង់ទាំង ២ ទៅក្នុងកោសិកាពិសោធន៍ដាច់ៗពីគ្នា ដើម្បីពិនិត្យមើលថា តើមេរោគនឹងកើនឡើងបានប៉ុនណា។

    July 14, 2022
  • អន្តរជាតិ

    លោក Volodymyr Zelenskyy នៅក្នុងវីដេអូសុន្ទរកថាមួយកាលពីយប់ថ្ងៃពុធ បានសម្ដែងការអរគុណចំពោះភាគីទួរគួ និងអង្គការសហប្រជាតិ សម្រាប់កិច្ចចរចារបស់ពួកគេ ដើម្បីជួយបញ្ចប់ការបិទផ្លូវរបស់រុស្ស៊ីលើការនាំចេញកសិផលរបស់អ៊ុយក្រែនដែលឆ្លងកាត់សមុទ្រខ្មៅ។ កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា មានសារៈសំខាន់សម្រាប់សន្តិសុខស្បៀងអាហារ ជាពិសេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ និងសម្រាប់ស្ថិរភាពទីផ្សារ។ លោក Zelenskyy បាននិយាយថា វាមិនមែនជាការបំផ្លើសទេក្នុងការនិយាយថា ពិភពលោកត្រូវការការចរចាដើម្បីទទួលបានជោគជ័យ មិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ។ គាត់បាននិយាយថា៖«ប្រសិនបើយើងអាចលុបបំបាត់ការគំរាមកំហែងរបស់រុស្ស៊ីចំពោះការធ្វើដឹកជញ្ជូនតាមទឹកនៅក្នុងសមុទ្រខ្មៅ វានឹងដកចេញនូវភាពធ្ងន់ធ្ងរនៃវិបត្តិស្បៀងអាហារពិភពលោក»។ លោក Zelenskyy បាននិយាយថា គាត់ត្រូវបានគេជូនដំណឹងថា មានការវិវត្តខ្លះនៅក្នុងការចរចា ហើយអ៊ុយក្រែននឹងយល់ព្រមលើព័ត៌មានលម្អិត ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅប៉ុន្មានថ្ងៃខាងមុខទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    July 14, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ក្រសួង​សុខាភិបាលសិង្ហបុរី​ (MOH) បាន​បញ្ជាក់​ពី​ករណីជំងឺ​ស្វា monkeypox នៅ​ក្នុង​សហគមន៍លើក​ទី​២ កាល​ពី​ថ្ងៃ​ពុធម្សិលមិញនេះ។ អ្នកជំងឺ​ជា​ជនជាតិ​អង់គ្លេស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ហើយបច្ចុប្បន្នគាត់បានសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ហើយស្ថានភាពរបស់គាត់គឺល្អប្រសើរជាធម្មតាទេ។ បុរសម្នាក់នោះបានចេញរោគសញ្ញាកន្ទួល កាលពីថ្ងៃទី០៦ និងគ្រុនក្តៅ នៅថ្ងៃទី១១ ខែកក្កដា ហើយបានស្វែងរកការព្យាបាលនៅថ្ងៃទី១៣ ខែកក្កដា និងត្រូវបានបញ្ជូនទៅ NCID នៅថ្ងៃដដែល។ MOH បាននិយាយថា ការតាមដានទំនាក់ទំនងកំពុងត្រូវបានបន្ត ហើយបានបន្ថែមថា ករណីនេះមិនជាប់ពាក់ព័ន្ធទៅនឹងករណីជំងឺមុនណាមួយដែលបានប្រកាសនោះទេ។ គួរឱ្យដឹងដែរថា នេះគឺជាករណីជំងឺអុតស្វាទី៥

    July 14, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃជំងឺ “អុតស្វា” ដែលត្រូវបានរកឃើញនៅលើបុរសម្នាក់ទើបតែត្រលប់មកពីអឺរ៉ុប។ អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពមនុស្សនៅក្នុងប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃអុតស្វា លើបុរសម្នាក់ដែលបានត្រលប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីការធ្វើដំណើរពីបណ្តាប្រទេសអ៊ឺរ៉ុប ហើយបានទៅរកការព្យាបាលនៅមន្ទីរពេទ្យដោយសារតែមានឡើងកន្ទួល។ យ៉ាងណាមិញ​ អ្នកជំងឺត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក និង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្នែក​វេជ្ជ​សា​ស្រ្ត​ដោយ​មាន​រោគ​សញ្ញា​ស្រាល ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។ ជាមួយគ្នានេះ ក្រុមឃ្លាំមើលបាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយលទ្ធភាពនៃការរីករាលដាលបន្ថែមទៀតក៏អាចគ្រប់គ្រងបានផងដែរ៕ អត្ថបទ៖ Bee ប្រភព៖ english.news.cn

    July 14, 2022
  • អន្តរជាតិ

    ប៉ូលិសជប៉ុនបានឱ្យដឹងកាលពីថ្ងៃពុធថា ពួកគេបានរកឃើញស្នាមគ្រាប់កាំភ្លើងនៅលើអគារចម្ងាយ ៩០ ម៉ែត្រ ពីកន្លែងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ (Shinzo Abe) នៅភាគខាងលិចប្រទេសជប៉ុនកាលពីសប្តាហ៍មុន។ វាគឺជាគ្រាប់កាំភ្លើងដំបូង ដែលបាញ់សំដៅទៅលោក អាបេ ក៏ប៉ុន្តែជនល្មើសបានបាញ់ខុយ។ រំលឹកផងដែរថា លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចបានយូរជាងគេបំផុតនៅប្រទេសជប៉ុន ប៉ុន្តែបានលាលែងមុនអាណត្តិដោយសារបញ្ហាសុខភាព ត្រូវបានជនល្មើសឈ្មោះ Tetsuya Yamagami អាយុ ៤១ឆ្នាំ បាញ់ប្រហារដោយកាំភ្លើងច្នៃ នៅលើដងផ្លូវមួយ ក្នុងទីក្រុងណារា។ ការបាញ់លើកទី១ ចេញពីក្រោយខ្នងលោក អាបេ មិនបានចំគោលដៅនោះទេ ប៉ុន្តែការបាញ់លើកទី២ បានបណ្ដាលឱ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលគាត់បានងាយទៅក្រោយ ភ្ញាក់ទៅនឹងសំឡេងកាំភ្លើងគ្រាប់ទី១។

    July 14, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី១១ ខែកក្កដា អ្នកស្ម័គ្រចិត្តជួយសង្គ្រោះមកពីសមាគមព័ត៌មានរូបថត Kamphaeng Phet បានទទួលដំណឹងពីម្ចាស់ផ្ទះមួយ ដែលស្ថិតនៅតំបន់ភូមិ១ ឃុំថាឃុនរ៉ាម ស្រុកមឿង ខេត្តកំផែងភេត ដែលសុំអោយជួយដោយសារ មានពស់ថ្លាន់ដ៏ធំមួយក្បាល បានវារនៅលើមែកឈើនៅសួនច្បារខាងក្រោយផ្ទះ។ ក្រោយពីទទួលបានដំណឹង អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​បាន​យក​ឧបករណ៍​ចាប់​ពស់ ​រួចបាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យកន្លែងកើតហេតុនៅសួនច្បារ​ខាងក្រោយ​ផ្ទះ ហើយបានប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាល តោងជាប់មែកឈើនៅជាប់នឹងរបងផ្ទះ ដែលមើលទៅ​កាច​សា.ហាវ ហើយអាចនឹងចឹកបើ​មាន​អ្នក​ណា​មក​ជិត ឬចូលក្បែរ។ យ៉ាងណាមិញពេល​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​សង្គ្រោះ​មក​ដល់ បានចាប់​យក​ដំបង​ដើម្បីសង្កត់​ក្បាល​ពស់ ហើយបានលើកដៃឡើងសំពះ ហើយនិយាយទៅកាន់ពស់នោះដើម្បីអោយពស់ដឹងថា លោកមកក្នុងនាមជាមិត្ត ឬក្នុងបំណងល្អទេ។ ប៉ុន្តែ​ពេល​គាត់​ដើរ​ចូល​ទៅ គាត់​រៀបនឹង​យក​ដំបង​មកសង្កត់​លើ​ក្បាល​ពស់ ពស់​ក៏បង្ហាញចរឹកកាច ហើយ​ត្រៀមនឹងចឹក ធ្វើឱ្យអ្នកជួយសង្គ្រោះជួយគ្នាសង្កត់ ហើយជួយគ្នាចាប់ពស់នោះ។ ទីបំផុត​ចំណាយ​ពេល​មិន​ដល់​

    July 13, 2022
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ បានព្រមានថា រលកថ្មីនៃការឆ្លងជំងឺ COVID-19 បានបង្ហាញថា ជំងឺរាតត្បាតគឺមិនទាន់ចប់នោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ លោក Tedros Adhanom Ghebreyesus បាននិយាយថា គាត់មានការព្រួយបារម្ភថា ចំនួនករណីកំពុងបន្តកើនឡើង ដែលវានឹងដាក់សម្ពាធបន្ថែមទៀតលើប្រព័ន្ធសុខាភិបាល និងកម្មករ។ គាត់បានប្រាប់សន្និសីទសារព័ត៌មានថា៖ «រលកថ្មីនៃមេរោគបង្ហាញជាថ្មីម្តងទៀតថា ជំងឺ COVID-19 មិនទាន់ដល់ទីបញ្ចប់ទេ» ដោយបន្ថែមថា៖«នៅពេលដែលមេរោគគ្របដណ្ដប់មកលើយើង យើងត្រូវរុញវាត្រឡប់មកទៅវិញ»។ លោកបាននិយាយថា៖«មេរោគកំពុងចេញដោយសេរី ហើយប្រទេសនានាមិនបានគ្រប់គ្រងជំងឺ ដោយផ្អែកទៅតាមសមត្ថភាពរបស់ពួកគេឱ្យមានប្រសិទ្ធភាពនោះទេ

    July 13, 2022
  • អន្តរជាតិ

    ស្ត្រីម្នាក់រស់នៅក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន មានការតក់ស្លុត និងស្រក់ទឹកភ្នែកយ៉ាងខ្លាំង បន្ទាប់​ពី​ដឹង​ថា កូន​ប្រសារ​ស្រីរបស់គាត់ តាមពិតទៅគឺជាកូនស្រីបង្កើតរបស់គាត់ ដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ មូលហេតុ​​ស្ត្រី​ម្នាក់​នេះ​ប្រាកដ​ថា ​កូនប្រសា​រនេះគឺជា​កូនស្រី​បង្កើតដែលបាន​បាត់​ខ្លួន គឺដោយសារតែគាត់ឃើញស្នាមក្រហមនៅលើដៃស្តាំរបស់កូនប្រសារស្រី ក្នុងពិធីមង្គលការ ហើយបន្ទាប់ពីសួរនាំដឹងការពិតហើយនោះ គាត់​និង​កូន​ស្រី​បាន​ឱប​គ្នាយំយ៉ាងខ្លាំង។ ពិធី​មង្គលការ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ដោយបង្កឱ្យមានមានការ​ចាប់អារម្មណ៍​ខ្លាំងពីសំណាក់​ភ្ញៀវចូលរួម។ ប៉ុន្តែទោះជាយ៉ាងក្ដីពិធីនេះក៏នៅតែបានបន្ត ព្រោះ​កូន​ប្រុស​របស់​ស្ត្រី​នេះ​ជា​កូន​​ចិញ្ចឹម​ដែលគាត់យកមកចិញ្ចឹមតាំង​ពី​ក្មេង បន្ទាប់​ពី​គាត់​បាត់បង់កូនស្រី ហើយគិតថានាងបានបាត់បង់ជីវិត នេះ​មាន​ន័យ​ថា​កូន​កំលោះ​មិន​ទាក់​ទង​គ្នា​ខាងសាច់ឈាមជាមួយកូនក្រមុំនេះទេ។ ឪពុក​ម្តាយ​កូនក្រមុំ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ គាត់​បាន​យក​កូន​ស្រី​របស់​គាត់​មក​ចិញ្ចឹម​បន្ទាប់​ពី​រក​ឃើញ​គាត់​នៅ​តាម​ផ្លូវ​កាល​ពី​២០​ឆ្នាំ​មុន។ ចំណែកកូនក្រមុំ​ក៏បានស្រក់​ទឹកភ្នែក​ហើយ​រៀបរាប់ថា នាង​សប្បាយចិត្ត​ជាង​បានរៀបការទៅទៀតនៅ​ពេល​បាន​ជួប​ម្តាយបង្កើតវិញ​៕ អត្ថបទ៖ Bee ប្រភព៖ sanook

    July 13, 2022