- autoadmin
- អន្តរជាតិ
អ្នកយកព័ត៌មានថៃបានធ្វើដំណើរទៅ ហាងគុយទាវ ដែលបើកលក់នៅផ្លូវសុខុមវីត នៅជិតផ្សារទំនើប Rayong សាលាក្រុង Rayong ខេត្ត Rayong ដើម្បីជួបជជែកជាមួយលោកស្រី ប៊ុន សិរិចន្ថារឿយ អាយុ៥៩ឆ្នាំ ម្ចាស់ហាងគុយទាវដ៏ល្បី ដែលបើកលក់តាមស្ទីលរទេះលក់ទំនិញ ហាងមានផ្លាកសញ្ញាសរសេរថា “សេងបន្ទាន់ តម្លៃធូរៗ លក់ដាច់ពេកហត់ណាស់” រហូតមានការភ្ញាក់ផ្អើល។ លុះពេលមកដល់ ក៏បានឃើញថា ពិតជាមានអតិថិជនមកអង្គុយញ៉ាំច្រើនមែន ជាពិសេសអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្សេងៗរង់ចាំការកុម្ម៉ង់ដើម្បីដឹកជូនអតិថិជន ដល់ថ្នាក់អ្នកលក់ស្រុះសរសៃគុយទាវជាប់រហូត។ ហាងនេះមានលក់គុយទាវមាន់ គុយទាវជ្រូក និងគុយទាវសាច់គោទឹកស៊ុបខ្មៅ ដែលជារូបមន្តពិសេសសម្រាប់ទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់រសជាតិមិនអាចបំភ្លេចបាន អ្នកស្រី ប៊ុន សិរិចន្ថារឿយ បានប្រាប់ថា អ្នកស្រីបានលក់គុយទាវអស់រយៈពេល
July 16, 2022 - អន្តរជាតិ
រុស្ស៊ីបានហាមសមាជិកសភាជប៉ុនចំនួន ៣៨៤នាក់ មិនឱ្យចូលក្នុងប្រទេសរបស់ខ្លួនឡើយ។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូបានបញ្ចូលសមាជិកសភាជាន់ទាបរបស់ជប៉ុនក្នុងបញ្ជីខ្មៅ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ មកលើសមាជិកសភារុស្ស៊ីដែលបានដាក់កាលពីខែមេសាកន្លងទៅ។ ក្រសួងបានចោទប្រកាន់សមាជិកសភាជប៉ុនទាំងនោះថា បានប្រកាន់ជំហរអមិត្តចំពោះរុស្ស៊ី ហើយជាពិសេសការចោទប្រកាន់គ្មានមូលដ្ឋានទាក់ទងនឹងអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ កាលពីខែឧសភា រុស្ស៊ីបានហាមប្រាមការចូលជនជាតិជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក Kishida Fumio និងរដ្ឋមន្ត្រីការបរទេស Hayashi Yoshimasa ផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
July 16, 2022 - សេដ្ឋកិច្ច
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានប្រកាសនៅថ្ងៃសុក្រទី១៥ ខែមិថុនាថា សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសក្នុងអំឡុងខែមេសាដល់ខែមិថុនាឆ្នាំនេះ បានកើនឡើងត្រឹមតែ ០.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តួលេខនេះ គឺទាបជាងការស្ទង់មតិរបស់អ្នកវិភាគសេដ្ឋកិច្ចរបស់សារព័ត៌មាន Reuters ដែលបានរកឃើញថានឹងកើនឡើង ១%។ ប្រសិនបើយកតួលេខធៀបនឹងរយៈពេលបីខែដំបូងក្នុងឆ្នាំដដែល បង្ហាញអោយឃើញថាសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះ ២.៦%។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិននេះ ត្រូវបានបង្កឡើងដោយសារតែការបិទទ្វារនៅក្នុងទីក្រុងធំៗមួយចំនួន ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន។ ជាមួយគ្នានេះ វាក៏បណ្ដាលមកពី រដ្ឋាភិបាលចិន នៅតែព្យាយាមអនុវត្តគោលនយោបាយ “សូន្យ កូវីដ” ជាពិសេសគឺរលកថ្មីនៃការឆ្លងដែលភ្ជាប់ទៅនឹងប្រភេទរង omicron ប្រភេទ BA.5 ដែលងាយឆ្លងច្រើនជាងប្រភេទមុនៗទ្វេដង។ ទន្ទឹមនឹងនេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនក៏កំពុងប្រឈមនឹងការលំបាកជាច្រើនប្រការផងដែរ៕ អត្ថបទ៖ Bee
July 16, 2022 - អន្តរជាតិ
ក្រុមប្រឆាំងអំពើពុករលួយអន្តរជាតិស្រីលង្កាបាននិយាយថា តុលាការកំពូលរបស់ប្រទេសស្រីលង្កាកាលពីថ្ងៃសុក្រ បានហាមឃាត់អតីតនាយករដ្ឋមន្ត្រី Mahinda Rajapaksa និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Basil Rajapaksa មិនឱ្យចាកចេញពីប្រទេស ដោយគ្មានការអនុញ្ញាតរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ព៌ត័មានលម្អិតមិនទាន់នៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
July 15, 2022 - អន្តរជាតិ
ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox ដោយក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺគឺជាបុរសអាយុ ៣៥ឆ្នាំម្នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម។ ក្រសួងបាននិយាយថា បុរសនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យមួយចាប់តាំងពីគាត់បានត្រឡប់ទៅរដ្ឋ Kerala ភាគខាងត្បូងកាលពីដើមសប្តាហ៍នេះ។ អ្នកដំណើរ ១១ នាក់ នៅលើយន្តហោះដូចគ្នាជាមួយគាត់ ត្រូវបានគេប្រាប់ឱ្យតាមដានរោគសញ្ញា។ រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានបញ្ជូនក្រុមកម្រិតខ្ពស់ទៅកាន់រដ្ឋ ដើម្បីធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតការផ្ទុះឡើងណាមួយ។ គួរឱ្យដឹងដែរថា monkeypox គឺជាជំងឺរាតត្បាតនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ រោគសញ្ញារបស់វារួមមានគ្រុនក្តៅ ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ និងដំបៅស្បែក។ WHO និយាយថា ករណីជាង ៩,០០០ ត្រូវបានបញ្ជាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅក្នុងប្រទេសប្រមាណ ៦០
July 15, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremasinghe នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី ជំនួសលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅសិង្ហបុរី បន្ទាប់ពីមានការតវ៉ាជាច្រើនខែប្រឆាំងនឹងលោក។ ការិយាល័យរបស់លោក Wickremesinghe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក Wickremesinghe អាយុ ៧៣ឆ្នាំ បានស្បថចូលកាន់តំណែងរបស់គាត់ នៅចំពោះមុខចៅក្រមលោក Jayantha Jayasuriya ប្រធានចៅក្រមរបស់ប្រទេសស្រីលង្កា។ ការចូលកាន់តំណែងរបស់គាត់គឺដោយស្វ័យប្រវត្តិ នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសស្រីលង្កា ប៉ុន្តែក្រុមបាតុករជាច្រើនមើលឃើញថា គាត់នៅក្រោមឥទ្ធិពលរបស់លោក Rajapaksas ហើយចង់ឱ្យលោក Wickremasinghe ចាកចេញដូចគ្នាដែរ។ ការិយាល័យបាននិយាយថា សភានឹងជួបប្រជុំគ្នានៅថ្ងៃពុធ
July 15, 2022 - អន្តរជាតិ
ជប៉ុនគ្រោងនឹងផ្តល់កិត្តិយសដល់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ (Abe Shinzo) ដោយនឹងប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋមួយសម្រាប់គាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយថា ពិធីបុណ្យសពត្រូវបានកំណត់ និងប្រារព្ធឡើងនៅរដូវស្លឹកឈើជ្រុះក្នុងប្រទេសជប៉ុន។ លោក Kishida បាននិយាយថា៖«តាមរយៈការប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋនេះ យើងនឹងកាន់ទុក្ខអតីតនាយករដ្ឋមន្ត្រី អាបេ និងបង្ហាញពីការប្តេជ្ញាចិត្តមិនចុះញមរបស់យើង ក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យ ហើយមិនចុះចាញ់លើអំពើហឹង្សា»។ លោកបាននិយាយថា លោក អាបេ សម្រេចបានលទ្ធផលនៅក្នុងវិស័យចម្រុះ ដូចជាការកសាងឡើងវិញនូវតំបន់ ដែលរងគ្រោះដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ការធ្វើឱ្យសេដ្ឋកិច្ចជប៉ុនមានភាពរស់រវើកឡើងវិញ និងការលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ រំលឹកដែរថា លោក
July 15, 2022 - អន្តរជាតិ
ស្ត្រីជនជាតិអាមេរិកម្នាក់មានឈ្មោះថា Brandy Bottone អាយុ ៣៤ឆ្នាំត្រូវបានពិន័យជាប្រាក់ចំនួន ២៧៥ដុល្លារ ដោយប៉ូលីសរដ្ឋតិចសាស់ ដោយសារតែនាងបានបើកបរតែម្នាក់ឯងនៅក្នុងគន្លងដែលតម្រូវអោយមានអ្នកដំណើររួមជាមួយ។ ស្ត្រីរូបនេះមានផ្ទៃពោះ ៣៤សប្តាហ៍ កំពុងប្រញាប់ទៅទទួលកូនប្រុសនៅសាលា ប៉ុន្តែត្រូវបានប៉ូលិសហៅឱ្យឈប់រថយន្ត ហើយបានសួរថា «ហេតុអ្វីបានជាគាត់បើកបរក្នុងផ្លូវចរាចរណ៍នោះ ទាំងដែលគាត់ធ្វើដំណើរតែម្នាក់ឯង?»។ បន្ទាប់មកអ្នកស្រី Bottone ក៏បានឆ្លើយប្រាប់ប៉ូលិសថា៖ គាត់មិនបានបើកបរតែម្នាក់ឯងទេ ប៉ុន្តែគាត់មានកូនម្នាក់នៅក្នុងផ្ទៃ។ “គាត់បានសួរថា “មានអ្នកផ្សេងនៅក្នុងឡានទេ?” ហើយបន្ទាប់មកគាត់ក៏បានមើលទៅក្នុងឡានរបស់ខ្ញុំ ហើយខ្ញុំក៏ឆ្លើយថា “មានតើ” ហើយគាត់ក៏បានសួរបន្តថា នៅឯណា? ខ្ញុំក៏បានចង្អុលមកកាន់ពោះរបស់ខ្ញុំថា “នៅក្នុងនេះ” នេះជាសម្តីដែលអ្នកស្រី Bottone រៀបរាប់ប្រាប់សារព័ត៌ CNN។ រឿងនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើអ៉ីនធឺណិតនៅអាមេរិក
July 15, 2022 - អន្តរជាតិ
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់ប្រធានសភាស្រីលង្កាបាននិយាយថា ប្រធានាធិបតី Gotabaya Rajapaksa បានផ្ញើលិខិតលាលែងពីតំណែងមកដល់ដៃការិយាល័យរួចហើយ។ ប្រសិនបើភាពត្រឹមត្រូវរបស់វាត្រូវបានផ្ទៀងផ្ទាត់ ហើយដំណើរការផ្លូវច្បាប់ទាំងអស់ត្រូវបានបញ្ចប់ ការលាលែងរបស់ប្រធានាធិបតីត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ។ ក្រោយការថ្លែងនោះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងកូឡុំបូ ក៏បានផ្ទុះការអបអរភ្លាមៗ។ រំលឹកដែរថា លោក Rajapaksa ធ្លាប់បានបញ្ជាក់ជាថ្មីថា លោកនឹងលាលែងពីតំណែងនៅថ្ងៃពុធ ប៉ុន្តែគាត់បានភៀសខ្លួនទៅប្រទេសម៉ាល់ឌីវតាមយន្តហោះយោធានៅថ្ងៃដដែល ដោយមិនបានធ្វើតាមសន្យានោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សិង្ហបុរីបាននិយាយថា លោក Rajapaksa បានមកដល់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រសួងការបរទេសសិង្ហបុរីបាននិយាយថា៖«វាត្រូវបានបញ្ជាក់ថា លោក Rajapaksa ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចឯកជនមួយ»។ វាបានបន្ថែមថា៖«គាត់មិនបានសុំសិទ្ធិជ្រកកោនទេ ហើយក៏មិនបានទទួលសិទ្ធិជ្រកកោនដែរ»៕ អត្ថបទ៖ លីដា
July 15, 2022 - អន្តរជាតិ
កាលពីថ្ងៃទី១៤ ខែកក្កដា ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញបានរាយការណ៍ថា អេស្បាញកំពុងប្រឈមមុខនឹងរលកកម្តៅទីពីររបស់ខ្លួនក្នុងរយៈពេលតិចជាងមួយខែ ជាមួយនឹងកម្តៅដ៏ក្តៅគគុក និងខ្យល់ត្រូពិចពីទ្វីបអាហ្វ្រិក។ សីតុណ្ហភាពនៅឧបទ្វីប Iberian នឹងខ្ពស់ជាងធម្មតាសម្រាប់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅភាគនិរតី និងភាគខាងលិចនៃប្រទេស។ ជាមួយគ្នានេះសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់ ៤០អង្សារសេ ហើយនៅក្នុងទីក្រុងភាគខាងត្បូងនៃ Cordoba និង Sevilla សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់ ៤២អង្សារសេ។ ជាមួយនឹងសីតុណ្ហភាពក្តៅនេះ គេរំពឹងថាយ៉ាងហោចណាស់នឹងកើតមានឡើងរហូតដល់ចុងសប្តាហ៍នេះ។ ចំណែកនៅក្នុងក្រុង Madrid អាជ្ញាធរណែនាំដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍រកវិធីរំសាយកម្តៅដោយជ្រកក្រោមម្លប់ដើមឈើហើយនៅក្នុងអគារកុំចេញមកក្រៅត្រូវពន្លឺថ្ងៃផ្ទាល់។ គួរបញ្ចាក់ផងដែរថា អេស្បាញបានទទួលរងនូវរលកកម្តៅនៅពាក់កណ្តាលខែមិថុនាម្ដងរួចមកហើយ ដោយសីតុណ្ហភាពបានឡើងកំដៅខ្លាំងជាងមួយសប្តាហ៍ ដែលជាសញ្ញាសម្គាល់រលកកម្តៅលឿនបំផុត ដែលបានគ្របដណ្តប់ប្រទេសអេស្ប៉ាញក្នុងរយៈពេលជាង ៤០ឆ្នាំ៕ អត្ថបទ៖ Bee
July 15, 2022












