- autoadmin
- អន្តរជាតិ
យោងតាមរបាយការណ៍ប្រចាំត្រីមាសថ្មី ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ប្រឹក្សាលំនៅឋាន និងសញ្ជាតិសកល Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឱ្យដឹងថា ឆ្នាំនេះលិខិតឆ្លងដែនរបស់ប្រទេសនៅក្នុងអាស៊ីចំនួន ៣ បានជាប់ចំណាត់ថ្នាក់ជាលិខិតឆ្លងដែនល្អបំផុត ដែលអាចផ្តល់ឱ្យម្ចាស់លិខិតឆ្លងដែនទាំងនោះ នូវសេរីភាពការធ្វើដំណើរជាសកលបានច្រើនគោលដៅ។ ក្នុងនោះគឺប្រទេសជប៉ុន បានជាប់លេខ១ នៅក្នុងការផ្តល់ជូនពលរដ្ឋរបស់ខ្លួន ដោយគ្មានទិដ្ឋាការ ឬមានទិដ្ឋាការ ទៅកាន់គោលដៅចំនួន ១៩៣ នៅជុំវិញពិភពលោក ដោយបាននាំមុខសិង្ហបុរី និងកូរ៉េខាងត្បូង ដែលជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងគោលដៅដែលអាចទៅបានចំនួន ១៩២ ប្រទេស។ យ៉ាងណាមិញខាងក្រោមនេះ គឺជាបញ្ជីរាយនាមប្រទេសដែលមានលិខិតឆ្លងដែនល្អបំផុត ក្នុងខែកក្កដា ឆ្នាំ២០២២ និងចំនួនគោលដៅរបស់វា៖ ១. ជប៉ុន (១៩៣ប្រទេស) ២.
July 20, 2022 - អន្តរជាតិ
មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi របស់ប្រទេសថៃ បានរកឃើញករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង អនុទម្រង់ BA 2.75 ដំបូងរបស់ប្រទេសខ្លួន។ មជ្ឈមណ្ឌលនេះបានឱ្យដឹងកាលពីយប់ថ្ងៃអង្គារថា ខ្លួនបានរកឃើញករណី BA 2.75 ពីសំណាកដែលប្រមូលបាននៅថ្ងៃទី២៨ ខែមិថុនា នៅខេត្តត្រាង។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានបញ្ចប់ការរកឃើញនេះ ហើយក៏បានបញ្ចូនទិន្នន័យទៅក្នុងមូលដ្ឋានទិន្នន័យរបស់ GISAID កាលពីថ្ងៃចន្ទផងដែរ។ អនុទម្រង់ BA 2.75 ត្រូវបានគេដឹងថា ជាការបំប្លែងខ្លួនពីវ៉ារ្យ៉ង់ដែលរកឃើញដំបូងនៅទីក្រុងវូហាន របស់ប្រទេសចិន ហើយវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងបានរីករាលដាលនៅជុំវិញពិភពលោក។ ពួកគេបានរកឃើញថា BA 2.75 ទំនងជាអាចគេចពីភាពស៊ាំនៃអ្នកធ្លាប់កើតជំងឺនេះពីមុន ឬវ៉ាក់សាំងប្រភេទមុនៗ។
July 20, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយដោយទូរទស្សន៍ NHK នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋ ជូនអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ (Shinzo Abe) ដែលត្រូវបានគេធ្វើឃាតនៅឯកន្លែងជួបជុំយុទ្ធនាការមួយកាលពីដើមខែនេះ នៅថ្ងៃទី២៧ ខែកញ្ញា។ ពិធីនឹងប្រារព្ធនៅកីឡដ្ឋាន Nippon Budokan ដែលត្រូវបានសាងសង់ឡើងដំបូង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ១៩៦៤ ដែលចាប់តាំងពីពេលនោះមក បានក្លាយជាកន្លែងពេញនិយមសម្រាប់ព្រឹត្តិការណ៍កីឡា និងការប្រគុំតន្ត្រី ក៏ដូចជាកន្លែងសម្រាប់ពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងជំនាន់សង្គ្រាមលោកលើកទី២ ដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥ ខែសីហា៕ អត្ថបទ៖ លីដា ប្រភព៖ NHK
July 20, 2022 - អន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃអង្គារម្សិលមិញនេះបាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការនិយាយបញ្ឆេះរឿងយោធា និងអាវុធនៅលំហអាកាស។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយ នៅពេលដែលគាត់ត្រូវបានគេសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា កងកម្លាំងអវកាសអាមេរិកថ្មីៗនេះ កំពុងមានសកម្មភាពនៅមជ្ឈមណ្ឌលស៊ើបការណ៍អវកាសរបស់ខ្លួន។ លោក Zhao បានសង្កត់ធ្ងន់ថា លំហអាកាសគឺជាវិស័យសាធារណៈ និងជាកត្តាសំខាន់ក្នុងសន្តិសុខ និងសុខុមាលភាពរបស់មនុស្សជាតិ។ ការទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធក្នុងលំហ គឺជាតម្រូវការដ៏សំខាន់សម្រាប់ធានាសន្តិភាព ភាពស្ងប់ស្ងាត់ និងការប្រើប្រាស់លំហអាកាស ប្រកបទៅដោយនិរន្តរភាព។ លោក Zhao បាននិយាយថា៖«សហរដ្ឋអាមេរិក គឺជាកត្តាជំរុញដ៏សំខាន់ ក្នុងការប្រែក្លាយអវកាសខាងក្រៅទៅជាឃ្លាំងអាវុធ និងសមរភូមិ»។ អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិកបានបន្តយុទ្ធសាស្ត្រគ្រប់គ្រងលើលំហ និងបានកំណត់លំហខាងក្រៅដោយបើកចំហថា ជាដែនប្រយុទ្ធរបស់ខ្លួណ ហើយវាបាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា
July 20, 2022 - សង្គម
ក្លាយជាប្រធានបទដ៏ល្បីមួយនៅក្នុងពិភពអនឡាញម្តងទៀត បន្ទាប់ពីគណនី Twitter @RedSkullxxx ដែលបានបង្ហោះវីដេអូឃ្លីប បង្ហាញពីទិដ្ឋភាព Pre-Wedding របស់កូនកំលោះ និងកូនក្រមុំមួយគូ ដែលថតរូបនៅកណ្តាលផ្លូវធំ ហើយក្នុងឃ្លីបនោះដែរ ផ្លូវនោះក៏ត្រូវបានបិទដើម្បីមិនឲ្យរថយន្តផ្សេងធ្វើដំណើរឆ្លងកាត់។ ជាមួយគ្នានេះដែរ ពួកគេក៏យករថយន្តភីកអាប់ជាច្រើនគ្រឿងមកចតកណ្តាលផ្លូវ រួមជាមួយនឹងការបង្កើតបរិយាកាសជុំវិញដោយបញ្ឆេះឡានរោទិ៍ទ្វេដង ដើម្បីបង្កើតផ្សែងចេញមកដែលមើលទៅហាក់ដូចជា ប្រើទឹកកកស្ងួត (Dry Ice) ឬម៉ាស៊ីនផ្សែង ដើម្បីបង្កើតរូបភាពដូចទៅនឹងដុំពពក។ គួរបញ្ជាក់ឱ្យដឹងផងដែរថា បន្ទាប់ពីឃ្លីបវីដេអូនោះបានចែករំលែកតៗគ្នាទៅបណ្តាលអោយអ្នកនិយមលេងអ៉ីនធឺណេតនាំគ្នាចូលទៅសម្តែងការរិះគន់យ៉ាងចាស់ដៃ ដោយភាគច្រើននៃការរិះគន់នោះ គឺពាក់ព័ន្ធទៅនឹងទង្វើរបស់គូស្វាមីភរិយាមួយគូនេះ ក៏ព្រោះគេមើលឃើញថាវា ជាការបង្កបញ្ហា ឬផលរំខានដល់អ្នកដទៃ ដោយការបំពងសំឡេងរំខាន ការបំពុលដោយផ្សែង និងមានបញ្ហាចំពោះអ្នកប្រើប្រាស់រថយន្តដែលប្រើផ្លូវសាធារណៈដែលត្រូវបិទសម្រាប់ថត Pre-Wedding នៅពេលនោះ៕ អត្ថបទ៖
July 20, 2022 - អន្តរជាតិប្រធានាធិបតីរត់ចោលស្រុកមិនទាន់បានប៉ុន្មានផង ឥឡូវបក្សប្រឆាំងស្រីលង្កាក៏ប្រកាសឈប់ធ្វើបេក្ខភាពប្រជែងទៀត
មេដឹកនាំគណបក្សប្រឆាំងស្រីលង្កាលោក Sajith Premadasa នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា បានប្រកាសថា លោកបានដកខ្លួនចេញពីការប្រកួតប្រជែងដើម្បីក្លាយជាប្រធានាធិបតី ហើយក៏បានសន្យាថា នឹងគាំទ្រដល់បេក្ខភាពគូប្រជែងរបស់គាត់ ដែលគ្រោងនឹងបន្ដតំណែងពីលោក Ranil Wickremesinghe ដែលកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទី។ ជាមួយគ្នានេះដែរ ក្រុមនិស្សិត និងក្រុមផ្សេងទៀត ក៏បានគ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងលោក Wickremesinghe ដោយសារពួកគេបានយល់ថា លោកគឺជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ដែលទើបតែរត់ចោលប្រទេសកាលពីពេលថ្មីៗនេះ ខណៈដែលសមាជិកសភាបានប្រមូលផ្តុំគ្នានៅក្នុងសភានៅថ្ងៃនេះ ដើម្បីបញ្ចប់បញ្ជីបេក្ខភាពសម្រាប់តួនាទីនេះ មុនការបោះឆ្នោតនៅថ្ងៃពុធ។ មេដឹកនាំគណបក្សប្រឆាំង Sajith Premadasa លោក Premadasa បាននិយាយនៅលើ Twitter ថា៖«ដើម្បីភាពល្អប្រសើរនៃប្រទេសរបស់ខ្ញុំដែលខ្ញុំស្រឡាញ់
July 19, 2022 - អន្តរជាតិ
ថៃ៖ អ្នកនាង Vow narm ឬ Waewwan Kannanthorn ជាម្ចាស់ក្រុមហ៊ុនលក់ផលិតផលថែរក្សាស្បែកដ៏ល្បីមួយនៅក្នុងប្រទេសថៃ។ អ្នកជំនួញឆ្នើមរូបនេះ បានក្លាយជានាយកប្រតិបត្តិត្រឹមវ័យតែ ២១ឆ្នាំប៉ុណ្ណោះ។ ទម្រាំជោគជ័យក្លាយជាម្ចាស់ប្រ៊េន Rose Gold ដែលជាអាជីវកម្ម ថែរក្សាស្បែក និង Collagen តម្លៃរាប់លានដុល្លារមិនមែនជារឿងងាយស្រួលទេ គឺអ្នកនាង Vow narm ជួបព្យុះភ្លៀងច្រើនណាស់ ហើយមួយកាក់មួយសែនដែលបង្កើតឡើងគឺសុទ្ធតែបានមកពីការតស៊ូ និងការជំនះរបស់នាង។ អ្នកនាង Vow narm បានរៀបរាប់ទាំងមិនលាក់លៀមថា មុនពេលមានអាជីវកម្មរាប់លានដុល្លារក្នុងដៃ អ្នកនាងគឺជាកូនស្រីនៅក្នុងគ្រួសារមួយដែលប្រកបរបរបោះដុំគ្រឿងអលង្ការនៅសំផេង។ ក្រោយមកជំនួញរបស់គ្រួសារជួបបញ្ហាធំ ដោយត្រូវជំពាក់បំណុលគេដល់ទៅ ១០លានបាត
July 19, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងត្រូវជួបជាមួយសមភាគីទួរគីលោក រីជីព ថាយយីប អ៊ែរដូវ៉ាន់ (Recep Tayyip Erdogan) នៅថ្ងៃអង្គារ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលអ៊ុយក្រែន ដែលជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី៥ របស់ពិភពលោក នៅតែមិនអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែភាគខាងត្បូងរបស់ខ្លួនឆ្លងកាត់សមុទ្រខ្មៅបាន ដោយសារតែការបិទផ្លូវរបស់រុស្ស៊ី។ កសិករអ៊ុយក្រែនមានការព្រួយបារម្ភកាន់តែខ្លាំង ខណៈពួកគេចាប់ផ្ដើមប្រមូលផលស្រូវសាលីរួចហើយ។ ប្រទេសទួរគី និងអង្គការសហប្រជាជាតិ កំពុងសម្រុះសម្រួលកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជួយសម្រួលដល់ការបន្តការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត ខណៈដែលការព្រួយបារម្ភអំពីវិបត្តិស្បៀងអាហារពិភពលោកកំពុងមានការកើនឡើង។ លោក ពូទីន ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងជួបលោក អ៊ែរដូវ៉ាន់ ដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
July 19, 2022 - អន្តរជាតិ
សភាអាមេរិកបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃចន្ទ ដែលបង្ហាញពីការគាំទ្រដល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូយ៉ាងពិតប្រាកដ ក្រោយរយៈពេល ២ខែ បន្ទាប់ពីប្រទេសក្នុងតំបន់ Nordic ទាំង ២ បានដាក់សំណើសុំចូលជាសមាជិកនឹងសម្ព័ន្ធមិត្តយោធាមួយនេះ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតក្នុងសំឡេង ៣៩៤ ទល់ ១៨ ដោយមានតែគណបក្សសាធារណរដ្ឋប៉ុណ្ណោះ ដែលបោះឆ្នោតប្រឆាំង។ ចំណែកគណបក្សប្រជាធិបតេយ្យ ២រូប និងគណបក្សសាធារណរដ្ឋ ១៧រូប មិនបានបោះឆ្នោតនោះទេ។ ការសម្រេចនោះ គឺជាការបង្ហាញការគាំទ្រចំពោះ «ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ» របស់ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ ហើយអំពាវនាវឱ្យរដ្ឋជាសមាជិកគាំទ្រជាផ្លូវការ ក្នុងការចូលរួមក្នុងសម្ព័ន្ធភាពយោធាមួយនេះ។ វាក៏ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងណាមួយរបស់សហព័ន្ធរុស្ស៊ី ក្នុងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះការសម្រេចចិត្តរបស់ប្រទេសហ្វាំងឡង់
July 19, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sanook បានឱ្យដឹងថា ប្រទេសចិនបញ្ជាឱ្យធនាគារជួយសម្រួលដល់ក្រុមហ៊ុនអចលនទ្រព្យ បន្ទាប់ពីអតិថិជននាំគ្នាមិនបង់ប្រាក់។ គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យទី១៧ ខែកក្កដាថា ធនាគារនានា ត្រូវជួយអ្នកអភិវឌ្ឍអចលនទ្រព្យកំពុងជួបបញ្ហាជាមួយនឹងការសាងសង់គម្រោងលំនៅដ្ឋាន ដែលមិនទាន់បញ្ចប់ ដោយការពន្យារពេលនៃការទូទាត់ ឬតាមវិធីផ្សេងៗដែលអាចធ្វើទៅបាន។ គណៈកម្មាធិការធនាគារ និងធានារ៉ាប់រងរបស់ចិនបានបន្ថែមថា «វិធានការនេះមិនបានជួយដល់ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងគម្រោងទាំងអស់នោះទេ ប៉ុន្តែដើម្បីជួយតែគម្រោងដែលធនាគារយល់ថាមានសិទ្ធិទទួលបានជំនួយពីធនាគារ ហើយប្រសិនបើអ្នកអាចធ្វើបានបែបនោះ រាល់បញ្ហាដែលកើតឡើងប្រាកដជាអាចដោះស្រាយបានយ៉ាងប្រាកដ»។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអតិថិជនជាច្រើនមិនសប្បាយចិត្ត ដែលក្រុមហ៊ុនអចលនទ្រព្យមិនអាចបញ្ចប់ការសាងសង់ផ្ទះរបស់ពួកគេបានទៅតាមពេធ្លាប់បញ្ជាក់ ទើបកើតមាននៅករណីបែបនេះឡើង។ ទោះបីជាយ៉ាងណាក៏ដោយក៏មិនទាន់ច្បាស់ទេថា តើធនាគារទាំងនេះនឹងអាចទប់ទល់នឹងចំណាយរបស់អតិថិជនដែលមិនចង់បង់ថ្លៃផ្ទះរបស់ពួកគេឬយ៉ាងណានោះទេ? ព្រោះការដែលអតិថិជនបញ្ឈប់ការបង់ថ្លៃផ្ទះនេះ គឺដើម្បីអោយមានការតវ៉ានេះកើតមានឡើងទៅលើគម្រោងចំនួន ១០០នៅក្នុងទីក្រុង និងប្រមាណ ៥០ទូទាំងប្រទេស។ យោងតាមទិន្នន័យពីធនាគារទាំងនោះ តម្លៃនៃការបង់រំលស់ដែលអតិថិជនមិនយល់ព្រមក្នុងការទូទាត់ទំនងជាឈានដល់ ២ពាន់លានយន់៕ អត្ថបទ៖ Bee
July 19, 2022












