- autoadmin
- អន្តរជាតិ
Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកគ្រប់គ្រងដោយមហាសេដ្ឋីអាមេរិក Elon Musk បាននិយាយថា ខ្លួនបានលក់ ៧៥%ភាគរយនៃការកាន់កាប់ bitcoin របស់ខ្លួនដែលធ្លាប់មានតម្លៃប្រហែល ២ពាន់លានដុល្លារ។ ការលក់នេះ គឺដើម្បីទាញយកតួលេខសាច់ប្រាក់ បន្ទាប់ពី Bitcoin បានធ្លាក់ចុះជាង ៥០% នៅឆ្នាំនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយយ៉ាងដូច្នេះថា Tesla ត្រូវការលក់ bitcoins ដែលខ្លួនមាន ដោយសារតែភាពមិនច្បាស់លាស់អំពីការអនុវត្តវិធានការចាក់សោររបស់ប្រទេសចិន។ នេះបណ្តាលឱ្យក្រុមហ៊ុនបង្កើនចំនួនសាច់ប្រាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានបញ្ជាក់នៅក្នុងលិខិតផ្ញើទៅអ្នកវិនិយោគនោះថា «ក្រុមហ៊ុនបានលក់
July 24, 2022 - អន្តរជាតិ
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១ មក។ ការដំឡើង ០.៥០% ធ្វើឱ្យអត្រាការប្រាក់ចម្បងរបស់អឺរ៉ុបត្រលប់មកនៅ ០.០០% បន្ទាប់ពីមានភាពអវិជ្ជមានចាប់តាំងពីឆ្នាំ២០១៤។ ចំពោះការឡើងអត្រាការប្រាក់ខាងលើនឹងចាប់ផ្តើម នៅថ្ងៃទី២៧ ខែកក្កដា ខណៈដែលអឺរ៉ុបកំពុងតែតស៊ូជាមួយអតិផរណាឡើងខ្ពស់ ដោយសារតែវិបត្តិតម្លៃថាមពល ក៏ដូចជា អតិផរណានៅក្នុងសហភាពអឺរ៉ុបជារៀងរាល់ឆ្នាំដែលបានកើនឡើងដល់ ៩.៦% នៅក្នុងខែមិថុនា។ នៅក្នុងប្រទេសចំនួន ១៩ នៃតំបន់ចាយប្រាក់អឺរ៉ូ អតិផរណាមានចំនួន ៨.៦ ភាគរយ។ ដើមឡើយ ធនាគារកណ្តាលអឺរ៉ុបគ្រោងនឹងដំឡើងអត្រាការប្រាក់ក្នុងកម្រិតតូចឬទាបជាងនេះ ប៉ុន្តែបានសម្រេចចិត្តធ្វើចលនាកាន់តែខ្លាំង នេះបើតាមលទ្ធផលវាយតម្លៃហានិភ័យអតិផរណា ប្រធាន ECB លោកស្រី
July 23, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានសកម្មភាពរួមគ្នានៅតំបន់អឺរ៉ុប ដើម្បីដោះស្រាយបញ្ហាឫសគល់នៃការប្រែប្រួលអាកាសធាតុ ខណៈដែលទ្វីបអឺរ៉ុបនៅតែជាប់គាំងជាមួយនឹងរលកកម្ដៅក្ដៅខ្លាំងជាកំណត់ត្រា។ ប្រព័ន្ធផ្សព្វផ្សាយនៅអឺរ៉ុបបានរាយការណ៍ថា សីតុណ្ហភាពបានកើនឡើងដល់ ៤៥អង្សាសេ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី១៣ ខែកក្កដា និង ៤៧អង្សាសេ នៅក្នុងប្រទេសព័រទុយហ្គាល់ នៅថ្ងៃបន្ទាប់ ។ សីតុណ្ហភាពក៏បានឡើងដល់ ៤០ អង្សាសេ នៅតំបន់ជាច្រើនផ្សេងទៀត នៅក្នុងប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ WHO បាននិយាយថា៖«យើងបានឃើញអ្នកស្លាប់ច្រើនជាង ១,៧០០ នាក់ រួចមកហើយ នៅក្នុងរលកកម្ដៅបច្ចុប្បន្ននៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់»។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានព្រមានថា រដូវក្ដៅដ៏ក្ដៅគគុកនេះ គឺនៅមិនទាន់ទៅផុតបានកណ្តាលផ្លូវផងទេ។ អង្គការសុខភាពពិភពលោកបានកត់សម្គាល់ថា បញ្ហាប្រែប្រួលអាកាសធាតុត្រូវតែមានការយកចិត្តទុកដាក់ និងអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការរួមគ្នានៅទូទាំងប្រជាជាតិ
July 23, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយជប៉ុននៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ជនសង្ស័យធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នឹងទទួលការវាយតម្លៃផ្នែកផ្លូវចិត្តរហូតដល់ចុងឆ្នាំនេះ។ លោក Tetsuya Yamagami អាយុ ៤១ ឆ្នាំ ដែលបុគ្គលគ្មានការងារធ្វើរូបនេះ ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថា ជាជនសង្ស័យដែលបានចូលទៅជិតលោក អាបេ ក្នុងសុន្ទរកថាយុទ្ធនាការមួយ នៅកាច់ជ្រុងផ្លូវក្នុងទីក្រុង Nara កាលពីថ្ងៃទី០៨ ខែកក្កដា ហើយរូបគេក៏បានបាញ់ប្រហារលើលោក អាបេ ដោយកាំភ្លើងច្នៃ។ សារព័ត៌មាន Nikkei និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា តុលាការនៅទីក្រុង Nara ភាគខាងលិចរបស់ប្រទេសជប៉ុន ដែលជាកន្លែងដែលជនសង្ស័យរស់នៅ
July 23, 2022 - សង្គម
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ថា សាកលវិទ្យាល័យ Tel Aviv (TAU) នៅកណ្តាលប្រទេសអ៉ីស្រាអែល បានរកឃើញថា ការប៉ះពាល់នឹង “ពន្លឺព្រះអាទិត្យ” អាចជំរុញចំណង់អាហារចំពោះបុរស ប៉ុន្តែដំណើរការនេះមិនកើតឡើងចំពោះស្ត្រីទេ។ លទ្ធផលនៃការសិក្សាដែលដឹកនាំដោយសាកលវិទ្យាល័យ ហើយបានចុះផ្សាយតាមរយៈទស្សនាវដ្ដី Nature Metabolism (Nature Metabolism) បញ្ជាក់ថា អ្នកស្រាវជ្រាវបានរកឃើញថា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យក្នុងចំណោមបុរស វារំញោចប្រូតេអ៉ីន p53 (p53) ដែលផ្តល់សញ្ញាឱ្យរាងកាយផលិតអរម៉ូន ghrelin និងជំរុញចំណង់អាហារ។ ទោះជាយ៉ាងណាក៏ដោយអ័រម៉ូនអេស្ត្រូជេននៅក្នុងរាងកាយរបស់ស្ត្រី នឹងរារាំងអន្តរកម្មរវាងប្រូតេអ៉ីន និងអរម៉ូនបែបនេះ
July 23, 2022 - អន្តរជាតិ
គ្រូពេទ្យនៅសេតវិមាននិយាយថា រោគសញ្ញានៃជំងឺ COVID-19 របស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រសើរឡើងវិញហើយ ប៉ុន្តែគាត់នៅតែមានការហៀរសំបោរ អស់កម្លាំង និងក្អកម្តងម្កាល។ របាយការណ៍ចុងក្រោយរបស់វេជ្ជបណ្ឌិត ស្តីពីស្ថានភាពជំងឺរបស់ប្រធានាធិបតី ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយបានបន្ថែមថា សីតុណ្ហភាពរបស់លោក បៃដិន បានកើនឡើងដល់ ៣៧.៤ អង្សាសេ នៅល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានចុះថយជាធម្មតាមកវិញ បន្ទាប់ពីគាត់បានប្រើប្រាស់ថ្នាំ Tylenol ។ ចំណែកជីពចរ សម្ពាធឈាម អត្រាផ្លូវដង្ហើម និងអុកស៊ីហ្សែនរបស់គាត់ នៅតែមានលក្ខណៈធម្មតាទាំងស្រុង។ របាយការណ៍នោះនិយាយថា ប្រធានាធិបតីលោក ចូ បៃដិន នឹងបន្តនៅដាច់ដោយឡែក
July 23, 2022 - អន្តរជាតិ
បន្ទាប់ពីការប្រកាសព្រឹត្តិការណ៍ Galaxy Unpacked 2022 នៅថ្ងៃទី 10 ខែសីហាខាងមុខនេះ ដែលរំពឹងថានឹងជាថ្ងៃសម្ពោធ Galaxy Z Fold 4 និង Galaxy Z Flip 4 ក្រុមហ៊ុន Samsung បានបង្កើនការពិភាក្សាអំពីស្មាតហ្វូនដែលអាចបត់បាន។ ក្នុងនោះផងដែរក្រុមហ៊ុនក៏បានបង្ហាញចំនួននៃការនាំចេញទូរស័ព្ទដែលអាចបត់បានក្នុងឆ្នាំ២០២១ ដែលមានចំនួនរហូតដល់ជិត ១០លានគ្រឿង។ លោក TM Roh ប្រធាន និងជាប្រធានផ្នែកស្មាតហ្វូននៅ Samsung បង្ហាញតាមរយៈប្លុកផ្លូវការរបស់ Samsung ដែលជាការបង្ហាញពីទំនុកចិត្តថា៖ “ពេលនេះយើងត្រៀមរួចរាល់ហើយសម្រាប់ស្មាតហ្វូនដែលអាចបត់បាន ហើយមនុស្សកាន់តែច្រើននឹងជ្រើសរើសយកទូរសព្ទដៃដែលអាចបត់បាន
July 23, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា បាននិយាយថា ប្រទេសអ៊ុយក្រែនមានគ្រាប់ធញ្ញជាតិមានតម្លៃប្រហែល ១០ ពាន់លានដុល្លារអាមេរិក ដែលអាចរកបានសម្រាប់លក់ បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយរុស្ស៊ីដើម្បីបើកការផ្គត់ផ្គង់ ហើយនឹងមានឱកាសលក់ការប្រមូលផលបច្ចុប្បន្នផងដែរ។ លោកបាននិយាយនៅក្នុងសុន្ទរកថាកាលពីយប់មិញថា៖ «នេះជាសញ្ញាមួយទៀតដែលអ៊ុយក្រែនអាចទប់ទល់នឹងសង្គ្រាមបាន។» រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពីថ្ងៃសុក្រ ដើម្បីបើកកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ដោយបង្កើនក្តីសង្ឃឹមថា វិបត្តិស្បៀងអាហារអន្តរជាតិកាន់តែធ្ងន់ធ្ងរដោយការឈ្លានពានរបស់រុស្ស៊ីអាចត្រូវបានបន្ធូរបន្ថយ។ លោក Zelenskyy បាននិយាយថា៖«ប្រហែល ២០ លានតោន នៃការប្រមូលផលគ្រាប់ធញ្ញជាតិកាលពីឆ្នាំមុននឹងត្រូវបាននាំចេញ។ វាក៏នឹងមានឱកាសលក់ការប្រមូលផលនៅឆ្នាំនេះផងដែរ … នៅពេលនេះយើងមានធញ្ញជាតិដែលមានតម្លៃប្រហែល ១០ ពាន់លានដុល្លារ»។ លោកបាននិយាយថា
July 23, 2022 - អន្តរជាតិ
សមាជិកសភាជាន់ខ្ពស់ស្រីលង្កាលោក Dinesh Gunawardena នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ មួយថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់លោក Ranil Wickremesinghe។ ព្រឹត្តិការណ៍នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងសន្តិសុខបានវាយឆ្មក់ជំរុំតវ៉ាមួយ នៅលើមូលដ្ឋានរដ្ឋាភិបាលក្នុងរដ្ឋធានីកូឡុំបូ ហើយបានបោសសម្អាតផ្នែកខ្លះ ដោយមានការចាប់ខ្លួនយ៉ាងហោចណាស់ ៩នាក់ ខណៈដែលរដ្ឋបាលថ្មីកំពុងដាក់វិធានការដើម្បីបង្ក្រាបក្រុមបាតុករ។ អតីតរដ្ឋមន្ត្រីមកពីគណបក្ស Podujana Peramuna លោក Gunawardena បានស្បថចូលកាន់តំណែងនៅចំពោះមុខលោក Wickremesinghe ដោយអង្គុយនៅមុខមន្ត្រីយោធា នៅក្នុងបន្ទប់ដែលពោរពេញទៅដោយសមាជិកសភា និងមន្ត្រី។ គណៈរដ្ឋមន្ត្រីដែលនៅសេសសល់ត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅពេលក្រោយនៅថ្ងៃសុក្រនេះ។ គួរឱ្យដឹងដែរថា វិបត្តិរបស់ប្រទេសស្រីលង្កា ដែលជាលទ្ធផលនៃការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ
July 22, 2022 - អន្តរជាតិ
សមាជិកសភាក្នុងប្រទេសឥណ្ឌា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដំបូងរបស់ខ្លួន ដែលជាស្ត្រីម្នាក់មកពីសហគមន៍ជនជាតិដើមភាគតិច។ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Droupadi Murmu បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយបានផ្តួលបេក្ខភាពដែលឈរឈ្មោះដោយគណបក្សប្រឆាំង។ សមាជិកសភាសហព័ន្ធ និងរដ្ឋប្រហែល ៤,៨០០ នាក់ របស់ប្រទេសឥណ្ឌា បានបោះឆ្នោតកាលពីថ្ងៃចន្ទ ហើយសន្លឹកឆ្នោតត្រូវបានរាប់នៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី Murmu ត្រូវបានគាំទ្រដោយគណបក្ស Bharatiya Janata ដែលជាគណបក្សកាន់អំណាច ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi ។ លោកស្រីនឹងក្លាយជាប្រធានាធិបតីស្ត្រីទី២ របស់ប្រទេសឥណ្ឌា បន្ទាប់ពីលោកស្រី Pratibha Patil ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ២០០៧។ លោកស្រី Murmu
July 22, 2022












