- autoadmin
- អន្តរជាតិព្រឹកនេះ ហ្វីលីពីនបានរងគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ប៉ុន្តែមិនមានសញ្ញាពីរលកយក្សស៊ូណាមិនោះទេ
មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុបបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសហ្វីលីពីនបានរងគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ដែលបានកត់ត្រានៅជិតកោះ Luzon ក្នុងជម្រៅ ៤០ គីឡូម៉ែត្រ។ ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ ៤៥ គីឡូម៉ែត្រ ទៅភាគខាងកើតនៃទីក្រុង Vigan ដែលជាទីក្រុងមានប្រជាជនចំនួន ៦០,០០០ នាក់ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគខាងលិចនៃទឹកដី Luzon ។ យ៉ាងណា វាមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីនេះទេ។ គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនតែងតែរងគ្រោះដោយការរញ្ជួយដី ឬគ្រោះធម្មជាតិផ្សេងៗទៀត ដោយសារតែទីតាំងរបស់វានៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលជាតំបន់ដែលមានសកម្មភាពរញ្ជួយខ្លាំង ដែលវាលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕ អត្ថបទ៖
July 27, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio មានប្រសាសន៍ថា លោកគ្រោងនឹងជូនដំណឹងដល់សាធារណជនអំពីលក្ខណៈនៃជំងឺអុតស្វា monkeypox និងវិធីការពារការរីករាលដាលរបស់វា មួយថ្ងៃបន្ទាប់ពីប្រទេសជប៉ុន បានបញ្ជាក់ពីករណីដំបូងនៃជំងឺនេះ។ លោកបាននិយាយថា លោកនឹងជូនដំណឹងដល់សាធារណជនថា ជំងឺអុតស្វា monkeypox រីករាលដាលតាមរយៈការប៉ះរាងកាយ ហើយថាវ៉ាក់សាំងជំងឺអុតធំ smallpox គឺមានប្រសិទ្ធភាពប្រឆាំងនឹងវាបាន។ ទន្ទឹមនឹងនេះផងដែរ រដ្ឋមន្ត្រីសុខាភិបាលលោក Goto Shigeyuki បាននិយាយថា រដ្ឋាភិបាលបាននិងកំពុងព្យាយាមឆ្លើយតបទៅនឹងស្ថានភាពនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះ លោកបាននិយាយថា ប្រព័ន្ធសម្រាប់តាមដានការផ្ទុះឡើងត្រូវបានពង្រឹង ហើយប្រព័ន្ធចាក់វ៉ាក់សាំង និងការព្យាបាលគឺនៅត្រូវបានរៀបចំ។ លោកបាននិយាយថា នាយករងខុទ្ទកាល័យលេខាធិការសម្រាប់ការគ្រប់គ្រងវិបត្តិ លោក Murata Takashi នឹងកោះប្រជុំក្រុមការងារមួយ ដែលមានមន្ត្រីជាន់ខ្ពស់នៃការិយាល័យរដ្ឋាភិបាលដែលពាក់ព័ន្ធនៅថ្ងៃអង្គារនេះ សម្រាប់រយៈពេល
July 26, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសជប៉ុនបានប្រហារជីវិតជនល្មើសវ័យ ៣៩ ឆ្នាំម្នាក់ ដែលបានសម្លាប់មនុស្សចំនួន ៧នាក់ នៅក្នុងទីក្រុងតូក្យូ កាលពីឆ្នាំ២០០៨ នៅអំឡុងពេលនៃការចាក់សម្លាប់ដ៏សាហាវមួយ។ ជនល្មើសមានឈ្មោះថា Tomohiro Kato បានធ្វើឃាតកម្មដ៏គួរឱ្យតក់ស្លុតបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ហើយក្នុងអំឡុងពេលធ្វើសកម្មភាពនោះផងដែរ ជនល្មើសគឺមានអាយុត្រឹមតែ ២៥ឆ្នាំ ប៉ុណ្ណោះ។ ជននេះត្រូវបានប៉ូលីសចាប់ខ្លួននៅកន្លែងកើតហេតុ ហើយខ្លួនក៏បានសារភាពថា ខ្លួនធ្វើបែបនេះដោយសារតែការធ្វើទុក្ខបុកម្នេញនៅលើអ៉ីនធើណិត (bully)។ នៅថ្ងៃកើតហេតុ ដំបូងឡើយជននេះបានបើករថយន្តបុករះលើពលរដ្ឋ ដែលថ្មើរជើងនៅមជ្ឈមណ្ឌលទិញទំនិញ Akihabara ដែលបណ្ដាលឱ្យមនុស្សចំនួន ៣ នាក់បានស្លាប់។ បន្ទាប់មកទៀត ខ្លួនក៏បានទាញកាំបិតស្នៀត ចាក់ទៅលើពលរដ្ឋដែលដើរកាត់ទីនោះ ដែលបណ្ដាលឱ្យមនុស្សចំនួន ៤ នាក់ស្លាប់
July 26, 2022 - អន្តរជាតិ
ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូបានចោទប្រកាន់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Alexander Bastrykin ដែលជាប្រធានគណៈកម្មាធិការ បានប្រាប់គេហទំព័រព័ត៌មានរដ្ឋាភិបាល Rossiiskaya Gazeta ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន ១,៣០០ ករណី កំពុងត្រូវបានចាប់ផ្តើម។ លោកក៏បានស្នើឱ្យមានសាលាក្តីអន្តរជាតិមួយ ដែលគាំទ្រដោយប្រទេសនានា រួមមានអ៉ីរ៉ង់ ស៊ីរី និងបូលីវី ដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់រុស្ស៊ី ខណៈភាគីអ៊ុយក្រែនក៏កំពុងធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួនផងដែរ។ លោក Bastrykin បាននិយាយថា មិនត្រឹមតែជនជាតិអ៊ុយក្រែនទាំង ៩២នាក់ ដែលត្រូវបានរុស្ស៊ីចោទប្រកាន់នោះទេ ក្នុងនោះក៏មានមនុស្សចំនួន ៩៦នាក់ ផ្សេងទៀត រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធចំនួន ៥១នាក់
July 25, 2022 - អន្តរជាតិ
ក្រុមមន្ត្រីនៅភាគនិរតីនៃប្រទេសជប៉ុន កំពុងអំពាវនាវឱ្យប្រជាជនក្នុងរង្វង់ចម្ងាយ ៣ គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង Sakurajima ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បន្ទាប់ពីភ្នំភ្លើងនេះបានផ្ទុះឡើងកាលពីម្សិលមិញ។ អ្នកសង្កេតការណ៍អាកាសធាតុនៅក្នុងខេត្ត Kagoshima បាននិយាយថា ភ្នំភ្លើងនេះបានផ្ទុះឡើងយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃអាទិត្យ ដែលនាំឱ្យមានការខ្ទាតថ្មចេញពីរណ្ដៅភ្នំភ្លើង។ ក្រុមសង្កេតការណ៍ក៏បានបញ្ជាឱ្យមានការប្រុងប្រយ័ត្នដល់កម្រិតខ្ពស់ទី៥ ដែលមានន័យថា នឹងត្រូវមានការជម្លៀសចេញ ដោយពួកគេបានបន្ថែមថា ភ្នំភ្លើងកំពុងមានសកម្មភាពខ្លាំងណាស់។ ការផ្ទុះរបស់ភ្នំភ្លើង Sakurajima ក៏កំពុងបន្ត ខណៈមានការផ្ទុះដ៏ធំមួយទៀតត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃចន្ទ ហើយផ្សែងភ្នំភ្លើងបានសាយភាយឡើងដល់កម្ពស់២,២០០ ម៉ែត្រ។ មន្ត្រីសង្កេតការណ៍ក៏កំពុងណែនាំការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះកម្អែភ្នំភ្លើងដែលអាចកើតមានក្នុងរង្វង់ប្រហែល ២ គីឡូម៉ែត្រ។ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមសង្កេតការណ៍បានបញ្ជូនបុគ្គលិករបស់ខ្លួន ២នាក់ ដើម្បីកំណត់ឱ្យច្បាស់ពីកន្លែងដែលថ្មភ្នំភ្លើងបានហូរកាត់ និងដើម្បីវាយតម្លៃការខូចខាតដែលបណ្តាលមកពីការផ្ទុះ។ ក្រុមសង្កេតការណ៍និយាយថា មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់ត្រូវបានរកឃើញទេ
July 25, 2022 - អន្តរជាតិ
ចិន៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា លោក Zheng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិនៃប្រទេសចិន បានបង្ហាញអោយដឹងថា មេដឹកនាំនយោបាយរបស់ប្រទេស រួមទាំងប្រធានាធិបតី Xi Jinping បានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ កូវីដ-១៩ ដែលផលិតនៅក្នុងប្រទេស ដើម្បីជាការបង្ហាញថា ពួកគេមានជំនឿលើវ៉ាក់សាំងចិន។ លោក Zheng មានប្រសាសន៍ថា រឿងនេះបានបង្ហាញអោយឃើញថា បណ្តាមេដឹកនាំបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត ដែលចលនាចុងក្រោយរបស់ប្រទេសចិនត្រូវបានគេមើលឃើញថា វាជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងទាំងនោះក្នុងការជំរុញអត្រាការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ ជាពិសេសវ៉ាក់សាំងដែលជាដូសជម្រុញ (booster) ដែលអាជ្ញាធរចិនគិតថា អត្រាការចាក់នៅមានកម្រិតទាបពេក សម្រាប់ប្រទេសក្នុងការបើកប្រទេសឡើងវិញដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានរាយការណ៍ពីចំនួនសរុបនៃករណីដែលបានបញ្ជាក់ថា មានជំងឺកូវីដ-១៩
July 25, 2022 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ដោយដកស្រង់សម្តីពីមន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ចិនម្នាក់បានឱ្យដឹងថា អត្រាកំណើនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយត្រូវបានគេរំពឹងថា នឹងប្រែទៅជាអវិជ្ជមាននៅមុនឆ្នាំ២០២៥។ ទិន្នន័យកំណើតដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យបានបង្ហាញថា ចំនួនកំណើតថ្មីក្នុងឆ្នាំ២០២១ នៅក្នុងខេត្តមួយចំនួនរបស់ចិន គឺមានទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជាក់ស្ដែង ចំនួនកំណើតនៅក្នុងខេត្តហ៊ូណាន បានធ្លាក់ចុះក្រោម ៥០០,០០០ ជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ ហើយមានតែខេត្តក្វាងទុងប៉ុណ្ណោះ ដែលមានកំណើតថ្មីជាង ១ លាននាក់។ ប្រទេសចិនកំពុងប្រយុទ្ធដើម្បីបញ្ច្រាសការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃអត្រាកំណើន បូករួមទាំងភាពខុសគ្នារវាងអត្រាកំណើត និងមរណភាព ដោយសារមនុស្សវ័យក្មេងជាច្រើនជ្រើសរើសមិនបង្កើតកូន ព្រោះតែកត្តាមួយចំនួនដូចជា៖ ការចំណាយខ្ពស់ក្នុងការចិញ្ចឹមកូន និងសម្ពាធការងារជាដើម។ បើតាមសម្ដីលោក Yang Wenzhuang ប្រធានផ្នែកប្រជាជន និងគ្រួសារ នៅគណៈកម្មការសុខភាពជាតិបាននិយាយថា ចំនួនប្រជាជនចិនត្រូវបានគេរំពឹងថា
July 25, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃចន្ទនេះថា អាជ្ញាធរយោធារបស់ប្រទេសខ្លួន បានប្រហារជីវិតសកម្មជនអ្នកប្រជាធិបតេយ្យចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា «បានចូលរួមអនុវត្តអំពើភេរវកម្ម» ដែលធ្វើឱ្យវាក្លាយជាការប្រហារជីវិតលើកដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ កាសែត Global New Light of Myanmar បាននិយាយថា អ្នកដែលត្រូវបានប្រហារជីវិតទាំងនោះ រួមមានលោក Kyaw Min Yu ដែលជាអ្នកនិពន្ធ និងជាសមាជិកនិស្សិតជំនាន់ទី៨៨ និងលោក Phyo Zeya Thaw ដែលជាអតីតសមាជិកសភា និងជាសិល្បករហ៊ីបហប។
July 25, 2022 - សង្គម
ថៃ៖ ជាការពិតណាស់ឳពុកម្តាយ និងលោកតាលោកយាយតែងរមែងទន្ទឹងរង់ចាំថ្ងៃដ៏ពិសេសរបស់កូនចៅគ្រប់រូបនេះមកដល់ នោះគឺថ្ងៃដែលលោកបានឃើញកូនចៅរៀនចប់ទទួលសញ្ញាបត្រ ព្រមជាមួយនិងអារម្មណ៍ដ៏រំភើបរីករាយ។ ដូចទៅនឹងហេតុការណ៍ដ៏គួរអោយរំភើប មួយដែលក្លាយជាប្រធានបទដ៏ពេញនិយមមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីអ្នកប្រើប្រាស់កម្មវិធី TikTok ម្នាក់ដែលមានឈ្មោះថា anyanee5 បានបង្ហោះវីដេអូឃ្លីបដ៏គួរឲ្យស្រលាញ់របស់លោកតាអាយុ ៨៦ឆ្នាំ ដែលចង់មកចូលរួមកម្មវិធីទទួលសញ្ញាបត្ររបស់ចៅស្រី រហូតដល់គាត់យល់ព្រមជិះឡានពីខេត្ត ខន កែន ដែលមានរយៈពេលដល់ទៅ ៥ម៉ោង ដើម្បីតែមកចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ។ តាមរយៈការបង្ហោះបានសរសេរថា «ពិតជាមើលទៅក្តីសុខខ្លាំងៗ ដែលលោកតាអាយុ ៨៦ឆ្នាំ ដើរស្ទើរតែមិនរួចក៏នៅតែចង់មក ហើយ គឺមកអោយទាល់តែបាន ទោះលោកជម្ងឺទឹកនោមផ្អែម ត្រូវស្ពាយថ្នាំមកតាមខ្លួនក៏ដោយ ក៏នៅតែមកម្មវិធីទទួលសញ្ញាបត្រចៅ ដោយក្ដីស្រលាញ់ពេញបេះដូង”។ យ៉ាងណាមិញ បន្ទាប់ពីឃ្លីបនេះត្រូវបានគេផ្សព្វផ្សាយ មានអ្នកលេងអ៉ីនធឺណិតជាច្រើនបានបញ្ចេញមតិ
July 25, 2022 - អន្តរជាតិ
គ្រូពេទ្យរបស់លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដា បាននិយាយថា ស្ថានភាពរបស់លោកប្រធានាធិបតីអាមេរិករូបនេះ ចាប់តាំងពីបានឆ្លងជំងឺ COVID-19 រួចមក គឺបានប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយគាត់គ្រាន់តែមានរោគសញ្ញាឈឺបំពង់កប៉ុណ្ណោះ។ វេជ្ជបណ្ឌិតលោក Kevin O’Connor បាននិយាយថា ការក្អក និងឈឺរាងកាយរបស់ បៃដិន បានថយចុះចាប់តាំងពីគាត់បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺ COVID-19 កាលពីថ្ងៃព្រហស្បតិ៍ ហើយគាត់មិនមានបញ្ហាដង្ហើមខ្លីៗណាមួយឡើយ។ កាលពីព្រឹកថ្ងៃអាទិត្យ អ្នកសម្របសម្រួលនៃសេតវិមាន លោក Ashish Jha នៅក្នុងបទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ Fox News Sunday
July 25, 2022












