autoadmin
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថ្ងៃទី ៣០ កក្កដាថា អាជ្ញាធរអ៊ុយក្រែនបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងសមាគមកាកបាទក្រហម បានទទួលការអនុញ្ញាតឱ្យស៊ើបអង្កេតទៅលើការស្លាប់របស់អ្នកទោសសង្គ្រាមអ៊ុយក្រែនជាង ៥០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើពន្ធនាគារឬមជ្ឈមណ្ឌលឃុំឃាំងអ៊ុយក្រែនក្នុងទីក្រុង Olenifka ដែលត្រូវបានកាន់កាប់ដោយប្រទេសរុស្ស៊ី។ ខណៈនេះដែរសមាគមកាកបាទក្រហមបានចេញសេចក្តីថ្លែងការណ៍ថា៖ សមាគមកាកបាទក្រហមកំពុងព្យាយាមរកផ្លូវចូលទៅក្នុងគុកនៅ Olenifka ដើម្បីជួយ ឬជម្លៀសអ្នករបួស នាពេលនេះដែរ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​ឥលូវ​ត្រូវ​បាន​ស្តី​បន្ទោសគ្នាទៅវិញទៅមក​ចំពោះ​ការ​វាយ​ប្រហារ​លើ​គុក​នៅ Olenifka កាលពីថ្ងៃ​ទី​២៩ ខែ​កក្កដា កន្លង​ទៅ រុស្ស៊ី​បាន​អះអាង​ថា អ៊ុយក្រែន​បាន​បាញ់​កាំភ្លើង​ធំ​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង បណ្តាលឱ្យមនុស្សស្លាប់រហូតដល់ ៤០ នាក់។ ក្រោយ​មក រុស្ស៊ី​ក៏​បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​នៃ​គុក​បន្ទាប់​ពី​ការ​វាយ​ប្រហារ ដោយ គ្រែបានប្រែទៅជាកម្ទេចថ្ម ហើយ​មាន​អ្នក​ទោស​សង្គ្រាម​ដែល​បាន​ស្លាប់​ក្នុង​ភ្លើង​ឆេះនេះផងដែរ។

    July 31, 2022
  • អន្តរជាតិ

    យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីលបានបញ្ជាក់កាលពីថ្ងៃទី ២៩ ខែកក្កដាថា មានករណីស្លាប់ដំបូងរបស់ប្រទេសដែលបណ្តាលមកពីជំងឺអុតស្វា ហើយ​ជា​ការ​ស្លាប់​លើក​ដំបូង​នៅ​ក្រៅ​ទ្វីប​អាហ្វ្រិកផងដែរ។ រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលលោក Daniel Pereira បាននិយាយថា ជនរងគ្រោះគឺជាបុរសអាយុ ៤១ ឆ្នាំរស់នៅក្នុងរដ្ឋ Minas Gerais ដែលមានភាពស៊ាំទាប និងមានជម្ងឺពីកំណើត ថែមទាំងមានជំងឺមហារីកកូនកណ្តុរ ដែលគាត់មានប្រវត្តិព្យាបាលដោយគីមី។ ចំណែកវេជ្ជបណ្ឌិតបាន​និយាយ​ថា មូលហេតុ​នៃ​ការ​ស្លាប់​គឺ​ដោយសារ​ការ​ឆ្លងមេរោគជំងឺអុតស្វាក្នុងឈាមដោយស្ថានភាព​ជំងឺ​ដែល​មាន​ពីមុន​បាន​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ធ្វើអោយគាត់​បាន​ស្លាប់​បន្ទាប់​ពី​បាន​ចូល​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Belo Horizonte។ យ៉ាង​ណា​មិញ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រេស៊ីល​បាន​ប្រកាស​ថាមានករណីមានអ្នក​ស្លាប់​ដោយ​សារ​ជំងឺ​អុតស្វាដំបូង យោងតាម​ក្រសួង​សុខាភិបាល​អេ​ស្ប៉ា​ញ​ បានប្រកាសការ​ស្លាប់​ដំបូងដោយសារជម្ងឺអុតស្វា​ផង​ដែរ​ ដោយត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទី​មួយ​របស់​អឺរ៉ុប។ គួរបញ្ជាក់អោយដឹងផងដែរថា៖ មកទល់ពេលនេះ ប្រទេសប្រេស៊ីលបានកត់ត្រាករណីជំងឺអុតស្វាចំនួន ១,០៦៦ ករណីនៅក្នុងរដ្ឋចំនួន ១៦

    July 31, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅទស្សនាកំពង់ផែសមុទ្រខ្មៅដ៏សំខាន់មួយ នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដែលជាកន្លែងដែលការនាំចេញគ្រាប់ធញ្ញជាតិត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ។ ជម្រាបដែរថាថ្មីៗនេះ អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានចុះកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីចាប់ផ្តើមការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន និងគ្រាប់ធញ្ញជាតិផ្សេងទៀតឡើងវិញ។ មជ្ឈមណ្ឌលសម្របសម្រួលរួមមួយ បានបើកនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីកាលពីថ្ងៃពុធ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃកប៉ាល់ដែលដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ។ អ៊ុយក្រែននិយាយថា ឥឡូវនេះប្រតិបត្តិការបានបន្តឡើងវិញនៅ Odesa និងកំពង់ផែ ២ ផ្សេងទៀត។ លោក​ Zelenskyy បាន​មាន​ប្រសាសន៍​ថា៖«ខាង​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ»។ លោកបានបន្ថែមថា៖«យើងកំពុងរង់ចាំសញ្ញាពីអង្គការសហប្រជាជាតិ និងទួរគី ទើបយើងអាចចាប់ផ្តើមវាបាន»។ ឯកអគ្គរដ្ឋទូតមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតប្រចាំនៅអ៊ុយក្រែន ក៏បានអមដំណើរលោក Zelenskyy ទៅកាន់កំពង់ផែនោះ

    July 30, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន CNN បានរាយការណ៍ថា គ្រូពេទ្យផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Kevin O’Connor បាននិយាយកាលពីថ្ងៃពុធទី ២៧ ខែកក្កដា ថាលោក Biden បានធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 ហើយក៏កំពុងតែបញ្ចប់វិធានការដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹង ដែលបានដំណើរការអស់រយៈពេលជាង ៥ ថ្ងៃ។ លោកវេជ្ជបណ្ឌិត O’Connor បាននិយាយនៅក្នុងអនុស្សរណៈមួយផ្ញើទៅកាន់អ្នកនាំពាក្យសេតវិមាន Karen Jean-Pierre ថា៖ លទ្ធផលតេស្តរបស់លោក Biden ត្រូវបានបញ្ជាក់ថាអវិជ្ជមាន បន្ទាប់ពីគាត់បានធ្វើតេស្តរហ័សពីរដងកាលពីថ្ងៃអង្គារ និងមួយទៀតនៅព្រឹកថ្ងៃពុធ ហើយលទ្ធផល​ទាំង​អស់​នោះ​ចេញ​មក​អវិជ្ជមាន​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​នឹង​ត្រូវ​ពាក់​ម៉ាស់​រយៈពេល

    July 30, 2022
  • អន្តរជាតិ

    នាឡិកា​ដៃ​មួយ​គ្រឿង​របស់​មេដឹកនាំ​ណាស៊ី លោក Adolf Hitler ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១.១ លាន​ដុល្លារ នៅក្នុង​ការ​ដេញ​ថ្លៃ​មួយ​នៅ​អាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ នាឡិកាម៉ាក Huber មួយគ្រឿងនោះ មានបង្ហាញរូបសញ្ញា Swastika និងមានអក្សរ AH ឆ្លាក់នៅលើវា ហើយវាត្រូវបានលក់ទៅឱ្យជនអនាមិកម្នាក់។ មេដឹកនាំជនជាតិជ្វីហ្វបានថ្កោលទោសលើការដេញថ្លៃនេះយ៉ាងខ្លាំង នៅមុនពេលនាឡិកា​ដៃ​មួយ​គ្រឿងនោះ នឹងត្រូវដាក់លក់នៅផ្ទះដេញថ្លៃ Alexander Historical ក្នុងរដ្ឋ Maryland ។ ទោះយ៉ាងណាក៏ដោយ ផ្ទះដេញថ្លៃដែលបានលក់វត្ថុអនុស្សាវរីយ៍របស់ណាស៊ីកាលពីអតីតកាល បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ថា គោលបំណងរបស់វាគឺដើម្បីរក្សាប្រវត្តិសាស្ត្រ។ លោក Adolf Hitler បានដឹកនាំណាស៊ីអាល្លឺម៉ង់

    July 30, 2022
  • អន្តរជាតិ

    មន្ត្រីហ្វីលីពីនបានរាយការណ៍នៅថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញករណីដំបូងនៃជំងឺអុតស្វា monkeypox នៅលើអ្នកជំងឺម្នាក់ ដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ការ​ប្រកាស​នេះបាន​ធ្វើ​ឡើងត្រឹមមួយ​សប្តាហ៍ ក្រោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​ បាន​ប្រកាស​ថា ការ​ផ្ទុះឡើងនៃ​ជំងឺ​អុតស្វានេះ គឺជា​គ្រាអាសន្ន​ផ្នែក​សុខភាព​របស់ពិភពលោក។ អ្នកជំងឺម្នាក់នោះមិនត្រូវបានគេបញ្ជេញព័ត៌មានផ្ទាល់ខ្លួននោះទេ ដោយត្រឹមតែដឹងថា គាត់មានអាយុ ៣១ឆ្នាំ និងបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការធ្វើតេស្ត RT-PCR ។ លោក Beverly Ho អនុរដ្ឋលេខាធិការស្តីទីនៃនាយកដ្ឋានសុខាភិបាលហ្វីលីពីនបាននិយាយថា៖«អ្នកជំងឺបានធ្វើដំណើរទៅកាន់ប្រទេស ដែលមានការកត់ត្រាពាក់ព័ន្ធនឹងករណីជំងឺអុតស្វា monkeypox។ អ្នកមានទំនាក់ទំនងជិតស្និទ្ធចំនួន ១០ នាក់ ត្រូវបានកត់ត្រា ដែលក្នុងនោះមាន ៣នាក់ មកពីគ្រួសារតែមួយ។ អ្នកទាំងអស់ត្រូវបានណែនាំឱ្យនៅដាច់ដោយឡែក និងកំពុងត្រូវបានត្រួតពិនិត្យដោយនាយកដ្ឋាន»។ ការកើនឡើង​នៃ​ការឆ្លង​ជំងឺ​អុតស្វា

    July 29, 2022
  • អន្តរជាតិ

    មន្ត្រីថៃកំពុងស្វែងរក​បុរស​ជនជាតិ​អឺរ៉ុប​ម្នាក់ ​ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយ​អ្នក​ជំងឺ​អុតស្វា monkeypox ​​ទី​២ របស់​ប្រទេសថៃ​។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធផលតេស្តបង្ហាញថា បុរសជនជាតិថៃអាយុ ៤៧ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Vajira ក្នុងទីក្រុងបាងកកកាលពីសប្តាហ៍មុន បានវិជ្ជមានចំពោះជំងឺអុតស្វា ខណៈលោក Sopon Iamsirithaworn អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបញ្ជាក់ថា អ្នកជំងឺអុតស្វាម្នាក់នោះ មានទំនាក់ទំនងរាងកាយជាមួយបុរសជនជាតិអឺរ៉ុបដែលគេកំពុងស្វែងរក។ អ្នកទាំង ២ ត្រូវបានគេដឹងថា បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គម។ លោក​ Sopon Iamsirithaworn បាន​មាន​ប្រសាសន៍​ថា៖«យើង​មិន​ដឹង​ថា​ជន​បរទេស​នោះ​រស់​នៅ​ទី​ណា ឬ​ថា​គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​នោះ​ទេ»។ យ៉ាងណា ក្រុមស៊ើបអង្កេតជំងឺរបស់ក្រសួងសុខាភិបាលសាធារណៈកំពុងព្យាយាមតាមដានបុរសនោះ។ លោកបាននិយាយថា ក្រុមស៊ើបអង្កេតជំងឺនឹងពិនិត្យមើលវីដេអូកាមេរ៉ា CCTV និងសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដូចជាប៉ូលីសទេសចរណ៍ និងស្ថានទូត

    July 29, 2022
  • អន្តរជាតិ

    មន្ត្រីនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅភាគខាងលិចនៃរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក បានប្រកាសដាក់ទីក្រុងនេះក្នុងភាពអាសន្ន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺអុតស្វា Monkeypox ។ មន្ត្រីសុខាភិបាលសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Susan Philip បាននិយាយថា៖«យើងចង់បានភាពបត់បែន ដើម្បីអាចប្រើប្រាស់ធនធានរបស់យើង ដើម្បីបម្រើសាធារណៈជន និងការពារសុខភាពបានល្អបំផុត»។ លោកស្រី Philip បានសង្កត់ធ្ងន់ថា គាត់មិនមានគម្រោងអំពាវនាវឱ្យមានការបិទ ឬការរឹតត្បិតតឹងរ៉ឹងណាមួយ ដូចទៅនឹងជំងឺ COVID-19 នោះទេ។ ព្រឹទ្ធសមាជិករដ្ឋកាលីហ្វ័រញ៉ា លោក Scott Wiener បាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយ របស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ»។ ខណៈមន្ត្រីសុខាភិបាលក្រុងបាននិយាយថា ពួកគេរំពឹងថាតួលេខនេះនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកស្រី Philip

    July 29, 2022
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មានបានអោយដឹងថា អ្នករុករករ៉ែនៅអង់ហ្គោឡា រកឃើញពេជ្រពណ៌ផ្កាឈូកសុទ្ធ ដែលត្រូវបានគេចាត់ទុកថាជាពេជ្រដ៏កម្រមួយ ហើយក៏ជាពេជ្រដែលមានខ្នាតដំបំផុតតាំងពីធ្លាប់ជីកបានក្នុងរយៈពេលជាង ៣០០ឆ្នាំ។ ដោយត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​ទម្ងន់ ១៧០ ការ៉ាត់ ដែល​គេ​ស្គាល់​ថា​ជា “ផ្កា​លូឡូ” ត្រូវ​បាន​រក​ឃើញ​នៅ​អណ្តូងរ៉ែ Lulo ស្ថិតនៅភាគឦសាននៃប្រទេសអង់ហ្គោឡា ដែល​ជា​ដី​ពោរពេញ​ដោយ​ពេជ្រ ហើយក្រុមហ៊ុន Lucapa Diamond បញ្ជាក់​ដូច្នេះថា វាគឺជាពេជ្រពណ៌ផ្កាឈូកដ៏ធំបំផុតមួយដែលមិនធ្លាប់មាន។ ចំពោះការរកឃើញបែបនេះត្រូវបានកំណត់ថាជា «ជាការរកឃើញលក្ខណៈជាប្រវត្តិសាស្ត្រ ដោយសារតែពេជ្រពណ៌ផ្កាឈូកគឺជាពេជ្រធម្មជាតិដ៏កម្របំផុត និងបរិសុទ្ធខ្លាំងបំផុត» ហើយពេជ្រនេះត្រូវបានចាត់ថ្នាក់ជាពេជ្រ ២A ដែលមានន័យថា វាមានសារធាតុមិនបរិសុទ្ធតិចតួចបំផុត ឬគ្មានឡើយ ហើយវាក៏ជាគ្រាប់ពេជ្រធំជាងគេទី ៥ តាមដែលធ្លាប់ជីកនៅ Lulo ។

    July 29, 2022
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា មហាសេដ្ឋីឥណ្ឌាម្នាក់គឺលោក Adar Punawala អាយុ 41 ឆ្នាំនិងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនវ៉ាក់សាំងដែលមានឈ្មោះថា Serum Institute of India Ltd. បានប្រាប់ទីភ្នាក់ងារព័ត៌មាន NDTV ពីប្រទេសឥណ្ឌាថា លោកកំពុងពិភាក្សាជាមួយក្រុមហ៊ុន Novavax, Inc. ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក នៅក្នុងការអភិវឌ្ឍន៍នាពេលខាងមុខនៃវ៉ាក់សាំងប្រភេទ NRNA សម្រាប់ការបង្ការជំងឺអុតស្វានាពេលឆាប់ៗនេះ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ចំពោះកិច្ជជួបចរចារនេះបានធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសអាសន្ន សម្រាប់សុខភាពសាធារណៈជាសាកលកាលពីថ្ងៃសៅរ៍ (២៣ កក្កដា) បន្ទាប់ពីមានករណីជាង ១៦,០០០ ករណីនៃមេរោគអុតស្វាត្រូវបានរាយការណ៍មកពីប្រទេសចំនួន ៧៥

    July 29, 2022