autoadmin
  • អន្តរជាតិ

    កោះតៃវ៉ាន់កំពុងចរចាជាមួយប្រទេសជិតខាងដូចជា៖ ជប៉ុន និងហ្វីលីពីន ដើម្បីស្វែងរកផ្លូវអាកាសដោះទាល់ បន្ទាប់ពីចិនបានប្រកាសនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ។ យោធារបស់ប្រទេសចិនបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ រួមជាមួយនឹង «ប្រតិបត្តិការយោធាគោលដៅជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ»។ ឆ្លើយតបទៅនឹងទង្វើនេះ ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថា សមយុទ្ធនេះគឺស្មើនឹង «ការបិទទាំងផ្លូវសមុទ្រ និងអាកាស» ដែលជាការគំរាមកំហែងដល់ដែនទឹកអន្តរជាតិ។ ការិយាល័យដែនសមុទ្រ និងកំពង់ផែរបស់តៃវ៉ាន់ ក៏បានចេញសេចក្តីជូនដំណឹងចំនួន ៣ ផងដែរកាលពីថ្ងៃពុធ ដោយស្នើឱ្យនាវាប្រើប្រាស់ផ្លូវជំនួសផ្សេងទៀត សម្រាប់កំពង់ផែចំនួន ៧ នៅជុំវិញកោះនេះ។ ជម្រាបដែរថា លោកស្រី Nancy Pelosi បានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ហើយគាត់ក៏កំពុងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី

    August 3, 2022
  • អន្តរជាតិ

    ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ (Disease Control Department) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានកត់ត្រាករណីថ្មីនៃជំងឺអុតស្វា monkeypox ចេញពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានមកលេងកោះភូកេត។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DCD បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាលសាធារណៈថា អ្នកទេសចរម្នាក់នោះមានអាយុ ២៥ឆ្នាំ និងបានចូលមកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយគាត់គឺជាករណីទី៣ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។ រដ្ឋបាលខេត្តនឹងរាយការណ៍អំពីពេលវេលាលម្អិតរបស់ភ្ញៀវទេសចរម្នាក់នោះ ទៅកាន់ DCD ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក និងតាមដានមនុស្សទាំងអស់ ដែលបានមកទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ លោក Opas បាននិយាយថា ភ្លាមៗបន្ទាប់ពីអ្នកទេសចរម្នាក់នោះបានចូលមកដល់ប្រទេសថៃ គឺគាត់បានចេញរោគសញ្ញារួចទៅហើយ ដូច្នេះ

    August 3, 2022
  • អន្តរជាតិ

    ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi កំពុងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងទីក្រុងតៃប៉ិ ហើយអ្នក​ទាំង​ ២ ​ក៏​គ្រោង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួមគ្នាផងដែរ។ ដំណើរ​ទស្សនកិច្ច​នេះ ​គឺជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​ទៅកាន់​កោះ​តៃវ៉ាន់​របស់​មន្ត្រី​អាមេរិក នៅ​ក្នុង​រយៈពេល ២៥ ឆ្នាំចុងក្រោយ ខណៈវាបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សានេះ «នឹងផ្តោតលើការបញ្ជាក់ឡើងវិញនូវការគាំទ្រ និងការលើកកម្ពស់ផលប្រយោជន៍រួម»។ លោកស្រី Pelosi កំពុង​ធ្វើ​ដំណើរ​ទេសចរណ៍​អាស៊ី​ ដែល​រួម​មាន​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។ លោកស្រីបានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ សម្រាប់ការចុះចតដែលគេគ្រប់គ្នាគិតទុកជាមុន បើទោះជាគ្មានការប្រកាសជាផ្លូវការ ខណៈដែលមន្ត្រីចិនបានព្រមានប្រឆាំងដាច់ខាត នឹងដំណើរទស្សនកិច្ចមួយនេះ។

    August 3, 2022
  • អន្តរជាតិ

    ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ បានរិះគន់អ្វីដែលខ្លួនហៅថាជា «ការជ្រៀតជ្រែកដោយឥតខ្មាស» របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអង្គារ ក្នុងដំណើរមួយដែលគាត់ហៅវាថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលមិនផ្លាស់ប្តូរចំពោះតៃវ៉ាន់ ប៉ុន្តែប្រទេសចិនបានថ្កោលទោសដំណើរទស្សនកិច្ចជាន់ខ្ពស់បំផុតក្នុងរយៈពេល ២៥ឆ្នាំ នោះថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ . អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា ពួកគេថ្កោលទោសយ៉ាងខ្លាំង ចំពោះការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅណាមួយនៅក្នុងបញ្ហាកោះតៃវ៉ាន់ និង គាំទ្រយ៉ាងពេញទំហឹងលើប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងខ្សែបន្ទាត់សេដ្ឋកិច្ចរបស់ខ្លួន។ មន្ត្រីមិនស្គាល់អត្តសញ្ញាណរូបនោះបាននិយាយថា «វាជាសិទ្ធិត្រឹមត្រូវរបស់រដ្ឋអធិបតេយ្យមួយ ដើម្បីចាត់វិធានការប្រឆាំងនឹងចលនារបស់កងកម្លាំងខាងក្រៅ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន

    August 3, 2022
  • អន្តរជាតិ

    យោធាចិនបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កំពុងធ្វើទស្សនកិច្ចនៅទីនោះ។ ភ្លាមៗបន្ទាប់ពីការមកដល់របស់លោកស្រី Pelosi បញ្ជាការភាគខាងកើត (Eastern Theater Command) របស់យោធាចិនបាននិយាយថា សមយុទ្ធនឹងធ្វើឡើងនៅជិតកោះតៃវ៉ាន់ ហើយសមយុទ្ធនោះរួមមានទាំង សមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ក៏បានរាយការណ៍ផងដែរថា យោធារបស់ប្រទេសចិននឹងធ្វើសមយុទ្ធដ៏សំខាន់នៅលើសមុទ្រ និងនៅលើអាកាស នៅក្នុងទីតាំងចំនួន ៦ នៅជិតកោះតៃវ៉ាន់ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ។ អាជ្ញាធរ​ចិន​កំពុង​អំពាវនាវ​ដល់​កប៉ាល់ ​និង​យន្តហោះ ​កុំ​ឱ្យ​ចូល​ទៅ​តំបន់​ដែល​បាន​កំណត់​សម្រាប់​សមយុទ្ធ ​ក្រោយ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុងស្រុក។ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអង្គារដោយនិយាយថា សហរដ្ឋអាមេរិកបានផ្ញើសារខុសទៅកាន់កងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ ហើយកំពុងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រ។

    August 3, 2022
  • សង្គម អន្តរជាតិ

    ចិន៖ នារីជនជាតិចិនម្នាក់ ដែលជា influencer មានឈ្មោះថា Tizi (Tizi) បានបង្កើតការភ្ញាក់ផ្អើលមួយដោយបង្កើតវីដេអូឃ្លីបមួយបង្ហាញពីការទទួលទានត្រីឆ្លាមពណ៌សមួយក្បាល ដោយក្នុងនោះនាងបាននិយាយថា សាច់របស់វាទន់ណាស់ រហូតធ្វើអោយឃ្លីប​នេះ​ក្លាយ​ជា​វីដេអូ​ឃ្លីប​ដែល​មនុស្ស​ជា​ច្រើន​សម្រុក​ចូល​មើល​តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា​មក។ ថ្មីៗ​នេះ នាង​ត្រូវបាន​ប៉ូលិស​នៅណាចុង​ ខេត្តស៊ីឈួន របស់ប្រទេសចិន បានអំពាវនាវឱ្យមានការស៊ើបអង្កេត និងកាត់ទោសទៅលើរូបនាង ដោយសារតែមានគេ​បញ្ជាក់​ថា ត្រី​ឆ្លាម​ដែល​ឃើញ​ក្នុង​ឃ្លីបវីដេអូនោះ វាគឺជាត្រីឆ្លាមពណ៌ស ដែលត្រូវបានគេចាត់ទុកថាជាប្រភេទសត្វហាមបរិភោគប្រភេទទីពីររបស់ប្រទេសចិន ដែលនៅឃ្លាតពីប្រភេទសត្វហាមបរិភោគតែមួយលេខរៀងតែប៉ុណ្ណោះ ហើយ​នាយកដ្ឋាន​នគរបាល​កំពុង​ពន្លឿន​ការ​សម្របសម្រួល​ជាមួយ​នាយកដ្ឋាន​ពាណិជ្ជកម្ម រួមទាំងនាយកដ្ឋានការពារសត្វព្រៃ ដើម្បីស៊ើបអង្កេតប្រភពចែកចាយនៃត្រីឆ្លាមនៅក្នុងឃ្លីប ដើម្បីពង្រីក និងបំបែកបណ្តាញជួញដូរសត្វខុសច្បាប់ និងអ្នកផ្គត់ផ្គង់ត្រីឆ្លាមពណ៌សដ៏អស្ចារ្យនេះដល់នារីដែលជា influencer នេះបន្តទៀត។ គួរបញ្ជាក់អោយដឹងផងដែតថា៖ ការដាក់ទណ្ឌកម្មសម្រាប់ការកាន់កាប់ត្រីឆ្លាមសអាចជាប់ពន្ធនាគារពី ៥ ទៅ ១០

    August 3, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា បុរស​ម្នាក់ក្នុង​ឯកសណ្ឋានជា​ប៉ូលិស បានចូលទៅប្លន់ហាងមាសចំនួន ២កន្លែង នៅកណ្ដាលទីក្រុងរបស់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ហើយគាត់បានបោះគ្រឿងអលង្ការទាំងអស់នោះទៅលើផ្លូវ ហើយស្រែកថា «ទុកឱ្យអ្នកក្រីក្រដទៃ»។ ជនសង្ស័យត្រូវបានគេដឹងថា ជាប៉ូលីសយាមគុក និងបានកាន់កាំភ្លើង AK47 ចូលទៅប្លន់ហាងមាសនៅឯផ្សារ Dong Ba កំឡុងម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់។ ក្រោយពីគាត់បានប្លន់ហាងមាសទាំង ២ រួចហើយនោះ គាត់បានបោះវាទៅលើផ្លូវ ហើយបានស្រែកថា៖«មាសសម្រាប់អ្នកក្រីក្រ»។ ប៉ូលីសបាននិយាយថា ក្រោយបានបោះគ្រឿងអលង្ការទៅលើផ្លូវរួចហើយនោះ គាត់បានចាកចេញពីកន្លែងកើតហេតុ ដោយដើរតាមបណ្តោយផ្លូវ Tran Hung Dao ទល់មុខផ្សារ, ឆ្លងទៅសួន

    August 2, 2022
  • អន្តរជាតិ

    ប្រធានាធិបតីហ្វីលីពីនថ្មីលោក Ferdinand Marcos Jr. បាននិយាយថា ប្រទេសរបស់លោកមិនមានចេតនាក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានផែនការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងនឹងគ្រឿងញៀន នៅក្នុងប្រទេសរបស់លោកនោះទេ។ លោក Marcos Jr. បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីល កាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតកំពុងដំណើរការរួចហើយនៅក្នុងប្រទេសហ្វីលីពីន ហើយបានចោទសួរថា ហេតុអ្វីបានជាការស៊ើបអង្កេតរបស់ ICC ចាំបាច់ខ្លាំងម្ល៉េះ។ រំលឹកផងដែរថា អតីតប្រធានាធិបតីលោក Rodrigo Duterte បានដកប្រទេសហ្វីលីពីនចេញពី ICC នៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីស្ថាប័ននេះបានបើកការស៊ើបអង្កេតបឋមមួយ ពាក់ព័ន្ធនឹងការបើកដៃឱ្យប៉ូលីសហ្វីលីពីន អាចធ្វើការបាញ់សម្លាប់ អ្នកសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅកំឡុងពេលចុះបង្រ្កាបគ្រឿងញៀន។ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ

    August 2, 2022
  • អន្តរជាតិ

    សេតវិមាន​បាន​ព្រមានថា ប្រទេស​ចិន​អាច​នឹង​សងសឹកនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ ជាមួយ​នឹង​សកម្មភាព​យោធា។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការបាញ់មីស៊ីល នៅជិតកោះតៃវ៉ាន់ ឬសកម្មភាពទាំងផ្លូវអាកាស ឬផ្លូវទឹកទ្រង់ទ្រាយធំ។ ជម្រាបដែរថា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កំពុងជួបប្រជុំនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅតំបន់អាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ និងសហរដ្ឋអាមេរិកនិយាយថា លោកស្រីមានគម្រោងទៅទស្សនាទីក្រុងតៃប៉ិនៅយប់ថ្ងៃអង្គារ ប៉ុន្តែមិនមានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បាននិយាយថា កោះតៃវ៉ាន់ស្វាគមន៍យ៉ាងកក់ក្តៅរាល់ភ្ញៀវបរទេស។ លោកបានបន្ថែមថា កោះតៃវ៉ាន់នឹងរៀបចំឱ្យសមស្របបំផុតសម្រាប់ភ្ញៀវទាំងឡាយ។ គួរឱ្យដឹងដែរថា

    August 2, 2022
  • អន្តរជាតិ

    ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ច​ក្នុងតំបន់អាស៊ីរបស់គាត់ ទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ខណៈកោះតៃវ៉ាន់ ក៏អាចស្ថិតនៅក្នុងបញ្ជីនោះផងដែរ។ ដំណឹងមួយនេះ បានធ្វើឱ្យទីក្រុងប៉េកាំងមានប្រតិកម្មយ៉ាងខ្លាំង ដោយប្រទេសចិនបាននិយាយថា វាអាចនឹងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។ វាក៏មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi នៅ​កោះ​តៃវ៉ាន់​នោះ​ដែរ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា លោកស្រី Pelosi នឹងមកដល់ទីក្រុងតៃប៉ិនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។ ពួកគេនិយាយថា លោកស្រី Pelosi នឹងទៅជួបជាមួយប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen នៅថ្ងៃពុធ ប៉ុន្តែវាមិនច្បាស់ទេថា តើលោកស្រី Pelosi

    August 2, 2022