- autoadmin
- អន្តរជាតិ
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នាពេលកន្លងទៅថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងរៀបចំវ៉ាក់សាំងការពារថ្មីសម្រាប់មនុស្សទាំងអស់នៅក្នុងខែកញ្ញា ដោយរំពឹងថា នឹងអាចការពារពី COVID-19 ទប់ទល់នឹងមេរោគបំប្លែងថ្មីប្រភេទ omicron បានល្អជាងវ៉ាក់សាំងដើម ដោយសារតែក្រុមហ៊ុន Pfizer និង Moderna បានសន្យាថាពួកគេនឹងអាចផ្គត់ផ្គង់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយនឹងរូបមន្តថ្មី នៅដើមរដូវស្លឹកឈើជ្រុះ។ នេះបើតាមក្រសួងសុខាភិបាល និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក (HHS) បានប្រកាសនៅថ្ងៃសុក្រ ទី ២៩ ខែកក្កដា កន្លងទៅថា ក្រសួងសុខាភិបាលបានយល់ព្រមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួម ៦៦ លានដូសពី Moderna បន្ថែមលើ ១០៥ លានដូសនៃវ៉ាក់សាំងដែលបានបញ្ជាទិញពីមុនរបស់ Pfizer ។
August 2, 2022 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមអាល់កៃដា លោក Ayman al-Zawahiri នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គាត់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដែលធ្វើឡើងដោយ CIA នៅរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ លោក បៃដិន បាននិយាយថា លោក Zawahiri «បានត្រួសត្រាយផ្លូវឃាតកម្ម និងអំពើហិង្សាលើពលរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «ឥឡូវនេះយើងទទួលបានយុត្តិធម៌ ហើយមេដឹកនាំភេរវកម្មរូបនេះលែងមានទៀតហើយ»។ ក្រុមមន្ត្រីបាននិយាយថា លោក Zawahiri ស្ថិតនៅលើយ៉រនៃផ្ទះសុវត្ថិភាពមួយ នៅពេលដែលយន្តហោះគ្មានមនុស្សបើកបានបាញ់មីស៊ីលចំនួន
August 2, 2022 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានបញ្ជាក់ថា កងកម្លាំងសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ហើយភាគីប្រទេសជប៉ុនកំពុងអំពាវនាវឲ្យដោះលែងជាបន្ទាន់។ នាយករងខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា៖ «ស្ថានទូតជប៉ុនកំពុងជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាដោះលែងគាត់ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ ខ្លួននឹងបន្តប្រមូលព័ត៌មាន និងស្នើសុំឱ្យមានការដោះលែងគាត់ឱ្យបានមុនកំណត់»។ លោក Kihara បានបន្ថែមថា បុរសជនជាតិម្នាក់នោះមានអាយុ ២០ឆ្នាំ ហើយគាត់ត្រូវបានគេចាប់ខ្លួន នៅពេលកំពុងចូលរួមក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា។ ប្រភពជាច្រើនបាននិយាយថា បុរសជនជាតិជប៉ុនម្នាក់នោះមានឈ្មោះថា Kubota Toru ធ្វើការជាអ្នកកាសែត ហើយគាត់បានចូលប្រទេសមីយ៉ាន់ម៉ានៅពាក់កណ្តាលខែកក្កដា ដើម្បីថតយកភាពយន្តឯកសារ។ ជម្រាបដែរថា កាលពីកំឡុងខែមេសា ឆ្នាំ២០២១ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ក៏បានឃាត់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ទៀតផងដែរ។ អ្នកកាសែតម្នាក់នោះឈ្មោះថា Kitazumi Yuki ហើយគឫត់ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។ គាត់ត្រូវបានដោះលែងប្រហែលមួយខែក្រោយមក
August 1, 2022 - អន្តរជាតិ
អ៊ុយក្រែនបានធ្វើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដែលជាជំហានដំបូងដ៏តូចមួយ ប៉ុន្តែឆ្ពោះទៅរកការដោះស្រាយបញ្ហាគ្រាប់ធញ្ញជាតិរាប់លានតោនរបស់ប្រទេសនេះ និងជំរុញការផ្គត់ផ្គង់ស្បៀងអាហារជាសកល។ ប្រទេសទួរគីដែលជាឈ្មួញកណ្តាលនៃកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន-រុស្ស៊ី ដើម្បីចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ បានឱ្យដឹងថា នាវា Razoni ដែលជាកប៉ាល់ដឹកទំនិញផ្ទុកពោត ២៦,០០០ តោន បានចាកចេញទៅកាន់ប្រទេសលីបង់ នៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់តែម្ដង។ គួរឱ្យដឹងដែរថា ប្រទេសអ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលី ពោត និងប្រេងបន្លែដ៏ធំបំផុតមួយ ហើយការបាត់បង់ការនាំចេញតាមរយៈកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន បានធ្វើឱ្យរង្គោះរង្គើពាណិជ្ជកម្មស្បៀងអាហារពិភពលោក និងបង្កើនការគំរាមកំហែងនៃវិបត្តិស្បៀងអាហារពិភពលោក។ កប៉ាល់ជាច្រើនត្រូវបានជាប់គាំងនៅក្នុងកំពង់ផែ ដែលស្ថិតនៅតាមបណ្តោយសមុទ្រខ្មៅ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចេញដំណើរបន្ដគ្នា ប្រសិនបើអ្វីៗដំណើរការល្អ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់កប៉ាល់នឹងត្រូវធានាការធានារ៉ាប់រងសម្រាប់ទំនិញ និងកប៉ាល់របស់ពួកគេ ហើយត្រូវមាននាវិកគ្រប់គ្រាន់ដើម្បីបើកទូកផងដែរ។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនលោក Oleksandr Kubrakov
August 1, 2022 - អន្តរជាតិ
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ទីស្នាក់ការអ្នកនាំពាក្យសភាតំណាងរាស្រ្តអាមេរិក Nancy Perrosi បានបង្ហាញនៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដាថា លោកស្រី Perosi បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករួចហើយជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ដោយមិនបាននិយាយអំពីដំណើរទៅកាន់កោះតៃវ៉ាន់ ដែលអាចបង្កជាបញ្ហាជាមួយចិនឡើយ។ ចំណែកអ្នកស្រី Perozy បានសរសេរនៅលើ Twitter ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចំនួន៦រូបមកពីសភា ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការសន្យាដែលមិនអាចរង្គោះរង្គើបានឡើយចំពោះសម្ព័ន្ធមិត្ត និងមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ដំណើរទៅកាន់អាស៊ីរបស់លោកស្រី Perosi កើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា លោកស្រីនឹងទៅលេងកោះតៃវ៉ាន់ផងដែរ។ ខណៈដែលដំបូងឡើយលោកស្រី Perosi គ្រោងនឹងទៅលេងកោះតៃវ៉ាន់ក្នុងខែមេសា ប៉ុន្តែបែរជាត្រូវបានពន្យារពេល
August 1, 2022 - អន្តរជាតិ
ទីក្រុងម៉ាកាវនឹងបើកសេវាកម្មសាធារណៈ និងកន្លែងកម្សាន្តឡើងវិញ ក៏ដូចជាអនុញ្ញាតឱ្យចូលទទួលទានអាហារនៅភោជនីយដ្ឋាន ចាប់ពីថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីមជ្ឈមណ្ឌលលេងល្បែងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ រកមិនឃើញករណីជំងឺ COVID-19 អស់រយៈពេល ៩ ថ្ងៃជាប់គ្នា។ រដ្ឋាភិបាលបាននិយាយថា ហាងកែសម្ផស្ស កន្លែងហាត់ប្រាណ និងបារ ក៏នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញផងដែរ។ អាជ្ញាធរក៏នឹងតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ នៅពេលពួកគេចេញទៅក្រៅ ហើយត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមាន ក្នុងរយៈពេល ៣ថ្ងៃ ដើម្បីចូលទៅក្នុងកន្លែងរឹតត្បឹតមួយចំនួន។ ទីក្រុងម៉ាកាវបានរាយការណ៍អំពីការឆ្លងជំងឺ COVID-19 ចំនួន ១,៨០០ ករណី ចាប់តាំងពីពាក់កណ្តាលខែមិថុនា នៅពេលដែលទីក្រុង បានរងផលប៉ះពាល់ដោយការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ខ្លួន ដែលបានបង្ខំឱ្យបិទកាស៊ីណូ និងបិទទីក្រុងភាគច្រើន។
August 1, 2022 - អន្តរជាតិ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា បានប្រកាសបន្ដដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ ខែទៀត រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយនិយាយថា ប្រទេសនេះត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវិលទៅរកស្ថិរភាព និងរៀបចំខ្លួនសម្រាប់ការបោះឆ្នោត។ ប្រធានាធិបតីស្តីទីលោក Myint Swe បានអនុម័តសំណើរបស់ប្រមុខយោធាលោក Min Aung Hlaing សម្រាប់ការពន្យារពេលជាបន្ទាន់នេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខក្នុងរដ្ឋធានីណៃពីដោ។ រំលឹកដែរថា ភាពអាសន្នត្រូវបានប្រកាសជាលើកដំបូង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយលោកស្រី Aung San Suu Kyi។ នៅក្នុងខែមករាឆ្នាំនេះ
August 1, 2022 - អន្តរជាតិ
អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel Ramos ដែលជាតួអង្គសំខាន់នៅក្នុងការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ១៩៨៦ បានទទួលមរណភាពក្នុងអាយុ ៩៤ឆ្នាំ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ការិយាល័យប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន បានប្រកាសពីមរណភាពរបស់គាត់នៅថ្ងៃដដែលនោះ ហើយប្រធានាធិបតីលោក Ferdinand Marcos Jr. ក៏បានផ្ញើការរំលែកទុក្ខដល់គ្រួសារលោក Ramos នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ គួរឱ្យដឹងដែរថា លោក Ramos គឺជាមន្ត្រីយោធាជាន់ខ្ពស់មួយ នៅក្នុងរបបផ្តាច់ការរបស់អតីតប្រធានាធិបតី Ferdinand Marcos ដែលជាឪពុករបស់មេដឹកនាំហ្វីលីពីនបច្ចុប្បន្ន។ ប៉ុន្តែនៅក្នុងជំនាន់នោះ លោក Ramos បានគាំទ្រលោកស្រី Corazon Aquino ដែលជាឥស្សរជននៅក្នុងចលនាអំណាចប្រជាជនឆ្នាំ១៩៨៦ ខណៈការផ្លាស់ប្តូរជំហរគាំទ្ររបស់គាត់បានជំរុញឱ្យមានការដួលរលំនៃរដ្ឋាភិបាល Marcos ។
August 1, 2022 - អន្តរជាតិ
ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន thairath បានអោយដឹងថា កាលពីវេលាម៉ោង ២០ និង៣០នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ធ្នឹមបេតុងស្ពានអាកាស ដែលកំពុងជួសជុលមួយដុំធំ បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿង ដែលកំពុងបើកបរលើផ្លូវរ៉ាម៉ា២ ត្រង់ចំណុចផ្លូវជាតិខាងមុខមន្ទីរពេទ្យវិផារ៉ាម ខេត្តសាមុតសាខុន ប្រទេសថៃ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងមានអ្នកបាត់បង់ជីវិតផងដែរ។ យោងតាមរបាយការណ៍បឋមបានបញ្ជាក់ថា មានមនុស្សចំនួន ៣នាក់បានរងរបួស និង ០១នាក់ស្លាប់បាត់បង់ជីវិត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost បានឲ្យដឹងថា ធ្នឹមបេតុងដ៏ធំមួយ មានប្រវែងប្រហែល១០ម៉ែត្រ ទម្ងន់ប្រហែល៥តោន រួមនឹងបង្គោលដែកបេតុងរបស់ស្ពានអាកាស បានបាក់ធ្លាក់ទៅលើរថយន្តចំនួន៣គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសបត់ត្រលប់ក្រោយ
August 1, 2022 - អន្តរជាតិ
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃពុធទី ២៧ ខែកក្កដា កន្លងទៅថា សហរដ្ឋអាមេរិកនឹងទទួលផលវិបាកប្រសិនបើប្រធានសភាតំណាងរាស្រ្ត Nancy Pelosi ធ្វើដំណើរទៅតៃវ៉ាន់ តាមពាក្យចចាមអារ៉ាម ស្របចំពេលមានភាពតានតឹងដែលកំពុងបន្តរវាងភាគីទាំងពីរ។ ចំណែកសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យអាមេរិក នៅតែមិនបានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់លោកស្រី Perosi នៅតៃវ៉ាន់ ប៉ុន្តែកាលពីសប្តាហ៍មុន ប្រធានសភាតំណាងរាស្រ្តអាមេរិក ប្រាប់អ្នកសារព័ត៌មានថា វាមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិកដែលនឹងបង្ហាញការគាំទ្រតៃវ៉ាន់។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានទទូចថា សភាមិនបានជំរុញឲ្យមានការបំបែកទឹកដីនោះទេ។ ចំពោះចំណាត់ការចុងក្រោយនេះកើតឡើងចំពេលមានការព្រួយបារម្ភថា ចិននឹងប្រើកម្លាំងដើម្បីកាន់កាប់តៃវ៉ាន់ ហើយនឹងដើរតាមគន្លងនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានថ្លែងយ៉ាងដូច្នេះថា
July 31, 2022












