autoadmin
  • អន្តរជាតិ

    យោងតាមមន្ត្រីរដ្ឋាភិបាល Gujarat នៃប្រទេសឥណ្ឌា កំពុងស៊ើបអង្កេត បន្ទាប់​ពី​ត្រូវបានគេរាយការណ៍ថា «ក្រុមមនុស្សជាង ៣០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ និង ២៦នាក់បានបាត់បង់ជីវិត បន្ទាប់​ពី​ផឹក​ស្រា​ខុស​ច្បាប់» ពុំទាន់មានសេចក្តីរាយការណ៍ថា ក្នុង​ស្រា​ខុស​ច្បាប់​បែប​នេះ​មាន​ជាតិ​គីមី​អ្វី​ដែល​លាយ​បញ្ចូល​គ្នា​ជំនួស​ឲ្យ​ជាតិ​ស្រវឹងរឺក៏បែបណា។  ចំណែករដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋ Gujarat លោក Raj Kumar បាននិយាយថា៖ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកចំនួនពីរនៃរដ្ឋ Ahmedabad និង រដ្ឋ Botad ហើយអាជ្ញាធរបានចាត់វិធានការយ៉ាងធ្ងន់ធ្ងរចំពោះហេតុការណ៍នេះ និងបានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ថែមទៀត។ ខណៈនេះ​ដែរបើ​តាម​សារព័ត៌មានរបស់​ឥណ្ឌាបានរាយការណ៍ថា ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ស្រា​ខុសច្បាប់នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាតែងតែជួបប្រទះការស្លាប់ ដោយសារគ្រឿងស្រវឹង ដែលផលិតដោយខុសច្បាប់ ជាពិសេសនៅក្នុងរដ្ឋ Gujarat ដែលបានហាមឃាត់ការផលិត

    July 28, 2022
  • អន្តរជាតិ

    យោងតាមគេហទំព័រព័ត៌មាន The Guardian បានរាយការណ៍ថា កាលពីថ្ងៃទី ២៦ ខែកក្កដា ថាប្រជាជនរស់នៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បាននាំគ្នាចូលជួរ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វា នេះ​បើ​តាម​មជ្ឈមណ្ឌល​វ៉ាក់សាំង​ជំងឺ​អុត​ស្វាបានពោលថា សេវាផ្លូវការត្រូវបានបើក បន្ទាប់​ពី​ការិយាល័យ​សុខាភិបាល​ក្រុង​ញូវយ៉ក​បាន​បង្ហាញ​អំពីចំនួន​ករណី​ ដែល​បាន​បញ្ជាក់​ថា​កើត​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់ ១,០៩២​នាក់ ក្នុង​នោះ​មានទាំង​ស្ត្រី និង​កុមារ។ ទន្ទឹម​នឹង​នេះ សេចក្តី​រាយការណ៍​ព័ត៌មាន​បញ្ជាក់​ថា​ ឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក យ៉ាងហោច​ណាស់​ករណី​កើត​ជំងឺ​អុតស្វា​មួយ​ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ស្ទើរ​គ្រប់​រដ្ឋ។ ខណៈ​ការ​រីក​រាល​ដាល​នៅ​ទីក្រុង​ញូវយ៉ក កាលីហ្វ័រញ៉ា ផ្លរីដា អ៊ីលីណយ និងហ្សកហ្ស៊ី បានពន្លឿនការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងដល់មនុស្ស ហើយបានបញ្ជាក់ថា ពួកគេនឹងបង្កើនការចែកចាយវ៉ាក់សាំងជំងឺអុតស្វានៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកអង្គការសុខភាពពិភពលោក (WHO)

    July 28, 2022
  • អន្តរជាតិ

    យោងតាមរយៈរូបថតចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ដែលបានបង្ហាញពីអ្នកចូលរួមរាប់ពាន់នាក់នៅព្រឹត្តិការណ៍សាធារណៈដ៏ធំប្រចាំឆ្នាំនៅទីក្រុងព្យុងយ៉ាង ដោយអ្នកចូលរួមទាំងនោះមិនមានការពាក់ម៉ាស់ឡើយ រួមទាំងមន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ពលករ​កូរ៉េ​ខាង​ជើង និង​ក្រុមមនុស្ស​ចាស់​ពាក់​ឯកសណ្ឋាន​អតីត​យុទ្ធជន​ផង​ដែរ។ ហើយនេះ​ក៏ជា​ព្រឹត្តិការណ៍​សាធារណៈ​ធំ​ដំបូង​គេ​បង្អស់ របស់អាជ្ញាធរកូរ៉េខាងជើង ដោយគ្មានរបាំងការពារ ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានប្រកាសអាសន្នលក្ខណៈជាតិជុំវិញការផ្ទុះឡើងរបស់មេរោគកូវីដ១៩ ដែលបានរីករាលដាលកាលពីនៅខែឧសភាមក។ ចំណែកប្រទេសកូរ៉េខាងជើងក៏ទើបតែបានប្រកាសកាលពីដើមខែនេះថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការប្រយុទ្ធប្រឆាំងនឹងវិបត្តិ កូវីដ១៩ ខណៈបណ្តាប្រទេសជិតខាងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃការបំលែងខ្លួនថ្មីរបស់មេរោគកូវីដ១៩។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កូរ៉េខាងជើងមិនទាន់បានបញ្ជាក់ពីចំនួនមនុស្សប៉ុន្មាននាក់បានឆ្លងកូវីដ១៩ ដោយសារតែខ្វះឧបករណ៍ធ្វើតេស្ត។ ពាក់ព័ន្ធ​នឹង​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​និយាយ​កាល​ពី​ខែ​មុន​នោះថា «ស្ថានការណ៍​នៅ​កូរ៉េ​ខាង​ជើង​នឹង​អាចនឹងកាន់តែអាក្រក់ជាងនេះទៅទៀត»។ គួរបញ្ជាក់ផងដែរថា៖ សម្រាប់ពិធីគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជននៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងព្យុងយ៉ាង ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី៦៩ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមកូរ៉េ។ ដោយនៅក្នុងពិធីនេះដែរ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un

    July 28, 2022
  • អន្តរជាតិ

    យោងតាមរយៈសារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃអង្គារ ទី 26 ខែកក្កដា ឆ្នាំ 2022 ថា ការជជែកដេញដោល (Debate) ចុងក្រោយបំផុតរវាងលោកស្រី Liz Truss និង លោក Richie Sunak ក្នុងការដណ្តើមកៅអី និងឈរឈ្មោះជាមេដឹកនាំគណបក្សអភិរក្ស ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស ដែលនៅសល់តែ២នាក់ចុងក្រោយក្នុងការដណ្តើមតំណែងនេះ។ ប៉ុន្តែការ Debate ខាងលើបែរជាត្រូវបញ្ចប់កម្មវិធីទាំងពាក់កណ្តាលផ្លូវ បន្ទាប់ពី Kate McCann អ្នកយកព័ត៌មានមកពី TalkTV បានដួលសន្លប់នៅកណ្តាលកម្មវិធីខណៈកំពុងតែផ្សាយបន្តផ្ទាល់ទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មានរបស់ ​​BBC បានអោយដឹងថា

    July 27, 2022
  • អន្តរជាតិ

    ប្រទេសចិន​បាន​បាញ់​បង្ហោះ​​រ៉ុក្កែត Lijian-1 បានដោយជោគជ័យ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅម៉ោង ១២ និង ១២នាទី ថ្ងៃត្រង់ (ម៉ោងនៅចិន) ជាមួយនឹងការបញ្ជូនផ្កាយរណបវិទ្យាសាស្ត្រពិសោធន៍ចំនួន ៦ ចូលទៅក្នុងគន្លងគោចរ ដែលបានកំណត់ទុកជាមុន។ Lijian-1 ត្រូវបានបង្កើតឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) ហើយវាត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។ ផ្កាយរណប ៦ នឹងផ្តោតលើការផ្ទៀងផ្ទាត់បច្ចេកវិទ្យា និងការពិសោធន៍លើបច្ចេកវិជ្ជាអវកាសថ្មីៗ, រុករកដង់ស៊ីតេបរិយាកាសក្នុងគន្លង, ការចែកចាយកង់ទិចក្នុងគន្លងទាប និងការធ្វើតេស្តការផ្គុំអេឡិចត្រូម៉ាញ៉េទិច៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    July 27, 2022
  • អន្តរជាតិ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ នៅភាគខាងជើងរបស់ប្រទេស បានសម្លាប់មនុស្សចំនួន ៤នាក់ និងបណ្ដាលឱ្យរងរបួស ៦០នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក Benjamin Abalos បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ករណីស្លាប់ចំនួន ២ ត្រូវបានកត់ត្រានៅក្នុងខេត្ត Benguet, ១ករណី នៅខេត្ត Abra និង ១ករណី ផ្សេងទៀតដែលមិនទាន់ត្រូវបានបញ្ជាក់ទីតាំង។ រំលឹកដែរថា គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារកោះ

    July 27, 2022
  • អន្តរជាតិ

    សមាជិកសភាស្រីលង្កាម្នាក់បាននិយាយថា អតីតប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកប្រទេសវិញពីប្រទេសសិង្ហបុរី។ អ្នកនាំពាក្យខុទ្ទកាល័យលោក Bandula Gunawardena បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោក Rajapaksa មិនបានលាក់ខ្លួនអ្វីទេ ប៉ុន្តែកាលបរិច្ឆេទនៃការត្រឡប់មកវិញរបស់លោកមិនត្រូវបានគេដឹងនោះឡើយ។ រំលឹកដែរថា អតីត​មេដឹកនាំ​រូប​នេះ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ស្រីលង្កា ក្រោយ​មាន​ភាព​ចលាចល​ជុំវិញ​វិបត្តិ​សេដ្ឋកិច្ច ដោយក្រុមអ្នកតវ៉ាបាននិយាយថា គាត់គ្រប់គ្រងហិរញ្ញវត្ថុជាតិមិនបានល្អ ដែលនាំឱ្យតម្លៃទំនិញសំខាន់ៗកើនឡើង។ លោក Rajapaksa បានចាកចេញពីប្រទេសស្រីលង្កា នៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់កោះម៉ាល់ឌីវ មុនពេលធ្វើដំណើរបន្ដទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៤ ខែកក្កដា។ គាត់បានដាក់ពាក្យលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីការមកដល់ប្រទេសសិង្ហបុរី ដែលត្រូវបានទទួលយកជាផ្លូវការដោយគណៈរដ្ឋមន្ត្រីស្រីលង្កា នៅថ្ងៃទី១៥ ខែកក្កដា។

    July 27, 2022
  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់របស់សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិន គឺលោក ស៉ី ជីនពីន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីតៃវ៉ាន់ និងអ៊ុយក្រែន តាមទូរស័ព្ទ ឬតាមអ៉ីនធឺណិតនៅក្នុងសប្តាហ៍នេះ។ អ្នកនាំពាក្យលោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ការពិភាក្សានឹងពាក់ព័ន្ធនឹង «អ្វីគ្រប់យ៉ាង អំពីភាពតានតឹងលើកោះតៃវ៉ាន់ រហូតដល់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជារបៀបដែលយើងគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរឡើង ប្រាកដណាស់នៅក្នុងវិស័យសេដ្ឋកិច្ច»។ លោក Kirby បាននិយាយថា វាលឿនពេកក្នុងការប្រកាសកាលវិភាគជាក់លាក់សម្រាប់កិច្ចប្រជុំនេះ ប៉ុន្តែ Bloomberg និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សេងទៀត បានិយាយថា វានឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះ។

    July 27, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅកងវរសេនាធំលេខ ១៣០២ កងវរសេនាធំត្រួតពិនិត្យលេខ ១៣ ផ្លូវលេខ ១៣០២ ច្រកព្រំដែន Khlong Luek ស្រុក អារញ្ញប្រាថេត ខេត្តស្រះកែវ ដឹកនាំដោយ លោកវរសេនីយ៍ឯក Ronong Sengmi មេបញ្ជាការកងវរសេនាធំ លេខ១៣ និងលោកវរសេនីយ៍ទោ Thaworn Boonpeng មេបញ្ជាការកងអនុសេនាធំលេខ១៣០២ រួមនឹងនាយកដ្ឋានពន្ធដារប្រចាំតំបន់ស្រះកែវ មន្ត្រីគយ អារញ្ញប្រាថេត មន្ត្រីនគរបាលទេសចរណ៍ និង មន្ត្រីស៊ើបអង្កេតខេត្តស្រះកែវ បាននាំយកវត្ថុដែលរឹបអូសបានពីអ្នកទេសចរផ្សេងៗ

    July 27, 2022
  • អន្តរជាតិ

    អវកាសយានិកមកពីរុស្ស៊ី និងអាមេរិក បានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៨ ដើម្បីសាងសង់ និងដំណើរការស្ថានីយអវកាសអន្តរជាតិ (ISS)។ ភាគីទាំង ២ បាន​ចំណាយ​ពេល​រាប់​ឆ្នាំជាមួយគ្នា ហើយក៏បានសហការជាមួយអវកាសយានិកមកពីប្រទេសជប៉ុន កាណាដា និងទីភ្នាក់ងារអវកាសអឺរ៉ុបជាច្រើនទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ កាល​ពី​ថ្ងៃ​អង្គារនេះ ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​បាន​និយាយ​ថា ​ក្រុម​របស់​លោក​មាន​គម្រោង​ដក​ខ្លួន​ចេញពី ISS ហើយនឹងបង្កើតស្ថានីយអវកាសជារបស់ខ្លួនវិញ។ នាយកប្រតិបត្តិនៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Yuri Borisov បាននិយាយថា មន្ត្រីរបស់រុស្ស៊ីគ្រោងនឹងចាកចេញពីស្ថានីយនេះ នៅឆ្នាំ២០២៤ បន្ទាប់មកនឹងសាងសង់ស្ថានីយផ្ទាល់ខ្លួនវិញ។ លោក Borisov បាននិយាយថា៖«យើងដំណើរការ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៅស្ថានីយអវកាសអន្តរជាតិ។ ដោយគ្មានការសង្ស័យ យើងនឹងបំពេញកាតព្វកិច្ចទាំងអស់របស់យើងចំពោះដៃគូរបស់យើង»។

    July 27, 2022