autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណី​​​ទី​៤ នៃជំងឺអុត​ស្វានៅថ្ងៃ​សុក្រ​នេះ ចេញពីអ្នក​ជំងឺម្នាក់រស់នៅក្នុងទីក្រុងបាងកក ហើយអ្នកជំងឺម្នាក់នោះ បានទៅដើរលេងកន្លែងកម្សាន្ដជាច្រើន ជាមួយនឹងជនបរទេស បើទោះបីជារូបគេមានចេញរោគសញ្ញាជាបណ្ដើរៗក៏ដោយ។ លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ករណីថ្មីបំផុតមួយនេះ គឺស្ត្រីអាយុ ២២ឆ្នាំម្នាក់ ដែលតែងទៅដើរលេងនៅតំបន់ ដែលមានហានិភ័យនៃការចម្លងជំងឺអុតស្វា។ លោក​ថា ស្ត្រី​រូប​នោះ​មានចេញរោគសញ្ញា​គ្រុន​ក្តៅ​ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ប៉ុន្តែ​នៅ​តែ​ទៅ​លេង​កន្លែង​កម្សាន្ត​ក្នុង​ទីក្រុង​បាងកក ជាមួយ​មិត្តភ័ក្តិ​ថៃ និង​បរទេសរបស់ខ្លួន។ លុះនៅថ្ងៃទី៣០ ខែកក្កដា គាត់បានចាប់ផ្តើមមានពងបែកនៅលើដៃ និងជើង មុនពេលវារាលដាលដល់សរីរាង្គផ្លូវភេទរបស់គាត់ និងផ្នែកផ្សេងៗនៃរាងកាយ។ កាល​ពី​ថ្ងៃ​ពុធ ស្ត្រី​រូប​នេះ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត Samut Prakan

    August 7, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន រ៉យទ័រ បានអោយដឹងថា ប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគឦសាន បណ្តាលឱ្យមានទឹកជំនន់ជនលិចភ្លាមៗ ហើយ​មាន​សេចក្តីរាយការណ៍​ថា ផ្លូវ និង​ស្ពាន​បាន​បាក់​នៅ​ជាច្រើន​កន្លែង​ ខណៈពេលដែលប្រជាជនជាងកន្លះលាននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីទឹក។ ដោយតំបន់ជាច្រើននៃប្រទេសជប៉ុននៅតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជា​លទ្ធផលទឹក​ក្នុង​ទន្លេ​ជា​ច្រើន​បាន​ហូរចូល​ច្រាំង​ទន្លេ និង​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋជាពិសេសនៅក្នុងខេត្ត Yamagata ស្ថិតនៅតំបន់ភាគឦសាន ទន្លេ Mogami បានជន់លិចជាច្រើនកន្លែង ជាហេតុបណ្តាលឱ្យមានការបាក់ដី ផ្ទះ​លិច​ទឹក​ ប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់ លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ពិភព​សង្គម​រូបភាព​នៃ​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​ចែក​រំលែក បន្ទាប់ពីផ្លូវបានដួលរលំនៅក្នុងទីក្រុង Kawanichi ហើយ​ស្ពាន​បាន​បាក់​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​តំបន់​ជាច្រើន​ត្រូវ​កាត់ផ្តាច់។ ខណៈជាពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក៏បានប៉ះពាល់ដល់សេវារថភ្លើងចាប់តាំងពីយប់ថ្ងៃពុធ សារព័ត៌មានបានគេរាយការណ៍បន្តថា ខ្សែរថភ្លើងភាគខាងលិចនៅ Fukushima ហើយខ្សែ Yonezaka Line

    August 7, 2022
  • អន្តរជាតិ

    អាជ្ញាធរ​សុខាភិបាល​ជប៉ុន ​បាន​បញ្ជាក់​ពី​ករណី​ទី៣នៃ​ជំងឺ​អុត​ស្វា​ ដែលត្រូវបានរកឃើញពីបុរសម្នាក់ មានអាយុ ២០ឆ្នាំ ដែលធ្វើការនៅមូលដ្ឋានទ័ពអាកាស Yokota របស់សហរដ្ឋអាមេរិក ក្នុងទីក្រុងតូក្យូ។ ពួកគេនិយាយថា គាត់បានទៅពិនិត្យសុខភាពនៅស្ថាប័នវេជ្ជសាស្ត្ររបស់មូលដ្ឋានទ័ព កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរោគសញ្ញារួមមានឈឺក្បាល ឈឺខ្លួន និងកន្ទួល។ រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាក់ថា លោកបានឆ្លងជំងឺកាលពីថ្ងៃសុក្រ។ មន្ត្រី​និយាយ​ថា បុរស​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​មូលដ្ឋាន ហើយគាត់មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ នាពេលថ្មីៗនេះទេ ប៉ុន្តែបានទាក់ទងជាមួយនរណាម្នាក់ដែលមកប្រទេសជប៉ុនពីបរទេស មុនពេលមានរោគសញ្ញា។ ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ និងយោធាសហរដ្ឋអាមេរិក ដើម្បីតាមដានផ្លូវឆ្លង និងកំណត់ថា តើមាននរណាម្នាក់បានទាក់ទងជិតស្និទ្ធជាមួយបុរសនោះ ឬអត់៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 6, 2022
  • អន្តរជាតិ

    នេះបើយោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើន រួមមាន Korean Air, Asiana និង Singapore Airlines បានលុបចោលជើងហោះហើរជាច្រើន ក៏ដូចជាបានផ្លាស់ប្តូរផ្លូវហោះហើរ ដើម្បី​បញ្ចៀស​ដែនអាកាស​ខាងលើ​តំបន់​ដែល​យោធា​ចិន​កំពុង​អនុវត្ត​ទៅ​៦​ចំណុច​ជុំវិញ​កោះ​តៃវ៉ាន់​ ឆ្លើយតបនឹងករណីលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកបាន​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី ២ ខែ​សីហា បើ​ទោះ​ជា​រដ្ឋាភិបាល​ចិន​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ក៏​ដោយ ហើយនេះក៏បានចង្អុលបង្ហាញថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍របស់ចិន។ សារព័ត៌មាន Al Jazeera ក៏បានបន្តរាយការណ៍ថា «ក្រុមហ៊ុនអាកាសចរណ៍ Korean Air នៅក្នុងប្រទេសកូរ៉េខាងត្បូងបានលុបចោលជើងហោះហើរទាំងអស់ទៅកាន់កោះតៃវ៉ាន់នៅថ្ងៃសុក្រទី

    August 6, 2022
  • អន្តរជាតិ

    ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ បានជំរុញឱ្យមានកំហឹង និងការបង្អួតកងកម្លាំងយោធាពីទីក្រុងប៉េកាំង។ ក្រសួងបាននិយាយថា លោកស្រី Pelosi «កំពុងជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ» ហើយថា ទីក្រុងប៉េកាំងនឹង «ដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសាររបស់គាត់» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្រាប់ការធ្វើសកម្មភាពប្រឆាំងនឹងអ្វី ដែលខ្លួនចាត់ទុកជាផលប្រយោជន៍ស្នូលរបស់ខ្លួន និងនិយាយអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង និងតំបន់ភាគពាយ័ព្យនៃស៊ីនជាំង ជាញឹកញាប់ដោយមិនបានបញ្ជាក់វិធានការដាក់ទណ្ឌកម្មទាំងនោះឡើយ។ កាលពីខែមីនាឆ្នាំនេះ ទីក្រុងប៉េកាំងក៏បាននិយាយថា ខ្លួនកំពុងដាក់ការរឹតត្បឹតលើទិដ្ឋាការរបស់មន្ត្រីសហរដ្ឋអាមេរិកដោយមិនបានបញ្ជេញឈ្មោះ ហើយបានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានភូតកុហកលើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងប្រទេសចិន៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    August 5, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កោះតៃវ៉ាន់បានថ្កោលទោសប្រទេសចិនយ៉ាងខ្លាំង បន្ទាប់ពីចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិតែម្ដង។ ក្នុងអំឡុងពេលសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបន្តរហូតដល់ថ្ងៃសុក្រនេះ ប្រទេសចិនបានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយទាំងយន្តហោះចម្បាំង និងនាវាចម្បាំង នៅជុំវិញកោះតៃវ៉ាន់ ហើយប្រទេសចិនបានប្រើប្រាស់គ្រាប់ពិតប្រាកដ ខណៈវាគឺជាការធ្វើសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន។ រំលឹកផងដែរថា កងទ័ពរំដោះប្រជាជនចិនបានប្រកាសតំបន់គ្រោះថ្នាក់ជាច្រើនជុំវិញកោះតៃវ៉ាន់ ដោយប៉ះពាល់ផ្លូវដឹកជញ្ជូនដ៏មមាញឹក និងនៅចំណុចខ្លះមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពី ច្រាំងរបស់កោះតៃវ៉ាន់ប៉ុណ្ណោះ។ ទីក្រុងប៉េកាំងបាននិយាយថា  សមយុទ្ធនេះនឹងបន្តរហូតដល់ពាក់កណ្តាលថ្ងៃអាទិត្យ ហើយតៃប៉ិបានរាយការណ៍ថា យន្តហោះចម្បាំង និងនាវារបស់ចិន បានឆ្លងកាត់

    August 5, 2022
  • អន្តរជាតិ

    អ្នកកាសែតជប៉ុនលោក Kubota Toru ដែលត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ពេលនេះ ត្រូវបានគេផ្ទេរពីប៉ុស្តិ៍ប៉ូលីសទៅកាន់ពន្ធនាគារក្នុងទីក្រុងយ៉ាំងហ្គោន ហើយលោកក៏ត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមមុខនឹងតុលាការ សម្រាប់ការចោទប្រកាន់នានាលើរូបគាត់។ រំលឹកផងដែរថា លោក Kubota ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា ខណៈពេល​ដែលគាត់​កំពុងធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា ​ក្នុង​ទីក្រុងយ៉ាំងហ្គោន កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា កន្លងទៅ។ លោក Kubota ប្រឈមមុខនឹងការចោទប្រកាន់ រួមមានការបំពានច្បាប់អន្តោប្រវេសន៍ ដោយអាជ្ញាធរ​បានអះអាង​ថា គាត់​បានចូល​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មាន​ទិដ្ឋាការ​ទេសចរណ៍ ប៉ុន្តែបានមកថតសកម្មភាព​បាតុកម្មទៅវិញ។ ជម្រាបផងដែរថា កាលពីក្នុងខែមេសា ឆ្នាំ២០២១ កងកម្លាំងយ៉ាន់ម៉ាក៏បានឃាត់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Kitazumi Yuki ដោយគាត់ត្រូវបានគេចោទ​ប្រកាន់​ថា ​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ គាត់ត្រូវបានដោះលែងវិញ

    August 5, 2022
  • អន្តរជាតិ

    យោងតាម គេហទំព័រព័ត៌មាន Thairath បានរាយការណ៍ថា ភ្នំភ្លើង “Fagradalsfjall” ដែលស្ថិតនៅឆ្ងាយពីទីក្រុង Reykjavík រដ្ឋធានីនៃប្រទេសអ៊ីស្លង់ មានចម្ងាយប្រហែល ៣២ គីឡូម៉ែត្រភាគនិរតី មានការផ្ទុះភ្នំភ្លើងឡើង បណ្តាលអោយមានផ្សែង​ហុយ​ចេញ​ពី​ប្រេះ​តូច​នៅ​ក្នុង​រណ្ដៅជាបន្តបន្ទាប់ ដែលជាប្រវែងបន្ត​ទៅ​មុខ​ចម្ងាយ​ប្រហែល ១០០-២០០ ម៉ែត្រ ដែលមានលំហូរ​កម្អែល​ដែល​រីង​ស្ងួត​ពី​ការ​ផ្ទុះ​កាល​ពី​ឆ្នាំ​មុន ហើយការផ្ទុះនេះគឺជាការផ្ទុះភ្នំភ្លើងលើកដំបូងក្នុងរយៈពេលជិត ៨០០ ឆ្នាំនៅឧបទ្វីប Reykjanes ។ តាមសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ដូច្នេះថា៖​ វាគឺជាការផ្ទុះលើកដំបូងក្នុងរយៈពេលប្រាំបីខែចាប់តាំងពីការផ្ទុះចុងក្រោយនៃភ្នំភ្លើងនេះបានស្ងប់ស្ងាត់។ ចំណែកតំបន់ជុំវិញភ្នំភ្លើងគឺជាជ្រលងភ្នំដែលគ្មានមនុស្សរស់នៅ ប៉ុន្តែក៏មិនឆ្ងាយពីអាកាសយានដ្ឋានអន្តរជាតិ Keflavik ប៉ុន្មានដែរ ក្រោយមកការិយាល័យភូមិសាស្ត្រនៃប្រទេសអ៊ីស្លង់ បានចេញការព្រមានដល់ប្រជាជន និងអ្នកទេសចរណ៍ អោយជៀសវាងការចូលទៅជិតភ្នំភ្លើង។ ចំណែកអ្នក​នាំ​ពាក្យ​អាកាសយានដ្ឋាន​បាន​និយាយ​ថា៖

    August 5, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីយប់រំលងអាធ្រាត្រ វេលាម៉ោង០១និង២៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានព្រឹត្តិការណ៍សោកនាដកម្មមួយបានកើតឡើង ដោយមានអគ្គិភ័យបានឆាបឆេះក្លឹប Pub ​ដ៏​ល្បី​មួយឈ្មោះ ​ MOUNTAIN B ​ក្នុង​ក្រុង​សត្យា​ហ៊ីប ស្ថិតលើ​ផ្លូវ​សុខុមវីតបាងណា ភូមិ​បាង​ណា​ត្រាត ភូមិ​៧ ឃុំ ​ផ្លូ​តា​ហ្លួង ស្រុក​សា​តា​ហ៊ីប ខេត្ត​ឈុន​បុរី ប្រទេសថៃ ដោយសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានអណ្តាតភ្លើងកើតឡើង មានការ​ផ្ទុះ​ពីរ​ដងបាន​បន្លឺ​ឡើង​នៅ​ក្បែរ​ស្តង់​ឌីជេ មុនពេលផ្កាភ្លើងបានកើតឡើងនៅជាប់នឹងបន្ទះស្នោស្រូបសំឡេង ដែលងាយឆេះ រហូតដល់រីករាលដាលយ៉ាងលឿនពេញអគារ។ ក្រោយមកមានការរកឃើញថា មនុស្សចំនួន១៣នាក់ (ស្រី៤នាក់ បុរស៩នាក់) បានស្លាប់បាត់បង់ជីវិត ដោយនៅមុខទ្វារក្លឹបចំនួន ៤នាក់

    August 5, 2022
  • អន្តរជាតិ

    ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ ទី០៥ ខែសីហា បាននិយាយថា អ្នកជំងឺគ្រុនក្តៅទាំងអស់របស់ខ្លួនបានជាសះស្បើយឡើងវិញអស់ហើយ ដែលនេះជាការបញ្ចប់នៃរលកទី១ នៃការចម្លងរាតត្បាតនៃជំងឺ COVID-19 ប៉ុន្តែបញ្ហាប្រឈមនៅតែបន្ត ជាមួយនឹងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងចំនួនប្រជាជនដែលមិនបានទទួលថ្នាំបង្ការ ដែលពួកគេអាចប្រឈមនឹងការកើតឡើងវិញនាពេលអនាគត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ប្រទេសនេះមិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ដែលបានឆ្លងជំងឺ COVID-19 នោះទេ ជាក់ស្តែងខ្លួនក៏មានការខ្វះការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តផងដែរ។ ប៉ុន្ដែពួកគេបាននិយាយថា អ្នកជំងឺគ្រុនក្តៅប្រហែល ៤.៧៧ លាននាក់ បានជាសះស្បើយពេញលេញ ខណៈមនុស្សចំនួន ៧៤ នាក់បានស្លាប់ ចាប់តាំងពីចុងខែមេសា។ វាត្រូវបានគេរាយការណ៍ថា មិនមានករណីគ្រុនក្តៅថ្មីទេ ចាប់តាំងពីថ្ងៃទី៣០

    August 5, 2022