autoadmin
  • អន្តរជាតិ

    អគ្គនាយកដ្ឋានគយរបស់ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានផ្អាកការនាំចូលសាច់គោទាំងអស់ពីក្រុមហ៊ុនអាមេរិក King Meat Service Inc បន្ទាប់ពីបានរកឃើញសារធាតុហាមឃាត់នៅក្នុងសាច់គោ ដែលនាំចូលមកក្នុងប្រទេសចិន។ អាជ្ញាធរចិនបានរកឃើញសារធាតុ Ractopamine ដែលជាប្រភេទសារធាតុបន្ថែមក្នុងចំណីសត្វ ហើយខ្លួននឹងផ្អាកការនាំចូលផលិតផលសាច់ពីក្រុមហ៊ុននេះទាំងអស់ចាប់ពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរចិនបាននិយាយថា ខ្លួនក៏បានជូនដំណឹងនេះ ទៅកាន់ក្រសួងកសិកម្មសហរដ្ឋអាមេរិកអំពីករណីនេះផងដែរ។ រំលឹកផងដែរថា ប្រទេស​ចិនក៏​ធ្លាប់បាន​ផ្អាក​ការ​នាំ​ចូល​សាច់​គោ​ពីក្រុមហ៊ុន AA Meat Products Inc មួយផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិកផងដែរ កាលពីនៅ​ក្នុង​ខែ​មិថុនាកន្លងទៅ។ សម្រាប់ហេតុផលដូចគ្នានេះ គយចិនបាននិយាយថា ខ្លួនបានផ្អាកការនាំចូលសាច់គោ ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ នៅក្នុងថ្ងៃទី២៦ ខែកក្កដា។ ការផ្លាស់ប្តូរនេះបានកើតឡើង ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi

    August 11, 2022
  • អន្តរជាតិ

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានយកឈ្នះនៅក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងជំងឺឆ្លង COVID-19 ។ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចបានរាយការណ៍ថា លោក គីម បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំស្តីពីវិធានការប្រឆាំងការឆ្លង ដែលធ្វើឡើងនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ខណៈប្រទេសនេះមិនឃើញមានការឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងរយៈពេល ១២ ថ្ងៃជាប់ៗគ្នាមកហើយ។ លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើងបានសម្រេចគោលដៅរបស់ខ្លួន នៅក្នុងការធ្វើឱ្យទឹកដីរបស់ខ្លួនគ្មានមេរោគឆ្លង។ រំលឹកដែរថា កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ករណី​ដំបូង​របស់​ខ្លួន​នៃជំងឺ COVID-19 ​នៅ​ខែ​ឧសភា ហើយតួលេខប្រចាំថ្ងៃនៃ «ករណីគ្រុនក្តៅ» បានកើនឡើងដល់

    August 11, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី៩ ខែសីហា គេហទំព័រព័ត៌មានផ្លូវការរបស់ចិន Global Times បានរាយការណ៍ថា មហាវិទ្យាល័យវិទ្យាសាស្ត្រចិន នៃវិទ្យាស្ថានមីក្រូជីវវិទ្យា និងរោគរាតត្បាត នៅទីក្រុងប៉េកាំង ជាមួយអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី ផ្សព្វផ្សាយអត្ថបទវេជ្ជសាស្ត្រតាមរយៈ New England Journal of Medicine ពួកគេបាននិយាយថា ពួកគេបានរកឃើញមេរោគថ្មីមួយដែលមានឈ្មោះថា “Langya henipavirus” ឬ “LayV” ដែលស្ថិតនៅក្រុមមេរោគ Nipah ដោយរកឃើញអ្នកឆ្លងដំបូងនៅក្នុងខេត្ត Shandong នៅក្នុងអំឡុងពេលមុនខែមករា ឆ្នាំ ២០១៩ មុនពេលដែលក្រុមចំនួន ១៤ ត្រូវបានរកឃើញ ហើយការស្រាវជ្រាវត្រូវតែបញ្ឈប់ដោយសារតែការផ្ទុះឡើងនៃ

    August 11, 2022
  • អន្តរជាតិ

    រដ្ឋាភិបាល​ចិន​នៅក្នុងសេចក្ដីរាយការណ៍មួយបាន​និយាយថា​ ខ្លួន​នឹង​បន្ត​ការ​បង្រួបបង្រួមកោះ​តៃវ៉ាន់​ដោយ​សន្តិវិធី ប៉ុន្តែ​នឹង​មិន​បោះបង់​ការ​ប្រើ​កម្លាំង​នោះ​ទេ។ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ចិន បានចេញផ្សាយសេចក្ដីរាយការណ៍មួយ ដែលមានចំណងជើងថា «សំណួរពាក់ព័ន្ធនឹងតៃវ៉ាន់ និងការបង្រួបបង្រួមរបស់ចិន នៅក្នុងយុគសម័យថ្មី» កាលពីថ្ងៃពុធ ដែលការ​ចេញ​ផ្សាយ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់​កាល​ពី​សប្តាហ៍​មុន។ សេចក្ដីរាយការណ៍នោះសរសេរថា «តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ នេះជាការពិតដែលមិនអាចប្រកែកបាន ដែលគាំទ្រដោយប្រវត្តិសាស្ត្រ និងច្បាប់»។ វានិយាយថា ប្រទេសចិនឥឡូវនេះកាន់តែមានទំនុកចិត្ត និងសមត្ថភាព ក្នុងការសម្រេចបាននូវគោលដៅនៃការបង្រួបបង្រួមជាតិពេញលេញជាងពេលមុនៗ។ វាក៏និយាយផងដែរថា «ការបង្រួបបង្រួមប្រកបដោយសន្តិភាព និងប្រទេសតែមួយ មានប្រព័ន្ធពីរ គឺជាគោលការណ៍ជាមូលដ្ឋានរបស់យើង សម្រាប់ការដោះស្រាយសំណួរតៃវ៉ាន់ និងវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការធ្វើឱ្យមានការបង្រួបបង្រួមជាតិឡើងវិញ»៕ អទ្ថបទ៖

    August 10, 2022
  • អន្តរជាតិ

    អតីតប្រធានាធិបតីនៃប្រទេសស្រីលង្កាគឺលោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ស្អែកនេះ ដើម្បីស្វែងរកជម្រកបណ្តោះអាសន្នទី២ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះ ក្រោយបានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីខែមុនចំពេលមានការតវ៉ាដ៏ធំ។ លោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា តាមរយៈកោះម៉ាល់ឌីវ បន្ទាប់ពីភាពចលាចលដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត របស់ប្រទេសក្នុងរយៈពេល ៧ ទសវត្សរ៍ចុងក្រោយ និងមួយថ្ងៃបន្ទាប់ពីបាតុកររាប់ពាន់នាក់ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យរបស់ប្រធានាធិបតី។ បន្ទាប់មកមន្ត្រីយោធាចូលនិវត្តន៍រូបនេះ ក៏បានលាលែងពីតំណែងជាប្រធានាធិបតី ដោយបានក្លាយជាប្រធានាធិបតីស្រីលង្កាដំបូងគេ ដែលលាលែងពីតំណែងត្រឹមពាក់កណ្តាលអាណត្តិ។ ប្រភពចំនួន ២ ដោយមិនបញ្ចេញឈ្មោះបាននិយាយថា អតីតប្រធានាធិបតីរូបនេះ

    August 10, 2022
  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានលើកឡើងថា រុស្ស៊ីបានឃើញចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីខ្លួនបានឈ្លានពានលើប្រទេសអ៊ុយក្រែន រាប់ចាប់ពីខែកុម្ភៈ។ អនុរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយលោក Colin Kahl បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ជនជាតិរុស្សីប្រហែលជាបានស្លាប់ពី ៧០,០០០ ឬ ៨០,០០០ នាក់ ក្នុងរយៈពេលតិចជាងប្រាំមួយខែមកនេះ។ លោកបានពណ៌នាអំពីចំនួននេះថា «វាគួរឱ្យកត់សម្គាល់ខ្លាំងណាស់ នៅពេលដែលរុស្ស៊ីមិនបានសម្រេចនូវគោលបំណងណាមួយរបស់ វ្ល៉ាឌីមៀ ពូទីន នៅក្នុងសង្រ្គាមនេះទេ»។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលនៅតំបន់ភាគខាងកើតនៃទីក្រុង Kharkov និងតំបន់ភាគខាងត្បូងនៃ Kherson និង Mykolaiv ដោយបានសម្លាប់ទាហានអ៊ុយក្រែន និងបានបំផ្លាញរថពាសដែក ក៏ដូចជាគោលដៅផ្សេងៗទៀត។ យ៉ាងណាក៏ដោយ

    August 10, 2022
  • អន្តរជាតិ

    ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា សង្រ្គាមនៅប្រទេសអ៊ុយក្រែនបានចាប់ផ្តើមជាមួយនឹងតំបន់គ្រីមៀ ហើយត្រូវតែបញ្ចប់ដោយការរំដោះតំបន់នេះមកវិញ។ លោក Zelensky បាននិយាយបែបនេះ តែប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះមួយបានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ីនៅទីនោះ ហើយជាលទ្ធផលបានសម្លាប់មនុស្សម្នាក់។ លោក Zelensky មិនបាននិយាយពីការបំផ្ទុះគ្រាប់បែកនោះទេ ប៉ុន្តែបានថ្លែងសុន្ទរកថានៅពេលយប់របស់គាត់ទៅកាន់ឧបទ្វីបនេះ ដោយគាត់និយាយថា «គ្រីមៀ គឺជាអ៊ុយក្រែន ហើយយើងនឹងមិនបោះបង់វាចោលឡើយ»។ ជម្រាបផងដែរថា គ្រីមៀ គឺជាផ្នែកមួយរបស់អ៊ុយក្រែន ប៉ុន្តែត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ ដែលសហគមន៍អន្តរជាតិមើលឃើញថាមិនស្របច្បាប់។ ប្រជាជន​អ៊ុយក្រែន​ជា​ច្រើន​មើល​ឃើញ​ថា​ នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​សង្រ្គាម​ជាមួយ​រុស្ស៊ី។ កាលពីថ្ងៃអង្គារ ការផ្ទុះជាបន្តបន្ទាប់បានអង្រួនមូលដ្ឋានយោធា Saky នៅជិតតំបន់ Novofedorivka នៅភាគខាងលិចនៃឧបទ្វីបគ្រីមៀ ដែលនៅជិតរមណីយដ្ឋានមាត់សមុទ្រដែលពេញនិយមដោយភ្ញៀវទេសចររុស្ស៊ី។

    August 10, 2022
  • អន្តរជាតិ

    បញ្ជាការរោងមហោស្រពភាគខាងកើតរបស់យោធាចិន ដែលគ្របដណ្តប់សមុទ្រចិនភាគខាងកើត បានប្រកាសកាលពីថ្ងៃអង្គារនេះថា សមយុទ្ធកំពុងដំណើរការនៅក្នុងសមុទ្រ និងដែនអាកាសនៃកោះតៃវ៉ាន់។ ខ្លួនបាននិយាយថា ការផ្តោតសំខាន់មួយនៃសមយុទ្ធនេះ គឺការរារាំងកោះតៃវ៉ាន់ ប៉ុន្តែវាមិនបានផ្តល់ព័ត៌មានលម្អិតអ្វីនោះទេ។ យោធាចិនដំបូងបាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធរហូតដល់ថ្ងៃទី០៧ ខែសីហា ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា  ទីក្រុងប៉េកាំងអាចសង្ឃឹមថា នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាលេសមួយ ក្នុងការធ្វើឱ្យខ្សែបន្ទាត់កណ្ដាលរបស់កោះតៃវ៉ាន់គ្មានសុពលភាព និងរក្សាសម្ពាធយោធាថេរលើកោះតៃវ៉ាន់៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 9, 2022
  • អន្តរជាតិ

    តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទឹកភ្លៀងនៅក្នុងទីតាំងភាគច្រើននៅលើផែនដីរបស់យើងនេះ មានកម្រិតនៃសារធាតុគីមីដែល «លើសពីកម្រិតសុវត្ថិភាព» នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន EURO NEWS ។ សារធាតុសំយោគទាំងនោះ ត្រូវបានគេហៅថា PFAS (poly- and perfluoroalkyl substances) ដែលជាសារធាតុត្រូវបានគេប្រើប្រាស់នៅក្នុងខ្ទះចៀនមិនជាប់ (non-stick pans) ពពុះពន្លត់អគ្គីភ័យ និងសម្លៀកបំពាក់ដែលមិនជ្រាបទឹក។ វាត្រូវបានដាក់ឈ្មោះថា «សារធាតុគីមីជារៀងរហូត» ហើយពួកវានៅតែបន្តកើតមានជាច្រើនឆ្នាំនៅក្នុងបរិស្ថាន ដោយ​គ្មាន​កន្លែង​សុវត្ថិភាព​នៅ​លើ​ផែនដីនេះ ​អាចជៀស​វាង​ពីពួក​វានោះ​ទេ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stockholm បាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលការប្រើប្រាស់សារធាតុទាំងនេះត្រូវបានរឹតបន្តឹងឱ្យបានឆាប់រហ័ស។ អ្នកវិទ្យាសាស្ត្របារម្ភថា PFAS អាចបង្កហានិភ័យដល់សុខភាព រួមទាំងជំងឺមហារីក ទោះបីការស្រាវជ្រាវមិនទាន់អាចសន្និដ្ឋានបានច្បាស់លាស់ក៏ដោយ។

    August 9, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ ប៉ុន្តែ​គាត់​បាន​និយាយ​ថា គាត់​មិន​គិត​ថា «ទីក្រុង​ប៉េកាំង​នឹង​ធ្វើ​អ្វី​ច្រើនជាងនេះទេ»។ គួររំលឹកផងដែរថា ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធភ្លាមៗរយៈពេល ៤ថ្ងៃ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ របស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi។ មន្ត្រីការពារជាតិរបស់តៃវ៉ាន់ ក៏បាននិយាយថា មានយន្តហោះ និងនាវាយោធាចិនជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ នៅពេលសួរអំពីចំណាត់ការរបស់ចិន លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖«ខ្ញុំមិនបារម្ភអ្វីទេ ប៉ុន្តែខ្ញុំបារម្ភរឿងពួកគេកំពុងមានសកម្មភាពច្រើនដូចដែលឃើញ ប៉ុន្តែខ្ញុំមិនគិតថា ពួកគេនឹងធ្វើអ្វីបន្ថែមទៀតនោះទេ»។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថា សមយុទ្ធយោធារបស់ចិនគឺជាការ «បង្កហេតុ មិនទទួលខុសត្រូវ

    August 9, 2022