- autoadmin
- អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួន ៧នាក់ សម្រាប់ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ការដាក់ទណ្ឌកម្មនេះកើតឡើង បន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។ ប្រទេសចិនបានយល់ថា ដំណើរទស្សនកិច្ចមួយនោះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មានលោកស្រី Hsiao Bi-khim ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន និងលោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។ អ្នកនយោបាយមួយចំនួន ដែលមកពីគណបក្សកាន់អំណាចរបស់តៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា
August 16, 2022 - អន្តរជាតិ
និយតករឱសថរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ទី១៥ ខែសីហា នេះបាននិយាយថា ខ្លួនបានអនុម័តវ៉ាក់សាំង Moderna ប្រភេទថ្មីដែលមានគោលដៅលើវ៉ារ្យ៉ង់អូមីក្រុង ក៏ដូចជាមេរោគទម្រង់ដើម។ ទីភ្នាក់ងារនិយតកម្មផលិតផលឱសថ និងថែទាំសុខភាព (MHRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមលើវ៉ាក់សាំងនេះ «បន្ទាប់ពីវាត្រូវបានគេរកឃើញថា បំពេញតាមស្តង់ដារសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់និយតករចក្រភពអង់គ្លេស»។ វាគឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ប្រភេទធាតុផ្សំពីរមុខ (bivalent) ដំបូងបង្អស់ដែលត្រូវបានអនុម័តដោយនិយតករអង់គ្លេស។ នាយកប្រតិបត្តិរបស់ MHRA លោក June Raine បាននិយាយថា ទិន្នន័យពីការសាកល្បងព្យាបាលបានបង្ហាញថា វាបានជំរុញឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរឹងមាំ ប្រឆាំងនឹងមេរោគដើម និងអូមីក្រុង ហើយនឹងផ្តល់នូវ «ឧបករណ៍មុតស្រួចនៅក្នុងឃ្លាំងរបស់យើង»
August 16, 2022 - អន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចោទចិនថា មានប្រតិកម្មជ្រុលពេកចំពោះដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់របស់គណៈប្រតិភូសភាអាមេរិក បន្ទាប់ពីយោធាចិនកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាវិធានការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាទ្វេភាគី។ ជាក់ស្ដែងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសង្កត់ធ្ងន់វិញថា៖«ប្រទេសចិនត្រូវតែធ្វើការឆ្លើយតបជាចាំបាច់ និងស្របច្បាប់ ចំពោះរាល់ការញុះញង់ដោយចេតនារបស់សហរដ្ឋអាមេរិក»។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយកាលពីថ្ងៃចន្ទថា៖«ការឆ្លើយតបណាមួយចំពោះដំណើរទស្សនកិច្ចដោយសន្តិវិធីរបស់សមាជិកសភា ការឆ្លើយតបណាមួយដែលរួមបញ្ចូលនូវវោហាសាស្ត្រ ឬសមយុទ្ធយោធា ឬសកម្មភាពបង្ករឿង គឺវាមិនចាំបាច់ទាំងស្រុង ហើយជាប្រតិកម្មហួសហេតុទាំងស្រុង» ដោយលោក Price បាននិយាយថា គណៈប្រតិភូសភាអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាច្រើនទសវត្សរ៍មកហើយ។ លោកបានចោទក្រុងប៉េកាំងថា បានទាញយកប្រយោជន៍ពីដំណើរទស្សនកិច្ចចុងក្រោយនេះ ខណៈដែលខ្លួនព្យាយាមចង់ផ្លាស់ប្តូរស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ជម្រាបផងដែរថា គណៈប្រតិភូសភាដឹកនាំដោយព្រឹទ្ធសមាជិកលោក Ed Markey បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen
August 16, 2022 - អន្តរជាតិ
ថៃ៖ យោងតាមប្រភពព័ត៌មានថៃបានអោយដឹងថា ផលិតផលឱសថបុរាណរុក្ខជាតិទឹកច្រកដបជាច្រើនយីហោដែលមានផ្ទុកសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាបបទល្មើស រឹបអូសបាន ក្រោយការស៊ើបអង្កេតជាមួយសមត្ថកិច្ច រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានរកឃើញថា ឱសថបុរាណទាំងនោះមិនមានស្តង់ដារ ថែមទាំងមានសារធាតុ steroid ដែលជាថ្នាំស្ថិតក្រោមការគ្រប់គ្រងពិសេស ព្រោះប្រសិនបើទទួលទានច្រើនពេក នឹងប៉ះពាល់ដល់សុខភាព។ ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកដីកាឆែកឆេរ ទៅទីតាំងផលិត និងស្តុកចំណីអាហារ ឱសថបុរាណ នៅខេត្តខុនកែន និងខេត្តរ៉ាយ៉ង សរុបចំនួន៦កន្លែង ហើយរកឃើញឱសថបុរាណ និងថ្នាំគ្រាប់ជាច្រើនទៀត លើសពីនេះសមត្ថកិច្ចក៏អាចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ហើយមន្ត្រីជំនាញក៏បានបញ្ជូនឱសថបុរាណទាំងនោះទៅពិនិត្យរកសារធាតុគីមីនៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ហើយក៏បានរកឃើញអាស៊ីត benzoic ឬសារធាតុរក្សាទុកបានយូរ នៅបរិមាណដែលលើសការកំណត់។ បន្ទាប់មកប៉ូលិសក៏បានស៊ើបអង្កេតរកឃើញអ្នកលក់សារធាតុស្តេរ៉ូអ៊ីតទៅអោយអ្នកផលិតឱសថបុរាណដែលនៅក្នុងសហគមន៍ និងតំបន់ក្បែរនោះ
August 16, 2022 - អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក Yoon Suk-yeol ប្ដេជ្ញានឹងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍។ លោក Yoon បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ ដើម្បីប្រារព្ធខួបលើកទី៧៧ នៃការបញ្ចប់អាណានិគមរបស់ប្រទេសជប៉ុនលើឧបទ្វីបកូរ៉េ ដោយលោក Yoon បាននិយាយថា ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺ «ចាំបាច់សម្រាប់សន្តិភាព ប្រកបដោយនិរន្តរភាព នៅលើឧបទ្វីបកូរ៉េ នៅអាស៊ីឦសាន និងជុំវិញពិភពលោក»។ លោកបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកែលម្អសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងដំណាក់កាល «ប្រសិនបើកូរ៉េខាងជើងបញ្ឈប់ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយចាប់ផ្តើមដំណើរការពិតប្រាកដ និងច្បាស់លាស់ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ»។ លោក Yoon បានបន្ថែមថា កម្មវិធីជំនួយនឹងរួមបញ្ចូលការផ្គត់ផ្គង់ស្បៀងអាហារទ្រង់ទ្រាយធំ
August 15, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា ប្រទេសទាំង ២ នឹងពង្រីកទំនាក់ទំនងទ្វេភាគី និងការស្ថាបនាឱ្យបានទូលំទូលាយ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់ទីក្រុងព្យុងយ៉ាង។ នៅក្នុងលិខិតផ្ញើជូនលោក គីម សម្រាប់ទិវាថ្ងៃរំដោះរបស់កូរ៉េខាងជើង ដែលបង្ហាញពីការបញ្ចប់នៃការកាន់កាប់កូរ៉េឆ្នាំ១៩១០-៤៥ របស់ជប៉ុន លោក ពូទីន បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងជាផលប្រយោជន៍របស់ប្រទេសទាំង ២ ហើយនឹងជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងអាស៊ីឦសាន។ ប្រទេសកូរ៉េខាងជើងកាលពីខែកក្កដាបានទទួលស្គាល់ រដ្ឋបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីចំនួន ២ (សាធារណរដ្ឋប្រជាមានិត) នៅភាគខាងកើតអ៊ុយក្រែន ហើយក្រុមមន្ត្រីក៏ចាប់បានដែរថា មានកម្មករកូរ៉េខាងជើងជាច្រើន
August 15, 2022 - អន្តរជាតិ
តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អ្នកវិនិយោគិនភាគហ៊ុនលោក Rakesh Jhunjhunwala ដែលត្រូវបានគេដាក់ឈ្មោះថាជា «Warren Buffett របស់ប្រទេសឥណ្ឌា» ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៦ ពាន់លានដុល្លារ បានទទួលមរណភាពកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា ម្សិលមិញនេះ នៅក្នុងអាយុ ៦២ឆ្នាំ។ លោក Jhunjhunwala ដែលជាគណនេយ្យករម្នាក់មកពីរដ្ឋ Rajasthan បានចាប់ផ្តើមរកស៊ីភាគហ៊ុន នៅពេលកំពុងសិក្សានៅមហាវិទ្យាល័យ រហូតដល់អាចបន្តគ្រប់គ្រងក្រុមហ៊ុនជួញដូរភាគហ៊ុន RARE Enterprises ។ សមាជិកគ្រួសាររបស់គាត់ម្នាក់បាននិយាយថា៖«Rakesh-ji បានទទួលមរណភាព ដោយមានក្រុមគ្រួសារ និងជំនួយការជិតស្និទ្ធរបស់គាត់នៅជិតខ្លួនគាត់»។ ចំពោះដំណឹងដ៏ក្រៀមក្រំនេះ
August 15, 2022 - អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានអំពាវនាវឱ្យប្រជាជននៅតំបន់ភាគខាងត្បូងនៃទីក្រុង Kherson ជម្លៀសខ្លួនចេញ ខណៈដែលរដ្ឋាភិបាលរំពឹងថា ការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅទីនោះនឹងមានការអូសបន្លាយពេលយូរ។ លោកស្រី Iryna Vereshchuk បានធ្វើការអំពាវនាវកាលពីថ្ងៃអាទិត្យ ដោយបាននិយាយថា រដូវរងាដ៏លំបាកនឹងមកដល់ ហើយរដ្ឋាភិបាលត្រូវការសង្គ្រោះអ្នកស្រុកពីភាពត្រជាក់ និងការឈ្លានពានរបស់រុស្ស៊ី។ ជម្រាបដែរថា កងកម្លាំងអ៊ុយក្រែនកំពុងដណ្តើមយកតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីឡើងវិញ ហើយពួកគេកំពុងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច ដូចជាប្រព័ន្ធ High Mobility Artillery Rocket System ឬ HIMARS ជាដើម។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបំផ្លាញឃ្លាំងអាវុធរបស់រុស្ស៊ីចំនួន ២ នៅតំបន់ Kherson ហើយខ្លួនក៏បានវាយប្រហារស្ពានសំខាន់មួយក្នុងតំបន់ ដើម្បីបំបែកការផ្គត់ផ្គង់ដល់កងកម្លាំងរុស្ស៊ី។ ចំណែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃដដែលនោះថា
August 15, 2022 - អន្តរជាតិ
រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នេះថា ប្រទេសវៀតណាមកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង ១,៥៤៥ គីឡូម៉ែត្រ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុត របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។ ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ កំពុងបង្កើនការវិនិយោគរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ រដ្ឋាភិបាលបាននិយាយថា ផ្នែកចំនួន ២ ដំបូងដែលមានប្រវែងសរុប ៦៦៥ គីឡូម៉ែត្រ និងការវិនិយោគសរុបចំនួន ២៤.៧២ ពាន់លានដុល្លារអាមេរិក នឹងបើកឱ្យធ្វើចរាចរនៅឆ្នាំ ២០៣២ ដោយបន្ថែមថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅឆ្នាំ២០៤៥
August 14, 2022 - អន្តរជាតិ
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើការគាំទ្ររបស់គាត់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយបានហៅការកត់សម្គាល់នេះថា មានភាពលម្អៀង និងមិនយុត្តិធម៌។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេស បន្ទាប់ពីប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បាននិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ។ លោក Kim Son Gyong អនុរដ្ឋមន្ត្រីទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលខ្វះភាពយុត្តិធម៌
August 14, 2022












