autoadmin
  • អន្តរជាតិ

    កាលពីថ្ងៃទី ១៧ ខែសីហា អាងស្តុកទឹកស៊ីហារ៉ា និងអាងស្តុកទឹក Valdeca Balleros នៅតំបន់ស្វយ័តអេស្ប៉ាញ Extremadura ជាមួយនឹងកម្រិតទឹកធ្លាក់ចុះដល់ចំណុចដែលដីត្រូវបានប្រេះក្រហែង ខណៈប្រទេសអេស្ប៉ាញបន្តជួបប្រទះនូវរដូវក្តៅក្តៅបំផុត និងស្ងួតបំផុតក្នុងកំណត់ត្រា បន្ទាប់ពីសីតុណ្ហភាពខ្ពស់បំផុតក្នុងខែកក្កដា។ ចំណែកបរិមាណទឹកនៅក្នុងអាងស្តុកទឹកជាច្រើនរបស់ប្រទេសអេស្ប៉ាញបានធ្លាក់ចុះក្រោម ៤០% នៃបរិមាណទាំងអស់ ដោយសារកង្វះទឹកភ្លៀង ទាបជាងមធ្យមនាពេលនេះឆ្នាំនេះដែរ ដែលមានបរិមាណ ២០%៕ អត្ថបទ៖ Bee ប្រភព៖xinhuathai

    August 19, 2022
  • អន្តរជាតិ

    ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយថា មេដឹកនាំប្រទេសចិនលោក ស៊ី ជីនពីង  និងមេដឹកនាំប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានគម្រោងនឹងមកចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកា។ លោក វីដូដូ បានប្រាប់ទៅ Bloomberg News ក្នុងបទសម្ភាសន៍មួយថា៖«លោក ស៊ី ជីនពីង នឹងមកចូលរួម។ ប្រធានាធិបតី ពូទីន ក៏បានប្រាប់ខ្ញុំថា គាត់នឹងមកផងដែរ»។ នេះ​ជាការ​បញ្ជាក់​លើកដំបូង​ ដែល​មេដឹកនាំ​ទាំង ២ ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ G20 ហើយវានឹងក្លាយជាកិច្ចប្រជុំកំពូលពិភពលោកលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើងលើកោះតៃវ៉ាន់។

    August 19, 2022
  • អន្តរជាតិ

    ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល សម្រាប់ជំនួយសេដ្ឋកិច្ច ដើម្បីជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គួររំលឹកផងដែរថា លោក យូន បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួយកែលម្អសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងជាដំណាក់កាល ប្រសិនបើកូរ៉េខាងជើងចាប់ផ្តើមដំណើរការដ៏សំខាន់មួយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែលោកស្រី គីម យ៉ូចុង បាន​ហៅ​ផែនការ​របស់លោក យូន ថាមិន​ទំនង​ទាល់​តែ​សោះ ព្រោះ​វា​មិន​អាច​អនុវត្ត​ទៅបាន។ លោកស្រីក៏បានហៅលោក យូន ថាគ្មានភាពអៀនខ្មាសផងដែរ ចំពោះការរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។ ពោលគឺនៅថ្ងៃបន្ទាប់ពីលោក យូន ស៊ុកយុល បានដាក់សំណើផ្ដល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបានប្រកាសភ្លាមថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធរួមគ្នាជាទៀងទាត់ជាមួយកងកម្លាំងអាមេរិក នៅថ្ងៃទី២២ ខែសីហា ជាការសន្មតថា មានគ្រាអាសន្ននៅលើឧបទ្វីបកូរ៉េ។ លោកស្រីបានបន្ថែមថា

    August 19, 2022
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនយក្ស Apple កំពុងព្រមានអំពីកំហុសសុវត្ថិភាព ដែលអាចអនុញ្ញាតឱ្យពួក Hacker គ្រប់គ្រងលើឧបករណ៍ iPhone, iPad និង Mac ហើយក្រុមហ៊ុនកំពុងជំរុញឱ្យអ្នកប្រើប្រាស់ ត្រូវអាប់ដេតកម្មវិធីលើឧបករណ៍របស់ពួកគេជាបន្ទាន់។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silicon Valley នេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីរបាយការណ៍ដែលថា បញ្ហាសុវត្ថិភាពនេះកំពុងប៉ះពាល់យ៉ាងសកម្មដល់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុន Apple មិន​បាន​បង្ហាញ​ព័ត៌មានលម្អិតឡើយ។ ក្រុមហ៊ុន Apple ក៏បានចេញផ្សាយរបាយការណ៍សុវត្ថិភាពចំនួន ២ អំពីបញ្ហានេះកាលពីថ្ងៃពុធ ប៉ុន្តែវាមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Rachel Tobac នាយកប្រតិបត្តិនៃក្រុមហ៊ុន SocialProof Security

    August 19, 2022
  • សិល្បៈ

    ថៃ៖​ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសារព័ត៌មានក្នុងស្រុកថៃជាច្រើនបានចុះផ្សាយ ករណីកញ្ញា Pinky Savika ដែលជាតារាសម្តែងស្រីដ៏ល្បីឈ្មោះលំដាប់កំពូលមួយរូប និងសមាជិកគ្រួសារចំនួន២នាក់ទៀត (បងប្រុស និងម្តាយ) ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ពីបទឆបោកលុយគេតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានបាតឯណោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឲ្យដឹងទៀតថា នៅក្នុងករណីឆបោកទឹកប្រាក់ដល់ទៅជាង២ពាន់លានបាតនោះ មានអ្នកចូលរួមដល់ទៅចំនួន ១៩នាក់ ដែលសុទ្ធតែជាតារា​ចម្រៀង តារា​សម្តែងល្បីៗ និងក្រុមមនុស្សដែលមានឋានៈខ្ពស់ ក្រុមមនុស្សនៅសង្គមហាយសូ មានមុខមានមាត់ក្នុងសង្គម។ ជុំវិញករណីនេះផងដែរ ប្រជាជនសរុប​ដែលត្រូវបានរងគ្រោះដោយសារការបោកប្រាស់មានចំនួន ៩.៨២៤​នាក់ ដោយគិតជាទឹកប្រាក់ដែលបាន​​ខូច​ខាត​សរុប ២,៤៨៩,៨២០,៣២១.៥២ បាត ឬជិត៧០លានដុល្លាអាមេរិក។ តាមការរាយការណ៍ពីសារព័ត៌មានថៃដដែលបានឲ្យដឹងទៀតថា ក្រោយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន

    August 19, 2022
  • អន្តរជាតិ

    ថៃ៖ នៅក្នុងពិធីមង្គលការរវាងកញ្ញា Pichaya Panomai ឬ Bai Liu អាយុ ៣៣ ឆ្នាំ និងលោក Panupong Thephachantharak ឬ Nikki អាយុ ៣៣ ឆ្នាំ អ្នកទាំងពីរមកពីខេត្ត Khon Kaen ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិនៃខេត្ត Khon Kaen (KICE) ផ្លូវ Mittraphap ក្នុងក្រុង Khon Kaen។ ​គូស្នេហ៍​ថ្មីថ្មោង​មួយ​គូ​ដែល​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែកូនក្រមុំ​ជាអ្នកយក​ថ្លៃ​បណ្ណាការ ហែ​ក្បួន​ជំនូនទៅ​សុំ​ភាគី​ខាង​ប្រុស

    August 19, 2022
  • អន្តរជាតិ

    ប្រទេស​ជប៉ុន​បាន​រាយការណ៍​ពី​កំណត់ត្រាថ្មី​នៃជំងឺ COVID-19 ចំនួន ២៥៥,៥៣៤ ករណី នៅ​ទូទាំង​ប្រទេស​ សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK​។ ក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេសជប៉ុន មានខេត្តចំនួន ២១ បានកត់ត្រាចំនួនខ្ពស់បំផុតប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែយ៉ាងណា នៅមិនទាន់មានការបញ្ជាក់តួលេខលម្អិតនៅឡើយទេ។ ចំណែកកាលថ្ងៃអង្គារ រដ្ឋាភិបាលទីក្រុងតូក្យូបានរាយការណ៍ពីករណីថ្មីចំនួន ២៩,៤១៦ ករណី ខណៈ​កាលពី​ថ្ងៃ​ពុធ​មានករណី​ថ្មី​ចំនួន ២៣១,៤៩៩​ ករណី ត្រូវបានបញ្ជាក់​នៅទូទាំងប្រទេសជប៉ុន៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 18, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើការសិក្សាដើម្បីមើលថា តើការផ្លាស់ប្តូរហ្សែននៅក្នុងវីរុសជំងឺអុតស្វា monkeypox បានជំរុញឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ឬយ៉ាងណា។ ជម្រាបផងដែរថា ជំងឺអុតស្វាមានអំបូរដាច់ដោយឡែកចំនួន ២ ដែលត្រូវបានគេហៅថា តំបន់អាងទឹកកុងហ្គោ (អាហ្រ្វិកកណ្តាល) និង អាហ្រ្វិកខាងលិច ពោលគឺគេហៅអំបូរទាំង ២ ទៅតាមឈ្មោះតំបន់តែមានការផ្ទុះឡើងទាំងនោះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រកន្លងទៅនេះ WHO បានប្តូរឈ្មោះពួកវាទៅជា Clade I និង Clade II ដើម្បីបញ្ចៀសការមាក់ងាយភូមិសាស្ត្រ។ អង្គការសុខភាពពិភពលោកបាននិយាយថា Clade II មានអនុទម្រង់ចំនួន ២

    August 18, 2022
  • អន្តរជាតិ

    ចិន៖ ហេតុការណ៍​មួយបាន​កើត​ឡើង​ខណៈ​ស្ត្រី​ម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan ប្រទេសចិន កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែ​ពេល​នោះ​មិត្ត​រួម​ការងារ​ម្នាក់​ទៀត​ជា​បុរសបាន​ដើរ​ទៅ​ជិតរួច​​ឱបនាង​យ៉ាង​ខ្លាំង។ ក្នុងនោះដែរមានគេនិយាយ​ថា​ ការ​​ឱប​ធ្វើ​ឱ្យ​នារីនោះ​ស្រែក​ទាំង​ឈឺ​ចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង ក្រោយមកពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នាង​ក៏​សម្រេច​ចិត្ត​យក​ទឹក​ក្ដៅមកស្អំរួច​សម្ងំ​គេង។ ទោះជាយ៉ាងណាក៏ដោយ ប្រាំថ្ងៃក្រោយមក ការឈឺចាប់នៅក្នុងទ្រូងកាន់តែខ្លាំងឡើង ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ជាលទ្ធផលក្រោយពីការថតកាំរស្មីអ៊ិច គេ​បាន​រក​ឃើញ​ថា នាង​មាន​ការ​បាក់​ឆ្អឹង​៣​ចំណុច ដែល​២​កន្លែង​នៅ​ឆ្អឹង​ជំនីខាង​ស្តាំ ចំណុចមួយទៀតគឺនៅផ្នែកខាងឆ្វេងនៃឆ្អឹងជំនី។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ក្នុងអំឡុងពេលនាងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្ត្រី​រូប​នេះ​បាន​ណាត់​ជួប​មិត្ត​រួម​ការងារ​បុរស​ដែល​​ឱបនាង​រហូត​បាក់​ឆ្អឹង ដោយនាង​បាន​ព្យាយាម​ចរចា​ជាមួយ​គាត់​ដើម្បី​ទាមទារ​សំណង ប៉ុន្តែ​បុរស​នោះ​បាន​អះអាង​ថា​ នាង​មិន​មាន​ភស្តុតាង​បញ្ជាក់ថា របួស​នេះ​បណ្តាល​មក​ពី​ការ​ឱប​មិត្តភាព​របស់​គាត់នោះទេ។ នៅពេលដែលលឺដូច្នេះហើយ ទើបស្ត្រី​រូប​នេះ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​មិត្ត​រួម​ការងារ​ប្រុសរូបនេះ

    August 18, 2022
  • អន្តរជាតិ

    ប្រមុខយោធាមីយ៉ាន់ម៉ា បានជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុន។ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានជួបជាមួយប្រមុខយោធាលោក Min Aung Hlaing នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃពុធនេះ។ អង្គការសហប្រជាជាតិបាននិយាយថា លោកស្រី Heyzer បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ ការគោរពពេញលេញចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ និងការដោះលែងអ្នកជាប់ឃុំទាំងអស់។ យ៉ាងណាក៏ដោយ សំណើ​របស់​លោកស្រី ​សម្រាប់​ជំនួប​ជាមួយលោកស្រី ​អ៊ុងសាន ស៊ូជី ត្រូវ​បានគេ​បដិសេធ។ អង្គការសហប្រជាជាតិបាននឹងកំពុងព្យាយាមរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយបេសកជនពិសេសចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន ក្នុងការប៉ុនប៉ងដើម្បីបំបែកភាពជាប់គាំងតាមរយៈការសន្ទនា។ ភាគីទាំង ២ បានឯកភាពបន្តការសន្ទនាដោយបើកចំហ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា

    August 18, 2022