- autoadmin
- អន្តរជាតិ
យោងតាមសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតក្នុងលទ្ធផល ៤ លើ ៥ ដើម្បីបញ្ជាឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីតួនាទីរបស់គាត់។ ដីការបស់តុលាការបានធ្វើឡើងបន្ទាប់ពីបានសម្រេចទទួលយក ញត្តិសុំសេចក្តីសម្រេចលើការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក។ ញត្តិត្រូវបានបញ្ជូនពីសភាទៅតុលាការនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍
August 24, 2022 - អន្តរជាតិ
ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារថ្មីៗ បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងដាក់គោលដៅវាយប្រហារថ្មីៗ នៅចំថ្ងៃទិវាឯករាជ្យជាតិរបស់អ៊ុយក្រែន។ នៅក្នុងពិធីមួយដែលប្រារព្ធឡើងនាពេលថ្មីៗនេះ លោក Zelenskyy បានប្តេជ្ញាថា នឹងដាក់បង្ហូតទង់ជាតិអ៊ុយក្រែន នៅតំបន់ដែលរឹបអូសដោយរុស្ស៊ី ហើយលោកបាននិយាយថា៖«ទង់ជាតិពណ៌ខៀវ និងពណ៌លឿង នឹងអាចគ្រវីម្តងទៀតនៅផ្ទះយើង កន្លែងដែលវាមានសិទ្ធិនៅ និងភូមិដែលត្រូវបានគេកាន់កាប់បណ្តោះអាសន្នទាំងអស់របស់អ៊ុយក្រែន»។ លោក Zelenskyy ក៏បានប្ដេជ្ញាថា នឹងរំដោះយកទឹកដីដែលរុស្ស៊ីដាក់បញ្ចូលកាលពី ៨ឆ្នាំមុន នោះគឺឧបទ្វីបគ្រីមៀ ខណៈការប្រជុំថ្នាក់អន្ដរជាតិមួយស្ដីពីតំបន់គ្រីមៀ អ៊ុយក្រែនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួម។ ក្នុងជំនួបនោះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ប្រទេសរបស់លោកគាំទ្រយ៉ាងពេញទំហឹងចំពោះអ៊ុយក្រែន ដរាបណាប្រទេសនេះត្រូវការការគាំទ្រពីអាល្លឺម៉ង់។ ចំណែកនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio
August 24, 2022 - អន្តរជាតិ
ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ថា រដ្ឋាភិបាលហុងគ្រី រងការរិះគន់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាហុងគ្រី លោក Lazlo Palkovic បានបញ្ជាឱ្យបណ្តេញប្រធាននាយកដ្ឋានឧតុនិយម លោកស្រី Cornelia Radiks និងលោក Yula Horvath នាយករង ចេញពីតំណែង។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Orico បានរិះគន់នាយកដ្ឋានឧតុនិយមចំពោះកំហុសក្នុងការព្យាករណ៍ថា ព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងនឹងកើតមាន ដែលបានបង្ខំឱ្យលុបចោលកម្មវិធីបាញ់កាំជ្រួចដ៏ធំបំផុតរបស់អឺរ៉ុប ដើម្បីអបអរសាទរការបង្កើតប្រទេសហុងគ្រីនៅថ្ងៃទី ២០ ខែសីហា។ ខណៈដែរ នាយកដ្ឋានឧតុនិយមបានសុំទោស និងបាននិយាយថា ការព្យាករណ៍អាកាសធាតុគឺជាការព្យាករណ៍
August 24, 2022 - អន្តរជាតិModerna កំពុងស្វែងរកការយល់ព្រមជាបន្ទាន់ពី FDA លើដូសជំរុញសម្រាប់ការពារជំងឺកូវីដ១៩ ជំនាន់ថ្មីរបស់ខ្លួន
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បានដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ លើដូសជំរុញដែលខ្លួនទើបតែធ្វើបច្ចុប្បន្នភាពថ្មី ដែលកំណត់គោលដៅលើជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ក៏ដូចជាអនុទម្រង់របស់វាផងដែរ។ ក្រុមហ៊ុន Moderna បានធ្វើការប្រកាសកាលពីថ្ងៃអង្គារ ដោយនិយាយថា ដូសជំរុញថ្មីកំណត់គោលដៅលើអនុទម្រង់ BA.4 និង BA.5 ក៏ដូចជាប្រភេទមុនៗនៃជំងឺ COVID-19 ។ ក្រុមហ៊ុននិយាយថា វ៉ាក់សាំងជំរុញ bivalent (ធាតុផ្សំ២មុខ) គឺសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ Moderna ក៏បាននិយាយថា ខ្លួនកំពុងធ្វើការសាកល្បងព្យាបាល និងរៀបចំដឹកជញ្ជូនវ៉ាក់សាំង ដែលកំពុងរង់ចាំការអនុញ្ញាតនេះ
August 24, 2022 - អន្តរជាតិ
គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ជំងឺរាតត្បាត COVID-19 បានរួមចំណែកដល់ការថយចុះនៃអត្រាអាពាហ៍ពិពាហ៍ និងកំណើតទារក នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការចំណាយខ្ពស់នៃការអប់រំ និងការចិញ្ចឹមកូន។ ស្ត្រីជាច្រើនកំពុងបន្តពន្យារពេលផែនការរៀបការ ឬមានកូន ដោយបន្ថែមថា ការវិវឌ្ឍន៍របស់សេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស បាននាំឱ្យស្ថានភាពមានការផ្លាស់ប្ដូរទាំងស្រុង។ យុវជនដែលផ្លាស់ទីលំនៅទៅកាន់តំបន់ទីក្រុង ការចំណាយពេលវេលាកាន់តែច្រើនលើការអប់រំ និងបរិយាកាសការងារដែលមានសម្ពាធខ្ពស់ ក៏បានដើរតួជាចំណែករបស់ពួកគេផងដែរ។ ជាមួយគ្នានេះដែរ គោលនយោបាយ «zero-COVID-19»ដែលមិនចុះញ៉មប្រទេសចិន នៅក្នុងការលុបបំបាត់ការផ្ទុះឡើងភ្លាមៗ ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើជីវិតរបស់មនុស្ស ក៏ជាកត្តាដែលធ្វើឱ្យមានការខូចខាតជ្រាលជ្រៅ និងយូរអង្វែង លើបំណងប្រាថ្នាចង់មានកូនរបស់ពលរដ្ឋផងដែរ។ អ្នកសង្កេតការណ៍បាននិយាយថា កំណើតថ្មីនៅក្នុងប្រទេសចិន ត្រូវបានកំណត់ថា នឹងអាចធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ ជាមួយនឹងការព្យាករណ៍ថា នឹងមានកំណើតថ្មីក្រោម ១០ លាននាក់ប៉ុណ្ណោះ
August 23, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានបញ្ជាឱ្យរដ្ឋាភិបាលប្រទេសជប៉ុន បន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូនៃប្រទេស G7 ផ្សេងទៀត។ លោក Kishida បានផ្តល់ការណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនៅថ្ងៃអង្គារ ខណៈលោកត្រូវធ្វើការតាមប្រព័ន្ធអ៉ីនធឺណិត ដោយសារលោកបានវិជ្ជមានជាមួយជំងឺ COVID-19។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu, រដ្ឋមន្ត្រីការបរទេសលោក Hayashi Yoshimasa, រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Suzuki Shunichi និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Nishimura Yasutoshi សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលបានចូលរួម។ លោក Kishida បានណែនាំរដ្ឋមន្ត្រីឱ្យធានាសុវត្ថិភាពរបស់ជនជាតិជប៉ុន
August 23, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឱ្យដឹងថា រដ្ឋ Wyoming របស់សហរដ្ឋអាមេរិក បានក្លាយជារដ្ឋចុងក្រោយបង្អស់ ដែលមានការបញ្ជាក់ពីករណីជំងឺអុតស្វា monkeypox នេះបើតាមទិន្នន័យថ្មីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញកាលពីថ្ងៃចន្ទ។ នាយកដ្ឋានសុខភាពរដ្ឋ Wyoming WDH បានរាយការណ៍ថា អ្នកជំងឺដំបូងម្នាក់នោះ គឺជាពលរដ្ឋដែលរស់នៅតំបន់ Laramie County ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមជាងនេះនោះទេ។ ទិន្នន័យរបស់ CDC គិតត្រឹមរសៀលថ្ងៃច័ន្ទ បានបង្ហាញថា សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺអុតស្វា monkeypox និង orthopoxvirus សរុបចំនួន ១៥,៤៣៣ ករណី ដោយរដ្ឋញូវយ៉ក មានករណីច្រើនជាងគេគឺ ២,៩១០ ករណី។ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីដើមខែសីហា
August 23, 2022 - អន្តរជាតិ
អ៊ុយក្រែននឹងប្រារព្ធទិវាឯករាជ្យជាតិ ក្រោយការផ្ដាច់ខ្លួនពីសហភាពសូវៀតរបស់ខ្លួននៅថ្ងៃពុធស្អែកនេះ ដែលត្រូវជាថ្ងៃតែមួយ នៃខួបគម្រប់ ៦ខែ ចាប់តាំងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្ដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ អាជ្ញាធរបានហាមប្រាមពួកគេមិនឱ្យមានសកម្មភាពអ្វីទេ ដោយសារខ្លាចមានហានិភ័យនៃការវាយប្រហារពីភាគីរុស្ស៊ី។ ចំណែករុស្ស៊ីឯណោះវិញ ក៏បានប្រារព្ធទីវាទង់ជាតិ (National Flag Day) របស់ពួកគេកាលពីថ្ងៃចន្ទ ដែលជាការរំលឹកដល់ការលើកទង់ជាតិដែលមានពណ៌ ៣ឆ្នូត មួយនេះក្នុងឆ្នាំ១៩៩១ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ គួរឱ្យដឹងដែរថា ទាហានអ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកដែនដីនៅភាគខាងកើត និងខាងត្បូងមកវិញ ខណៈកម្លាំងរុស្ស៊ីក៏មានការភ្ញាក់ផ្អើលចំពោះការទប់ទល់របស់អ៊ុយក្រែន។ អ្នកស្រុកខ្លះនៅតំបន់ Kherson បានវាយប្រហារស្ពានមួយ ដែលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ ដើម្បីនាំយកការផ្គត់ផ្គង់ផ្សេងៗ។ អ៊ុយក្រែនក៏ចង់យកមកវិញនូវទឹកដីគ្រីមៀ ដែលខ្លួនបាត់បង់កាលពីក្នុងឆ្នាំ២០១៤ ផងដែរ ដោយពួកគេនិយាយថា តំបន់គ្រីមៀគឺជាផ្នែកមួយរបស់អ៊ុយក្រែន។
August 23, 2022 - អន្តរជាតិ
វេជ្ជបណ្ឌិតលោក Anthony Fauci ដែលជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដែលបានអ្នកដឹកនាំការឆ្លើយតបនៃជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ចាប់តាំងពីជំនាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ រហូតដល់លោក ចូ បៃដិន បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែសីហា នេះថា លោកនឹងចុះចេញពីតំណែងក្នុងខែធ្នូ បន្ទាប់ពីបានបម្រើការងារអស់រយៈពេលជាង ៥ ទសវត្សរ៍។ លោក Fauci នឹងត្រូវចាកចេញពីមុខតំណែងជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋបាលលោក បៃដិន ក៏ដូចជាចុះចេញពីតំណែងជានាយកនៃវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ដែលគាត់បានកាន់តំណែងតាំងពីឆ្នាំ១៩៨៤។ លោក Fauci ដែលកំពុងមានវ័យ ៨១ឆ្នាំ បានបម្រើការក្រោមប្រធានាធិបតីអាមេរិកចំនួន ៧រូប
August 23, 2022 - អន្តរជាតិ
សិស្សានុសិស្សនៅប្រទេសហ្វីលីពីនកំពុងត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេឡើងវិញ សម្រាប់ការចូលរៀនដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺ COVID-19 ដែលមានរយៈពេល ២ ឆ្នាំកន្លះ។ រដ្ឋាភិបាលហ្វីលីពីននៅថ្ងៃចន្ទនេះ បានសម្រេចដកការរឹតត្បិតលើការមកថ្នាក់រៀនដោយផ្ទាល់ សម្រាប់ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលដែលឆ្នាំសិក្សាថ្មីរបស់សិស្សបានចាប់ផ្តើម។ ជាក់ស្ដែង នៅសាលាបឋមសិក្សាសាធារណៈមួយ ដែលមានកូនសិស្សប្រហែល ៨,០០០ នាក់ នៅក្នុងរដ្ឋធានីម៉ានីល ក្មេងៗត្រូវបានគេមើលឃើញថា បានមកដល់សាលារៀនយ៉ាងសប្បាយរីករាយ ដោយមានម្ដាយឪពុកជូនមកសាលារៀន។ សិស្សៗត្រូវបានបែងចែកវេនរៀនជាក្រុម ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ COVID-19 ដោយក្រុមដំបូងបានមកដល់ថ្នាក់រៀនតាំងតែពីម៉ោង ៥ និង ៣០ នាទីព្រឹក។ សិស្សៗនឹងត្រូវពិនិត្យសីតុណ្ហភាព និងធ្វើអនាម័យដៃនៅឯច្រកចូលសាលា មុនពេលពួកគេទៅថ្នាក់រៀនរបស់ពួកគេ។ ទាំងសិស្សានុសិស្ស អាណាព្យាបាល
August 22, 2022












