- autoadmin
- អន្តរជាតិ
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមរួមគ្នា ដោយមានទាំងការបាញ់អាវុធប្រឆាំងរថក្រោះ Javelin ដែលជាអាវុធចល័ត ដូចគ្នានឹងអាវុធដែលអាមេរិកផ្គត់ផ្គង់ឱ្យអ៊ុយក្រែនផងដែរ។ កងកម្លាំងប្រហែល ១,៤០០ នាក់ មកពីកងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន និងប្រហែល ៧០០ នាក់ មកពីកងទ័ពសហរដ្ឋអាមេរិក កំពុងចូលរួមក្នុងសមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅឯកន្លែងហ្វឹកហ្វឺន GSDF នៅទូទាំងតំបន់ Kyushu ។ សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពឆ្លើយតបដើម្បីការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។ នៅកន្លែងមួយក្នុងទីក្រុង Yamato ខេត្ត Kumamoto កងកម្លាំងជប៉ុន និងអាមេរិកសរុបប្រហែល ១៥០ នាក់ បានចូលរួមក្នុងសមយុទ្ធ ដែលត្រូវបានបង្ហាញទៅដល់ប្រព័ន្ធផ្សព្វផ្សាយ ខណៈទាហានអាមេរិកបានបាញ់មីស៊ីលចេញពីអាវុធ Javelin
August 29, 2022 - អន្តរជាតិ
អ្នកចាំទីប្រេស៊ីលម្នាក់បានភ្លាត់ស្នៀតទាត់បញ្ជូលទីខ្លួនឯង ដោយសារគាត់បានច្រឡំមាត់ហៅឈ្មោះសង្សារខុស នៅពេលដែលអ្នកសម្ភាសបានសួរគាត់ថា តើមានអ្វីផ្ដាំផ្ញើទៅកាន់មិត្តស្រីរបស់គាត់ ឬទេ ក្រោយបញ្ចប់ការប្រកួតមួយក្នុងលទ្ធផល ១ ទល់ ១។ អ្នកចាំទីម្នាក់នោះមានឈ្មោះថា Kainan ជាកីឡាកររបស់ក្លឹប GR Esperança មកពីប្រទេសប្រេស៊ីល ហើយក្នុងការប្រកួតនោះផងដែរ គាត់បានជាប់ជា «កីឡាករល្អបំផុតនៃការប្រកួត» ទល់នឹងក្លឹប Vic Vic សម្រាប់ក្របខណ្ខ Copa da Paz ។ អ្នកសម្ភាសនៅកណ្តាលទីលាន ក្រោយចប់ការប្រកួតបានសួរថា៖ «តើចង់ផ្ញើការឱប ឬថើប ទៅអ្នកណាទេ?» កីឡារករលោក Kainan ក៏ឆ្លើយថា៖«ផ្ញើចំពោះមិត្តស្រីរបស់ខ្ញុំ ដែលកំពុងធ្វើការឥឡូវនេះ
August 27, 2022 - អន្តរជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ (DDC) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា ពួកគេបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ ដែលរស់នៅខេត្ត Maha Sarakham ភាគឦសាននៃប្រទេសថៃ។ អ្នកជំងឺមានអាយុ ២១ឆ្នាំ ហើយគាត់បានចេញរោគសញ្ញា នៅកំឡុងពេលគាត់កំពុងធ្វើការនៅប្រទេសកាតា។ ស្ត្រីរូបនេះបានធ្វើការជាអ្នកម៉ាស្សានៅប្រទេសកាតា ហើយចាប់ផ្តើមមានពងបែកនៅថ្ងៃទី១០ ខែសីហា។ ក្រោយមកស្ត្រីរូបនេះបានត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ DDC បាននិយាយថា លទ្ធផលមន្ទីរពិសោធន៍ កាលពីថ្ងៃទី២៤ ខែសីហា បានបញ្ជាក់ថា ស្ត្រីរូបនោះបានវិជ្ជមានជាមួយជំងឺអុតស្វា
August 27, 2022 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Moderna បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ពីបទរំលោភប៉ាតង់លើវ៉ាក់សាំង COVID-19។ នៅក្នុងការចេញផ្សាយព័ត៌មាន Moderna បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ទាំងនៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ សេចក្តីថ្លែងការណ៍បាននិយាយថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech បានរំលោភលើប៉ាតង់ដែល Moderna បានដាក់នៅចន្លោះឆ្នាំ២០១០ និង២០១៦ ដែលគ្របដណ្តប់លើបច្ចេកវិទ្យា mRNA ជាមូលដ្ឋានរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Moderna អះអាងថា ក្រុមហ៊ុនទាំង ២ បានចម្លងនូវអ្វីដែលខ្លួនហៅថា «បច្ចេកវិទ្យាឈានមុខគេ» ដោយគ្មានការអនុញ្ញាតពីខ្លួន
August 27, 2022 - អន្តរជាតិ
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ យោងតាមប្រភពព័ត៌មាន ដែលត្រូវបានគេរាយការណ៍ពីបញ្ហាដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិត សម្រាប់ព័ត៌មាននៃការផ្ទុះឡើង ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ (Tomato Flu) ដែលត្រូវបានរកឃើញនៅក្នុងកុមារ និងបានរីករាលដាលពាសពេញរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ក្រោយមកក៏មានរបាយការណ៍ព័ត៌មានជុំវិញពិភពលោកអំពីករណីរបស់ក្រសួងសុខាភិបាលឥណ្ឌាបានចេញមកធ្វើការបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដោយគិតត្រឹមខែឧសភា ឆ្នាំ ២០២២ មានករណីចំនួន ៨២ រួមទាំងកុមារអាយុក្រោម ៥ ឆ្នាំ ជាមួយនឹងការផ្ទុះឡើងច្រើនបំផុតនៅក្នុងរដ្ឋ Kerala បន្ទាប់មកគឺតាមីលណាឌូ អូរីសា និងហារីយ៉ាណា។ ចំណែកមូលហេតុហៅថាជា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ ព្រោះបើឆ្លងមេរោគ អ្នកជំងឺនឹងមានកន្ទួលក្រហមស្រដៀងនឹងប៉េងប៉ោះ បណ្តាលឱ្យឈឺចាប់ដល់រាងកាយ ហើយកុមារមានអាយុក្រោម ៥
August 27, 2022 - អន្តរជាតិ
នៅពេលគេនិយាយអំពីអាហារតាមដងផ្លូវដែលល្អបំផុត គឺគេមិនអាចរំលងអាហារនៅតំបន់អាស៊ីបានឡើយ ដោយសារវាផ្ដល់នូវភាពសម្បូរបែប និងរសជាតិដ៏ឆ្ងាញ់ពិសា។ យ៉ាងណាក៏ដោយ ថ្វីបើតំបន់អាស៊ីមានភាពចម្រុះសម្បូរបែប ក៏ពួកយើងមានលក្ខណៈស្រដៀងគ្នាផងដែរ ដោយសារថា តាំងតែពីដើមរៀងមក ប្រជាជនរបស់ពួកយើងបានរស់នៅចម្រុះគ្នា ដោយការធ្វើចំណាកស្រុក ជំនួញ ហើយរបៀបនៃការធ្វើអាហារទាំងនោះ ក៏បានឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលវាបានក្លាយទៅជាអាហារល្បីនៅក្នុងតំបន់មួយផ្សេងទៀត។ ដូច្នេះហើយទើបអាហាររបស់អាស៊ីមួយចំនួន មានភាពស្រដៀងគ្នា។ ក្រឡេកទៅមើលបញ្ជីអាហារតាមចិញ្ចើមផ្លូវល្អបំផុតទាំង៥០ នៅក្នុងអាស៊ីសម្រាប់ឆ្នាំ២០២២ ដោយ CNN Travel ឯណោះវិញ វាបានបង្ហាញថា លតឆា» (Lort Cha) ដែលជាអាហារតាមផ្លូវមួយរបស់កម្ពុជាយើង ក៏បានជាប់ចំណាត់ថ្នាក់ផងដែរ។ វាជាអាហារដែលសម្បូរហូរហៀបំផុតមួយ ដែលអាចរកបានស្ទើរតែគ្រប់ទីផ្សារ និងតាមតំបន់មានមនុស្សប្រមូលផ្តុំ ហើយក៏ជាអាហារមួយដែលមានតម្លៃសមរម្យ បូករួមទាំងរសជាតិឆ្ងាញ់ផងដែរ។ ជាមួយគ្នានេះ
August 26, 2022 - អន្តរជាតិ
រដ្ឋាភិបាលប្រទេសជប៉ុននឹងដាក់បំរាម «តំបន់គ្មានការហោះហើរ» នៅលើទីតាំងដែលនឹងរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេបាញ់សម្លាប់កាលពីខែកក្កដា។ ពិធីបុណ្យសពថ្នាក់រដ្ឋនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា នៅឯកីឡដ្ឋាន Nippon Budokan ក្នុងសង្កាត់ Chiyoda ទីក្រុងតូក្យូ ហើយឥស្សរជនមកពីក្រៅប្រទេសនានា ត្រូវបានគេរំពឹងថានឹងមកចូលរួម។ ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានសម្រេចចិត្តចាត់វិធានការនេះ ដើម្បីការពារភេរវករពីការវាយប្រហារដែលពាក់ព័ន្ធនឹងយន្តហោះ។ គម្រោងនេះនឹងបង្កើតតំបន់គ្មានការហោះហើរក្នុងរង្វង់ ៤៦គីឡូម៉ែត្រ នៃទីតាំងនេះ ស្របតាមច្បាប់អាកាសចរណ៍ស៊ីវិល។ ការរឹតបន្តឹងនេះនឹងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា មួយថ្ងៃមុនពិធីបុណ្យ ខណៈជើងហោះហើរដែលបានកំណត់រួចពីមុន ដែលចេញពីអាកាសយានដ្ឋាន Haneda និង Narita
August 26, 2022 - អន្តរជាតិ
វៀតណាមបានស្នើឱ្យអង្គការឧតុនិយមពិភពលោក (WMO) គោរពអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត ដោយដកចេញនូវ «ខ្សែបន្ទាត់ប្រាំបួនចំណុច» ឬហៅថា ខ្សែបន្ទាត់អណ្តាតគោ ដែលប្រទេសចិនបានគូសវាដោយឯកតោភាគី។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖«វៀតណាមបានច្រានចោលម្តងហើយម្តងទៀត នូវអ្វីដែលហៅថាខ្សែបន្ទាត់ប្រាំបួនចំណុច ក៏ដូចជាសេចក្តីថ្លែងការណ៍ដែនសមុទ្រផ្សេងទៀត ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (១៩៨២)»។ លោកស្រីបាននិយាយថា ប្រទេស និងអង្គការនានាត្រូវតែ «ដកចេញ និងកែសម្រួលខ្លឹមសារមិនសមស្រប» ដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាម។ គ្រប់ទម្រង់នៃការឃោសនា និងការចែកចាយខ្លឹមសារ និងរូបភាព ដែលបំពានអធិបតេយ្យភាពរបស់វៀតណាម នៅប្រជុំកោះ Truong Sa និង Hoang
August 26, 2022 - អន្តរជាតិ
តាមការប៉ាន់ស្មានមួយបានឱ្យដឹងថា អស់រយៈពេល ៦ខែ នៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន កងកម្លាំងរុស្ស៊ីប្រមាណជា ៨០,០០០ នាក់ បានស្លាប់ និងរងរបួស ដែលការបាត់បង់ទាំងនេះបានបង្ហាញថា កម្លាំងរបស់រុស្ស៊ីកំពុងមានការចុះខ្សោយជាងមុន។ ឥឡូវនេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តថា លោកនឹងបង្កើនចំនួនសមាជិកសេវាកម្មច្រើនជាង ១៣០,០០០ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនបុគ្គលិកយោធារុស្ស៊ីមានសរុបដល់ ២,០៣៩,៧៥៨ នាក់ ហើយក្នុងនោះមាន ១,១៥០,៦២៨ នាក់ គឺជាកងកម្លាំងប្រដាប់អាវុធ។ ច្បាប់ពីមុន ដែលបានដាក់ចេញតាំងពីដើមឆ្នាំ២០១៨ បានកំណត់ថា ចំនួនបុគ្គលិកយោធារុស្ស៊ីគឺមានសរុបចំនួន ១,៩០២,៧៥៨ នាក់ ដោយក្នុងនោះមានកងកម្លាំងប្រដាប់អាវុធចំនួន ១,០១៣,៦២៨
August 26, 2022 - អន្តរជាតិ
ថៃ៖ ករណីរបស់តារាសម្តែងស្រីដ៏ល្បី Pinky Savika Chaiyadej រួមជាមួយនឹងអ្នកម្តាយត្រូវបានជាប់ឃុំ ដោយមិនអាចធានាខ្លួនអោយនៅក្រៅឃុំបាននោះទេ ចំណែកបទល្មើសដែលត្រូវបានចោទប្រកាន់នោះគឺ ផ្តើមចេញពីការបណ្តាក់ទុននៅការទិញដូររូបិយប័ណ្ឌ តាមរយៈ Forex-3D កាលពីថ្ងៃទី១៨ ខែសីហា ដោយជនជាប់ចោទមានទាំងអស់ចំនួន ១៩នាក់ សុទ្ធតែជាក្រុមតារា ជាអ្នកចម្រៀង ជាមនុស្សនៅសង្គមជាន់ខ្ពស់ (High-so) និងបុគ្គលល្បីជាច្រើនទៀតនៅក្នុងសង្គមប្រទេសថៃ។ ចំពោះជនរងគ្រោះមានចំនួនរហូតទៅដល់ ជាង ៩ពាន់នាក់ គិតជាចំនួនទឹកប្រាក់ដែលបានឆបោកនោះមានរហូតដល់ទៅ ជិត ៧០លានដុល្លាអាមេរិក ដោយបានដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចចូលរួមដោះស្រាយផងដែរ។ មកទល់នឹងពេលនេះដែរតារាស្រី Pinky Savika រួមជាមួយនឹងអ្នកម្តាយ កំពុងស្ថិតនៅពន្ធធនាគារនៅឡើយ ចំណែកបណ្តាអ្នកគាំទ្ររបស់ Pinky
August 26, 2022












