- autoadmin
- អន្តរជាតិ
អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា បាននិយាយថា ករណីជំងឺអុតស្វា Monkeypox បានធ្លាក់ចុះ ១ ភាគ ៥ កាលពីសប្តាហ៍មុន ខណៈដែលការឆ្លងនៅក្នុងទ្វីបអឺរ៉ុបបានធ្លាក់ចុះ ប៉ុន្តែការផ្ទុះឡើងកំពុងឆ្លងកាត់ដំណាក់កាល «ការឆ្លងដ៏ខ្លាំងក្លា» នៅក្នុងទ្វីបអាមេរិក។ WHO បានទាញសញ្ញាព្រមានសម្រាប់អាមេរិកឡាទីន ដោយបានចង្អុលទៅលើការខ្វះខាតការយល់ដឹង និងវិធានការសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ។ ជម្រាបផងដែរថា ការកើនឡើងនៃការឆ្លងជំងឺអុតស្វាត្រូវបានរាយការណ៍ចាប់តាំងពីដើមខែឧសភា មកខាងក្រៅបណ្តាប្រទេសអាហ្វ្រិក ដែលនៅទីនោះវាមានមកជាយូរមកហើយ។ អង្គការ WHO បានដាក់កម្រិតការព្រមានខ្ពស់បំផុតរបស់ខ្លួន នៅថ្ងៃទី២៤ ខែកក្កដា ដោយចាត់ថ្នាក់ជំងឺនេះថា ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ រួមជាមួយនឹងជំងឺ COVID-19។
August 26, 2022 - អន្តរជាតិ
អតីតឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំមីយ៉ាន់ម៉ា គឺលោកស្រី Vicky Bowman ដែលសព្វថ្ងៃគឺជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលមីយ៉ាន់ម៉ាសម្រាប់អាជីវកម្មមានទំនួលខុសត្រូវ ចាប់តាំងពីឆ្នាំ២០១៣ និងស្វាមីរបស់លោកស្រី គឺលោក Htein Lin ដែលជាសិល្បករ និងអតីតអ្នកទោសនយោបាយមីយ៉ាន់ម៉ា ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាធ្វើការចាប់ឃុំខ្លួនកាលពីថ្ងៃពុធ។ ប៉ុន្តែគិតមកទល់ពេលនេះ នៅមិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ពីមូលហេតុដែលអ្នកទាំង២ ត្រូវបានគេចាប់ឃុំខ្លួននៅឡើយទេ។ ជម្រាបដែរថា លោកស្រី Vicky Bowman បានបម្រើការជាឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ា ចាប់ពីឆ្នាំ ២០០២-២០០៦ និងជាលេខាទី២ នៅក្នុងស្ថានទូតពីឆ្នាំ ១៩៩០-១៩៩៣។ លោកស្រីក៏បានធ្វើការនៅទីក្រុងប្រ៊ុចសែល ក្នុងនាមជាសមាជិកគណៈរដ្ឋមន្ត្រីនៃស្នងការអឺរ៉ុប Chris Patten (១៩៩៩-២០០២) និងជាអ្នកនាំពាក្យសារព័ត៌មានសម្រាប់តំណាងចក្រភពអង់គ្លេសប្រចាំសហភាពអឺរ៉ុប (១៩៩៦-១៩៩៩)៕ អត្ថបទ៖ លីដា
August 25, 2022 - អន្តរជាតិ
មេប៉ូលិសជាតិរបស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងលាលែងពីតំណែង ដើម្បីជាការទទួលខុសត្រូវលើករណីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេបាញ់សម្លាប់កាលពីខែមុន។ សេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិលោក Itaru Nakamura បានកើតឡើង នៅពេលដែលទីភ្នាក់ងាររបស់លោកបានចេញផ្សាយរបាយការណ៍ស្តីពីរបៀបដែលខ្លួនបានបរាជ័យ ក្នុងការការពារជីវិតរបស់លោក អាបេ កាលពីថ្ងៃទី០៨ ខែកក្កដា នៅពេលដែលលោក អាបេ ត្រូវបានគេធ្វើឃាតនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ របាយការណ៍បាននិយាយពីចន្លោះប្រហោងជាច្រើន ដែលអនុញ្ញាតឱ្យជនល្មើសអាចធ្វើឃាតលោក អាបេ បានយ៉ាងងាយស្រួល។ លោក Nakamura បាននិយាយថា លោកមានភាពច្បាស់លាស់ជាមួយករណីនៃការស្លាប់របស់អតីតនាយករដ្ឋមន្ត្រីរូបនេះ ហើយថា លោកបានដាក់ពាក្យលាលែងពីតំណែង ទៅគណៈកម្មការសុវត្ថិភាពសាធារណៈជាតិនៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានប្រាប់ពីចេតនានៅក្នុងការចុះចេញពីតំណែងនេះថា៖«ដើម្បីស្ដារមូលដ្ឋាននៃការការពារឡើងវិញ និងកុំឱ្យរឿងបែបនេះកើតឡើងបានទៀត យើងត្រូវមានប្រព័ន្ធថ្មីមួយ»។ លោក
August 25, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុងហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានរាយការណ៍ពីករណីគ្រុនក្តៅថ្មីចំនួន ៤ បើទោះបីជាប្រទេសនេះទើបតែបានប្រកាសពីជ័យជម្នះរបស់ខ្លួនកាលពីដើមខែនេះ លើជំងឺ COVID-19 ក៏ដោយ។ ករណីត្រូវបានរកឃើញកាលពីថ្ងៃអង្គារ នៅក្នុងខេត្ត Ryanggang ភាគឦសាន ហើយអាជ្ញាធរសុខាភិបាលក៏កំពុងដាក់ការបិទខ្ទប់ នៅក្នុងតំបន់ដែលមានការផ្ទុះករណីទាំងនេះ និងធ្វើតេស្ដ PCR លើអ្នកដែលមានរោគសញ្ញាគ្រុនក្តៅ។ រំលឹកដែរថា កាលពីដើមខែនេះ លោក គីម ជុងអ៊ុន បាននិយាយសុន្ទរកថាមួយដោយប្រកាសថា ប្រទេសរបស់គាត់បានយកឈ្នះក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងជំងឺ COVID-19 ក្រោយបានរាយការណ៍ករណីជំងឺ COVID-19 ដំបូងរបស់ខ្លួននៅក្នុងខែឧសភា។ ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើង និយាយថា ថ្នាក់ដឹកនាំនៅទីក្រុងព្យុងយ៉ាង បានបង្ហាញព័ត៌មានភ្លាមៗ ដើម្បីបង្កើនការរួបរួមផ្ទៃក្នុង
August 25, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា មន្ត្រីអ៊ុយក្រែនកំពុងរៀបចំផែនការដើម្បីធ្វើឱ្យប្រាកដថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេបញ្ជាការយោធាកំពូលរបស់គាត់ នឹងត្រូវប្រឈមមុខនៅតុលាការអន្តរជាតិ សម្រាប់ការចាប់ផ្តើមសង្រ្គាមរបស់ពួកគេ។ ផែនការសម្រាប់សាលាក្តីអន្តរជាតិពិសេសមួយ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មនៃការឈ្លានពាន» របស់រុស្ស៊ីកំពុងត្រូវបានដឹកនាំដោយលោក Andrii Smirnov អនុប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន។ គួរឱ្យដឹងដែរថា និយមន័យនៃឧក្រិដ្ឋកម្មនៃការឈ្លានពាន ត្រូវបានអនុម័តនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០១០ ហើយសញ្ញាណស្រដៀងគ្នានៃ «ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព» ក៏ត្រូវបានគេប្រើនៅក្នុងការកាត់ក្តីនៅទីក្រុង Nuremberg របស់អាល្លឺម៉ង់ និងទីក្រុងតូក្យូ របស់ជប៉ុន បន្ទាប់ពីសង្គ្រាមលោកលើកទី២។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងកាត់ទោសឧក្រិដ្ឋកម្មកម្រិតធ្ងន់អស់រយៈពេល
August 25, 2022 - អន្តរជាតិ
ថៃ៖ នៅតែជាករណីដែលមានការចាប់អារម្មណ៍ពីសង្គមនៅឡើយ ជាមួយនឹងរឿងរបស់តួតម្តែងស្រីជួរមុខរបស់ប្រទេសថៃ “Pinky Savika Chaiyadej” ជាមួយម្តាយ និងបងប្រុសរបស់នាង ដែលត្រូវបានចាប់ខ្លួនចូលទៅមន្ទីរឃុំឃាំង នៅក្នុងសំណុំរឿង ឆបោកលុយជាង២ពាន់លានបាត តាមរយៈការវិនិយោគ Forex-3D ។ ក្រោយពីតុលាការព្រហ្មទណ្ឌបានចេញដីកាច្រានចោលនៅសំណើសុំនៅក្រៅឃុំ ដោយសារសំណុំរឿងនេះមានអត្រាពិន័យខ្ពស់ និងមានជនរងគ្រោះច្រើននាក់ បណ្តាលឱ្យ Pinky និងម្តាយរបស់នាងត្រូវបានបញ្ជូនទៅពន្ធនាគារស្រីភ្លាម។ តាមរយៈព័ត៌មានចុងក្រោយពីសារព័ត៌មានថៃ បានបង្ហាញរឿងមួយ ដែលគេដឹងពីអ្នកខាងក្នុងនោះថា “កាលពីថ្ងៃមុន ទីប្រឹក្សាច្បាប់របស់ Pinky Sawika Chaiyadej និងម្តាយរបស់អ្នកនាង ក៏បានមកជួបពួកគេផងដែរ។ ក្រោយទទួលបានការបង្ហើបអោយដឹងថា តាមប្រភពព័ត៌មានផ្ទៃក្នុងកញ្ញា Pinky បានទ្រហោរយំ
August 25, 2022 - អន្តរជាតិ
កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីលោក Volodymyr Zelenskyy បានព្រមានម្ដងហើយម្ដងទៀតថា កងកម្លាំងរុស្ស៊ីអាចធ្វើអ្វីមួយដែល «អាក្រក់ជាពិសេស» នៅថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ហើយរុស្ស៊ីពិតជាបានធ្វើវាដូចការរំពឹងទុកមែន។ ជាក់ស្ដែងកាលពីថ្ងៃពុធ រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Dnipropetrovsk ភាគខាងកើតអ៊ុយក្រែន ដែលបណ្ដាលឱ្យមនុស្សចំនួន ២២ នាក់ស្លាប់។ មុននេះ អាជ្ញាធរអ៊ុយក្រែនក៏បានព្យាយាមណែនាំពលរដ្ឋមិនឱ្យមានសកម្មភាពអ្វីច្រើនដែរ នៅថ្ងៃបុណ្យឯករាជ្យរបស់ពួកគេ ដោយសារខ្លួនបានរំពឹងរួចហើយថា អាចនឹងមានការវាយប្រហារពីសំណាក់រុស្ស៊ី។ លោក Zelenskyy បាននិយាយថា៖«យើងបានស៊ូទ្រាំអស់រយៈពេល ៦ ខែ។ វាជាការលំបាកសម្រាប់ពួកយើង។ ប៉ុន្តែយើងបានសង្កត់ចិត្តរបស់យើង តស៊ូដើម្បីជោគវាសនារបស់យើង។ រាល់ថ្ងៃថ្មីនីមួយៗ គឺជាហេតុផលថ្មីមួយ ដែលយើងមិនត្រូវបោះបង់វាចោលនោះលើយ»។ លោកបាននិយាយថា នេះជាការរំឭកពីគ្រោះថ្នាក់ដែលជនស៊ីវិលអ៊ុយក្រែន
August 25, 2022 - អន្តរជាតិ
បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងលទ្ធផល ៤ លើ ៥ ដើម្បីទទួលយកញត្តិពីសំឡេងប្រឆាំងនៅក្នុងសភា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃជាបណ្ដោះអាសន្ន រហូតដល់តុលាការសម្រេចជោគវាសនារបស់គាត់។ គេរំពឹងថា ដំណើរការរបស់តុលាការធម្មនុញ្ញនឹងបញ្ចប់ក្នុងរយៈពេល ១ខែ ឬនៅចុងខែកញ្ញា ដែលក្នុងអំឡុងពេលនោះ គណៈរដ្ឋមន្ត្រីនឹងត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា ខណៈឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទីសម្រាប់ពេលនេះ។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា ឧត្តមសេនីយ៍លោក ប្រាយុទ្ធ បានគោរពសេចក្តីសម្រេចរបស់តុលាការ ហើយបានផ្អាកតួនាទីនាយករដ្ឋមន្ត្រីរបស់គាត់នៅថ្ងៃពុធផ្ទាល់តែម្ដង ប៉ុន្តែនឹងបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស។ លោក Prayut ក៏មិនបានលើកទឹកចិត្តចំពោះរាល់ការរិះគន់តុលាការធម្មនុញ្ញពីសំណាក់អ្នកគាំទ្រលោកនោះដែរ ដោយលោកបានបន្ថែមថា អ្នករាល់គ្នាគួរមានជំនឿលើប្រព័ន្ធតុលាការ
August 25, 2022 - អន្តរជាតិ
នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ បានព្រមាននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកបើកបរអាចប្រឈមនឹងការផាកពិន័យ និងការជាប់ពន្ធនាគារ ប្រសិនបើពួកគេបើកបរ ហើយធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។ ការព្រមាននេះកំពុងធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ខណៈដែលឥឡូវនេះជាអំឡុងពេលរដូវវស្សា ហើយពលរដ្ឋមួយចំនួនក៏បានរិះគន់ទៅរដ្ឋាភិបាលវិញថា គួរតែចំណាយពេលលើការជួសជុលផ្លូវវិញ។ យ៉ាងណាក៏ដោយ ពលរដ្ឋមួយផ្នែកទៀតក៏មានការសប្បាយចិត្តផងដែរ នៅពេលដែលពួកគេមានសិទ្ធិក្នុងនាមជាអ្នកថ្មើរជើង។ តាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលលើកឡើងនៅក្នុងការបង្ហោះនោះបានឱ្យដឹងថា ការធ្វើឱ្យសាចទឹកលើអ្នកថ្មើរជើង គឺជាការបំពានលើច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៤៣ ដែលចែងថា៖«ការបើកបរដោយមិនបានដឹងពីសុវត្ថិភាព ឬបញ្ហាអ្នកដទៃ។ អ្នកបើកបរល្មើសច្បាប់អាចប្រឈមនឹងការផាកពិន័យពី ២,០០០ ទៅ ១០,០០០ បាត ឬជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬទាំងពីរ»។ ប្រសិនបើការសាចទឹកបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ អ្នកបើកបរនឹងត្រូវចាត់ទុកថា
August 24, 2022 - អន្តរជាតិ
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលថ្ងៃទី២៣ ខែសីហា អាជ្ញាធរចិនកំពុងចល័តអ្នកពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Chongqing និងតំបន់នានាក្នុងខេត្ត Sichuan ភាគនិរតីរបស់ប្រទេស ចំពេលដែលសីតុណ្ហភាពក្តៅខ្លាំងខុសពីធម្មតា និងការរំពឹងទុកថានឹងមានភ្លៀងធ្លាក់នៅចុងខែ។ ចំណែកទីស្នាក់ការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិនបាននិយាយថា៖ រលកកំដៅបានមកដល់រយៈពេល ១២ថ្ងៃហើយ ហើយកម្រិតប្រកាសអាសន្នពណ៌ក្រហមត្រូវបានរក្សា ប៉ុន្តែសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្លាក់ចុះពីភ្លៀងនៅថ្ងៃទី ២៩ ខែសីហា ជាពិសេសនៅខេត្ត Sichuan និង Chongqing។ យោងតាមក្រសួងគ្រប់គ្រងគ្រាអាសន្នបានឱ្យដឹងថា មន្ត្រីកណ្តាលជាង ២,៨០០ នាក់ត្រូវបានបញ្ជូនជាមួយមន្ត្រីក្នុងតំបន់នៅក្នុងខេត្ត Chongqing និង Sichuan ដើម្បីជួយទប់ស្កាត់ភ្លើងឆេះព្រៃ។ ចំណែករលកកំដៅក៏បានប៉ះពាល់ដល់ដំណាំផងដែរ ដោយជំរុញឱ្យកសិករចិនដំឡើងប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ
August 24, 2022












