- autoadmin
- អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានឯករាជ្យ SUNA បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ បានប្រកាសស្ថានភាពអាសន្ន និងស្ថានភាពបង្កើនប្រុងប្រយ័ត្ន នៅក្នុងរដ្ឋចំនួន ៦ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជោគជាំ។ របាយការណ៍បាននិយាយថា៖«នៅក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសស្ថានភាពប្រកាសអាសន្ន និងស្ថានភាពបង្កើនប្រុងប្រយ័ត្ត ទាក់ទងនឹងគ្រោះមហន្តរាយទឹកជំនន់ ដែលបានប៉ះពាល់ដល់រដ្ឋចំនួន ៦ រួមមាន៖ ទន្លេ Nile, រដ្ឋ Gezira, ទន្លេ White Nile, រដ្ឋ West Kordofan, រដ្ឋ South Darfur និងរដ្ឋ Kassala»។ តំបន់ធំទូលាយក្នុងប្រទេសស៊ូដង់នាពេលថ្មីៗនេះ បាននឹងកំពុងមើលឃើញភ្លៀងធ្លាក់ខ្លាំង
August 22, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ដើម្បីត្រៀមខ្លួន សម្រាប់ភាពអាសន្ននៅឧបទ្វីបកូរ៉េ។ កងទ័ពរបស់ភាគីទាំង ២ ក៏គ្រោងនឹងហាត់សមពីការវាយប្រហារតាមឧទ្ធម្ភាគចក្រ និងការដកអាវុធដែលនាំឱ្យមានមហន្តរាយធំផងដែរ។ សមយុទ្ធនេះមានឈ្មោះថា «Ulchi Freedom Shield» ដែលនឹងបណ្តុះបណ្តាលការចល័តកម្លាំងខ្នាតធំដំបូងបំផុត ក្នុងរយៈពេលប្រហែល ៤ ឆ្នាំចុងក្រោយនេះ។ វាក៏ជាសមយុទ្ធរួមគ្នារបស់អាមេរិក – កូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីលោក Yoon Suk-Yeol បានចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភា។ លោក Yoon Suk-Yeol បានប្រាប់ទៅកាន់គណៈរដ្ឋមន្រ្តីថា ដើម្បីរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ ឥរិយាបថសន្តិសុខផ្លូវទឹកនឹងត្រូវបានបម្រើជាមូលដ្ឋាន។ ចំណែកទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានចាប់ផ្តើមការធ្វើសមយុទ្ធគ្រប់គ្រងវិបត្តិ
August 22, 2022 - អន្តរជាតិ
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានថៃបានរាយការណ៍ថា ករណីស្ត្រីម្នាក់ដែលចូលចិត្តទទួលទាន អាហាររសជាតិផ្អែម ចូលចិត្តក្បាលខ្ទិះ អាហារចៀន ក្រោយពេលទទួលទានរួចបែរទៅជាចុកសៀត ហល់ តឹងណែនពោះ និង ហើមពោះញឹកញាប់។ អ្នកនាងបានដាស់តឿនថា គួរតែប្រយ័ត្នបើមានរោគសញ្ញាទាំងនេះ គឺគួរតែប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ កុំទុកយូរ ព្រោះអាចបណ្តាលអោយបំពង់ទឹកប្រមាត់ត្រូវបានស្ទះ ថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ទើបជាមូលហេតុដែល គ្រូពេទ្យណែនាំឱ្យវះកាត់ ព្រោះបើទុកចោល ដុំតូចៗទាំងនោះនឹងហូរទៅស្ទះបំពង់ទឹកប្រមាត់ បណ្តាលឱ្យរលាកថ្លើម និងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីការវះកាត់ សរុបមកមានដុំគ្រួសចំនួន៥ដុំ ដែលមួយមានទំហំជាង៣សង់ទីម៉ែត្រ និងដុំតូចជាង៤ដុំ។ ចំណែកគ្រូពេទ្យបានសន្និដ្ឋានថា អាចកើតមកពីកំណកនៃក្លរេស្តេរ៉ូលរួមជាមួយនឹងសារធាតុ ដែលមាននៅក្នុងថង់ទឹកប្រម៉ាត់ បង្កទៅជាគ្រួសហើយនៅពេលដែលទទួលទានអាហារប្រភេទចៀនច្រើន ក៏នឹងកើតជាអាការៈចេញមកច្រើនជាងធម្មតា
August 22, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ដែលបង្ខំឱ្យគាត់ត្រូវលុបចោលដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសទុយនេស៊ី ដើម្បីចូលរួមសន្និសីទដ៏សំខាន់មួយស្តីពីការអភិវឌ្ឍន៍តំបន់អាហ្វ្រិក។ ប្រភពជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីបាននិយាយថា លោក Kishida ដែលទើបតែត្រឡប់មកពីវិស្សមកាលរយៈពេលមួយសប្តាហ៍រូបនេះ នឹងត្រូវធ្វើការពីផ្ទះរបស់គាត់ចាប់ពីថ្ងៃច័ន្ទ ហើយនឹងចូលរួមសន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍន៍អាហ្វ្រិក (TICAD) តាមអ៉ីនធឺណិត។ អ្នកនាំពាក្យការិយាល័យខុទ្ទកាល័យបាននិយាយថា លោកនាយករដ្ឋមន្ត្រីបានចេញរោគសញ្ញាក្អក និងក្តៅខ្លួន កាលពីថ្ងៃសៅរ៍ ហើយបានធ្វើតេស្ត PCR នៅព្រឹកថ្ងៃអាទិត្យ លុះដល់ពេលរសៀលទើបដឹងថា លទ្ធផលវិជ្ជមាន។ ជម្រាបដែរថា សន្និសីទអន្តរជាតិ TICAD លើកទី៨ និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ត្រូវបានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយអង្គការសហប្រជាជាតិ
August 22, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញការព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើប្រទេសរបស់លោកក្នុងសប្តាហ៍នេះ។ ពោលគឺនៅថ្ងៃពុធខាងមុខនេះ គឺជាថ្ងៃគម្រប់ ៦ខែ ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលមកឈ្លានពានអ៊ុយក្រែន ហើយវាក៏ជាថ្ងៃទិវាឯករាជ្យជាតិរបស់អ៊ុយក្រែនផងដែរ ដែលជាថ្ងៃរំឭកដល់ការចាកចេញរបស់អ៊ុយក្រែនពីសហភាពសូវៀត។ នៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ Zelenskyy បាននិយាយថា៖«រុស្ស៊ីអាចព្យាយាមធ្វើអ្វីដែលអាក្រក់ និងឃោរឃៅជាពិសេស»។ អាជ្ញាធរនៅតំបន់ភាគខាងកើតនៃទីក្រុង Kharkov នៅជាប់របងជាមួយប្រទេសរុស្ស៊ី បានប្រកាសហាមឃាត់អ្នកស្រុកមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃព្រហស្បតិ៍។ ចំណែកអាជ្ញាធរនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ក៏បានរាយការណ៍ពីការបាញ់ផ្លោងនៅក្នុងទីក្រុង Nikopol ដែលជាទីក្រុងនៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ។ មានរបាយការណ៍ផងដែរ អំពីមីស៊ីលប្រហារកន្លែងនានានៅតំបន់ Odesa ដែលជាកន្លែងរក្សាទុកគ្រាប់ធញ្ញជាតិអ៊ុយក្រែន សម្រាប់ការនាំចេញទៅកាន់ពិភពលោក៕ អត្ថបទ៖ លីដា ប្រភព៖
August 22, 2022 - អន្តរជាតិ
មនុស្សរាប់សិបនាក់បានតម្រង់ជួរចាំទិញប្រេងឆា ដែលរដ្ឋលក់ក្នុងតម្លៃខាត នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោនរបស់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលវិបត្តិសេដ្ឋកិច្ចបានវាយប្រហារយ៉ាងខ្លាំងលើទីក្រុងនេះ។ សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា បានធ្លាក់ចុះបន្ទាប់ពីការធ្វើរដ្ឋប្រហារដោយយោធាកាលពីឆ្នាំមុន ហើយក៏ត្រូវបានរង្គោះរង្គើបន្ថែមទៀត ដោយការប៉ុនប៉ងរបស់របបយោធាក្នុងការរឹបអូសយករូបិយប័ណ្ណបរទេស ក៏ដូចជាច្បាប់ដែលមិនប្រក្រតីគ្រប់គ្រងលើអាជីវកម្ម និងការនាំចូល។ កម្រិតជីវភាពរបស់ប្រជាជនកំពុងត្រូវបានរារាំង ដោយការកើនឡើងនៃតម្លៃទំនិញសកល ដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្សជាច្រើនមានការពិបាកតស៊ូនឹងជីវភាព និងពឹងផ្អែកលើការឧបត្ថម្ភធន ឬសប្បុរសធម៌ដើម្បីដាក់អាហារនៅលើតុ។ បើតាមសម្ដីរបស់ពលរដ្ឋម្នាក់ឈ្មោះថា Khin Khin Than អាយុ ៥៥ឆ្នាំ បាននិយាយថា៖«ប្រជាជនមិនអាចចំណាយប្រាក់ច្រើនលើម្ហូបអាហារទេ ដោយសារតម្លៃទំនិញឡើងថ្លៃពេក» ខណៈគាត់ត្រូវទិញប្រេងឆាក្នុងតម្លៃថោក ដែលលក់ដោយសមាគមក្នុងស្រុកមួយ។ គាត់បន្តថា តម្លៃទីផ្សារសម្រាប់ប្រេងឆាប្រហែល ១.៦ គីឡូក្រាម បានឡើងថ្លៃរហូតដល់ប្រមាណ ៤.២៥ ដុល្លារ ដែលឡើងពីតម្លៃ
August 22, 2022 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី ២០ សីហា វេលាម៉ោង ១៨:៤៥ នាទី សារព័ត៌មានថៃបានរាយការណ៍ថា ជណ្តើរយន្តនៅ BTS Surasak មានបញ្ហារអាក់រអួល បណ្តាលអោយ រអិលមកក្រោយវិញដោយខ្លួនឯង បណ្តាលអោយមនុស្សជាច្រើននាក់ដែលនៅលើជណ្តើរយន្ត ធ្លាក់ព្រោងព្រៀត ក្នុងនោះដែរមានអ្នករងរបួស ១៥នាក់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ គួរបញ្ជាក់អោយដឹងផងដែរថា ខណៈពេលនេះដែរពុំមានសេចក្តីរាយការណ៍ដែលបានបង្ហាញអំពីមូលហេតុ ដែលនាំអោយជណ្តើរយន្តរអាក់រអួលនោះទេ ដោយសារតែជណ្តើរនេះកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យនៅឡើយ។ ចំពោះហេតុការណ៍ខាងលើនេះដែរបានបណ្តាលអោយប្រជាជននៅម្តុំនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដូចជានៅបរិវេណកន្លែងកើតហេតុនោះមានចរាចរណ៍កកស្ទះជាច្រើន ដោយសារតែរថយន្តសង្គ្រោះបន្ទាន់ត្រូវប្រញាប់ប្រញាល់ទៅយកអ្នករបួសជាច្រើននាក់ទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ រួមមានមន្ទីរពេទ្យ Charoenkrung មន្ទីរពេទ្យ Taksin និងមន្ទីរពេទ្យ Chulalongkorn ជាដើម៕
August 21, 2022 - អន្តរជាតិប្រទេសថៃនឹងលុបចោលក្រឹត្យគ្រាអាសន្ន និងរំលាយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ចាប់ពីដើមខែតុលាតទៅ
នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ បានអនុម័តលើការលុបចោលក្រឹត្យគ្រាអាសន្ន និងការរំលាយមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ លោកវេជ្ជបណ្ឌិត Udom Kachintorn (ក្នុងរូបភាព) ដែលជាទីប្រឹក្សា CCSA បាននិយាយថា វិធានការនេះគឺស្របតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការទម្លាក់ចំណាត់ថ្នាក់ជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជា «ជំងឺឆ្លងក្រោមការឃ្លាំមើល»។ លោកបានមានប្រសាសន៍ថា បន្ទាប់ពីថ្ងៃទី០១ ខែតុលា ច្បាប់ស្តីពីជំងឺឆ្លងឆ្នាំ២០១៥ (2015 Communicable Disease
August 20, 2022 - អន្តរជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ទៅ ៧៧៥ លានដុល្លារ ហើយកញ្ចប់នោះនឹងរួមមាន៖ គ្រាប់ផ្ទុះសម្រាប់ប្រព័ន្ធកាំភ្លើងធំចល័តទំនើប HIMAR, រថក្រោះកាំភ្លើងធំ Howitzer ចំនួន ១៦គ្រឿង រួមជាមួយគ្រាប់ ៣៦,០០០ ដុំ សម្រាប់រថក្រោះ និងមីស៊ីលប្រឆាំងវិទ្យុសកម្ម មានល្បឿនលឿន ដែលកំណត់គោលដៅលើប្រព័ន្ធរ៉ាដា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា៖«ភាពក្លាហាន និងភាពរឹងមាំ នៃយោធារបស់អ៊ុយក្រែន និងប្រជាជនរបស់ពួកគេ គឺអស្ចារ្យមិនធម្មតា ហើយសហរដ្ឋអាមេរិកនឹងបន្តផ្តល់ប្រព័ន្ធ និងសមត្ថភាពបន្ថែមសម្រាប់អ៊ុយក្រែន»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានសរសេរនៅលើ
August 20, 2022 - អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែកញ្ញា ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែង។ អ្នកនាំពាក្យប្រធានាធិបតីបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ ដោយបន្ថែមថា ដំណើរទស្សនកិច្ចបន្ទាប់ទៀតទៅនៅសិង្ហបុរី។ ក្រសួងការបរទេសហ្វីលីពីនពីមុននេះបាននិយាយថា លោក Marcos កំពុងពិចារណាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីត្រូវបានអញ្ជើញដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលចង់ពង្រឹងទំនាក់ទំនងទ្វេភាគី។ ប្រទេសចិនក៏កំពុងមើលឃើញសារៈសំខាន់លើហ្វីលីពីនផងដែរ ដោយអនុប្រធានាធិបតីលោក Wang Qishan និងរដ្ឋមន្ត្រីការបរទេសលោក Wang Yi បានមកទស្សនកិច្ចប្រទេសហ្វីលីពីននាពេលថ្មីៗនេះ។ មេដឹកនាំហ្វីលីពីនហាក់ដូចជាកំពុងចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទំនាក់ទំនងជាមួយចិន និងអាមេរិក ដោយជ្រើសរើសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាគោលដៅបរទេសដំបូងរបស់គាត់៕ អត្ថបទ៖ លីដា ប្រភព៖ NHK
August 20, 2022












