autoadmin
  • អន្តរជាតិ

    យោងតាមប្រភពសារព័ត៌មានបានអោយដឹងថា រដ្ឋាភិបាលប្រទេសហ្ស៊ីមបាវ៉េ បង្ហាញពីស្ថានភាពរីករាលដាលនៃជំងឺកញ្ជ្រឹល (measles) ដែលយ៉ាងហោចណាស់មានកុមារ ១៥៧ នាក់ត្រូវបានស្លាប់ និងច្រើនជាង ២០០០ ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ ក្នុងនោះដែរ ចំនួនករណីជំងឺកញ្ជ្រឹលនៅក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញនៅដើមខែសីហា ដែលចំនួនអ្នកស្លាប់បានកើនឡើងជិតទ្វេដងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ ចំណែកលោក Monica Mutswangwa រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្ស៊ីមបាវ៉េ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា « រដ្ឋាភិបាលកំពុងពន្លឿនការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលងាយរងគ្រោះ ហើយ​នឹង​ប្រើ​អំណាច​ច្បាប់​ពិសេស​ដើម្បី​យក​ថវិកា​ពី​មូលនិធិ​គ្រោះមហន្តរាយ​ជាតិ​មក​ដោះស្រាយ “ស្ថានភាពអាសន្ន” នេះ » ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ជំងឺកញ្ជ្រឹលច្រើនកើតលើកុមារ ដោយរោគសញ្ញាទូទៅ ជាកន្ទួលក្រហមនៅលើមុខ មុនពេលរាលដាលពាសពេញរាងកាយ ករណីធ្ងន់ធ្ងរជាងនេះ អាចនាំឱ្យងងឹតភ្នែក

    August 18, 2022
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតីលោក Volodymyr Zelenskyy និងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ។ លោក Guterres បានមកដល់ទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ហើយនឹងជួបជាមួយលោក Zelenskyy និងលោក Erdogan នៅថ្ងៃព្រហស្បតិ៍នេះ។ ពួកគេនឹងផ្លាស់ប្តូរទស្សនៈស្តីពីការនាំចេញផលិតផលកសិកម្ម ដែលយល់ព្រមដោយរុស្ស៊ី និងអ៊ុយក្រែន និងសម្របសម្រួលដោយទួរគី និងអង្គការសហប្រជាជាតិ។ គាត់ក៏គ្រោងនឹងមានការប្រជុំដាច់ដោយឡែកជាមួយលោក Zelenskyy ផងដែរ ហើយអ្នកទាំង ២ ត្រូវបានគេរំពឹងថា

    August 18, 2022
  • អន្តរជាតិ

    យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់មីស៊ីលឆ្លងទ្វីបចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រលឿង នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។ ប្រភព​យោធា​និយាយ​ថា មីស៊ីល​នេះ​ហាក់​ដូច​ជា​ត្រូវ​បាន​បាញ់​ចេញ​ពីតំបន់ Onchon ក្នុង​ខេត្ត Phyongan ខាង​ត្បូង នៅ​ព្រឹក​ថ្ងៃ​ពុធនេះ។ ពួកគេ​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ការ​ជាមួយ​កង​កម្លាំង​អាមេរិក​ ដើម្បី​វិភាគ​ចម្ងាយ​ហោះ​ហើរ និង​រយៈកម្ពស់​របស់​មីស៊ីល។ ការ​បាញ់​សាកល្បង​នេះ​ គឺ​ជា​ការ​សាកល្បង​ថ្មីចុង​ក្រោយ​បំផុត​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ឆ្នាំ​នេះ។ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨គ្រាប់ ចេញពីខាងក្រៅរដ្ឋធានីព្យុងយ៉ាង និងកន្លែងផ្សេងទៀតកាលពីខែមិថុនា។ វាក៏ត្រូវបានគេរាយការណ៍ថា បានបាញ់រ៉ុក្កែតឆ្ពោះទៅសមុទ្រលឿងនៅថ្ងៃទី១០ និង ១១ ខែកក្កដាផងដែរ។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol កាលពីថ្ងៃចន្ទ បានស្នើនឹងផ្តល់ជំនួយទ្រង់ទ្រាយធំដល់កូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាង ព្រមឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។

    August 17, 2022
  • អន្តរជាតិ

    មុននេះបន្ដិច លោក Elon Musk បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter របស់គាត់ថា ​គាត់​នឹង​មិន​ទិញ​យកក្លឹបបិសាចក្រហម Manchester United ដូចដែលគាត់បានអះអាងកាលពីពេលព្រឹកមិញនោះឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ រំលឹកផងដែរថា កាលព្រឹកមិញនេះ ម្ចាស់ក្រុមហ៊ុន Tesla និង Space X រូបនេះ បានសរសេរនៅលើបណ្ដាញ Twitter ថា៖«គាត់កំពុងទិញយក Manchester United» ប៉ុន្តែឥឡូវនេះ រូបគាត់បានបញ្ជាក់ពីការអត្ថាធិប្បាយនោះថា វាគ្រាន់តែជាការនិយាយលេចសើចប៉ុណ្ណោះ។ មូលហេតុដែលគាត់បានបញ្ជាក់ពីការលើកឡើងនេះវិញ គឺដោយសារអ្នកលេងបណ្ដាញម្នាក់បានសួរគាត់ថា៖«តើគាត់និយាយពិតមែនឬ?» ហើយលោក Elon Musk

    August 17, 2022
  • អន្តរជាតិ

    ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple Inc កំពុងពិភាក្សាគ្នា ដើម្បីធ្វើការផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាមជាលើកដំបូង នេះបើយោងតាមសារព័ត៌មាន Nikkei Asia។ របាយការណ៍បន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ចិន Luxshare Precision Industry និងក្រុមហ៊ុនដំឡើង iPhone គឺ Foxconn កំពុងចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook របស់ពួកគេ នៅភាគខាងជើងប្រទេសវៀតណាម ខណៈដែល Apple ក៏កំពុងផ្លាស់ប្តូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត

    August 17, 2022
  • អន្តរជាតិ

    ការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា បាននិយាយថា ប្រទេសស្រីលង្កានឹងមិនបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងការតវ៉ាប្រឆាំងរដ្ឋាភិបាលឡើយ ខណៈប្រទេសក្រីក្រមួយនេះកំពុងមានស្ថិរភាពឡើងវិញ។ រំលឹកផងដែរថា លោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយរយៈពេល ៤ថ្ងៃ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់បានរត់ភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែងនៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីរងការតវ៉ាជាច្រើនខែ ជុំវិញការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ភាពអាសន្នដែលដាក់ដោយ Wickremesinghe នឹងត្រូវលុបចោលនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយគាត់មានអំណាចក្នុងការបន្តវារៀងរាល់ខែបន្ទាប់ពីនោះ។ ការិយាល័យរបស់លោក Wickremesinghe បានដកស្រង់សំដីគាត់ថា៖«ស្ថានភាពនៅក្នុងប្រទេសមានស្ថេរភាព មិនចាំបាច់ដាក់ស្ថានភាពអាសន្នឡើងវិញទេ នៅពេលដែលវាត្រូវផុតកមណត់ក្នុងសប្តាហ៍នេះ»។ គួរឱ្យដឹងដែរថា បទប្បញ្ញត្តិគ្រាអាសន្នអនុញ្ញាតឱ្យកងទ័ព និងប៉ូលីសចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យក្នុងរយៈពេលយូរ

    August 17, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា មេដឹកនាំ​យោធា​អាមេរិក​បាន​ដើរលើ​ផ្លូវ​យ៉ាងប្រុងប្រយ័ត្នមួយ ដោយការពន្យារពេលសាកល្បងមីស៊ីលប៉ុន្មានដង ដើម្បីចៀសវាងភាពតានតឹងបន្ថែមទៀត ជាមួយរុស្ស៊ី និងចិន។ ប៉ុន្តែឥឡូវនេះ ពួកគេបានចាប់ផ្ដើមជាមួយនឹងអ្វីដែលគេហៅថាជា «ទម្លាប់» នៃការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឡើងវិញ។ ការសាកល្បងមីស៊ីល Minuteman III ICBM ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ចេញពីមូលដ្ឋានកងកម្លាំងអវកាសអាមេរិក Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មីស៊ីលបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយបានចុះនៅជិតកោះ Marshall។ មីស៊ីលនេះ​មាន​រយៈ​ចម្ងាយ​ជាង ៩,០០០ គីឡូម៉ែត្រ និង​មាន​ល្បឿន​ប្រហែល ២៤,០០០ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង។ មន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកបាននិយាយថា ការសាកល្បងនេះបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ហើយវាផ្តល់នូវទំនុកចិត្តលើ «ភាពសាហាវ និងប្រសិទ្ធភា»

    August 17, 2022
  • អន្តរជាតិ

    នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា (ម៉ោងនៅអាមេរិក) បាននិយាយថា លោកកំពុងទិញយកក្រុមហ៊ុន Manchester United Plc ដែលជាក្រុមហ៊ុនមេរបស់ក្រុមបិសាចក្រហម Manchester United។ លោក Musk ដែលជាមហាសេដ្ឋីម្នាក់នៅលើពិភពលោក បាននិយាយនៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ថា៖«ខ្ញុំកំពុងទិញយក Manchester United, អរគុណ»។ រំលឹកដែរថា Manchester United គឺ​ជា​ក្រុមបាល់ទាត់​ដែលមានអ្នកគាំទ្រច្រើនបំផុតមួយ ហើយពួក​គេគឺជា​ម្ចាស់​ជើង​ឯកអង់គ្លេស​ចំនួន​ ២០​ដង និង​បាន​ឈ្នះ​ពាន​រង្វាន់ European Cup ដែល​ជា​ការ​ប្រកួត​ប្រជែង​ក្លិប​ដ៏​មាន​កិត្យានុភាព​បំផុត

    August 17, 2022
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះបាននិយាយថា ប្រទេសលោកខាងលិចកំពុងស្វែងរកការពង្រីក «ប្រព័ន្ធដូចអង្គការណាតូ» ចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ថ្លែងសុន្ទរកថាស្វាគមន៍នៅឯសន្និសីទសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កជម្លោះនៅអ៊ុយក្រែន ហើយលោកបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នៅដើមខែនេះ «ត្រូវបានគ្រោងទុកយ៉ាងហ្មត់ចត់» រួចស្រេចទៅហើយ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    August 16, 2022
  • អន្តរជាតិ

    យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់ ជាមួយកងកម្លាំងអាមេរិក ចាប់ពីថ្ងៃទី២២ ខែសីហា ដោយសន្មតថា ជាសមយុទ្ធសម្រាប់គ្រាអាសន្ននៅលើឧបទ្វីបកូរ៉េ។ យោធាបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពនឹងត្រូវបានចល័ត សម្រាប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេលប្រហែល ៤ឆ្នាំ និងរហូតដល់ថ្ងៃទី០១ ខែកញ្ញា។ ជម្រាបដែរថា សមយុទ្ធរួមនេះត្រូវបានផ្អាកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកដំបូងក្នុងឆ្នាំ២០១៨។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក សមយុទ្ធនេះត្រូវបានកាត់បន្ថយដោយសារតែជំងឺរាតត្បាតនៃមេរោគឆ្លង។ រដ្ឋបាលរបស់ប្រធានាធិបតីលោក Yoon Suk-yeol ដែលបានចាប់ផ្តើមកាលពីខែឧសភា បានបង្ហាញថា ខ្លួនមានផែនការពង្រីកសមយុទ្ធយោធា ដើម្បីពង្រឹងការការពាររបស់ប្រទេស។ មន្ត្រីការពារជាតិកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា សមយុទ្ធរួមនេះនឹងត្រូវបានធ្វើឱ្យមានលក្ខណៈធម្មតា ដើម្បីកសាងសម្ព័ន្ធភាពរបស់ប្រទេសកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិកឡើងវិញ និងដើម្បីពង្រឹងជំហរការពាររបស់ពួកគេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​បាននិយាយ​ថា ភាគី​ទាំង​ ២

    August 16, 2022