autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានបញ្ជូនវិក័យប័ត្រមួយទៅសភា ដើម្បីស្វែងរកការបន្តច្បាប់អាជ្ញាសឹក និងរយៈពេលនៃការចល័តទ័ពទូទៅរហូតដល់ខែវិច្ឆិកា ដោយសារទាំង ២ នេះនឹងត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែសីហា។ ប្រសិនបើវិក័យប័ត្រត្រូវបានអនុម័ត មានន័យថាបុរសដែលមានអាយុពី១៨ ទៅ ៦០ឆ្នាំ នឹងត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសបន្ដទៀត។ លោក Zelenskyy បានបោះជំហានថ្មីនេះ នៅពេលដែលយោធាអ៊ុយក្រែនរៀបចំ សម្រាប់ការប្រយុទ្ធរយៈពេលវែងប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ចំណែកឯក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញឧបករណ៍បាញ់គ្រាប់រ៉ុក្កែត HIMARS ដែលផ្ដល់ដោយសហរដ្ឋអាមេរិក និងឃ្លាំងផ្ទុកគ្រាប់រំសេវ នៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ កងកម្លាំង​អ៊ុយក្រែនក៏​កំពុង​បង្កើន​ការ​វាយ​ប្រហារ​តបត ​ក្នុង​ការ​ប៉ុនប៉ង​ដណ្តើម​យក​តំបន់ Kherson ភាគ​ខាង​ត្បូងឡើងវិញ។

    August 14, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយបរទេសចំនួន ៦៥ បានរាយការណ៍ថា អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​បែលហ្ស៊ិក​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​អង្គារ ទី៩ ខែ​សីហា ឲ្យធ្វើការប្រមូលមកវិញនូវយីហោការ៉េម Haagen-Dazs ចំនួនប្រាំពីរទៀត បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានផ្ទុកសារធាតុគីមីដែលទាក់ទងនឹងការវិវត្តនៃជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកឈាម។ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់បែលហ្ស៊ិក ក៏ធ្លាប់បានបញ្ជាឱ្យប្រមូលយកការ៉េម Haagen-Dazs ចំនួន ១០ ប្រអប់កាលពីថ្ងៃសុក្រ ទី ៥ ខែសីហា កន្លងទៅផងដែរ។ ចំណាត់ការរបស់បែលហ្ស៊ិក ធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងពីសហភាពអឺរ៉ុប (EU) អេស្បាញ និងអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ប្រទេសបារាំងបានប្រមូលមកវិញនូវផលិតផលការ៉េម Haagen-Dazs គ្រប់គ្រងដោយក្រុមហ៊ុន General

    August 14, 2022
  • អន្តរជាតិ

    មន្ត្រីសុខាភិបាលក្រុងញូវយ៉កបាននិយាយថា ពួកគេបានរកឃើញមេរោគដែលបង្កជំងឺស្វិតដៃជើង នៅក្នុងបណ្ដាញទឹកស្អុយក្នុងទីក្រុងនេះ។ ទីក្រុងញូវយ៉ក និងអាជ្ញាធរសុខាភិបាលរដ្ឋ បាននិយាយកាលពីថ្ងៃសុក្រថា ការរកឃើញនេះបង្ហាញថា មេរោគអាចកំពុងចរាចរក្នុងរដ្ឋនេះ។ ជម្រាបដែរថា វីរុសប៉ូលីយ៉ូ (Polio) ឆ្លងភាគច្រើនលើទារក និងកុមារតូចៗ ហើយមេរោគអាចបណ្តាលឱ្យខ្វិនដៃ និងជើង។ ដោយសារជំងឺនេះច្រើនតែមិនមានរោគសញ្ញា ដូច្នេះមន្ត្រីសង្ស័យថា វាត្រូវបានចេញពីមនុស្សដែលមិនដឹងថាខ្លួនបានឆ្លងមេរោគ។ ការស៊ើបអង្កេតបានចាប់ផ្តើមភ្លាម បន្ទាប់ពីករណីជំងឺស្វិតដៃជើងត្រូវបានរាយការណ៍នៅក្នុងរដ្ឋញូវយ៉កកាលពីខែមុន ខណៈជំងឺនេះមិនត្រូវបានបញ្ជាក់នៅក្នុងសហរដ្ឋអាមេរិកឡើយ ចាប់តាំងពីឆ្នាំ២០១៣។ គួរឱ្យដឹងដែរថា ការឆ្លងជំងឺស្វិតដៃជើងគឺអាចការពារបានដោយវ៉ាក់សាំង ប៉ុន្តែនៅក្នុងផ្នែកខ្លះនៃរដ្ឋញូវយ៉ក អត្រាកុមារអាយុ ២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារពីជំងឺនេះ គឺមានប្រហែល ៦០% ប៉ុណ្ណោះ។ ទិន្នន័យពីអង្គការសុខភាពពិភពលោក និងអ្នកផ្សេងទៀតបង្ហាញថា ជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់យ៉ាងទូលំទូលាយចាប់តាំងពីការណែនាំវ៉ាក់សាំង។

    August 13, 2022
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ករណីជំងឺអុតស្វាចំនួន ១០,៧៦៨ ករណី ត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលជាតួលេខខ្ពស់បំផុតនៅលើពិភពលោក។ ការឆ្លងបានរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីនៅក្នុងខែឧសភា នៅពេលដែលករណីដំបូងនៃជំងឺអុតស្វាត្រូវបានបញ្ជាក់ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ នៅថ្ងៃទី០៤ ខែសីហា សម្រាប់ជំងឺនេះផងដែរ ហើយកំពុងចាត់វិធានការដើម្បីធានាថា មនុស្សកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ ទោះយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនអាចចាក់វ៉ាក់សាំងបានទេ ដោយសារកង្វះវ៉ាក់សាំង ហើយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងចូលក្រោមស្បែក (intradermal injection) សម្រាប់ស្ថានភាពបន្ទាន់។ FDA និយាយថា លទ្ធផលនៃការសិក្សាគ្លីនិកបង្ហាញថា ការចាក់វ៉ាក់សាំងទៅក្រោមស្រទាប់នៃស្បែក បង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ស្រដៀងគ្នាទៅនឹងវិធីសាស្រ្តនៃការចាក់ចូលទៅក្នុងសាច់ដុំជាធម្មតា៕ អត្ថបទ៖

    August 13, 2022
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា នេះថា កូរ៉េខាងជើងបានដកចេញនូវច្បាប់ពាក់ម៉ាស់ និងច្បាប់រក្សាគម្លាតសង្គមផ្សេងទៀត ខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន ក៏បានប្រកាសជ័យជម្នះលើជំងឺ COVID-19 ក្នុងសប្តាហ៍នេះផងដែរ ពោលគឺរយៈពេល ៣ ខែ បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ករណីដំបូងរបស់ខ្លួន។ លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីជំងឺ COVID-19 កាលពីថ្ងៃពុធ និងបានបញ្ជាឱ្យដកវិធានការប្រឆាំងការរាតត្បាតទាំងអស់ ដែលបានដាក់ក្នុងខែឧសភា ដោយបន្ថែមថាកូរ៉េខាងជើងត្រូវតែរក្សា «របាំងដែកប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19» របស់ខ្លួន។ នៅក្រោមការផ្លាស់ប្តូរ ទៅជាប្រព័ន្ធប្រឆាំងការរីករាលដាល «ធម្មតា» ពីប្រព័ន្ធការពារ «កម្រិតកំពូល» ប្រទេសនេះនឹងទម្លាក់កាតព្វកិច្ចនៃការពាក់ម៉ាស់

    August 13, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន BBC បានអោយដឹងថា លោក Dmitry Flores ដែលជាបេក្ខជនឯករាជ្យដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតប៉ាណាម៉ាឆ្នាំ ២០២៤ បានបង្កើតការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោក​បាន​បង្ហោះ​ឃ្លីប​សុំ​ជំនួយ​ពី​ភ្នាក់ងារ​ផ្សេងៗ តាមរយៈបណ្តាញសង្គម បន្ទាប់ពីគាត់និងក្រុមរបស់គាត់បានធ្លាក់ឧទ្ធម្ភាគចក្រនៅកណ្តាលព្រៃនៅតំបន់ភ្នំភាគខាងលិចនៃប្រទេស ដោយមាន​ផ្ទៃ​ខាងក្រោយ​គឺ​បំណែក​នៃ​ឧទ្ធម្ភាគចក្រ​ពណ៌​ទឹកក្រូច​ដែល​ធ្លាក់។ តាមរយៈឃ្លីប លោក Flores និយាយអំពីឧបទ្ទវហេតុដែលបានកើតឡើង ខណៈពេលដែលគាត់ផ្ទាល់មានរបួសផងនិងបង្ហាញពីទីតាំងដែលពួកគេមានគ្រោះថ្នាក់ ដោយពួកគេបានអរព្រះគុណដល់ព្រះជាម្ចាស់ដែលបានអោយពួកគេរួចជីវិត ហើយក៏បានសុំឱ្យមកជួយពួកគេ ដោយមានអ្នកខ្លះបាក់ជើង និងបាក់ដៃ ប៉ុន្តែ​ក្នុង​ឃ្លីប​នោះ​មិន​មាន​ការ​លើក​ឡើង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​ទេ​។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ឧទ្ធម្ភាគចក្រ មានអ្នកដំណើរសរុបចំនួនប្រាំមួយនាក់បានមកដល់ រួមទាំងលោក Flores ហើយ​មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​នេះ ចំណែកអាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាណាម៉ា បាន​បង្ហោះ​សារ​មួយ​និយាយ ឥឡូវនេះ ទីភ្នាក់ងារដឹងពីកូអរដោនេនៃទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ និងកំពុងពន្លឿនប្រតិបត្តិការជួយសង្គ្រោះ៕

    August 13, 2022
  • អន្តរជាតិ

    ហាងអាហាររហ័ស McDonald’s កំពុងចាប់ផ្តើមបើកទ្វារឡើងវិញនៅតាមផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ក្រោយពីខ្លួនបានបិទបណ្ដោះអាសន្នអស់រយៈពេល ៦ខែ បន្ទាប់ពីការឈ្លានពានរបស់យោធារុស្ស៊ីលើប្រទេសអ៊ុយក្រែន។ លោក Paul Pomroy អនុប្រធានសាជីវកម្មជាន់ខ្ពស់នៃទីផ្សារប្រតិបត្តិការអន្តរជាតិ បានសរសេរនៅក្នុងលិខិតមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងបានសម្រេចចិត្តបង្កើតផែនការជាដំណាក់កាល ដើម្បីបើកហាងមួយចំនួនឡើងវិញ នៅក្នុងទីក្រុងគៀវ និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន»។ គួរឱ្យដឹងដែរថា McDonald’s មានភោជនីយដ្ឋានជិត ១១០ ទីតាំង នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុននេះនៅតែបន្ដផ្ដល់ប្រាក់ខែដល់បុគ្គលិកនៅទីនោះ បើទោះបីជាហាងទាំងអស់បានបិទទ្វារដោយសារសង្គ្រាមក៏ដោយ។ លោកបានបន្ដថា៖«ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងនឹងចាប់ផ្តើមធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានផលិតផលសម្រាប់ហាង ត្រៀមលក្ខណៈសម្បត្តិជាស្រេចដើម្បីបម្រើអតិថិជន នាំយកក្រុមការងារ និងនិយោជិតរបស់ហាង ត្រឡប់មកធ្វើការវិញ ហើយអនុវត្តនីតិវិធី និងពិធីការដែលប្រសើរឡើង ដើម្បីគាំទ្រដល់សុវត្ថិភាពប្រជាជន និងអតិថិជនរបស់យើង»។

    August 12, 2022
  • អន្តរជាតិ

    ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោក Yoon Suk-yeol បានផ្តល់ការលើកលែងទោសដល់អនុប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ដើម្បីជួយយកឈ្នះលើ «វិបត្តិសេដ្ឋកិច្ចជាតិ»។ ការលើកលែងទោសនេះគឺជាសញ្ញាដ៏សំខាន់មួយ ខណៈលោក Lee ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំរួចស្រេចទៅហើយ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទស៊ីសំណូក នៅពេលដែលគាត់ដឹកនាំក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ អ្នកវិភាគបាននិយាយថា ការលើកលែងនេះនឹងអនុញ្ញាឱ្យលោក Lee អាចអនុវត្តសកម្មភាពអាជីវកម្មដោយសេរីជាងមុន ហើយអាចបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយចំនួន ពីក្រុមហ៊ុន Samsung ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Han Dong Hoon

    August 12, 2022
  • អន្តរជាតិ

    ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន Energoatom បាននិយាយថា យោធារុស្ស៊ីបានធ្វើការបាញ់ផ្លោងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលដ៏ធំមួយនៅអឺរ៉ុប ម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ក្រុមហ៊ុន Energoatom បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារបានធ្វើឡើងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្ម ក៏ដូចជាស្ថានីយ៍ពន្លត់អគ្គីភ័យដែលមានទីតាំងនៅជិតរោងចក្រ។ ក្រុមហ៊ុនបាននិយាយថា កម្រិតវិទ្យុសកម្មនៅជុំវិញទីតាំងមិនមានការផ្លាស់ប្តូរទេ ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារឧបករណ៍ចាប់សញ្ញាវិទ្យុសកម្មជាច្រើនត្រូវបានខូចខាត។ ប៉ុន្តែយ៉ាងណា មន្ត្រីជាន់ខ្ពស់ដែលគាំទ្ររុស្ស៊ីនៃរដ្ឋាភិបាលក្នុងតំបន់ Zaporizhzhia បានចោទប្រកាន់ថា អ៊ុយក្រែននោះទេដែលបានបើកការវាយប្រហារនេះ។ គួរឱ្យដឹងដែរថា ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរនេះ ​ត្រូវ​បាន​គេ​រាយការណ៍​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ខណៈអ៊ុយក្រែន និង​រុស្ស៊ី​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកចំពោះបញ្ហានេះ៕ អត្ថបទ៖ លីដា ប្រភព៖ BBC

    August 12, 2022
  • អន្តរជាតិ

    កងទ័ពរបស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយផ្សេងទៀត បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន នៅជុំវិញកោះនេះ ខណៈដែលខ្លួនបានគំរាមកំហែងម្តងហើយម្តងទៀត ក្នុងការនាំយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ រំលឹកផងដែរថា ទីក្រុងប៉េកាំងបានខឹងសម្បារយ៉ាងខ្លាំង ជាមួយនឹងដំណើរទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីសប្តាហ៍មុន ដែលវាគឺជាការបំពេញទស្សនកិច្ចកម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណា តៃវ៉ាន់បានចោទប្រកាន់ចិនថា បានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាលេស ដើម្បីអនុញ្ញាតឱ្យវាធ្វើការហាត់សម សម្រាប់ការឈ្លានពានកោះតៃវ៉ាន់។ លោក Lou Woei-jye អ្នក​នាំ​ពាក្យ​កង​ទ័ព​ទី៨ របស់កោះ​តៃវ៉ាន់ ​បាន​ប្រាប់សារព៧ត៌មាន AFP ថា កង​កម្លាំង​របស់​ខ្លួន​បាន​បាញ់​គ្រាប់ចេញពីប្រព័ន្ធកាំភ្លើងធំ howitzer និង​គ្រាប់ផ្ទុះផ្សេងទៀត​

    August 11, 2022