- autoadmin
- អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នេះថា ក្រុមការងារអង្គការសហប្រជាជាតិ កំពុងបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង ១,០០០ នាក់ នេះបើតាមអ្នកនាំពាក្យរបស់ UN បានរាយការណ៍កាលពីថ្ងៃចន្ទ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា អង្គការសហប្រជាជាតិ រួមជាមួយនឹងរដ្ឋាភិបាលប៉ាគីស្ថាន កំពុងរៀបចំការអំពាវនាវស្វែងរកទឹកប្រាក់ ១៦០ លានដុល្លារអាមេរិក សម្រាប់សកម្មភាពផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីបំពេញតម្រូវការរបស់អ្នកងាយរងគ្រោះបំផុត។ លោក Dujarric បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការអំពាវនាវនេះនឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារ
August 30, 2022 - អន្តរជាតិ
មន្ត្រីសុខាភិបាលទីក្រុងហូជីមិញ បានព្រមានអំពីរលកឆ្លងថ្មីនៃជំងឺ COVID-19 បន្ទាប់ពីមានការឆ្លងថ្មីៗ និងករណីឆ្លងធ្ងន់ធ្ងរកាន់តែកើនឡើង។ យោងតាមតួលេខផ្លូវការ មានមនុស្សចំនួន ១៦៤នាក់ បានឆ្លងជំងឺ COVID-19 ជារៀងរាល់ថ្ងៃនៅទីក្រុងហូជីមិញក្នុងសប្តាហ៍មុន បើប្រៀបធៀបទៅនឹង ១២៧ ករណី កាលពីសប្តាហ៍មុនមួយទៀត។ លោក Nguyen Van Vinh Chau អនុប្រធាននាយកដ្ឋានសុខភាពក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា នៅក្នុងសប្តាហ៍ត្រឹមថ្ងៃទី២៨ ខែសីហា ទីក្រុងនេះបានកត់ត្រាករណីថ្មីជាង ១,១០០ ករណី ដែលកើនឡើង ២៥៨ ករណី ធៀបនឹងសប្តាហ៍មុននេះ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនករណីពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារតែមនុស្សជាច្រើនបានធ្វើតេស្ត និងព្យាបាលខ្លួនឯងនៅផ្ទះ
August 30, 2022 - អន្តរជាតិ
កងកម្លាំងអ៊ុយក្រែនបានបើកការវាយលុកថ្មីមួយប្រឆាំងនឹងកងទ័ពរុស្ស៊ី នៅក្នុងតំបន់ Kherson ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបំពានខ្សែការពារដំបូងរបស់រុស្ស៊ី និងបានបង្ខំឱ្យផ្នែកខ្លះនៃកងកម្លាំងរុស្ស៊ី ត្រូវដកថយពីទីតាំងរបស់ពួកគេនៅ Kherson។ អ្នកនាំពាក្យរបស់យោធាអ៊ុយក្រែនបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារនៅលើផ្លូវដឹកជញ្ជូនភាគខាងត្បូងរបស់រុស្ស៊ី មានប្រសិទ្ធភាពដែលមិនអាចប្រកែកបាន ហើយគ្រាប់រំសេវរបស់រុស្ស៊ីជាង ១០ ទីតាំង ត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ទាហានអ៊ុយក្រែនបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយលុក ដែលមិនបានសម្រេចនៅក្នុងតំបន់ Kherson និងតំបន់ផ្សេងទៀត។ ក្រសួងក៏បាននិយាយផងដែរថា រថក្រោះ និងយន្តហោះចម្បាំងអ៊ុយក្រែនត្រូវបានបំផ្លាញ ហើយបុគ្គលិកយោធាអ៊ុយក្រែនជាង ៥៦០ នាក់បានស្លាប់។ គួរឱ្យដឹងដែរថា ទាហានរុស្ស៊ីដែលដាក់ពង្រាយនៅឧបទ្វីបគ្រីមៀ ភាគខាងត្បូងតំបន់
August 30, 2022 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្ររបស់អង្គការណាសា បាននឹងកំពុងរៀបចំផែនការបេសកកម្មដើម្បីត្រឡប់ទៅឋានព្រះចន្ទវិញ ប៉ុន្តែកាលពីថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក) ពួកគេត្រូវបានបង្ខំចិត្តឱ្យពន្យារពេលការបង្ហោះរ៉ុក្កែតថ្មីចុងក្រោយបង្អស់របស់ខ្លួនសិន។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នា នៅជិតមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា ដើម្បីធ្វើជាសាក្សីនៃបេសកកម្មទៅកាន់ឋានព្រះចន្ទជាលើកដំបូង ចាប់តាំងពីបេសកកម្មចុងក្រោយបង្អស់នៅក្នុងកម្មវិធី Apollo កាលពី ៥០ ឆ្នាំមុន។ ពួកគេបានតាមដានការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះរបស់ Artemis I ដែលដាក់ឈ្មោះតាមទេវកថាក្រិក។ Artemis I មានបញ្ហាគ្រឿងម៉ាស៊ីនមួយចំនួន ហើយមនុស្សដែលត្រួតពិនិត្យបេសកកម្មមិនបានកំណត់ពេលវេលា សម្រាប់ការព្យាយាមលើកក្រោយរបស់ពួកគេទេ។ ប៉ុន្តែពួកគេបាននិយាយថា ពួកគេអាចព្យាយាមម្តងទៀតនៅដើមថ្ងៃសុក្រ។ អ្នកគ្រប់គ្រងបេសកកម្ម លោក Mike Sarafin បាននិយាយថា គាត់ និងក្រុមរបស់គាត់ ត្រូវពិនិត្យមើលទិន្នន័យទាំងអស់
August 30, 2022 - អន្តរជាតិ
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាព «ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ» បន្ទាប់ពីមានរបាយការណ៍ថា មានករណីប្រមាណជា ១០០ បានលេចឡើងនៅក្នុងប្រទេសឥណ្ឌា។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយករបស់ DDC បានប្រកាសថា មិនមានករណីណាមួយត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃនោះទេ បន្ទាប់ពីមានការផ្ទុះឡើងនៅក្នុងស្រុក Kollam នៃរដ្ឋ Kerala របស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី០៦ ខែឧសភា ចំពោះកុមារអាយុក្រោម ៥ឆ្នាំ។ គិតត្រឹមថ្ងៃម្សិលមិញនេះ មានករណីប្រមាណ ១០០ ត្រូវបានគេរាយការណ៍នៅឥណ្ឌា ប៉ុន្តែមិនមានអ្នកស្លាប់ទេ។ ជម្រាបដែរថា កុមារដែលមានអាយុក្រោម ៥ឆ្នាំ ងាយនឹងកើតជំងឺនេះណាស់
August 29, 2022 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ មានករណីមួយត្រូវបានារាយការណ៍ទៅកាន់មន្ត្រីនគរបាលប៉ុស្តិ៍ Phra Khanong រួមនឹងសាច់ញាតិបានចុះមកជួយ អ្នកស្រី ប៊ី (ជានាម ប្រឌិត) ដែលជាប់ក្នុងបន្ទប់ទឹកជាន់ទី៣ នៅក្នុងផ្ទះរយៈពេល៣ថ្ងៃ ដោយសារកូនសោទ្វារខូច ដោយគាត់បានផឹកទឹកពីម៉ាស៊ីនដើម្បីរស់ ហើយគាត់បានប្រើក្រែមនៅក្នុងបន្ទប់ទឹក ដើម្បីសរសេររៀបរាប់មូលហេតុនៅលើជញ្ជាំងប្រសិនបើនាងផុតដង្ហើមទៅ។ ខណៈពេលសួរនាំ អ្នកជិតខាងបានប្រាប់ថា ពួកគេបានគេងនៅជាន់ទី២ ក្នុងផ្ទះ ប៉ុន្តែពួកគេមិនដែលឮសំឡេងស្រែកឲ្យគេជួយទេ ដូច្នេះហើយបានជាមិនបានដឹងថា មាននរណាម្នាក់ជាប់ក្នុងផ្ទះនេះអស់រយៈពេល៣ថ្ងៃមកហើយនោះទេ។ ដោយពួកគេទើបដឹងរឿងក្រោយបងប្រុសម្ចាស់ផ្ទះប្រាប់ថា ប្អូនបានជាប់គាំងក្នុងផ្ទះ៣ថ្ងៃហើយ ក៏មានប៉ូលីសមកសួរនាំសុំឡើងលើផ្ទះដើម្បីផ្លោះទៅផ្ទះជនរងគ្រោះ។ នេះបើតាមការបញ្ជាក់ប្រាប់ពីមន្ត្រីប៉ូលីសបាននិយាយអោយដឹងថា៖ ម្ចាស់ផ្ទះចូលទៅបន្ទប់ទឹកមិនបានកាន់ទូរស័ព្ទចូលទៅជាមួយ ដូច្នេះមិនអាចទាក់ទងនរណាម្នាក់បានទេ ដោយសារតែសោទ្វារខូច បណ្តាលអោយជាប់ក្នុងបន្ទប់ទឹកអស់រយៈពេល៣ថ្ងៃ
August 29, 2022 - អន្តរជាតិ
ការិយាល័យស្រុកមីនបុរីរបស់ប្រទេសថៃ កំពុងព្រមានពីទឹកភ្លៀងនៅលើបណ្ដាញហ្វេសប៊ុករបស់ខ្លួន ដែលនឹងមានកម្រិតរហូតដល់ ៦.៥ មីល្លីម៉ែត្រ នៅផ្នែកខ្លះរបស់ប្រទេសនេះ ខណៈវាក៏នឹងធ្វើឱ្យមានខ្យល់កន្ទ្រាក់ និងភ្លៀងយ៉ាងខ្លាំង ដែលអាចនាំឱ្យមានទឹកជន់ ឬទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។ ភ្លៀងនឹងមានពីកម្រិតតិចទៅមធ្យមនៅទីក្រុងបាងកក និងតំបន់ជុំវិញដូចជា៖ Nong Chok, Lat Krabang, Min Buri និងនៅខេត្ត Chachoengsao, Nakhon Nayok និង Samut Prakan។ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋនៅតំបន់ទាំងនោះ ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាប់ជោគជាំ ដែលវាអាចបណ្តាលឱ្យមានទឹកជំនន់ និងហានិភ័យនៃគ្រោះថ្នាក់ណាមួយ។ ជាពិសេសការធ្វើដំណើរតាមផ្លូវ គួរបង្កើនការប្រុងប្រយ័ត្នដូចជា៖ តាមជម្រាលភ្នំ ផ្លូវទឹក
August 29, 2022 - អន្តរជាតិ
យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ខ្លួន ដែលនេះគឺជាការរញ្ជួយលើកទី៣ ដែលបានអង្រួនតំបន់នេះចាប់តាំងពីព្រឹកថ្ងៃចន្ទ។ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានកត់ត្រាការរញ្ជួយដីពីកោះ Mentawai ក្បែរឆ្នេរខាងលិចនៃកោះស៊ូម៉ាត្រា នៅមុនម៉ោង ១០ និង ៣០ នាទីព្រឹក ហើយបាននិយាយថា គ្មានព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ អ្នកនាំពាក្យ BMKG បាននិយាយកាលពីមុនថា ទីភ្នាក់ងារនេះបានកត់ត្រាកម្រិត ៦.៤ រ៉ិចទ័រ ប៉ុន្តែបានប្ដូរទៅកម្រិត ៦.១ វិញ។ ការរញ្ជួយដី៣ ដងជាប់ៗគ្នា បានវាយប្រហារតំបន់នេះចាប់តាំងពីព្រឹកព្រលឹមថ្ងៃច័ន្ទ ជាមួយនឹងការរញ្ជួយកម្រិត
August 29, 2022 - អន្តរជាតិ
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានប្រកាសថា ខ្លួនបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីស្ត្រីជនជាតិថៃម្នាក់ ដែលមានអាយុ ៣៧ឆ្នាំ រស់នៅក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ អគ្គនាយករបស់ DDC លោកវេជ្ជបណ្ឌិត Opas Karnkawinpong បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ស្ត្រីម្នាក់នោះបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា ហើយគាត់បានបង្ហើបថា អ្នកជំងឺបានរួមភេទជាមួយជនបរទេស និងមិនបានធ្វើដំណើរទៅក្រៅប្រទេសកាលពីពេលថ្មីៗនោះទេ។ អ្នកជំងឺមានអាការគ្រុនក្តៅ នៅថ្ងៃទី២០ ខែសីហា និងបានចេញពងបែកនៅថ្ងៃបន្ទាប់ ហើយរហូតដល់ ២ ថ្ងៃក្រោយមក
August 29, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងចំនួន ២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលវាគឺជាការដឹកជញ្ជូនលើកដំបូងនៅក្នុងផ្លូវទឹក ចាប់តាំងពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានកើនឡើង ជុំវិញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានសភាលោកស្រី Nancy Pelosi ។ យោងតាមសេចក្តីថ្លែងការណ៍នៃកងនាវាចរទី៧ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថា នាវាចម្បាំង USS Antietam និង USS Chancellorsville កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរឆ្លងកាត់ដែនទឹកស្របតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើសមុទ្រ។ កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក (United States Seventh Fleet) បាននិយាយថា ដំណើរឆ្លងកាត់កំពុងដំណើរការ ហើយថា មិនមានការជ្រៀតជ្រែកពីកងកម្លាំងយោធាបរទេសនោះទេ គិតមកទល់ពេលនេះទេ។ ខ្លួនបាននិយាយថា៖«នាវាទាំងនេះ
August 29, 2022












