autoadmin
  • អន្តរជាតិ

    រុស្សី៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ យោងតាមកាសែត Daily Mail បានរាយការណ៍ថាលោក Ravil Maganov អាយុ ៦៧ ឆ្នាំជាមហាសេដ្ឋីឧស្សាហ៍កម្មប្រេងរបស់រុស្ស៊ី និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលថាមពលយក្ស LUKOIL បានទទួលមរណភាពក្នុងអាយុ ៦៧ឆ្នាំ ដោយសារការធ្លាក់ចេញតាមបង្អួចក្នុងបន្ទប់អ្នកជំងឺជាន់ទី៦ នៃមន្ទីរពេទ្យនៅទីក្រុងមូស្គូ រដ្ឋធានីរុស្ស៊ី។ ជាហេតុធ្វើឱ្យលោក Maganov ដែលជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីចុងក្រោយបង្អស់ ​ត្រូវ​បញ្ចប់​ជីវិត​ពី​ការ​ធ្លាក់​អគារ​ដ៏​អាថ៌កំបាំង។ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងថា នៅព្រលឹមប្រហែលម៉ោង ៧ និង ៣០ នាទីព្រឹក ម៉ោងក្នុងស្រុក ដោយជាបឋមនៅមិនទាន់ដឹងច្បាស់នៅទេថា ហេតុអ្វីបានជាលោក Maganov ត្រូវស្ថិតនៅមន្ទីរពេទ្យនេះនៅឡើយទេ? គួរបញ្ជាក់អោយដឹងផងដែរថា៖

    September 2, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Chengdu បានក្លាយជាទីក្រុងចុងក្រោយបង្អស់របស់ប្រទេសចិន ដែលត្រូវបានបិទខ្ទប់ ខណៈទីក្រុងប៉េកាំងនៅតែបន្តអនុវត្តគោលនយោបាយ «zero-Covid» ដ៏ចម្រូងចម្រាសរបស់ខ្លួន។ ពលរដ្ឋប្រហែល ២១ លាននាក់ ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ ដោយមានមនុស្សតែម្នាក់គត់ក្នុងមួយគ្រួសារត្រូវបានអនុញ្ញាតឱ្យចេញក្រៅដើម្បីដើរទិញរបស់សំខាន់ៗ។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងនេះបានកត់ត្រាការឆ្លងថ្មីចំនួន ១៥៧ ករណី ដែលក្នុងនោះមាន ៥១ ករណី គឺគ្មានរោគសញ្ញានោះទេ។ គោលនយោបាយ «zero-Covid» របស់ចិន គឺតម្រូវឱ្យទីក្រុងនានាត្រូវមានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ទោះបីជាមានករណីមួយចំនួនតូច ត្រូវបានរាយការណ៍ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយ «zero-Covid» របស់ទីក្រុងប៉េកាំង អាចនាំឱ្យមានការរារាំងកំណើនសេដ្ឋកិច្ច និងបានជំរុញឱ្យមានមតិសាធារណៈដ៏កម្រពីប្រជាពលរដ្ឋ។ អ្នកស្រុកនៅទីក្រុង Chengdu

    September 2, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន ABC News បានរាយការណ៍ថា ក្រុមសមត្ថកិច្ចសម្រាប់ផ្តល់សេវាសុខភាពរដ្ឋតិចសាស់បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅថា មានមនុស្សពេញវ័យម្នាក់រស់នៅក្នុង Harris County ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា បានបាត់បង់ជីវិតហើយ។ យ៉ាង​ណា​មិញ មន្ត្រី​ជំនាញ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ការ​ស្លាប់​ជាផ្លូវការនោះទេ ព្រោះមិនទាន់ដឹងច្បាស់ថា តើ​ការបាត់បង់ជីវិតនេះ​ដោយសារតែ​កើតជំងឺអុតស្វារឺយ៉ាងណានោះទេ ម្យ៉ាងវិញទៀតដោយសារតែអ្នកជំងឺមានអង់ទីគ័រការពាររាងកាយចុះខ្សោយយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ ចំណែកមន្ត្រី​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក (CDC) បាន​និយាយ​ថា​ បច្ចុប្បន្ន​ជំងឺ​អុតស្វា​កំពុង​រាតត្បាត ហើយវាមានអត្រាមរណភាពទាបណាស់ ហើយមនុស្សភាគច្រើនដែលឆ្លងមេរោគនេះនៅតែរស់រានមានជីវិតនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រព័ន្ធការពាររាងកាយចុះខ្សោយឱកាសនៃការឈឺ ឬការស្លាប់នឹងកើនឡើងផងដែរ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ បច្ចុប្បន្ននេះមានករណីជាង ៥០,០០០ករណី ដែលត្រូវបានអះអាងថាបានផ្ទុកជំងឺអុតស្វា ដែលនៅក្នុងចំណោម ១០០ប្រទេសនេះ

    September 2, 2022
  • អន្តរជាតិ

    (ម៉ាឡេសុី)៖ យោងតាមសារព័ត៌មាន sanook បានអោយដឹងថា ឪពុកជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Ismail បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តអំពីកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់មានឈ្មោះថា Yusuf បានសន្សំលុយដែលឳពុកបានអោយសម្រាប់ទិញនំពេញមួយខែ ទុកដើម្បីអោយមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនបង់ថ្លៃសិក្សា ដោយសារតែមិត្តជាទីស្រឡាញ់របស់ Yusuf ត្រូវឈប់រៀនព្រោះតែមិនមានលុយបង់ថ្លៃសិក្សា។ លោក Ismail បាននិយាយទៀតថា Yusuf បានមកសុំលុយគាត់ចំនួន ២០ រីងហ្គីត (ប្រហែល ៥ដុល្លារ) ហើយគាត់ក៏បានសួរកូនប្រុសថា ចង់យកទៅធ្វើអ្វី? ទើបលោកបានដឹងការពិតថា កូនប្រុសរបស់លោកបាន​សន្សំលុយដែលបានមកពី​ជីតា យាយ និង​ម្តាយ រួមជាមួយនឹងលោក ដែលបានអោយ ដោយមួយ​ខែ​ទទួលបាន​៨០​រីង​ហ្គី​ត​ ឬ

    September 2, 2022
  • អន្តរជាតិ

    វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មិនអាចទៅចូលរួមក្នុងពិធីបុណ្យសពលោក Mikhail Gorbachev ដែលជាមេដឹកនាំចុងក្រោយនៃសហភាពសូវៀតនោះទេ។ អ្នកនាំពាក្យលោក Dmitry Peskov បានឱ្យដឹងថា កាលវិភាគការងាររបស់លោក ពូទីន នឹងមិនអនុញ្ញាតឱ្យគាត់អាចទៅចូលរួមក្នុងពិធីបុណ្យមរណទុក្ខនៅថ្ងៃសៅរ៍នេះបានទេ។ យ៉ាងណាក៏ដោយ លោក ពូទីន ក៏បានទៅគោរពវិញ្ញាណក្ខន្ធរបស់លោក Gorbachev នៅឯមន្ទីរពេទ្យក្នុងទីក្រុងមូស្គូផងដែរ នៅពេលដែលគាត់ត្រូវបានគេប្រកាសថា បានទទួលមរណភាព កាលពីថ្ងៃអង្គារក្នុងជន្មាយុ ៩១ឆ្នាំ ដោយរោគាពាធ។ ជម្រាបដែរថា លោក Gorbachev គឺជាមេដឹកនាំដែលជួយឱ្យមានការបញ្ចប់សង្គ្រាមត្រជាក់ដោយសន្តិវិធី ថ្វីបើគាត់មិនអាចស្រោចស្រង់សហភាពសូវៀតពីការដួលរលំនៃក៏ដោយ។ ប៉ុន្តែការដួលរលំនៃសហភាពសូវៀត គឺជាការសោកស្ដាយបំផុតរបស់លោក វ្ល៉ាឌីមៀ ពូទីន។ កាលពីឆ្នាំ២០០៥ ប្រធានាធិបតីរុស្ស៊ីលោក

    September 2, 2022
  • អន្តរជាតិ

    ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួនក្នុងការធ្វើការស្ទង់មតិសាធារណៈ សម្រាប់ការលើកលែងកាតព្វកិច្ចបម្រើយោធាសម្រាប់ក្រុម BTS ។ កាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ ក្រសួងបាននិយាយថា៖«ក្រសួងបានសម្រេចចិត្តមិនធ្វើការស្ទង់មតិជាសាធារណៈ លើបញ្ហានៃការលើកលែងការបម្រើយោធាសម្រាប់ BTS ។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយកំពុងរាយការណ៍អំពីបញ្ហានេះ ហាក់ដូចជាការស្ទង់មតិនេះនឹងប៉ះពាល់ដោយផ្ទាល់ ដល់ការសម្រេចចិត្តរបស់ក្រសួងថា តើសមាជិក BTS គួរតែទទួលបានការលើកលែងកាតព្វកិច្ចនេះ ឬអត់។ ក្រសួងចង់សង្កត់ធ្ងន់ថា បញ្ហាធ្ងន់ធ្ងរបែបនេះនឹងមិនត្រូវបានកំណត់ត្រឹមតែលទ្ធផលនៃការស្ទង់មតិសាធារណៈទេ»។ កន្លងមក ក្នុងកិច្ចប្រជុំគណៈកម្មាធិការការពារជាតិ សមាជិកសភា លោក ស៊ុល ហុន (Sul Hoon) បាននិយាយថា៖«ចាំបាច់ត្រូវធ្វើការស្ទង់មតិសាធារណៈឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីយើងអាចកំណត់មតិរបស់ប្រជាជនលើបញ្ហានេះ។ ប្រជាជនជាម្ចាស់នៃប្រទេសនេះ

    September 2, 2022
  • អន្តរជាតិ

    ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់អ្នកជំនាញសិទ្ធិមនុស្សដែលទើបនឹងឡើងកាន់តំណែងថ្មីៗ របស់អង្គការសហប្រជាជាតិថា ជាមនុស្ស «លម្អៀង» ដោយនិយាយថា ប្រទេសនេះនឹងមិនអត់ឱនចំពោះអ្វីដែលខ្លួនហៅថា កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរបបរបស់ខ្លួននោះទេ។ លោកស្រី Elizabeth Salmon ដែលជាអ្នកជំនាញថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់គាត់ទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីចូលកាន់តំណែងកាលពីខែមុន។ នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ លោកស្រី Salmon បាននិយាយថា ស្ថានភាពសិទ្ធិមនុស្សរបស់កូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានវិធានការតឹងរ៉ឹងជាង ២ ឆ្នាំ ដើម្បីទប់ស្កាត់ជំងឺ COVID-19 ហើយការលើកឡើងរបស់លោកស្រី ក៏បានទទួលប្រតិកម្មតបតពីភាគីកូរ៉េខាងជើងភ្លាមៗ។ សារព័ត៌មាន KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេស ដែលមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា៖«យើងបានបញ្ជាក់យ៉ាងច្បាស់នូវជំហរជាគោលការណ៍របស់យើងថា យើងមិនទទួលស្គាល់ ឬដោះស្រាយជាមួយ

    September 2, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ត្បូងពេជ្រពណ៌ផ្កាឈូកដ៏ស្រស់ស្អាតមួយគ្រាប់ ដែលត្រូវបានពិពណ៌នាថា ជាពេជ្រមួយក្នុងចំណោមពេជ្រសុទ្ធបំផុតរបស់ពិភពលោក នឹងអាចលក់បានក្នុងតម្លៃច្រើនជាង ២១ លានដុល្លារ នៅពេលដែលវានឹងត្រូវដាក់ឱ្យដេញថ្លៃដោយផ្ទះដេញថ្លៃ Sotheby’s នៅក្នុងទីក្រុងហុងកុងក្នុងខែតុលា។ ត្បូងពេជ្រនេះមានទំហំ ១១.១៥ ការ៉ាត់ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា «Williamson Pink Star» ហើយវាត្រូវបានគេច្នៃឡើង ដើម្បីជាការរំលឹកគុណដល់ត្បូងពេជ្យចំនួន ២ ផ្សេងគ្នាទៀត នោះគឺ «CTF Pink Star» និង «Williamson»។ ត្បូងពេជ្យ CTF Pink Star គឺជាពេជ្រចម្រុះរាងពងក្រពើមានទំហំ ៥៩.៦០

    September 1, 2022
  • អន្តរជាតិ

    មជ្ឈមណ្ឌលបច្ចេកវិទ្យា Shenzhen របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានរឹតបន្តឹងការទប់ស្កាត់ជំងឺ COVID-19 ខណៈករណីថ្មីៗបន្តកើនមានឡើង ហើយព្រឹត្តិការណ៍ធំៗ និងការកម្សាន្តដែលមានហានិភ័យ ត្រូវបានផ្អាករយៈពេល ០៣ ថ្ងៃនៅក្នុងស្រុក Baoan ដែលជាស្រុកមានមនុស្សច្រើនបំផុតរបស់ទីក្រុង។ យ៉ាងហោចណាស់ ពាក់កណ្តាលនៃសង្កាត់ទាំង ១០ របស់ទីក្រុង Shenzhen ដែលមានប្រជាជនសរុបជាង ១៣ លាននាក់ ឥឡូវនេះត្រូវបានគេបញ្ជាឱ្យបិទកន្លែងកម្សាន្ត និងបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន។ អាជ្ញាធរក៏បាន​ពន្យារពេល​ការ​ចាប់ផ្តើម​ឆមាស​ថ្មី​របស់​សាលា ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយអ្នកស្រុកត្រូវបានណែនាំកុំឱ្យចាកចេញពីទីក្រុងលុះត្រាតែជាករណីបន្ទាន់។ គេមិនដឹងថា អាជ្ញាធរនឹងចាត់វិធានការបែបណាទៀតនោះទេ

    September 1, 2022
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បូងអាចនឹងធ្វើការស្ទង់មតិសាធារណៈ ដើម្បីជួយកំណត់ថា តើត្រូវផ្តល់ការលើកលែងចំពោះការបម្រើយោធាជាកាតព្វកិច្ច ដល់តារាចម្រៀង K-pop ក្រុម BTS ដែរ ឬទេ។ នាពេលកន្លងមកនេះ សំណួរពាក់ព័ន្ធនឹងការចូលបម្រើយោធាសម្រាប់សមាជិកទាំង ៧ របស់ក្រុម BTS បានក្លាយជាប្រធានបទដ៏ក្តៅគគុក ខណៈ Jin ដែលជាសមាជិកបងគេនៅក្នុងក្រុម ក៏ត្រូវប្រឈមមុខនឹងការចូលបម្រើយោធានៅក្នុងខែធ្នូ នៅពេលដែលគាត់ឈានចូលដល់អាយុ ៣០ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lee Jong-sup បានប្រាប់ទៅសភាថា លោកបានបញ្ជាឱ្យមន្ត្រីអនុវត្តការស្ទង់មតិមួយឱ្យបានឆាប់បំផុត ហើយមើលលើកត្តាធំៗផ្សេងទៀតដូចជា៖ ឥទ្ធិពលរបស់ BTS នៅក្នុងសេដ្ឋកិច្ច សារៈសំខាន់នៃការបម្រើយោធា និងផលប្រយោជន៍ជាតិទាំងមូល។ ប្រភពបាននិយាយថា ក្រុមមន្ត្រី

    September 1, 2022