- autoadmin
- អន្តរជាតិ
មនុស្សចំនួន ៧នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានស្លាប់ បន្ទាប់ពីពួកគេជាប់នៅក្នុងចំណតរថយន្តក្រោមដីមួយ អំឡុងពេលទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង Hinnamnor ។ ពួកគេបានចុះទៅយករថយន្តរបស់ពួកគេ ប៉ុន្តែត្រូវបានជាប់គាំងដោយទឹកជំនន់ ដែលហូរចូលទៅក្នុងចំណតក្រោមដីនោះ។ ក្រុមអ្នកសង្គ្រោះបាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្ស ២នាក់ ផ្សេងទៀត ដែលបានរួចជីវិតដោយសារការតោងពិដានអស់រយៈពេលជាង ១២ម៉ោង។ ជម្រាបផងដែរថា ព្យុះទីហ្វុង Hinnamnor ដែលជាព្យុះស៊ីក្លូនខ្លាំងបំផុតក្នុងឆ្នាំនេះ បានបោកបក់មកលើប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះមកម្ល៉េះ។ យោងតាមសារព័ត៌មាន Yonhap បានឱ្យដឹងថា មនុស្សទាំង ៩នាក់ គឺជាអ្នករស់នៅក្នុងអគារផ្ទះល្វែងមួយ ដែលកាលពីព្រឹកថ្ងៃអង្គារ ពួកគេត្រូវបានការិយាល័យគ្រប់គ្រង ប្រាប់ឱ្យផ្លាស់ទីរថយន្តរបស់ពួកគេចេញពីកន្លែងចតរថយន្ត ប៉ុន្តែគួរឱ្យសោកស្ដាយសម្រាប់អ្នកដែលបានបាត់បង់ជីវិត។ គិតមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្ស
September 7, 2022 - អន្តរជាតិ
មន្ត្រីក្នុងតំបន់បានរាយការណ៍នៅថ្ងៃពុធ ទី០៧ ខែកញ្ញា នេះថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម ដែលបានសម្លាប់មនុស្ស ១២នាក់ និងធ្វើឱ្យរបួស ១១នាក់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះជាន់ទី០២ និងទី០៣ របស់ហាងខារ៉ាអូខេកាលពីយប់ថ្ងៃអង្គារ ដោយបង្កឱ្យជាប់គាំងអតិថិជន និងបុគ្គលិក ហើយផ្សែងបានហុយពាសពេញជណ្តើរ។ សេចក្តីរាយការណ៍បានបន្ថែមថា មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅលើយ៉រ ដើម្បីគេចពីអណ្តាតភ្លើងដែលឆេះយ៉ាងលឿន ហើយអ្នកខ្លះក៏បង្ខំចិត្តលោតចុះក្រោម។ រូបថតបានបង្ហាញពីផ្សែងហុយចេញពីបារ ដែលស្ថិតនៅក្នុងសង្កាត់របស់ទីក្រុង Thuan An ភាគខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ខណៈអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងយ៉ាងមមាញឹក។ លោក Nguyen Thanh Tam មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តនៅទីក្រុង Thuan An
September 7, 2022 - អន្តរជាតិ
ប្រទេសឥណ្ឌាបានអនុម័តស្ព្រៃបាញ់ចម្រុះបង្ការជំងឺ COVID-19 ដែលត្រូវបានអភិវឌ្ឍក្នុងស្រុក សម្រាប់ការប្រើប្រាស់ជាបន្ទាន់ នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដែលជាការជំរុញដល់ឧស្សាហកម្មឱសថក្នុងស្រុករបស់ប្រទេសនេះ។ ស្ព្រៃបាញ់ច្រមុះថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bharat Biotech ដែលធ្លាប់បង្កើតវ៉ាក់សាំងបង្ការជំងឺ COVID-19 មួយផ្សេងទៀត ដែលត្រូវបានបើកផ្លូវដោយអង្គការសុខភាពពិភពលោកកាលពីខែវិច្ឆិកាឆ្នាំមុន។ ផលិតផលថ្មីនេះបានទទួលការអនុញ្ញាតកាលពីថ្ងៃអង្គារ ដែលនឹងត្រូវប្រើប្រាស់ជាមូលដ្ឋាន សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬកំពុងចាក់វ៉ាក់សាំងជាដំណាក់កាល ដែលមានអាយុចាប់ពី ១៨ឆ្នាំ ប៉ុន្តែមិនអាចប្រើប្រាស់ជាដូសជំរុញបានទេ។ រដ្ឋមន្ត្រីសុខាភិបាលលោក Mansukh Mandaviya បាននិយាយនៅលើ Twitter ថា៖«ជំហាននេះនឹងពង្រឹងបន្ថែមទៀតនូវការប្រយុទ្ធរួមគ្នារបស់យើងប្រឆាំងនឹងជំងឺរាតត្បាត»។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Bharat Biotech បានធ្វើការសាកល្បងដំណាក់កាលទី៣
September 7, 2022 - អន្តរជាតិ
រដ្ឋាភិបាលអាមេរិកនិយាយថា រុស្ស៊ីកំពុងទិញសព្វាវុធពីប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងជើង ខណៈខ្លួនរងការខាតបង់សម្ភារៈយោធា និងកម្លាំងយ៉ាងធ្ងន់ធ្ងរ ក្នុងការលុកលុយប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភថា អ៉ីរ៉ង់កំពុងធ្វើការ ដើម្បីផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង។ ខណៈមន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ក៏បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងព្យាយាមទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែលវាបង្ហាញថារុស្ស៊ីកំពុងរងការខ្វះខាតសព្វាវុធ។ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មីស៊ីលបាញ់ពីក្នុងទឹករបស់ខ្លួន បានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈនៅក្រុង Dnipropetrovsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងណែនាំរដ្ឋាភិបាលឱ្យបង្កើតការធានាការងារ សម្រាប់ពលរដ្ឋដែលមានបំណងចង់ចូលរួមនៅក្នុងអ្វីដែលគេហៅថា «ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន» របស់រុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម
September 7, 2022 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបានសម្រេចកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក សម្រាប់អ្នកជំងឺ COVID-19 និងសម្រួលដល់ប្រព័ន្ធរាប់ករណីសាជាថ្មី ឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នាយករដ្ឋមន្ត្រីលោក Kishida Fumio បានផ្លាស់ប្តូរទស្សនៈគ្នាអំពីវិធានការណ៍ថ្មី ជាមួយរដ្មមន្ត្រីសុខាភិបាលលោក Kato Katsunobu និងរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃអង្គារនេះ ដោយបានសម្រេចចិត្តថា រយៈពេលនៅដាច់ដោយឡែកសម្រាប់អ្នកជំងឺ ដែលមានរោគសញ្ញានឹងត្រូវកាត់បន្ថយពី ១០ថ្ងៃ ទៅ ៧ថ្ងៃវិញ។ ចំណែករយៈពេលសម្រាប់អ្នកជំងឺគ្មានរោគសញ្ញា គឺត្រូវកាត់បន្ថយពី ៧ថ្ងៃ ទៅ ៥ថ្ងៃ ដរាបណាពួកគេធ្វើតេស្តអវិជ្ជមាន។ រដ្ឋាភិបាលក៏គ្រោងនឹងផ្លាស់ប្តូរទៅប្រព័ន្ធរាប់ករណីសរុបទូទាំងប្រទេសសាមញ្ញមួយ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដោយនឹងកត់ត្រាព័ត៌មានលម្អិតអំពីអ្នកជំងឺ ដែលមានហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរប៉ុណ្ណោះ។ ការកែតម្រូវចុងក្រោយកំពុងដំណើរការ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើចលនារបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ។
September 6, 2022 - អន្តរជាតិ
ចិន៖ យោងតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា អំពីការវិវឌ្ឍនៃគ្រោះរញ្ជួយដីកម្រិត ៦.៦ ដល់ ៦.៨រ៉ិចទ័រ ដែលស្ថិតនៅកណ្តាលទីក្រុង Luding មានចម្ងាយប្រហែល ២២៦គីឡូម៉ែត្រពីទីក្រុង Chengdu ក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ ទី៥ ខែកញ្ញា កន្លងទៅនេះ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៥ នាក់។ ចំណែកសារព័ត៌មានចិន CCTV បានឲ្យដឹងថា មានមនុស្សចំនួន ១៧ នាក់បានស្លាប់នៅ Ya’an ហើយ មានមនុស្សចំនួន ២៩
September 6, 2022 - អន្តរជាតិ
គណបក្សអភិរក្សរបស់អង់គ្លេសបានប្រកាសកាលពីថ្ងៃចន្ទថា សមាជិករបស់ខ្លួនបានជ្រើសរើសលោកស្រី Liz Truss (លីស ត្រាស់) ឱ្យធ្វើជាមេដឹកនាំជំនួសលោក Boris Johnson ដែលមានន័យថា លោកស្រីនឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។ លោកស្រី Truss អាយុ ៤៧ឆ្នាំ បានយកឈ្នះលើលោក Rishi Sunak ដែលជាអតីតអធិការបតីរបស់អង់គ្លេស ដែលបានលាលែងពីតំណែងនៅកំឡុងពេលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងលោក Boris Johnson។ លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីទី៤របស់ចក្រភពអង់គ្លេស ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ និងជាមេដឹកនាំស្ត្រីទី៣ បន្ទាប់ពីលោកស្រី Margaret Thatcher និង Theresa May ។ មិនខុសពីអ្នកពីមុនៗទេ លោកស្រីនឹងត្រូវបានស្វាគមន៍ដោយបញ្ហាជាច្រើនរួមមាន៖
September 6, 2022 - អន្តរជាតិ
ប្រទេសជប៉ុននឹងត្រូវចំណាយប្រាក់ប្រហែល ១.៦៥ ពាន់លានយ៉េន (១២ លានដុល្លារអាមេរិក) សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋ ដែលបានគ្រោងទុកសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ នេះបើយោងតាមការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាល នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដែលទាំងនោះរួមមានថ្លៃសន្តិសុខ និងថ្លៃទទួលភ្ញៀវផងដែរ។ រដ្ឋាភិបាលកាលពីចុងខែសីហា បានអនុម័តថវិកាត្រឹមតែ ២៥០ លានយ៉េន សម្រាប់ពិធីបុណ្យសពរបស់លោកអាបេ ប៉ុន្តែបន្ទាប់មកបានប្រឈមមុខនឹងការរិះគន់ ចំពោះអ្វីដែលគេចាត់ទុកថាជាតួលេខមិនប្រាកដប្រជា ដែលមិនរាប់បញ្ចូលការចំណាយសម្រាប់សន្តិសុខ និងការទទួលភ្ញៀវវីអាយភី (VIPs)។ លេខាធិការខុទ្ទកាល័យប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រកាសថា រដ្ឋាភិបាលឥឡូវនេះកំពុងប៉ាន់ស្មានតម្លៃសន្តិសុខ ដែលនឹងកើនឡើងដល់ប្រហែល ៨០០ លានយ៉េន
September 6, 2022 - អន្តរជាតិ
ចិន៖ កាលពីថ្ងៃទី ៥ ខែកញ្ញា សារព័ត៌មាន Straits Times បានរាយការណ៍ថា ទីភ្នាក់ងារគ្រប់គ្រងឱសថចិន (NMPA) បានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នៃការប្រើវ៉ាក់សុំាង Ad5-nCoV ដែលជាវ៉ាក់សាំងប្រភេទស្រូបចូល មកពីក្រុមហ៊ុន Cancino Biologics ដើម្បីបង្កើនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាបង្កើនភាពស៊ាំ។ ជាលទ្ធផល ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលប្រើវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ប្រភេទស្រូបចូល ហើយបានជំរុញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Cancino Biologics នៅលើផ្សារហ៊ុនហុងកុងកើនឡើងចំនួន ១៤.៥% តាំងពីព្រឹកព្រលឹម។ យោងតាមរបាយការណ៍បានបញ្ជាក់ថា៖ វ៉ាក់សាំងដែលស្រូបចូល គឺជាការអភិវឌ្ឍន៍ថ្មីនៃវ៉ាក់សាំងប្រភេទចាក់តែមួយពី Cancino Biologics ដែលបានចាប់ផ្តើមការធ្វើតេស្តមនុស្សនៅខែមីនា
September 6, 2022 - អន្តរជាតិ
តុលាការស្រុកក្នុងខេត្តសៃតាម៉ា ភាគខាងជើងនៃទីក្រុងតូក្យូ បានច្រានចោលនូវសំណើរបស់ក្រុមពលរដ្ឋ សម្រាប់ការបង្គាប់ឱ្យមានការហាមឃាត់ការប្រើប្រាស់ថវិកាជាតិ សម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋជូនអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ។ គួរឱ្យដឹងដែរថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំពិធីបុណ្យសពរដ្ឋរបស់លោក អាបេ នៅទីក្រុងតូក្យូនៅថ្ងៃទី២៧ ខែកញ្ញានេះ។ ក្រុមពលរដ្ឋអះអាងក្នុងបណ្តឹងនេះថា គ្មានហេតុផលផ្លូវច្បាប់ត្រូវធ្វើពិធីបុណ្យសពនេះទេ ហើយការប្រារព្ធនឹងបំពានលើសេរីភាពនៃការគិត និងសម្បជញ្ញៈ ដែលបានធានាដោយរដ្ឋធម្មនុញ្ញ។ ក្រុមនេះកំពុងស្វែងរកការលុបចោលសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ និងការបញ្ឈប់ការចំណាយថវិកាសម្រាប់ពិធីនេះ។ នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃច័ន្ទ ប្រធានចៅក្រមបាននិយាយថា សំណើរបស់ក្រុមនេះខ្វះតម្រូវការបន្ទាន់ ហើយមិនមានហេតុផលគ្រប់គ្រាន់។ តុលាការក្រុងតូក្យូ និងតុលាការជាន់ខ្ពស់ក្រុងតូក្យូ បានច្រានចោលញត្តិស្រដៀងគ្នានេះផងដែរ ដែលដាក់ដោយក្រុមពលរដ្ឋផ្សេងទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK
September 5, 2022












