- autoadmin
- អន្តរជាតិ
នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ យោងតាមសារព័ត៌មាន Thairath បានអោយដឹងថា៖ Premier League របស់អង់គ្លេសបានប្រកាសថា ការប្រកួតទី៧ ទាំងអស់ត្រូវបានពន្យាពេលសម្រាប់រដូវកាល ២០២២-២០២៣ នៅចុងសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ១០-១២ ខែកញ្ញា រួមទាំងហ្គេមទាំងអស់ដែលទទួលបន្ទុករបស់បាល់ទាត់ League អាជីពនៃអង់គ្លេស (EFL) និងសមាគមបាល់ទាត់អង់គ្លេស (FA) ក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។ ដោយ Premier League បានប្រកាសថា ការប្រកួត Premier League នៅចុងសប្តាហ៍នេះនឹងត្រូវពន្យារពេលចេញទៅ ក៏ដើម្បីគោរពដល់ម្ចាស់ក្សត្រី
September 10, 2022 - អន្តរជាតិ
កូរ៉េខាងជើងបានអនុម័តច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ពីលក្ខខណ្ឌ ដែលខ្លួននឹងធ្វើការវាយប្រហារនុយក្លេអ៊ែរ។ ច្បាប់មួយនោះបានចែងថា ប្រទេសជាតិនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការដឹកនាំរបស់ខ្លួនត្រូវបានគេវាយប្រហារ។ មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ ដោយមិនអាចត្រឡប់វិញបានទេ ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។ សុន្ទរកថារបស់លោក ត្រូវបានចាក់ផ្សាយនៅថ្ងៃសុក្រដោយទូរទស្សន៍រដ្ឋកណ្តាលកូរ៉េ ហើយលោក គីម ក៏បានសម្តែងការមិនទុកចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរំសាយរបបរបស់គាត់ចោក។ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងមិននាំមុខគេ នៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
September 9, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពអ៉ីរ៉ង់ចំនួន ៤ និងបុគ្គលម្នាក់ ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី នេះបើតាមការឱ្យដឹងរបស់ក្រសួងរតនាគារអាមេរិក ដែលបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ អ្នកដែលស្ថិតក្រោមការដាក់ទណ្ឌកម្មនេះ នឹងត្រូវគេបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងរតនាគារបាននិយាយថា អង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៤ គឺក្រុមហ៊ុន Paravar Pars ដែលជាក្រុមហ៊ុនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសាកលវិទ្យាល័យ Imam Hossein ដែលត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់។ ក្រសួងបានចោទប្រកាន់ក្រុមហ៊ុនថា បានផលិត និងសាកល្បងយន្ដហោះគ្មានមនុស្សបើក ឬ UAV សម្រាប់ឆ្មាំបដិវត្តន៍អ៉ីស្លាមរបស់អ៉ីរ៉ង់ (IRGC)។ ក្រសួងរតនាគារក៏បាននិយាយផងដែរថា សេវាកម្មអាកាសយានដ្ឋាន Safiran ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ បានសម្របសម្រួលជើងហោះហើរយោធារុស្ស៊ីរវាងអ៉ីរ៉ង់
September 9, 2022 - អន្តរជាតិ
ម្ចាស់ក្សត្រី Elizabeth II បានបម្រើជាតិ និងប្រទេសជាសមាជិករបស់ខំមិនវែល (Commonwealth) ទាំងមូលរបស់ទ្រង់ ហើយទ្រង់គឺជាព្រះមហាក្សត្រ ដែលទទួលបានការគោរពស្រឡាញ់ពីប្រជារាស្ត្រជុំវិញពិភពលោក។ ម្ចាស់ក្សត្រីអង្គនេះ ប្រសូតនៅខែមេសា ឆ្នាំ១៩២៦ ហើយទ្រង់គឺជាបុត្រីដំបូងរបស់ព្រះអង្គម្ចាស់ Albert Frederick Arthur George Windsor ដែលព្រះអង្គគឺជា Duke of York ហើយក្រោយមកក៏បានក្លាយជាស្តេច George VI របស់ចក្រភពអង់គ្លេស។ ម្ចាស់ក្សត្រីបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Philip ក្នុងឆ្នាំ១៩៤៧ ហើយប្តីប្រពន្ធនេះ មានបុត្រាបុត្រីចំនួន ៤ អង្គ រួមទាំងបុត្រាច្បងគឺព្រះអង្គម្ចាស់ Charles
September 9, 2022 - អន្តរជាតិ
អតីតទីប្រឹក្សារបស់លោក Donald Trump គឺលោក Steve Bannon ត្រូវបានគេចោទប្រកាន់ ពីបទក្លែងបន្លំ កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ ជុំវិញការក្លែងបន្លំប្រាក់ដែលទទួលបានមកពីការបរិច្ចាគ សម្រាប់ការសាងសង់របងរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ លោក Bannon អាយុ ៦៨ឆ្នាំ ជាអ្នកមនោគមវិជ្ជាស្តាំនិយម ដែលបានចូលរួមយ៉ាងសកម្មក្នុងការឡើងជាប្រធានាធិបតីរបស់លោក Trump រូបនេះ ក៏ទើបតែបានចូលខ្លួនទៅតុលាការនាពេលថ្មីៗនេះ នៅទីក្រុងញូវយ៉ក សម្រាប់ការចោទប្រកាន់មួយចំនួនផ្សេងទៀត។ លោក Steve Bannon និងអង្គការមួយ ដែលមានឈ្មោះថា We Build The
September 9, 2022 - អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានដង្ហែក្បួនសម្រាប់ការឈរឈ្មោះបោះឆ្នោតសាជាថ្មីដ៏ធំមួយកាលពីថ្ងៃពុធ ខណៈដែលយោធាប្រេស៊ីលបានធ្វើព្យុហយាត្រាអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន។ គួរឱ្យដឹងដែរថា ប្រទេសប្រេស៊ីលនឹងជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី០២ ខែតុលា ហើយការជួបជុំរបស់លោក Bolsonaro នៅទីក្រុង Rio de Janeiro ត្រូវបានធ្វើឡើងនៅចំថ្ងៃខួបលើកទី២០០ នៃឯករាជ្យជាតិចេញពីអាណានិគមព័រទុយហ្គាល់។ នៅថ្ងៃទិវាឯករាជ្យជាតិនោះផងដែរ ក៏មានក្បួនដង្ហែរយោធា ការតាំងពិពណ៌អាកាស និងការលោតឆ័ត្រយោងជាដើម។ លោក Bolsonaro បានប្រាប់អ្នកគាំទ្ររបស់គាត់ថា ប្រេស៊ីលមានសក្តានុពលសេដ្ឋកិច្ចដ៏ធំ ហើយថា ការបោះឆ្នោតឡើងវិញរបស់គាត់ នឹងនាំឱ្យមាននយោបាយកាន់តែប្រសើរឡើងនៅក្នុងប្រទេស។ ការស្ទង់មតិចុងក្រោយបំផុតបង្ហាញថា មេដឹកនាំស្ដាំនិយមលោក Bolsonaro កំពុងនៅពីក្រោយអ្នកនយោបាយឆ្វេងនិយមលោក Luiz Inacio
September 8, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កូនស្រីរបស់ Steve Jobs គឺនាង Eve បានចំអកឱ្យ Apple ចំពោះការបង្ហាញ iPhone 14 ស៊េរីថ្មី ដោយការបង្ហោះអ៉ីនធឺណិត meme នៅលើបណ្ដាញសង្គមរបស់នាង។ នាង Eve Jobs ដែលមានអាយុ ២៣ឆ្នាំ បានឆ្លើយតបភ្លាមៗទៅលើការប្រកាសរបស់ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ (ម៉ោងនៅអាមេរិក) បូករួមជាមួយនឹងរូបភាព meme មួយដែលសរសេរថា៖«ខ្ញុំអាប់ដេតពី iPhone 13 ទៅ iPhone 14 បន្ទាប់ពីការប្រកាសរបស់ Apple»
September 8, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីផែនការរបស់គាត់ ក្នុងការជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន នៅសប្តាហ៍ក្រោយ។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោក កាលពីថ្ងៃពុធ ជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិនលោក Li Zhanshu។ លោក Li កំពុងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ជាកន្លែងដែលលោក ពូទីន ធ្វើការថ្លែងសុន្ទរកថា។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា លោក ពូទីន បានស្វាគមន៍មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់លំដាប់ទី០៣ របស់ទីក្រុងប៉េកាំងរូបនេះ ដោយបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Li «គូសបញ្ជាក់អំពីលក្ខណៈពិសេសនៃទំនាក់ទំនងរុស្ស៊ី-ចិន»។ លោកបាននិយាយថា លោកនឹងជួបពិភាក្សាជាមួយលោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំរយៈពេល
September 8, 2022 - បច្ចេកវិទ្យា
Apple ទើបតែបានបង្ហាញ iPhone 14 Pro និង iPhone 14 Pro Max ជាផ្លូវការ ដែលជាការអាប់ដេតដ៏ធំមួយ បើប្រៀបទៅនឹង iPhone 13 Pro កាលពីឆ្នាំមុន ជាមួយនឹងមុខងារ Always-On Display (AOD), មុខងាររចនា Pill-Shaped cutout, បន្ទះឈីប A16 Bionic លឿនជាងមុន និងកាមេរ៉ាទំហំ 48-megapixel។ ទូរសព្ទ iPhone 14 Pro
September 8, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបាននិយាយថា រដ្ឋាភិបាលកណ្តាលនឹងចាប់ផ្តើមបញ្ចេញសាច់ជ្រូកបម្រុងរបស់ខ្លួន ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្ថិរភាពក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនាពេលខាងមុខ។ តម្រូវការសាច់ជ្រូកជាធម្មតាកើនឡើងក្នុងកំឡុងពេលនេះជារៀងរាល់ឆ្នាំ ដោយសារវាជាធាតុសំខាន់នៅក្នុងម្ហូបចិន។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅមុនថ្ងៃឈប់សម្រាកនៃបុណ្យសែនព្រះខែ ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររាយការណ៍ថា អាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តមួយចំនួន បានចាប់ផ្តើមបញ្ចេញស្តុកសាច់ជ្រូកជាបណ្ដើរៗហើយ។ សាច់ជ្រូកនៅក្នុងប្រទេសចិនបានកើនឡើងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ ចំពេលការផ្គត់ផ្គង់កាន់តែតឹងតែង ហើយការិយាល័យស្ថិតិជាតិចិនបាននិយាយថា តម្លៃបានកើនឡើងក្នុងខែកក្កដាច្រើនជាង ២៥% ធៀបនឹងខែមុនៗ។ ខ្លួនបានបន្ថែមថា ការចុះថយសមត្ថភាពផលិតកម្ម ការកាន់កាប់របស់កសិករពីទីផ្សារ និងការងើបឡើងវិញនៃតម្រូវការអ្នកប្រើប្រាស់ ជាកត្តាជំរុញតម្លៃសាច់ជ្រូក។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងប៉េកាំងបានបញ្ចេញស្តុកបម្រុងនៅពេលដែលតម្លៃសាច់ជ្រូកកើនឡើង។ វាត្រូវបានគេមើលឃើញថា ជាវិធានការជាក់ស្តែងមួយដើម្បីការពារការរិះគន់សាធារណៈរបស់រដ្ឋាភិបាល៕ អត្ថបទ៖ លីដា ប្រភព៖ NHK
September 7, 2022












