- autoadmin
- អន្តរជាតិ
កូរ៉េខាងត្បូងបាននិយាយថា នាយករដ្ឋមន្ត្រីលោក Han Duck-soo នឹងចូលរួមពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo នៅក្នុងខែនេះ ដែលវានឹងក្លាយជាលើកដំបូងក្នុងរយៈពេលប្រហែល ៣ឆ្នាំ សម្រាប់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អនុប្រធានសភាជាតិលោក Chung Jin-suk ក៏នឹងចូលរួមពិធីបុណ្យសព ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុងតូក្យូផងដែរ។ ជម្រាបដែរថា លោក Chung ក៏ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបដែរ ដោយលោកគឺជាដឹកនាំសហជីពសមាជិកសភាកូរ៉េខាងត្បូង-ជប៉ុន។ ពេលវេលាចុងក្រោយ ដែលនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន គឺនៅក្នុងកំឡុងខែតុលា ឆ្នាំ២០១៩ នៅពេលដែលលោក Lee Nak-yon បានចូលរួមពិធីឡើងគ្រងរាជ្យរបស់អធិរាជជប៉ុន Naruhito។
September 16, 2022 - អន្តរជាតិ
ថៃ៖ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលហ្សែនវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យរ៉ាម៉ាធិបូឌី បានបង្ហោះសារអំពីការតាមដានជំងឺកូវីដ១៩ “ជំនាន់ទី៣” អូមីក្រុង “BA.2.75.2” ដែលវិទ្យាស្ថានហ្សែនប្រទេសឥណ្ឌាបានព្រមានថា អូមីក្រុង BA.2.75 បានចាប់ផ្តើមក្នុង ប្រទេសឥណ្ឌាចាប់តាំងពីខែឧសភា មានចំនួន ៨២.៩% នៃករណីថ្មីរបស់មេរោគប្រភេទ BA.2.75 ដែលមានឈ្មោះមិនទាន់ផ្លូវការគឺ Centaurus។ ហើយវាថែមទាំងមានសក្ដានុពលបំផុតសម្រាប់ការបំលែងថ្មី បើប្រៀបធៀបទៅនឹងមេរោគប្រភេទកូរ៉ូណា ២០១៩ ដែលធ្លាប់ជាមេរោគបំលែងថ្មី បានផ្ទុះកាលពីមុន ប៉ុន្តែឥឡូវនេះមេរោគ អូមីក្រុង BA.2.75 ត្រូវបានផ្លាស់ប្តូរឬបំលែងថ្មីជាបន្តបន្ទាប់ ដោយមួយក្នុងចំនោមប្រភេទរង ដែលបានផ្លាស់ប្តូរគឺ “BA.2.75.2” ត្រូវបានគេស្គាល់ក្រៅផ្លូវការថា “Centaurus 2.0” ព្រោះវាជាកូនទីពីររបស់
September 15, 2022 - អន្តរជាតិ
បងប្អូនប្រហែលជានៅចាំបានពីករណីឃាតកម្ម ដែលធ្លាប់ល្បីល្បាញកក្រើករាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០ នៅពេលដែលបុរសជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ បានបាញ់ចំក្បាលនារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ រហូតដល់ស្លាប់នៅនឹងកន្លែង។ ឥឡូវនេះ បុគ្គលឈ្មោះ យឺន វ៉ាន់ដេត ដែលកំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធររបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។ ភាគីកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃក៏បានឃាត់ខ្លួន យឺន វ៉ាន់ដេត និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់មកកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីនេះទៀត៕ អត្ថបទ៖ លីដា ប្រភព៖ Thairath
September 15, 2022 - អន្តរជាតិ
មឈូសព្រះសពរបស់ម្ចាស់ក្សត្រី Elizabeth II បានដង្ហែមកដល់ព្រះបរមរាជវាំង Westminster កាលពីថ្ងៃពុធនេះ បន្ទាប់ពីមឈូសរបស់ទ្រង់ បានចាកចេញពីវិមាន Buckingham ជាលើកចុងក្រោយ។ ស្តេច Charles III និងសមាជិកដទៃទៀតនៃគ្រួសាររាជវង្ស បានចូលរួមពិធីដង្ហែនេះទាំងអស់គ្នា ដោយមានស្លៀកពាក់ជាឯកសណ្ឋាន និងគ្រឿងឥស្សរិយយស ដែលជាការរំឭកពីឋានៈនីមួយៗ ដែលពួកទ្រង់ទទួលបាន នៅក្រោមរបបរបស់ព្រះមហាក្សត្រិយានី។ ជាមួយគ្នានេះ លោក Justin Welby ដែលជាអាចារ្យនៃព្រះវិហារ Canterbury ក៏បានដឹកនាំពិធីខ្លីមួយផងដែរ។ ព្រះសពរបស់ព្រះមហាក្សត្រិយានី នឹងតម្កល់រហូតដល់ព្រឹកថ្ងៃច័ន្ទ ហើយក្រុមនាវិកនៅក្នុងឯកសណ្ឋានជាកងទ័ពជើងទឹក (Royal Navy) នឹងនាំយកមឈូសរបស់ទ្រង់ទៅព្រះវិហារ Westminster
September 15, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បាននិយាយថា ចំនួនករណីថ្មីនៃជំងឺ COVID-19 ដែលត្រូវបានរាយការណ៍មកខ្លួន គឺបានធ្លាក់ចុះយ៉ាងខ្លាំង ហើយ WHO ជំរុញឱ្យពិភពលោកចាប់យកឱកាសនេះ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺ ដែលបានសម្លាប់ពលរដ្ឋអស់រាប់លាននាក់ចាប់តាំងពីចុងឆ្នាំ២០១៩ មួយនេះ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីថ្មីៗមានការថយចុះគួរឱ្យកត់សម្គាល់ ហើយសប្តាហ៍មុនវាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមីនាឆ្នាំ២០២០ មក។ គាត់បានប្រាប់អ្នកយកព័ត៌មានថា៖«យើងមិនដែលនៅលើទីតាំងប្រសើរជាងនេះ ដើម្បីបញ្ចប់ជំងឺរាតត្បាតទេ។ យើងមិនទាន់ទៅដល់ទីតាំងនោះឡើយទេ ប៉ុន្តែទីបញ្ចប់របស់វា គឺជិតមកដល់ហើយ»។ លោកបានបន្ថែមថា៖«ប៉ុន្តែពិភពលោកចាំបាច់ត្រូវបង្កើនការចាប់យកឱកាសនេះ។ ប្រសិនបើយើងមិនចាប់យកឱកាសនេះឥឡូវនេះទេ យើងប្រឈមនឹងហានិភ័យនៃការប្រែប្រួលកាន់តែច្រើន
September 15, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីរបស់ប្រទេសស៊ុយអែត គឺលោកស្រី Magdalena Andersson ដែលមកពីគណបក្សប្រជាធិបតេយ្យសង្គម បានទទួលយកបរាជ័យរបស់គាត់កាលពីថ្ងៃពុធ បន្ទាប់ពីការបោះឆ្នោតដ៏ប្រកៀកប្រកិតមួយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ នៅក្នុងការបូកសរុបលទ្ធផលមួយ ដែលមិនទាន់ជាលទ្ធផលផ្លូវការ វាបានបង្ហាញថា ក្រុមប្រឆាំងស្តាំនិយមដែលមានសម្ព័ន្ធដៃគូចំនួន ៤ គណបក្ស គឺជាអ្នកទទួលជ័យជម្នះ និងជាលើកដំបូងបំផុត ដើម្បីឈានទៅរកការបង្កើតរដ្ឋាភិបាលថ្មីមួយ។ សន្លឹកឆ្នោតមួយក្តាប់តូចនៅតែត្រូវគេរាប់នៅឡើយ ប៉ុន្តែលោកស្រី Andersson ដែលបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសស៊ុយអែតកាលពីឆ្នាំមុន បាននិយាយថា លទ្ធផលបានបង្ហាញហើយថា ក្រុមស្ដាំនិយមគឺជាអ្នកឈ្នះ។ ក្រុមស្ដាំនិយមចំនួន ៤ ដែលមានគណបក្សសេរី-អភិរក្សនិយម (The Moderates), ប្រជាធិបតេយ្យស៊ុយអែត (Sweden Democrats), ប្រជាធិបតេយ្យគ្រីស្ទាន
September 15, 2022 - អន្តរជាតិ
តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាអ្នកបង្កើតរូបិយប័ណ្ណគ្រីបតូ ឬហៅថាកាក់ Luna និងជាស្ថាបនិកនៃវេទិកា Blockchain Terraform Labs (TERRA)។ អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាបានប្រាប់រ៉យទ័រថា៖«ដីកាចាប់ខ្លួនមួយ ត្រូវបានចេញសម្រាប់មនុស្សសរុបចំនួន ៦នាក់ រួមទាំងលោក Do Kwon ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី»។ លោក Do Kwon ត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំពីក្រុមអ្នកវិនិយោគ បន្ទាប់ពីតម្លៃរបស់កាក់ Luna បានធ្លាក់ចុះដល់សូន្យក្នុងខែឧសភា ក្រោយពីការដួលរលំនៃកាក់ UST (Stablecoin TerraUSD) ដែលជាកាក់ក្នុងគោលបំណងឱ្យមានមានតម្លៃថេរ ស្មើនឹងប្រាក់ដុល្លារ។ យ៉ាងណាក៏ដោយ រ៉យទ័រនៅមិនអាចទាក់ទងលោក Kwon សម្រាប់ការអធិប្បាយបាននៅឡើយទេ៕
September 14, 2022 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ខ្លួនបានពិន័យជាប្រាក់រាប់លានដុល្លារលើ Google និងបណ្ដាញសង្គមនានា របស់ក្រុមហ៊ុន Meta សម្រាប់ការបំពានច្បាប់ឯកជនភាព ខណៈដែល Meta ពិចារណាប្រឆាំងនឹងការសម្រេចចិត្តនៅក្នុងតុលាការកូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន បាននិយាយថា ខ្លួនបានពិន័យ Google ចំនួន ៦៩.២ ពាន់លានវ៉ុន (៥០ លានដុល្លារ) និង Meta ចំនួន ៣០.៨ ពាន់លានវ៉ុន (២២ លានដុល្លារ) សម្រាប់ការបំពានឯកជនភាព ប៉ុន្តែយ៉ាងណា Google
September 14, 2022 - អន្តរជាតិ
សារព័ត៌មានក្យូដូរបស់ជប៉ុន បានរាយការណ៍ថា ព្រះចៅអធិរាជ Naruhito និងអធិរាជិនី Masako របស់ប្រទេសជប៉ុន នឹងយាងទៅចូលរួមរំលែកទុក្ខ ព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth ជំនួសឱ្យនាយករដ្ឋមន្ត្រី Fumio Kishida ។ សារព័ត៌មានក្យូដូបាននិយាយថា ប្រទេសអង់គ្លេសបានស្នើឱ្យមានតំណាងចំនួន ២នាក់ ក្នុងមួយប្រទេស នៅក្នុងការអញ្ជើញរបស់ពួកគេ។ រំលឹកជូនដែរថា ព្រះម្ចាស់ក្សត្រី Elizabeth II បានសោយព្រះពិរាល័យក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា នៅឯវិមាន Balmoral Castle ប្រទេសស្កុតឡេន កាលពីថ្ងៃទី០៨ ខែកញ្ញា (ម៉ោងក្នុងតំបន់) ហើយទ្រង់គឺជាស្ដេច ដែលកាន់អំណាចយូរបំផុតទី២
September 14, 2022 - អន្តរជាតិ
មេធាវីលោក Muhammad Shafee Abdullah បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក Najib Razak ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kuala Lumpur (HKL) កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយអាចនឹងត្រូវបានបញ្ជូនទៅវិទ្យាស្ថានបេះដូងជាតិ (IJN) បន្ទាប់ពីនោះ ដែលធ្វើឱ្យដំណើរការកាត់ក្ដីលើសំណុំរឿង 1Malaysia Development ត្រូវផ្អាក។ មុននេះ លោកមេធាវីក៏បានប្រាប់តុលាការជាន់ខ្ពស់ថា លោក Najib កំពុងមានសម្ពាធឈាមឡើងចុះ ហើយត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់គាត់។ លោកមេធាវីបានសុំពន្យារពេលសវនាការនៅថ្ងៃអង្គារនេះ ដោយសារគាត់មិនអាចអារកាត់លើសំណុំរឿង 1MDB ដោយសារគាត់មិនត្រូវបានអនុញ្ញាតឱ្យទៅជួបលោក Najib
September 14, 2022












