- autoadmin
- អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកែនទ័ព «ជាផ្នែក» នៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងសុន្ទរកថាមួយ តាមទូរទស្សន៍កាលពីព្រឹកថ្ងៃពុធ។ លោកពូទីនបាននិយាយថា៖«វិធានការកោះហៅនឹងចាប់ផ្តើមនៅថ្ងៃនេះ ថ្ងៃទី២១ ខែកញ្ញានេះ»។ ក្រឹត្យស្តីពីការកែនទ័ពត្រូវបានចុះហត្ថលេខារួចហើយ ហើយលោក ពូទីន ក៏បាននិយាយថា លោកនឹងជូនដំណឹងនេះទៅដល់សមាជិកសភានៃសភាទាំង ២ ជាលាយលក្ខណ៍អក្សរនៅថ្ងៃពុធនេះ។ ការកែនទ័ពជាផ្នែកនេះ នឹងកំណត់គោលដៅលើយោធាបម្រុងរបស់រុស្ស៊ី ដែលត្រូវបានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា អាចមានប្រហែល ២ លាននាក់។ លោក ពូទីន បាននិយាយនៅក្នុងការថ្លែងនៅក្នុងវីដេអូ ដែលបានថតទុកនោះថា៖«ពលរដ្ឋដែលបច្ចុប្បន្នស្ថិតនៅក្នុងបញ្ជីឈ្មោះបម្រុងនឹងត្រូវបានហោះឱ្យចូលបម្រើយោធា ជាដំបូង និងសំខាន់បំផុត គឺអ្នកដែលធ្លាប់បម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធ»៕ អត្ថបទ៖ លីដា ប្រភព៖
September 21, 2022 - អន្តរជាតិ
ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយបាននិយាយថា វាតំណាងឱ្យការវិលត្រឡប់ទៅកាន់ចក្រពត្តិនិយម និងយុគសម័យនៃអាណានិគមនិយម។ លោក ម៉ាក្រុង បានថ្លែងបែបនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដោយលោកបានបន្ថែមថា ប្រទេសរុស្ស៊ីបានបំពានដោយចេតនានូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បើទោះបីជាប្រទេសនេះ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។ ប្រធានាធិបតីលោក ម៉ាក្រុង បាននិយាយថា ទីក្រុងមូស្គូបានសម្រេចចិត្តត្រួសត្រាយផ្លូវសម្រាប់សង្គ្រាមឧបសម្ព័ន្ធនាពេលអនាគត ដែលកើតមានឡើងនៅអឺរ៉ុប អាស៊ី ឬអាហ្រ្វិក។ លោកថា នេះតំណាងឱ្យការវិលត្រឡប់ទៅចក្រពត្តិនិយម និងយុគសម័យអាណានិគមនិយម។ លោកក៏បានកត់សម្គាល់ដែរថា កង្វះខាតថាមពល និងអាហារដែលបណ្តាលមកពីការឈ្លានពានរបស់យោធារុស្ស៊ី អាចនឹងធ្វើឱ្យមានការបែងចែកសហគមន៍អន្តរជាតិ។ លោកបានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមប្រជាជាតិនានា ហើយលោកបានមានប្រសាសន៍ថា ប្រទេសដែលមានអព្យាក្រឹត និងនៅស្ងៀមសព្វថ្ងៃ
September 21, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់បានដុតខ្លួនឯងនៅជិតការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះផ្ទាល់តែម្ដង នៅក្នុងការតវ៉ាជាក់ស្តែងមួយចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានធ្វើឃាតកាលពីប៉ុន្មានខែមុន។ បុរសនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានការរលាកពេញខ្លួន ចំណែកប៉ូលិសដែលព្យាយាមពន្លត់ភ្លើងក៏រងរបួសផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ បុរសនោះមានអាយុ ៧០ឆ្នាំ និងបានសន្លប់នៅពេលដែលអាជ្ញាធរចុះទៅដល់ ហើយក្រោយមកក៏បានប្រាប់ប៉ូលីសថា គាត់បានចាក់ប្រេងដុតខ្លួនឯងដោយចេតនា ដើម្បីប្រឆាំងនឹងការប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋឱ្យលោក អាបេ ស៊ីនហ្សូ។ យ៉ាងណាក៏ដោយ ប៉ូលិស និងការិយាល័យនាយករដ្ឋមន្ត្រី បានបដិសេធមិនបញ្ជាក់ពីឧប្បត្តិហេតុដែលបានកើតឡើងនោះទេ ខណៈក្នុងថ្ងៃពុធនេះផ្ទាល់ គឺជាខួបកំណើតគម្រប់អាយុ ៦៨ឆ្នាំ
September 21, 2022 - អន្តរជាតិ
យូនីសេហ្វ បាននិយាយថា យ៉ាងហោចណាស់មានកុមារ ១១ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយឧទ្ធម្ភាគចក្រ ទៅលើសាលារៀនមួយ នៅភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះជឿថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយពួកយោធា។ យូនីសេហ្វមីយ៉ានម៉ា បាននិយាយថា ការវាយប្រហារតាមអាកាសនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Sagaing ។ ខ្លួនបាននិយាយថា យ៉ាងហោចណាស់កុមារ ១៥នាក់ នៅតែបាត់ខ្លួន ហើយព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានបញ្ជាក់។ រដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានបានឃាត់ខ្លួនកុមារ និងគ្រូបង្រៀនប្រហែល ២០ នាក់ បន្ទាប់ពីការវាយប្រហារនោះ។ ហើយយោធានិយាយថា ខ្លួនគ្រាន់តែបាញ់តបត បន្ទាប់ពីរងការវាយប្រហារដោយក្រុមប្រដាប់អាវុធ។ គួរឱ្យដឹងដែរថា
September 21, 2022 - អន្តរជាតិ
ថ្មីៗនេះមានរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នៅពេលដែលរូបភាពទាំងអស់នោះ បានបង្ហាញពីក្រុមកសិករដាំម្នាស់នៅតំបន់មួយ នៅប្រទេសបង់ក្លាដែស កំពុងនាំយកផ្លែម្នាស់របស់ពួកគេទៅកាន់ទីផ្សារ ជាមួយនឹងទឹកមុខយ៉ាងស្រស់បំព្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺពួកគាត់ប្រើប្រាស់ត្រឹមកង់ប៉ុណ្ណោះ ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយថែមទៀតផង ខណៈផ្លែម្នាស់ផ្ទាល់ ក៏មិនមែនជាផ្លែឈើដែលមានតម្លៃថ្លៃណាស់ណានោះដែរ។ នៅក្នុងការបង្ហោះដោយ People’s Daily នៅលើហ្វេសប៊ុកបានសរសេរថា៖«កសិករខ្លះត្រូវដើរ ១០គីឡូម៉ែត្រ បណ្ដើរកង់ពេញដោយផ្លែម្នាស់មកលក់នៅទីផ្សារ។ ក្នុងកង់មួយគ្រឿងដឹកម្នាស់ប្រហែល ១០០ ផ្លែ ហើយអាចមានទម្ងន់រហូតដល់ ៣០០ គីឡូក្រាម នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីផ្សារនៅតំបន់ Madhupur ក្នុងទីក្រុង Tangail របស់ប្រទេសបង់ក្លាដែស»។ ជម្រាបផងដែរថា ការប្រមូលផលម្នាស់នៅឆ្នាំនេះមានភាពល្អប្រសើរ ហើយតម្លៃក្នុងម្នាស់មួយផ្លែៗ គឺមានតម្លៃពី ២០ ទៅ ២៥
September 20, 2022 - អន្តរជាតិ
កងកម្លាំងពិសេសរបស់ប្រទេសថៃបានធ្វើសមយុទ្ធសង្គ្រោះបន្ទាន់មួយ នៅផ្សារទំនើប Crystal Ekamai-Ramindra កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាផ្នែកមួយនៃការរៀបចំសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នាពេលខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។ សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីធានាថា កងកម្លាំងសន្តិសុខរបស់ប្រទេសថៃត្រូវបានរៀបចំសម្រាប់ភាពអាសន្នណាមួយ ដែលអាចកើតមានឡើងក្នុងកំឡុងពេលកិច្ចប្រជុំកំពូល។ សមយុទ្ធនោះរួមមានទាំងកងកម្លាំងពិសេស ដើម្បីដោះស្រាយស្ថានការណ៍ នៅពេលភេរវករបើកការបាញ់ប្រហារ ឬចាប់ចំណាប់ខ្មាំងជាដើម។ ជម្រាបដែរថា កិច្ចប្រជុំកំពូល Apec ក្រោមប្រធានបទ «Open Connect Balance» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក៕ អត្ថបទ៖
September 20, 2022 - អន្តរជាតិ
ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីទីបញ្ចប់នៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក ទោះបីជាចំនួនប្រជាជនអាមេរិក ដែលបានស្លាប់ដោយសារជំងឺនេះនៅតែបន្តកើនឡើងក៏ដោយ។ លោក បៃដិន បាននិយាយថា ខណៈពេលដែលយើងនៅតែមានបញ្ហាខ្លះ ស្ថានភាពពេលនេះកំពុងប្រសើរឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងបទសម្ភាសន៍ជាមួយ 60 Minutes នៅលើប៉ុស្តិ៍ CBS លោក បៃដិន បាននិយាយថា៖«ប្រសិនបើអ្នកកត់សម្គាល់ គ្មានអ្នកណាពាក់ម៉ាស់ទៀតទេ។ គ្រប់គ្នាហាក់ដូចជាមានភាពល្អប្រសើរ… ខ្ញុំគិតថាវាមានការផ្លាស់ប្តូរច្រើន»។ យ៉ាងណាក៏ដោយ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ, ជាមធ្យមមានការស្លាប់ចំនួន ៤០០
September 20, 2022 - អន្តរជាតិ
ប្រធានាធិបតីលោក Volodymyr Zelenskyy បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងរៀបចំ សម្រាប់ការទទួលជ័យជម្នះជាបន្តបន្ទាប់របស់ពួកគេ។ កាលពីថ្ងៃចន្ទ លោកបានព្រមានទាហានរុស្ស៊ីនៅក្នុងប្រទេសរបស់លោកថា ពួកគេមានជម្រើសតែ ២ ប៉ុណ្ណោះ គឺរត់គេច ឬចុះចាញ់។ លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីថា «បង្កហានិភ័យ» ដល់ពិភពលោកទាំងមូល។ ការិយាល័យរបស់គាត់ក៏បានចេញផ្សាយវីដេអូមួយ បង្ហាញពីមីស៊ីលរបស់រុស្សី ដែលវាយប្រហារទីតាំងមួយនៅតំបន់ Mykolaiv។ តំបន់នោះរួមមានរោងចក្រនុយក្លេអ៊ែរ Pivdennoukrainsk ដែលធំជាងគេទី២ របស់អ៊ុយក្រែនផងដែរ។ មន្ត្រី ជាមួយប្រតិបត្តិករថាមពលជាតិ Energoatom បានរាយការណ៍ពីការផ្ទុះ ៣០០ ម៉ែត្រ ពីរ៉េអាក់ទ័រ ប៉ុន្តែរោងចក្រនោះគឺនៅដំណើរការជាធម្មតា
September 20, 2022 - អន្តរជាតិ
យោងតាមការបង្ហោះនៅលើហ្វេសប៊ុកដោយ Khaosod បានឱ្យដឹងថា អ្នកជំនាញវេជ្ជសាស្រ្តថៃជាង ១,៣០០ នាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃចន្ទនេះផ្ទាល់ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆា សម្រាប់គោលបំណងកម្សាន្តអារម្មណ៍។ សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអ្នកជំនាញចំនួន ១,៣៦៥ នាក់ បានបញ្ជាក់ថា ភាពមិនទាន់ច្បាស់លាស់ផ្នែកច្បាប់នាពេលបច្ចុប្បន្ននេះ បានអនុញ្ញាតឱ្យយុវជន និងជនដែលងាយរងគ្រោះ មានសិទ្ធិប្រើប្រាស់កញ្ឆាដោយសេរីក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ខណៈដែលប្រទេសនេះកំពុងរង់ចាំច្បាប់ពាក់ព័ន្ធនឹងកញ្ឆាផ្លូវការមួយ។ ក្រុមម្ចាស់ហត្ថលេខីបាននិយាយថា កញ្ឆាមានឥទ្ធិពលអវិជ្ជមានលើការអភិវឌ្ឍខួរក្បាលរបស់កុមារ និងក្មេងជំទង់ ហើយវាពិតជាបង្ក «ការគំរាមកំហែងដល់ប្រព័ន្ធសុខភាពសាធារណៈ និងរយៈពេលខ្លី ក៏ដូចជាសុខភាពរយៈពេលវែងរបស់ប្រជាជន»។ ពួកគេបន្ថែមថា កញ្ឆាសម្រាប់គោលបំណងកម្សាន្តអារម្មណ៍បានជ្រៀតចូលសហគមន៍ ដូច្នេះពួកគេចង់ឱ្យការប្រើប្រាស់កញ្ឆាត្រូវបានផ្តន្ទាទោស រហូតដល់ច្បាប់ព្រាងត្រូវបានអនុម័ត។ រំលឹកផងដែរថា ប្រទេសថៃបានធ្វើឱ្យស្របច្បាប់សម្រាប់ការដាំដុះ និងការប្រើប្រាស់កញ្ឆាមានកម្រិត នៅក្នុងម្ហូបអាហារ និងភេសជ្ជៈ
September 19, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចំនួន ២នាក់ បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ៤៣នាក់ បានរងរបួស បន្ទាប់ពីព្យុះទីហ្វុង Nanmadol បានបោកបក់លើកោះ Kyushu របស់ប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរនៅតែបន្តកើតមាននៅថ្ងៃចន្ទនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងនេះនឹងប៉ះពាល់ដល់តំបន់ដ៏ធំទូលាយមួយ ពីភាគខាងលិចទៅកាន់ភាគខាងជើងប្រទេសជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។ ព្យុះទីហ្វុង Nanmadol ក៏បានធ្វើឱ្យប្រជាជនប្រហែល ៣០០,០០០ គ្រួសារ គ្មានថាមពល ខណៈប្រជាជនជប៉ុនរាប់លាននាក់ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ និងរក្សាការប្រុងប្រយ័ត្នប្រឆាំងនឹងព្យុះ។ ព្យុះទីហ្វុងនេះ បានធ្វើឱ្យមានការរំខានដ៏ធំក្នុងការដឹកជញ្ជូន, ជើងហោះហើរជាង ៧០០ ដែលបានគ្រោងទុកសម្រាប់ថ្ងៃចន្ទត្រូវបានលុបចោល ហើយសេវាកម្មរថភ្លើង
September 19, 2022












