- autoadmin
- អន្តរជាតិ
ព្យុះសង្ឃរា Ian បានបោកបក់ចូលដល់រដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក ខណៈវាបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងទឹកជំនន់ ហើយមន្ត្រីអាជ្ញាធរកំពុងអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាព។ មន្ត្រីឧតុនិយមអាមេរិកបាននិយាយថា ព្យុះនេះបានបោកបក់ចូលដល់រដ្ឋនៅថ្ងៃពុធ ហើយវាគឺជាព្យុះប្រភេទទី៤ ដ៏គ្រោះថ្នាក់បំផុត។ វាមានកម្លាំងខ្យល់បក់រហូតដល់ ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសម្ពាធស្នូលរបស់វាគឺ 940 hectopascals (ហេកតូប៉ាស្កាល់)។ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងបានជំរុញអ្នកស្រុកឱ្យគោរពតាមបទបញ្ជា និងការព្រមានអំពីការជម្លៀសខ្លួន ខណៈជើងហោះហើរជាច្រើនទៅកាន់រដ្ឋផ្លរីដាត្រូវបានលុបចោល ហើយសាលារៀនជាច្រើនត្រូវបានបិទ។ Walt Disney World នៅទីក្រុង Orlando បានប្រកាសថា ខ្លួននឹងបិទបរិក្ខាររបស់ខ្លួននៅថ្ងៃពុធ
September 29, 2022 - អន្តរជាតិ
យោងតាមរយៈសារព័ត៌មាន Channel News Asia បានរាយការណ៍អំពី យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធ ទី២៨ ឆ្នាំ២០២២ ថា៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតនៃប្រទេស មួយថ្ងៃមុនអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងមកដល់ទីក្រុងសេអ៊ូល។ ដោយការបាញ់គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើងបានកើតឡើងតែ២ថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើការសមយុទ្ធយោធារួមគ្នានៅដែនទឹកភាគខាងកើតនៃប្រទេស ដែលត្រូវបានប្រើដោយនាវាផ្ទុកយន្តហោះ។ កាលពីថ្ងៃអាទិត្យ កន្លងមកកូរ៉េខាងជើងក៏បានបាញ់មីស៊ីលចូលសមុទ្រជាការឆ្លើយតបនឹងសមយុទ្ធដែរ ។ នេះបើតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានអោយដឹងថា៖ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃពុធ បាញ់ពីស្រុកស៊ុនអាន នៅទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង ១៨:១០នាទី ដល់ ១៨:២០នាទី ម៉ោងក្នុងស្រុក ធ្វើឱ្យកងទ័ពកូរ៉េខាងត្បូង បង្កើនការឃ្លាំមើល និងការរៀបចំផ្លូវអាកាស
September 29, 2022 - អន្តរជាតិ
ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់អារ៉ាប៊ីសាអូឌីត។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសទៅទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ខ្លួនកាលពីថ្ងៃអង្គារថា ស្តេច Salman bin Abdulaziz បានបញ្ជាឱ្យរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Mohammed ដើម្បីជំនួសតំណែងរបស់ទ្រង់ជានាយករដ្ឋមន្ត្រីថ្មី។ ក្រឹត្យនេះគឺជាការផ្លាស់ប្តូរអំណាចជាបន្តបន្ទាប់ ពីព្រះមហាក្សត្រដែលមានព្រះជន្ម ៨៦ ព្រះវស្សា ទៅឱ្យព្រះអង្គម្ចាស់សំណព្វ ដែលកំពុងមានព្រះជន្ម ៣៧ វស្សា។ ពោលគឺព្រះមហាក្សត្រ Salman bin Abdulaziz បាននិងកំពុងផ្តល់អំណាចបន្ថែមបន្ដិចម្ដងៗទៅឱ្យព្រះអង្គម្ចាស់ Mohammed ខណៈដែលកន្លងមកព្រះអង្គម្ចាស់ក៏បានតំណាងឱ្យព្រះបិតា នៅក្នុងរឿងនយោបាយ និងការទូតផ្សេងៗ។ ចំណែកព្រះអង្គម្ចាស់
September 28, 2022 - អន្តរជាតិ
ស្ព្រៃបាញ់ចម្រុះប្រឆាំងនឹងជំងឺ COVID-19 ដែលជាការបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខាភិបាល (HSRI), មហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Chulalongkorn, អង្គការឱសថរដ្ឋាភិបាល (GPO) និងក្រុមហ៊ុន Hibiocy ត្រូវបានប្រកាសថា នឹងមានលក់នៅតាមទីផ្សារចាប់ពីថ្ងៃទី០១ ខែតុលា ខែក្រោយនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world ។ លោកវេជ្ជបណ្ឌិត Nopporn Cheanklin នាយកអង្គការ PHRI កាលពីថ្ងៃអង្គារបាននិយាយថា ស្ព្រៃបាញ់ច្រមុះប្រឆាំងនឹងជំងឺ COVID-19 ដែលមានឈ្មោះពាណិជ្ជកម្មថា «Vaill CoviTRAP» ត្រូវបានអនុម័តរួចហើយ ដោយរដ្ឋបាលចំណីអាហារ និងឱសថថៃ។ លោកបានពន្យល់ថា ស្ព្រៃបាញ់ច្រមុះនេះមានសមត្ថភាពទប់ទល់នឹងមេរោគ
September 28, 2022 - អន្តរជាតិ
ព្យុះសង្ឃរា Ian (អៀន) កំពុងរំកិលខ្លួនទៅកាន់រដ្ឋផ្លរីដា ដែលធ្វើឱ្យទីភ្នាក់ងារអវកាសណាសារបស់អាមេរិក ត្រូវប្រមូលរ៉ុក្កែត និងយានអវកាស សម្រាប់ដំណើររុករកលើឋានព្រះចន្ទរបស់ខ្លួន ចេញពីកន្លែងបាញ់បង្ហោះនៅក្នុងរដ្ឋ ហើយបញ្ជូនវាត្រឡប់ទៅកន្លែងវិស្វកម្មវិញ ដោយនឹងពន្យារពេលបាញ់បង្ហោះរហូតដល់ពាក់កណ្តាលខែតុលា។ មន្ត្រីណាសា បាននិយាយកាលពីថ្ងៃអង្គារថា រ៉ុក្កែត Space Launch System និងយានអវកាស Orion បានត្រឡប់មកវិញដោយសុវត្ថិភាពនៅក្នុងអគារដំឡើងយាន នៅមជ្ឈមណ្ឌលអវកាស Kennedy ។ ពួកគេនិយាយថា ពួកគេនឹងជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើមថ្មី បន្ទាប់ពីព្យុះសង្ឃរា Ian កន្លងផុតទៅ។ រំលឹកផងដែរថា ទីភ្នាក់ងារនេះត្រូវបង្ខំឱ្យមានការពន្យារពេលចេញដំណើររបស់ខ្លួន នៅក្នុងខែសីហា និងដើមខែកញ្ញា ដោយសារការលេចធ្លាយប្រេង និងបញ្ហាម៉ាស៊ីន
September 28, 2022 - អន្តរជាតិ
រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា បានឱ្យដឹងថា ប្រទេសថៃនឹងធ្វើឱ្យការរំលូតក្លាយជារឿងស្របច្បាប់ ដែលជាការបន្ធូរបន្ថយមួយកម្រិតចំពោះអ្នកផ្ទៃពោះចំពោះ ផ្ទុយនឹងនីតិវិធីវេជ្ជសាស្រ្តដែលបានដាក់កម្រិតកាលពីមុន។ កន្លងមក ការរំលូតកូនមិនមែនជារឿងស្របច្បាប់នោះទេ លើកលែងនៅក្រោមករណីរំលោភ ឬការគំរាមកំហែងដល់អាយុជីវិតរបស់ម្តាយ ប៉ុន្តែវាត្រូវបានបន្ធូរបន្ថយកាលពីខែកុម្ភៈឆ្នាំមុន សម្រាប់ស្ត្រីដែលមានគភ៌ក្នុងអំឡុងពេល ១២ សប្ដាហ៍។ យ៉ាងណាក៏ដោយ វានៅតែមានការមាក់ងាយយ៉ាងខ្លាំងជុំវិញនីតិវិធីនេះ ជាមួយនឹងករណីដ៏កក្រើកកាលពីឆ្នាំ២០១០ នៅពេលសពគភ៌ដែលត្រូវរំលូតដោយខុសច្បាប់ប្រហែល ២,០០០ ត្រូវបានរកឃើញនៅក្នុងវត្តមួយកន្លែង។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារបាននិយាយថា ការរំលូតនឹងត្រូវបានអនុញ្ញាត ចាប់តាំងពីពេលដែលស្ត្រីបានរកឃើញថាខ្លួនមានគភ៌ រហូតដល់រយៈពេល ២០ សប្ដាហ៍ ចាប់តាំងពីការស្វែងរកសេវាវេជ្ជសាស្ត្រដំបូង ដោយបន្ថែមថា ការរំលូតនេះនឹងមិនរាប់បញ្ចូលជាឧក្រិដ្ឋកម្មនោះទេ។ កាលពីមុន ការរំលូតកូនត្រូវផ្តន្ទាទោស ដោយពិន័យជាប្រាក់រហូតដល់ ១០,០០០
September 28, 2022 - អន្តរជាតិ
ព្យុះទីហ្វុង Noru នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាម ដោយបាននាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈពលរដ្ឋរាប់សែននាក់ត្រូវភៀសខ្លួនរកទីជម្រកបណ្ដោះអាសន្ន។ នៅទីក្រុងដាណាង ដែលជាទីក្រុងធំជាងគេទី៣របស់ប្រទេសនេះ អគារខ្ពស់ៗ និងផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានរងការខូចខាត ខណៈដើមឈើក៏បានដួលរលំ ហើយក្នុងនោះ ក៏មានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបាននិយាយថា៖«ទីតាំងរបស់ព្យុះទីហ្វុងនៅម៉ោង ៤ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃពុធ ទី២៨ ខែកញ្ញា គឺស្ថិតនៅចន្លោះទីក្រុងដាណាង និងក្វាងណាម ដោយបន្ថែមល្បឿនខ្យល់គឺពី ១០៣ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង»។ មនុស្សជាង
September 28, 2022 - អន្តរជាតិ
មនុស្សច្រើនជាង ៤,០០០ នាក់ បានប្រមូលផ្តុំគ្នានៅឯកីឡដ្ឋាន Nippon Budokan របស់ទីក្រុងតូក្យូ ដើម្បីប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋជូនទៅដល់លោក អាបេ ស៊ីនហ្សូ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនដែលកាន់តំណែងយូរជាងគេបំផុត។ នាយករដ្ឋមន្ត្រីលោក ហ្វ៊ុមិអុ គីស៊ីដា (Kishida Fumio) រួមជាមួយនឹងប្រធានសភាជាន់ខ្ពស់ និងថ្នាក់ក្រោម ព្រមទាំងប្រធានតុលាការកំពូល ក៏កំពុងមានវត្តមាននៅក្នុងពិធីនោះ ហើយអតីតនាយករដ្ឋមន្ត្រីលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Suga Yoshihide) នឹងត្រូវថ្លែងសុន្ទរកថា ក្នុងនាមមិត្តភក្តិរបស់លោក អាបេ។ គួរឱ្យដឹងដែរថា ពិធីបុណ្យរបស់លោក អាបេ គឺជាពិធីបុណ្យថ្នាក់រដ្ឋលើកទី២ ប៉ុណ្ណោះ ចាប់តាំងពីជំនាន់សង្គ្រាមលោកលើកទី២
September 27, 2022 - អន្តរជាតិ
ថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូឃ្លីបមួយ ដែលបង្ហាញពីបុរសដឹកជញ្ជូនម្នាក់ (Deliveryman) បានដឹកជញ្ជូនទំនិញទៅកាន់អគារខ្ពស់មួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយការហោះហើរទំនើបខ្លាំងមែនទែន! យោងតាមវីដេអូដែលបានចែកចាយនោះវាបានបង្ហាញថា បុរសនោះបានដឹកជញ្ជូនដោយប្រើប្រាស់យានម៉្យាងសម្រាប់ការហោះហើរ និងផ្លាស់ទីពីប៉មមួយទៅប៉មមួយទៀតយ៉ាងស្ទាត់ជំនាញ។ យ៉ាងណាក៏ដោយ គេនៅមិនមានព័ត៌មានលម្អិតច្បាស់លាស់អំពីក្រុមហ៊ុនដែលបម្រើសេវាកម្ម ឬទីតាំងជាក់លាក់នៃដឹកជញ្ជូននោះឡើយ។ រំលឹកដែរថា កន្លងមកយើងក៏ធ្លាប់បានឃើញវីដេអូនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដោយភោជនីយដ្ឋានមួយចំនួនជុំវិញពិភពលោក ដើម្បីចែកចាយភីហ្សា និងការបញ្ជាទិញអាហារ ព្រោះឧបករណ៍ទាំងនោះវាអាចកំណត់ទីតាំងអតិថិជនតាមរយៈ GPS និងកាមេរ៉ាវីដេអូ ដើម្បីធានាថា ពួកគេទៅដល់អ្នកទទួលត្រឹមត្រូវក្នុងរយៈពេលខ្លី តិចជាង ១ ភាគ ៤ បើប្រៀបនឹងការដឹកជញ្ជូនធម្មតា។ ប៉ុន្តែសម្រាប់លើកនេះវិញ គឺវាកាន់តែទំនើបជាងមុនទៅទៀត។ គួរឱ្យកត់សម្គាល់ដែរថា ឧស្សាហកម្មចែកចាយអាហារពិភពលោកកំពុងកើនឡើង ១០% ជារៀងរាល់ឆ្នាំ ហើយទំហំនៃទីផ្សារនេះត្រូវបានគេរំពឹងថា
September 27, 2022 - អន្តរជាតិ
បារាំង៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយនៅខាងក្នុងផ្សារអន្តរជាតិ Rungis international market ដែលជាផ្សារលក់ដុំសាច់ស្រស់ បន្លែ ផ្លែឈើ អាហារសមុទ្រ និងផ្កាដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉ារីស ប្រទេសបារាំង។ ជាមួយនឹងផ្សែងខ្មៅឡើងលើអាកាស អាជ្ញាធរបានព្រមានអោយអ្នកស្រុកដែលស្ថិតនៅជុំវិញផ្សារ Rungis និងកម្មករជាង ១២,០០០ នាក់ឲ្យជម្លៀសទៅកន្លែងមានសុវត្ថិភាពបណ្ដោះអាសន្ន ខណៈដែលក្រុមពន្លត់អគ្គិភ័យបានប្រញាប់ទៅគ្រប់គ្រងភ្លើង។ ទោះជាយ៉ាងណាមកទល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរបួសនៅឡើយទេ ចំណែកមូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ដោយឡែកតម្លៃនៃការខូចខាតអគ្គិភ័យនេះក៏មិនត្រូវបានគេបង្ហើបឱ្យដឹងឡើយ៕ អត្ថបទ៖ Bee ប្រភព៖thairath
September 27, 2022












