- autoadmin
- អន្តរជាតិ
ជប៉ុន៖ យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Yahoo និង FNN របស់ជប៉ុនបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ២នាក់ រស់នៅក្នុងក្រុង Oizumi របស់ខេត្ត Gunma ត្រូវបានចាប់ខ្លួនពីបទលួចខ្សែភ្លើងតម្លៃ ៦ លានយ៉េន (ជាង ៤១,៤០០ ដុល្លារ) ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅភូមិ Miura ខេត្ត Ibaraki ។ ជនជាតិខ្មែរទាំង ២នាក់ ដែលត្រូវបានចាប់ខ្លួន មានម្នាក់ឈ្មោះ Thi Sotiara អាយុ ២៤ឆ្នាំ ជាបុគ្គលិកបណ្តោះអាសន្ន និងបុរសអត់ការងារធ្វើម្នាក់ទៀត មានឈ្មោះថា Cui Sureyaw
October 1, 2022 - អន្តរជាតិ
ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួននឹងបញ្ចប់លក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ សម្រាប់អ្នកជំងឺ COVID-19 ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខែក្រោយនេះតទៅ។ នាយករដ្ឋមន្ត្រីលោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់ទទួលបានភាពស៊ីសង្វាក់គ្នា ជាមួយនឹងលទ្ធផលជាក់ស្ដែង និងផ្តល់ឱ្យប្រជាជននូវភាពប្រាកដប្រជាកាន់តែច្រើន ហើយគ្មានការភ័ន្តច្រឡំ។ យ៉ាងណាក៏ដោយ បុគ្គលិកនៅក្នុងផ្នែកថែទាំសុខភាព និងអ្នកមានហានិភ័យខ្ពស់ផ្សេងទៀត នឹងនៅតែត្រូវបានទាមទារឱ្យនៅដាច់ដោយឡែកពីគេដដែល។ ជម្រាបដែរថា អូស្ត្រាលីបន្តកត់ត្រាករណីជំងឺ COVID-19 ប្រហែល ៥,០០០ ករណីក្នុងមួយថ្ងៃ។ ការដាក់ឱ្យនៅឯកោជាកាតព្វកិច្ច គឺជាការរឹតបន្តឹងជំងឺ COVID-19 ដែលនៅសេសសល់ចុងក្រោយបង្អស់ក្នុងប្រទេសនេះ ខណៈការពាក់ម៉ាសនៅតែជាកាតព្វកិច្ចនៅក្នុងមន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត។ លោក
September 30, 2022 - អន្តរជាតិ
តុលាការធម្មនុញ្ញរបស់ប្រទេសថៃមុននេះបន្ដិចបានសម្រេចថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា មិនបានកាន់អំណាចលើសពីរយៈពេលអតិបរមា ៨ឆ្នាំ ដែលចែងដោយរដ្ឋធម្មនុញ្ញនោះទេ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់គាត់ ពីការព្យួរតំណែងរយៈពេល ៥ សប្តាហ៍កន្លងមក។ AFP បានរាយការណ៍ថា តុលាការបាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា អាចបន្តកាន់អំណាច។ យោងតាមការសម្រេចនេះ ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥។ តុលាការថៃកំពុងប្រកាសសេចក្តីសម្រេចរបស់ខ្លួន សម្រាប់សំណុំរឿងដែលប្តឹងដោយក្រុមបក្សប្រឆាំង ដែលពួកគេស្វែងរកការបញ្ជាក់ថា តើពេលវេលាកាន់អំណាចរបស់លោក ប្រាយុទ្ធ ចាប់តាំងពីរដ្ឋប្រហារកាលពី ៨ឆ្នាំមុន (២០១៤) គួរតែរាប់បញ្ចូលថាគ្រប់
September 30, 2022 - អន្តរជាតិ
តំបន់ក្រោមការត្រួតពិនិត្យមួយត្រូវបានប្រកាសឡើង នៅជុំវិញតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅឯបរិវេណអគាររដ្ឋាភិបាល ចែង វឌ្ឍនា (Chaeng Watthana Government Complex) មុនការប្រកាសសាលក្រម លើការកាន់តំណែងរបស់ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នៅរសៀលថ្ងៃសុក្រនេះ។ វានឹងរឹតបន្ដឹងរាល់សមាជិកសាធារណៈទាំងអស់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ ហើយអ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព។ សេចក្តីប្រកាសស្ដីពីតំបន់ក្រោមការគ្រប់គ្រង ដែលចុះហត្ថលេខាដោយប្រធានតុលាការលោក Worawit Kangsasithiam បាននិយាយថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតមាន នៅក្នុងកំឡុងពេលអានសាលក្រម។ ប៉ូលីសមកពីស្ថានីយ៍ Thung Song Hong ក៏បានបង្កើតប៉ុស្តិ៍បញ្ជាការនៅជាន់ផ្ទាល់ដីរបស់អគារ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈដែលរបាំងដែកចល័តត្រូវបានដំឡើងនៅជុំវិញបរិវេណនោះផងដែរ។ ចំណែកចៅក្រមតុលាការធម្មនុញ្ញ
September 30, 2022 - អន្តរជាតិ
ព្យុះសង្ឃរា Ian បាននិងកំពុងបង្កការបំផ្លិចបំផ្លាញលើភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក និងជាពិសេសក្នុងរដ្ឋ Florida ជាមួយនឹងភ្លៀងជោគជាំ និងខ្យល់បក់ខ្លាំង ដែលបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនដល់អ្នកនៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានរថយន្តប្រណីត McLaren P1 មួយគ្រឿង ដែលម្ចាស់របស់វាទើបតែទិញថ្មីថ្មោងបានមួយអាទិត្យប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងទឹកក្របួចយកទៅត្រាំទឹកជាមួយផងដែរ។ រថយន្ត McLaren P1 មួយគ្រឿងនោះ គឺជាកម្មសិទ្ធិរបស់ម្ចាស់គណនី Instagram ឈ្មោះ Lambo9286 ដែលមានឈ្មោះពិតថា Ernie ហើយរថយន្តនោះ ទើបតែត្រូវបានគេថតបង្ហោះចំនួន ១២ លើកប៉ុណ្ណោះ ចាប់តាំងពីពេលទិញវាមក។ ការបង្ហោះពីគណនី Instagram ផ្សេងគ្នាមួយទៀត ក៏បានបង្ហាញពីទឹកជន់លិចចូលក្នុងហ្គារាសផ្ទាល់ខ្លួនរបស់គាត់ ហើយទឹកបានហូរចូលយ៉ាងលឿន
September 30, 2022 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់ប្រទេសរុស្ស៊ីចំពោះការឈានទៅមុខជាមួយនឹងផែនការ ក្នុងការបញ្ចូលតំបន់ភាគខាងកើតរបស់អ៊ុយក្រែនចំនួន ៤ ទៅជារបស់ខ្លួន។ លោក បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនព្រមទទួលស្គាល់ «ការទាមទាររបស់រុស្ស៊ីលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែនឡើយ»។ លោក ចូ បៃដិន បាននិយាយបែបនេះ នៅមុនសុន្ទរកថារបស់លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានគេរំពឹងថា នឹងប្រកាសពីតំបន់អ៊ុយក្រែនចំនួន ៤ ដែលត្រូវចូលរួមជាមួយរុស្ស៊ី។ លោក បៃដិន បានមានប្រសាសន៍ថា ការបោះឆ្នោតប្រជាមតិនោះគឺជាការក្លែងបន្លំយ៉ាងច្បាស់ក្រឡែត ហើយថា លទ្ធផលទាំងអស់ត្រូវបានបង្កើតឡើងដោយទីក្រុងម៉ូស្គូ។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា «ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដើរតាមចក្រពត្ដិនិយមរបស់ពូទីន គឺបានបង្ហាញយ៉ាងច្បាស់ –
September 30, 2022 - អន្តរជាតិ
អាជ្ញាធរនៃប្រទេសស្កុតឡែនបានបញ្ជាក់ថា ម្ចាស់ក្សត្រី Elizabeth II ទ្រង់សោយព្រះពិរាល័យដោយសារ «ជរាភាព» នេះបើតាមការចុះផ្សាយរបស់កាសែត វ៉ាស៊ីនតោនប៉ុស្ដិ៍ ។ កំណត់ត្រាជាតិនៃប្រទេសស្កុតឡេន បានបោះពុម្ពលិខិតមរណភាពរបស់ទ្រង់កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីមូលហេតុនៃការសោយព្រះពិរាល័យរបស់ទ្រង់ជាលើកដំបូងបំផុត។ ឯកសារនោះបានបញ្ជាក់ថា ទ្រង់បានសោយព្រះពិរាល័យនៅវេលាម៉ោង ៣ និង ១០ នាទីរសៀល កាលពីថ្ងៃទី០៨ ខែកញ្ញា ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា នៅឯប្រាសាទ Balmoral។ នៅមុនថ្ងៃសោយព្រះពិរាល័យរបស់ទ្រង់រយៈពេល ២ថ្ងៃ ព្រះម្ចាស់ក្សត្រី Elizabeth ក៏បានយាងចេញមកតែងតាំងអ្នកស្រី Liz Truss ជានាយករដ្ឋមន្ត្រីថ្មីដោយផ្ទាល់ ទៅតាមទំនៀមទំលាប់របស់ចក្រភពអង់គ្លេសផងដែរ។ ចំណែកមឈូសរបស់ទ្រង់ត្រូវបានគេតម្កល់ទុកនៅក្នុងវិហារ St.
September 30, 2022 - អន្តរជាតិ
តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី និងអតីតទីប្រឹក្សារបស់គាត់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស នេះបើតាមប្រភពដែលដឹងអំពីដំណើរការរបស់តុលាការបានបញ្ជាក់ប្រាប់ CNN ។ សាលក្រមនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសាលក្រមថ្មីចុងក្រោយបង្អស់ប្រឆាំងនឹងមេដឹកនាំដែលមានអាយុ ៧៧ ឆ្នាំរូបនេះ ហើយវាក៏មានន័យថា ឥឡូវនេះគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ២៣ ឆ្នាំ។ អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី គឺលោក Sean Turnell ដែលជាជនជាតិអូស្ត្រាលី ក៏បានទទួលការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំផងដែរ ពីបទរំលោភលើអាថ៌កំបាំងរដ្ឋដូចគ្នានេះ។ លោក Turnell ជាសេដ្ឋវិទូនៅសាកលវិទ្យាល័យ Macquarie នៃទីក្រុងស៊ីដនី បានបម្រើការជាអ្នកប្រឹក្សាសេដ្ឋកិច្ចពិសេស និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី
September 29, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនចំនួន ១.១ ពាន់លានដុល្លារ បន្ថែមទៀត។ កញ្ចប់ថវិកានេះរួមមាន៖ មានប្រព័ន្ធកាំភ្លើងធំចល័ត ឬ HIMARS ចំនួន ១៨ គ្រឿង, រថពាសដែក និងរ៉ាដាចំនួន ១៥០ គ្រឿង ដែលមានសមត្ថភាពអាចតាមដានយន្តហោះគ្មានមនុស្សបើករបស់សត្រូវ។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា ជំនួយចុងក្រោយនេះ គឺសំដៅជួយដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ខ្លួនក៏និយាយផងដែរថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចសន្យាជាមួយក្រុមហ៊ុនផលិត ដើម្បីផ្គត់ផ្គង់ឧបករណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា កញ្ចប់នេះ «គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង»។ មន្ត្រីរូបនោះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងវិនិយោគលើ «សមត្ថភាពសំខាន់ៗ ដើម្បីកសាងភាពយូរអង្វែងនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន»។ គួរឱ្យដឹងផងដែរថា ជំនួយរបស់រដ្ឋបាលលោក បៃដិន
September 29, 2022 - អន្តរជាតិ
អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានទៅដល់កូរ៉េខាងត្បូង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ការបាញ់បង្ហោះនោះ គឺជាទង្វើនៃការបំភិតបំភ័យយ៉ាងច្បាស់ក្រឡែត ដែលបញ្ជាក់ពីភាពតានតឹងក្នុងតំបន់។ ទាំងមន្ត្រីកូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបានរាយការណ៍ពីការសាកល្បងមីស៊ីលកាលពីយប់ថ្ងៃពុធ ដោយថ្កោលទោសវាថាជា «ការបង្ករឿង»។ ជម្រាបផងដែរថា សហរដ្ឋអាមេរិកបានប្រឆាំង និងហាមឃាត់ កូរ៉េខាងជើងពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ប៉ុន្តែរដ្ឋកុម្មុយនិស្តមួយនេះ មិនបានគោរពនឹងបម្រាមនេះឡើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសនៅឆ្នាំនេះផ្ទាល់តែម្ដង ដោយខ្លួនបានសាកល្បងមីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។ ការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ គឺជាភាគបន្ដពីការបាញ់បង្ហោះលើកមុន ដែលខ្លួនបានបាញ់ចូលទៅក្នុងសមុទ្ររវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ មុនពេលកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលកាលពីថ្ងៃពុធត្រូវបានបាញ់ចេញនៅចន្លោះម៉ោង ១៨:១០
September 29, 2022












