- autoadmin
- អន្តរជាតិ
មហាសេដ្ឋីលោក Elon Musk បានផ្លាស់ប្តូរចិត្តចង់ទិញបណ្ដាញ Twitter ម្តងទៀត ហើយឥឡូវនេះ គាត់ក៏សុខចិត្តបន្តដំណើរការក្នុងការទិញយកបណ្ដាញសង្គមមួយនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ នៅក្នុងលិខិតមួយទៅកាន់ក្រុមហ៊ុន លោក Musk បានយល់ព្រមបង់ថ្លៃដែលគាត់បានដាក់សំណើកាលពីប៉ុន្មានខែមុន នៅមុនពេលដែលគាត់ព្យាយាមដើរចេញពីកិច្ចព្រមព្រៀងនោះ។ ការត្រឡប់មកវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើលនេះ បានកើតមានតែប៉ុន្មានសប្តាហ៍ មុនពេលភាគីទាំង ២ ត្រូវចូលខ្លួនក្នុងតុលាការ ដោយសារភាពកិកកុករបស់លោក Musk ។ នៅក្នុងលិខិតនោះ មេធាវីរបស់លោក Musk បាននិយាយថា គាត់មានបំណងឆ្ពោះទៅមុខ ដើម្បីបញ្ចប់ប្រតិបត្តិការ រង់ចាំការទទួលហិរញ្ញប្បទាន និងការបញ្ចប់ការតស៊ូតាមផ្លូវច្បាប់។ អ្នកនាំពាក្យរបស់ Twitter បានទទួលស្គាល់ថា
October 5, 2022 - អន្តរជាតិ
វាមិនមែនជារឿងចម្លែកនោះទេដែលថាអាហារផ្អែមខ្លាំង មិនល្អសម្រាប់សុខភាពបេះដូង ប៉ុន្តែការសិក្សាមួយដោយ American College of Cardiology បានអះអាងថា សូម្បីតែគ្រាប់ធញ្ញជាតិរបស់យើង ក៏មិនល្អសម្រាប់សុខភាពផងដែរ។ បើយោងតាមការសិក្សាមួយ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Mohammad Amin Khajavi Gaskarei ទៅលើអ្នកចូលរួមរាប់ពាន់នាក់ បានឱ្យដឹងថា «ជាតិស្ករមិនល្អ» នៅក្នុងរបស់ទាំង ២ គឺមានកម្រិតប្រហាក់ប្រហែលគ្នា ដូច្នេះហើយវាក៏មិនល្អសម្រាប់សុខភាពបេះដូងដូចគ្នាផងដែរ។ វាបានមកពីការសិក្សាលើជនជាតិអ៊ីរ៉ង់ចំនួន ២,៥០០ នាក់ ដែលមានប្រវត្តិមាន និងគ្មានជំងឺសរសៃឈាមបេះដូង។ អ្នកចូលរួមត្រូវបានសាកសួរថា តើពួកគេញ៉ាំស្ករ និងគ្រាប់ធញ្ញជាតិញឹកញាប់ប៉ុណ្ណា ហើយការរកឃើញនេះគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន! ពោលគឺ នៅពេលដែលគ្រាប់ធញ្ញជាតិត្រូវបានចម្រាញ់ ដែលឆ្លងកាត់ដំណើរការផលិត
October 4, 2022 - អន្តរជាតិ
ប្រធានខុទ្ទកាល័យជប៉ុនលោក Matsuno Hirokazu បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាថា តើទីជម្រកជម្លៀសគួរតែត្រូវបានសាងសង់ឡើង សម្រាប់ការគំរាមកំហែងដោយមីស៊ីលចំពេលមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងកន្លែងផ្សេងទៀត ឬទេ។ ជាក់ស្ដែងប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់កាលពីខែសីហា ខណៈមីស៊ីលផ្លោងមួយចំនួនដែលត្រូវបានបាញ់បង្ហោះ បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងពីលទ្ធភាពដែលចិននឹងព្យាយាមផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំងបាយ ខណៈដែលខ្លួនបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់។ លោក Matsuno បាននិយាយថា រដ្ឋាភិបាលកំពុងសិក្សាមុខងារចាំបាច់ និងបញ្ហាដែលអាចកើតមាន ទាក់ទងនឹងគ្រឿងបរិក្ខារដែលអាចផ្ទុកមនុស្សបានក្នុងរយៈពេលជាក់លាក់ណាមួយ។ លោកបានបន្ថែមថា ខ្លួនកំពុងមើលករណីនៅប្រទេសផ្សេងទៀតជាផ្នែកនៃការត្រួតពិនិត្យ។ លោកបានបន្ថែមថា រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ចាប់តាំងពីសារពើពន្ធឆ្នាំ២០២១ លើការកំណត់អគាររឹងមាំ និងកន្លែងក្រោមដីជាជម្រកជម្លៀសបណ្តោះអាសន្ន។ លោកប្ដេជ្ញាខិតខំបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពសាធារណៈក្នុងករណីមានអាសន្ន៕ អត្ថបទ៖ លីដា ប្រភព៖ NHK
October 4, 2022 - អន្តរជាតិ
ប្រធានាធិបតីលោក ចូ បៃដិន បានប្រាប់ទៅសកម្មជនសិទ្ធិពលរដ្ឋអាមេរិកលោក Rev. Al Sharpton ថា លោកនឹងស្វែងរកការឈរឈ្មោះអាណត្តិទី២ នៅក្នុងការសន្ទនាឯកជនមួយនៅឯសេតវិមានកាលពីខែមុន ហើយលោក Sharpton បានជូនដំណឹងនេះដល់បុគ្គលិករបស់គាត់នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការសន្ទនានោះ។ លោក បៃដិន បាននិយាយនៅពេលគាត់ថតរូបនៅក្នុងប្រជុំ Roosevelt ជាមួយលោក Sharpton ដែលជាអ្នករៀបចំកម្មវិធី MSNBC ថា៖«ខ្ញុំនឹងបន្ដឈរឈ្មោះទៀត» នេះបើយោងតាមមន្ត្រីនៃបណ្តាញសកម្មភាពជាតិរបស់លោក Sharpton ដែលបានរៀបរាប់ពីការពិពណ៌នារបស់លោក Sharpton ដែលបានប្រាប់ពួកគេ។ រំលឹកផងដែរថា នៅឆ្នាំ២០២០ អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ គឺជាកត្តាសំខាន់ក្នុងការងើបឈរឡើងវិញរបស់លោក បៃដិន នៅក្នុងការបោះឆ្នោតបឋមរបស់ប្រជាធិបតេយ្យ
October 4, 2022 - អន្តរជាតិ
ចំនួនមនុស្សស្លាប់នៅរដ្ឋផ្លរីដាដោយព្យុះសង្ឃរា Ian បានកើនឡើងដល់យ៉ាងហោចណាស់ ១០១ នាក់ គិតត្រឹមថ្ងៃចន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះកម្រិតទី៤ Ian បានបំផ្លាញទីក្រុងនៅតាមឆ្នេរសមុទ្រមួយនេះ និងទុកឱ្យក្រុមជួយសង្គ្រោះស្វែងរកអ្នករស់រានមានជីវិត ខណៈដែលសហគមន៍ក៏ប្រឈមមុខនឹងការកសាងឡើងវិញយ៉ាងលំបាក។ អធិការនគរបាលស្រុកលោក Carmine Marceno បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៤ នាក់ បានស្លាប់ នៅក្នុងខោនធី Lee តែមួយ ដែលជាការកើនឡើងពីចំនួន ៤២ នាក់ ដែលត្រូវបានប្រកាសកាលពីលើកមុន ហើយមន្រ្តីនៅទីនោះកំពុងប្រឈមនឹងសំណួរថា តើការបញ្ជាជម្លៀសគួរតែត្រូវបានប្រកាសឱ្យលឿនជាងនេះ ឬទេ។ ការស្លាប់ ២៤នាក់ ក៏ត្រូវបានកត់ត្រានៅក្នុងខោនធី Charlotte ដែលជាការកើនឡើងពី
October 4, 2022 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលហោះរំលងប្រទេសខ្លួន ហើយបន្ដធ្លាក់ចូលទៅក្នុងសមុទ្រ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រុមមន្ត្រីជឿថា មីស៊ីលផ្លោងនោះបានហោះពីលើភាគឦសាន មុនពេលធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ពួកគេនិយាយថា វាជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM និងបានហោះបានប្រហែល ២០ នាទីក្នុងចម្ងាយប្រហែល ៤,៦០០ គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងទឹកចម្ងាយជាង ៣,០០០ គីឡូម៉ែត្រ ពីភាគខាងកើតនៃខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។ ក្រុមមន្ត្រីបាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីទីតាំងមួយក្នុងប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល ៧:២២ ព្រឹក ម៉ោងនៅប្រទេសជប៉ុន ហើយរដ្ឋាភិបាលជប៉ុន ក៏បានចេញការប្រកាសអាសន្នតាមរយៈប្រព័ន្ធប្រកាសអាសន្នទូទាំងប្រទេសផងដែរ។ ខ្លួនបានប្រាប់ប្រជាជននៅតំបន់នោះ ឱ្យជ្រកក្នុងអគាររឹងមាំ ឬនៅក្រោមដី។
October 4, 2022 - អន្តរជាតិ
ប្រទេសហៃទីកាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគ (Cholera) នៅក្នុងការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងទឹកស្អាត។ ជំងឺនេះបានសម្លាប់មនុស្សប្រហែល ១០,០០០ នាក់ តាមរយៈការផ្ទុះឡើងក្នុងឆ្នាំ២០១០ ដែលកាលនោះ វាត្រូវបានស្តីបន្ទោសទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្រសួងសុខាភិបាលហៃទីបានបញ្ជាក់ពីករណីមួយ នៅក្នុងតំបន់ Port-au-Prince ហើយបន្ថែមថា ក៏មានករណីសង្ស័យនៅក្រុង Cite Soleil នៅខាងក្រៅរដ្ឋធានី ដែលជាទីតាំងនៃសង្គ្រាមពួកសង្គមទំនើងដ៏សាហាវក្នុងខែកក្កដា។ ក្រុមក្មេងទំនើង ចាប់តាំងពីខែមុន បាននឹងកំពុងបិទច្រកប្រេងដ៏សំខាន់របស់ប្រទេស ក្នុងការតវ៉ាជុំវិញការប្រកាសកាលពីខែមុនអំពីការដំឡើងថ្លៃប្រេងឥន្ធនៈ។ មន្ទីរពេទ្យជាច្រើនបានបិទ ឬបន្ថយប្រតិបត្តិការឡើងវិញ ដោយសារការខ្វះខាតប្រេងឥន្ធនៈដល់ម៉ាស៊ីនភ្លើង។
October 3, 2022 - អន្តរជាតិ
យោងតាមកាសែតរដ្ឋវៀតណាម Vietnamnet បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលនៅទីក្រុងហូជីមិញ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ បានប្រកាសអំពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox ។ ឥឡូវនេះការពិនិត្យ និងការការពារការរាតត្បាតក្នុងតំបន់ កំពុងត្រូវបានរឹតបន្តឹងដើម្បីការពារហានិភ័យនៃការឆ្លង ប៉ុន្តែពត៌មានលម្អិតរបស់អ្នកជំងឺនៅមិនទាន់ដឹងនៅឡើយទេ។ គួរឱ្យដឹងដែរថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពជាសាកលជុំវិញការផ្ទុះឡើងនៃជំងឺអុតស្វា ខណៈការឆ្លងបានកើនឡើងទូទាំងពិភពលោក ដោយមានករណីជាង ៣៥,០០០ នៅទូទាំងប្រទេស និងតំបន់ចំនួន ៩២ និងមានអ្នកស្លាប់ចំនួន ១២ នាក់ គិតត្រឹមថ្ងៃទី១៥ ខែសីហា។ កន្លងមក ក្រសួងសុខាភិបាលបាននិយាយថា ប្រជាជនដែលចូលមកប្រទេសវៀតណាមពីតំបន់ដែលមានការផ្ទុះឡើងនៃជំងឺអុតស្វា នឹងត្រូវត្រួតពិនិត្យ ហើយអ្នកដែលសង្ស័យនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក៕
October 3, 2022 - អន្តរជាតិ
ប្រទេសឥណ្ឌូណេស៊ីនឹងបង្កើតក្រុមស្វែងរកការពិតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើករណីរត់ជាន់គ្នាដ៏សាហាវ នៅកីឡដ្ឋានមួយក្នុងតំបន់ East Java និងកំណត់អត្តសញ្ញាណជនដៃដល់ឱ្យទាល់តែបាន នេះបើតាមរដ្ឋមន្ត្រីសន្តិសុខលោក Mahfud MD បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។ ក្លឹបបាល់ទាត់ Arema របស់ប្រទេសឥណ្ឌូនេស៊ីក៏បានសុំទោសទៅកាន់ជនរងគ្រោះនៅថ្ងៃច័ន្ទនេះផងដែរ ដោយប្រធានរបស់ក្លឹប គឺលោក Gilang Widya Pramana បាននិយាយថា គាត់បានត្រៀមខ្លួនជាស្រេចដើម្បីទទួលខុសត្រូវទាំងស្រុង សម្រាប់ឧបទ្ទវហេតុក្នុងព្រឹត្តិការណ៍នេះ។ ជម្រាបផងដែរថា មនុស្សយ៉ាងហោចណាស់ ១២៥ នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់នៅទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្តាហ៍នេះ នៅក្នុងគ្រោះមហន្តរាយនៅឯកីឡដ្ឋានដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕ អត្ថបទ៖ លីដា
October 3, 2022 - អន្តរជាតិ
អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារអត្តឃាតមួយនៅឯមជ្ឈមណ្ឌលអប់រំ Kaaj ក្នុងតំបន់ Dasht-e-Barchi នៃរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ ដែលភាគច្រើនជាសិស្សស្រី ខណៈដែលមនុស្សជាង ៨០នាក់ ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រនោះផងដែរ។ ការវាយប្រហារបានកើតឡើងនៅចំពេលសិស្សកំពុងប្រឡង ហើយមិនទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ។ ពលរដ្ឋទាំងនោះភាគច្រើនជាជនជាតិភាគតិចនៃតំបន់ Hazaras ដែលជាញឹកញាប់ត្រូវបានក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) កំណត់គោលដៅ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍កន្លងទៅ ស្ត្រីនៅតំបន់ Hazara រាប់សិបនាក់ បានធ្វើការប្រឆាំងនឹងបម្រាមលើការប្រមូលផ្តុំរបស់មន្ត្រីតាលីបង់ ដោយមានស្ត្រីប្រហែល ៥០ នាក់ ស្រែកឡើងឱ្យមានការបញ្ចប់ «ការប្រល័យពូជសាសន៍នៅ
October 3, 2022












