autoadmin
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានផ្ញើសារមួយដើម្បីអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គាត់ នៅថ្ងៃសុក្រនេះផ្ទាល់តែម្ដង។ កាសែតរដ្ឋ Rodong Sinmun បានរាយការណ៍ថា សំបុត្រនោះបានសរសេរថា «ប្រទេសរុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន ចេញពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងគ្នីគ្នារបស់ពួកគេ»។ វាបានបន្ថែមថា «ការពិតបែបនេះគឺមិនអាចនឹកស្មានដល់ ប្រសិនគ្មានភាពជាអ្នកដឹកនាំ និងឆន្ទៈដ៏មុតមាំរបស់អ្នក»។ លោក គីម បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានពង្រឹងមិនធ្លាប់មានពីមុនមក នៅក្នុងការតស៊ូដើម្បីសម្រេចបាននូវយុត្តិធម៌អន្តរជាតិ។ លោកបានបន្ថែមថា លោកសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេនឹងដើរតួនាទីកាន់តែធំ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

    October 7, 2022
  • អន្តរជាតិ

    ព្រះមហាក្សត្រ និងព្រះមហាក្សត្រីរបស់ថៃ នឹងយាងទៅសួរសុខទុក្ខអ្នករងរបួសនៅក្នុងការបាញ់សម្លាប់យ៉ាងរង្គាលនៅខេត្ត Nong Bua Lamphu នៅថ្ងៃសុក្រនេះ។ ព្រះអង្គទាំងពីរត្រូវបានគេរំពឹងថា នឹងមកដល់អាកាសយានដ្ឋាន Udon Thani នៅពេលល្ងាច មុនពេលយាងទៅកាន់មន្ទីរពេទ្យ Nong Bua Lamphu និង Udon Thani។ ការវាយប្រហារដោយកាំភ្លើង និងកាំបិត ដោយអតីតប៉ូលីសម្នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចាប់ផ្តើមនៅឯកន្លែងមើលថែកុមារនៅក្នុងស្រុក Na Klang ហើយបានធ្វើឱ្យមនុស្ស ៣៨ នាក់បានស្លាប់ ដោយក្នុងនោះមាន ២៤ នាក់ជាកុមារ។ ជាមួយគ្នានេះមនុស្ស​ ១០​នាក់ ​បាន​រង​របួសនៅ​ក្នុង​ការ​វាយ​ប្រហារនោះ​

    October 7, 2022
  • អន្តរជាតិ

    ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា មនុស្សនិងមន្ត្រីប៉ូលីសចំនួន ៦នាក់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ទាក់ទងទៅនឹងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់មួយ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការប្រកួតបាល់ទាត់មួយនៅទីក្រុង Malang ខេត្ត East Java ។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន ដែល​ធ្វើ​ឱ្យ​មាន​ការ​រត់​ជាន់​គ្នា​ក្នុងចំណោម​អ្នក​ទស្សនា​ភ័យ​ស្លន់​ស្លោ។ ប៉ូលិស​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៣១ នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ហើយរដ្ឋាភិបាលបាននិយាយថា ៣៥ នាក់ក្នុងចំណោមពួកគេ មានអាយុចន្លោះពី ៣ ទៅ ១៧ឆ្នាំ។ អគ្គស្នងការនគរបាលជាតិបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីប៉ូលិស ៣នាក់ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម។

    October 7, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ ជុំវិញករណីទឹកស៊ីរ៉ូសម្រាប់កុមារ ដែលមានអាការក្អក និងផ្ដាសាយចំនួន ៤ ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថ Maiden របស់ប្រទេសឥណ្ឌា ដោយបានព្រមានថា ទឹកស៊ីរ៉ូទាំងនោះមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារចំនួន ៦៦ នាក់ នៅក្នុងប្រទេសហ្គាំប៊ី។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ បានព្រមានថា ទឹកស៊ីរ៉ូដែលមានមេរោគអាចត្រូវបានគេចែកចាយទៅប្រទេសហ្គាំប៊ី ហើយវាក៏មានលទ្ធភាពខ្ពស់ ដែលទឹកស៊ីរ៉ូទាំងនោះបែកធ្លាយទៅទូទាំងសកល នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Channel News Asia ។ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus

    October 6, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២២ មុននេះបន្ដិច បានឱ្យដឹងថា បុរសជាអតីតមន្ត្រីប៉ូលីសម្នាក់បានបើកការបាញ់ប្រហារដ៏ធំមួយ នៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់។ ឃាតករ​ត្រូវ​បាន​ប៉ូលិស​កំណត់​អត្តសញ្ញាណ​ថា ​ជា​អតីត​មន្ត្រី​ប៉ូលិស​ឈ្មោះ Panya Kamrab ដែលត្រូវ​បាន​បណ្ដេញ​ចេញ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំ​មេតំហ្វេតាមីន៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍

    October 6, 2022
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីថ្ងៃពុធ ទី០៥ ខែតុលា បានរាយការណ៍ថា ប្រទេសខ្លួនបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការបញ្ចាំងរឿងភាគកូរ៉េខាងត្បូង «Little Women» នៅក្នុងប្រទេសខ្លួនតទៅទៀត ដោយបានចោទថា រឿងភាគមួយនោះបានបំភ្លៃព្រឹត្តិការណ៍នៃសង្គ្រាមវៀតណាម។ នៅក្នុងភាគទី៨ នៃរឿងភាគដែលមានសរុប ១២ភាគ ដែលផ្អែកលើប្រលោមលោកមានចំណងជើងដូចគ្នា សរសេរដោយអ្នកនិពន្ធរឿងប្រលោមអាមេរិកលោកស្រី Louisa May Alcott វាបាននិយាយពីទាហានជើងចាស់មកពីកូរ៉េខាងត្បូងម្នាក់ បានអួតពីសមាមាត្រនៃការស្លាប់របស់ទាហាននៅក្នុងសង្គ្រាមជាមួយវៀតកុង ដោយគាត់បាននិយាយថា នៅក្នុងសមរភូមិដ៏ល្អបំផុតរបស់គាត់ ការស្លាប់ទាហានកូរ៉េខាងត្បូងម្នាក់ ស្មើនឹងការស្លាប់ទាហានវៀតកុង ២០នាក់។ បន្ទាប់មក ទាហានជើងចាស់នោះបាននិយាយថា សមាមាត្រគឺកាន់តែខ្ពស់នៅខាងកូរ៉េខាងត្បូងក្នុងចំណោមទាហានវរជនរបស់ប្រទេសនេះ។ ការពិតទៅគេ​មិន​ដឹង​ថា តើ​ទាហាន​វៀតណាម​ខាង​ជើង​ប៉ុន្មាន​នាក់​ ត្រូវ​បាន​ទាហាន​កូរ៉េ​ខាង​ត្បូង​សម្លាប់​ក្នុង​អំឡុង​ពេល​សង្គ្រាម​នោះ​ទេ។

    October 6, 2022
  • អន្តរជាតិ

    រូបភាពពីផ្កាយរណបដែលត្រូវបានផ្សព្វផ្សាយដោយ Naval News បានបង្ហាញថា នាវាមុជទឹកនុយក្លេអ៊ែរដ៏ធំរបស់យោធារុស្ស៊ី កំពុងលាក់ខ្លួនជុំវិញសមុទ្របារ៉ែន (Barents Sea) របស់មហាសមុទ្រអាកទិក ខណៈមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើតេស្តនុយក្លេអ៊ែរនាពេលឆាប់ៗនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានDaily Mail។ នាវាមុជទឹក Belgorod ដែលមានកម្ពស់ជិត ៦០០ ហ្វីត (១៨៣ ម៉ែត្រ) បានបាត់ខ្លួនពីមូលដ្ឋានរបស់ខ្លួននៅតំបន់ Arctic Circle ហើយអាចនឹងធ្វើដំណើរទៅកាន់សមុទ្រ Kara ដើម្បីសាកល្បងនុយក្លេអ៊ែរ Poseidon នេះបើយោងតាមការលេចធ្លាយរបស់អង្គការណាតូកាលពីចុងសប្តាហ៍។ នាវាមុជទឹកនេះត្រូវបានគេឃើញនៅសមុទ្រ ចាកចេញពីទីក្រុង Severodvinsk

    October 6, 2022
  • អន្តរជាតិ

    ក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ២ គ្រាប់ទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែលើកនេះគេជឿថា វាត្រឹមតែធ្លាក់ក្នុងសមុទ្រជប៉ុនប៉ុណ្ណោះ ហើយទំនងជានៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ នេះ​ជាការ​បាញ់​សាកល្បង​លើក​ទី​៦​ របស់​កូរ៉េខាងជើង​ ក្នុង​រយៈពេល​ ១២​ ថ្ងៃចុងក្រោយនេះ​។ កាល​ពី​ថ្ងៃ​អង្គារ ទីក្រុង​ព្យុងយ៉ាង​ក៏បានបង្កើនការប្រុងជើងរបស់ខ្លួនផងដែរ បន្ទាប់​ពី​ខ្លួន​បាន​បាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ ជាមួយនឹង​មីស៊ីលផ្លោង​រយៈ​ចម្ងាយ​មធ្យម ដែល​បាន​ហោះចេញក្នុងចម្ងាយ​ ៤,៦០០ ​គីឡូម៉ែត្រ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានថ្កោលទោសការបាញ់បង្ហោះម្តងហើយម្តងទៀតនេះ។ គាត់បាននិយាយថា៖«ខ្ញុំបានណែនាំក្រសួងពាក់ព័ន្ធឱ្យផ្តល់ព័ត៌មានដល់សាធារណជន និងធានាសុវត្ថិភាពរបស់ប្រជាជន។ នេះជាលើកទី៦ ហើយ ដែលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលក្នុងរយៈពេលដ៏ខ្លី ចាប់តាំងពីចុងខែកញ្ញាមក។ វាមិនអាចទទួលយកបានជាដាច់ខាត»។

    October 6, 2022
  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ ខណៈទូរទស្សន៍រដ្ឋបាននិយាយថា អាជ្ញាធរវេជ្ជសាស្រ្តនៅក្នុងតំបន់បានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ២៧៦ នាក់បានរងរបួស។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅជិតទីក្រុង Khowy ក្នុងខេត្ត West Azerbaijan ។ សេវាសង្គ្រោះបន្ទាន់ Khowy Medical បាននិយាយថា៖«មនុស្ស ២៧៦ នាក់បានរងរបួស រហូតមកដល់ពេលនេះ រួមទាំង ៦៨ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការបាក់ឆ្អឹងតិចតួច»។ ការរញ្ជួយដីនេះមានចម្ងាយប្រហែល ១១.៦ គីឡូម៉ែត្រ ពីតំបន់ Khowy និងមានជម្រៅ ១០

    October 5, 2022
  • អន្តរជាតិ

    ពលរដ្ឋនៅទីក្រុងបាងកកត្រូវបានគេស្នើសុំឱ្យធ្វើការពីផ្ទះ ឬយ៉ាងហោចណាស់ចាកចេញពីការងារឱ្យបានមុនម៉ោង ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដើម្បីគេចពីទឹកជំនន់បន្ថែមទៀតនៅក្នុងទីក្រុង។ អភិបាលរងក្រុងបាងកក (BMA) លោកស្រី Tavida Kamolvej បាននិយាយកាលពីថ្ងៃអង្គារថា ទន្លេចៅព្រះយ៉ា អាចមានកម្ពស់ហក់ឡើងចាប់ពីថ្ងៃពុធនេះ ដោយសារតែការកើនឡើងនៃជំនោរ គួបផ្សំនឹងទឹកហូរតាមខ្សែទឹក និងភ្លៀងធ្លាក់ខ្លាំង ដែលរងឥទ្ធិពលដោយខ្យល់មូសុងនិរតី។ លោក​ស្រី​បន្ត​ថា BMA កំពុង​ព្យាយាម​គ្រប់​គ្រង​បញ្ហានេះ ដើម្បី​ត្រៀម​ទឹក​បន្ថែម​ទៀតនៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកជន់ច្រើនពេក ហើយមិនអាចរុញចូលទៅក្នុងឈូងសមុទ្រទាន់ពេលទេនោះ ទឹកទន្លេអាចហៀរ និងជន់លិចសហគមន៍តាមដងទន្លេ។ អ្នកស្រី​បាន​បន្ត​ថា​៖ «​ដូច្នេះ​យើង​សូម​ស្នើ​ដល់​ភ្នាក់ងារ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ពួកគេ​ធ្វើការ​ពី​ផ្ទះ​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ ខែ​តុលា ឬ​យ៉ាង​ហោច​ណាស់​ឱ្យ​ពួកគេ​ចាកចេញ​ពី​ការងារ​មុន​ម៉ោង​»​។ វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍

    October 5, 2022