autoadmin
  • អន្តរជាតិ

    ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar បាន​មកដល់​ទីក្រុង Barcelona កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ចូលសវនាការលើ​បទ​ចោទ​ក្លែង​បន្លំ និង​អំពើ​ពុក​រលួយ​ ជុំវិញ​ការ​ផ្ទេរ​ទៅលេងឱ្យក្លឹប Barcelona ពីក្លឹប Santos កាល​ពី​ឆ្នាំ២០១៣។ ដើមបណ្តឹងដែលជាក្រុមហ៊ុនវិនិយោគប្រេស៊ីល DIS បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងទាមទារឱ្យកីឡាកររូបនេះ ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia

    October 17, 2022
  • អន្តរជាតិ

    មហាសេដ្ឋីអាមេរិកលោក Elon Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា SpaceX នឹងបន្តផ្តល់មូលនិធិដល់សេវាអ៊ីនធឺណេត Starlink នៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយភ្លើងសង្រ្គាម។ សេវាអ៊ីនធឺណេតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX គឺជាប្រភពទំនាក់ទំនងដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែនក្នុងអំឡុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែដូចដែល CNN បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា SpaceX បានព្រមានមន្ទីរបញ្ចកោណថា ខ្លួនអាចនឹងបញ្ឈប់ការផ្តល់មូលនិធិដល់សេវាកម្មនៅអ៊ុយក្រែន លុះត្រាតែយោធាអាមេរិកចាប់ផ្តើមចូលរួមចំណាយរាប់សិបលានដុល្លារក្នុងមួយខែ។ លិខិតនោះក៏បានស្នើសុំឱ្យមន្ទីរបញ្ចកោណទទួលយក ការស្នើមូលនិធិសម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និងការប្រើប្រាស់យោធារបស់ Starlink ដែល SpaceX អះអាងថានឹងត្រូវចំណាយច្រើនជាង ១២០ លានដុល្លារ សម្រាប់រយៈពេលនៅសល់នៃឆ្នាំនេះ ហើយអាចចំណាយជិត

    October 17, 2022
  • អន្តរជាតិ

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសចិននឹងធ្វើការលើកកម្ពស់កងទ័ពរំដោះប្រជាជន (PLA) ទៅរកស្តង់ដារលំដាប់ពិភពលោក។ លោក ស៊ី បានធ្វើការកត់សម្គាល់នេះ នៅក្នុងសម័យបើកនៃសមាជជាតិនៃបក្សកុម្មុយនិស្តកាលពីថ្ងៃអាទិត្យ ដោយបាននិយាយថា ប្រទេសចិនត្រូវតែពង្រឹងយោធារបស់ខ្លួនសម្រាប់យុគសម័យថ្មី តាមរយៈកំណែទម្រង់ និងបន្តប្រព័ន្ធ និងរចនាសម្ព័ន្ធរបស់ខ្លួន។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​លើក​កម្ពស់កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​កាន់​តែ​ឆាប់​រហ័ស​ទៅ​តាម​ស្តង់ដារ​ពិភពលោក ​គឺជា​កិច្ចការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​កសាងសង្គម​និយម​ទំនើប។ លោក ស៊ី ជីនពីង ក៏បាននិយាយផងដែរថា ប្រទេសចិននឹងពង្រឹងការហ្វឹកហ្វឺនកងទ័ព និងបង្កើនការត្រៀមខ្លួនប្រយុទ្ធនៅទូទាំងក្រុមប្រឹក្សា ដើម្បីធានាថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនអាចប្រយុទ្ធ និងឈ្នះបាន។ លោកបានមានប្រសាសន៍ថា ប្រទេសនេះនឹងអនុវត្តគម្រោងធំៗ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាក់ទងនឹងវិស័យការពារជាតិ និងធ្វើទំនើបកម្មព្រំដែន ឆ្នេរសមុទ្រ និងការពារដែនអាកាស។

    October 17, 2022
  • អន្តរជាតិ

    គណៈកម្មាធិការសភាអាមេរិក បានសម្រេចចេញដីកាកោះហៅអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នាំមុន ទៅលើវិមានកាពីតូល ដោយអ្នកគាំទ្ររបស់គណៈបក្សសាធារណរដ្ឋ។ សភាតំណាងរាស្រ្តដែលស៊ើបអង្កេតលើកុបកម្ម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកោះហៅលោក ត្រាំ ឱ្យផ្តល់សក្ខីកម្មចំពោះករណីនេះ។ ប្រធានគណៈកម្មាធិការ លោក Bennie Thompson បាននិយាយថា៖«គាត់គឺជាមនុស្សម្នាក់នៅកណ្តាលនៃរឿងរ៉ាវនៃអ្វីដែលបានកើតឡើងនៅថ្ងៃទី០៦ ខែមករា ដូច្នេះយើងចង់ឮពីគាត់»។ លោក Thompson បានសង្កត់ធ្ងន់ថា៖«គាត់ត្រូវតែទទួលខុសត្រូវ»។ យ៉ាងណាលោក ដូណាល់ ត្រាំ បានរិះគន់ទង្វើនោះ ហើយបាននិយាយនៅលើបណ្តាញសង្គមថា គណៈកម្មាធិការនេះ ចង់បំបែកបំបាក់ប្រទេសជាតិបន្ថែមទៀត។ ជម្រាបផងដែរថា ប្រសិនបើ​លោក

    October 14, 2022
  • អន្តរជាតិ

    បាល់ដែលគេប្រើប្រាស់កំឡុងពេលកីឡាករ Diego Maradona បញ្ចូលទី «Hand of God» របស់គាត់ ទល់នឹងក្រុមអង់គ្លេសនៅព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦ ត្រូវបានដាក់ឱ្យដេញថ្លៃដោយអាជ្ញាកណ្ដាលទុយនីស៊ី ដែលធ្លាប់ជាអ្នកទទួលខុសត្រូវលើការប្រកួតមួយនោះ។ ក្រុមហ៊ុន Graham Budd Auctions បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេរំពឹងថា បាល់ Adidas ដែលមានអាយុកាល ៣៦ឆ្នាំ ដែលអាជ្ញាកណ្តាលលោក Ali Bin Nasser កំពុងថែរក្សា នឹងអាចមានតម្លៃពី ២.៧ លានដុល្លារទៅ ៣.៣ លានដុល្លារ

    October 14, 2022
  • អន្តរជាតិ

    ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយថា ការចំណាយជាក់ស្តែងនៃពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ កាលពីថៃទី២៧ ខែកញ្ញា កន្លងទៅនោះ ត្រូវបានគេរំពឹងថាប្រមាណជា ១.២ ពាន់លានយ៉េន ឬជាង ៨ លានដុល្លារ ដែលទាបជាងការប៉ាន់ស្មានពីមុន។ មតិសាធារណៈនៅក្នុងប្រទេសជប៉ុនមានភាពខ្វែងគំនិតគ្នាថា តើរដ្ឋាភិបាលចាំបាច់គួរតែធ្វើពិធីបុណ្យសពរដ្ឋ ដោយប្រើលុយដែលពលរដ្ឋជាអ្នកបង់ពន្ធ ឬយ៉ាងណា។ រដ្ឋាភិបាលពីមុនបានប៉ាន់ប្រមាណថា ពិធីបុណ្យសពនឹងត្រូវចំណាយអស់ប្រហែល ១.៦៦ ពាន់លានយ៉េន ឬប្រហែល ១១ លានដុល្លារ ហើយខ្លួនក៏បានបញ្ជាក់ដែរថា នឹងបញ្ចេញតួលេខបឋមភ្លាមៗ នៅពេលដែលវាពិនិត្យព័ត៌មានលម្អិត បន្ទាប់ពីពិធីបុណ្យសព។ ប្រភពបាននិយាយថា ការចំណាយពិតប្រាកដគឺតិចជាងការប៉ាន់ស្មានប្រមាណ ៤០០ លានយ៉េន ពីចំនួនដែលរដ្ឋាភិបាលបានប្រកាសដំបូង។

    October 14, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Arden នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីនឹងជំរុញដំណើរការច្បាប់ថ្មីមួយ ដែលនឹងតម្រូវឱ្យកសិករទាំងឡាយ ត្រូវបង់ពន្ធចំពោះការបញ្ចេញចោល (លាមក) របស់សត្វគោក្របី ឬចៀមរបស់ពួកគេ ដើម្បីជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកស្រី Ardern បាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅមុខ ក្នុងការផ្លាស់ប្តូរប្រទេសនូវែលសេឡង់ ទៅកាន់អនាគតនៃការបំភាយឧស្ម័នទាប និងរក្សាការសន្យារបស់យើង ចំពោះការដាក់ពន្ធលើការបញ្ចេញចោលរបស់គោក្របីទាំងនោះ ចាប់ពីឆ្នាំ២០២៥តទៅ»។ ជម្រាបដែរថា នូវែលហ្សេឡង់គឺជាប្រទេសចិញ្ចឹម និងនាំចេញសាច់សត្វដ៏ធំបំផុតមួយ ហើយខ្លួនមានគោក្របីប្រមាណ ១០ លានក្បាល និងចៀម ២៦ លានក្បាល នៅទូទាំងប្រទេស។ វិស័យកសិកម្ម បានចូលរួមប្រមាណពាក់កណ្ដាលនៃការបំភាយឧស្ម័នសរុបរបស់ប្រទេស

    October 13, 2022
  • អន្តរជាតិ

    មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១២ ខែតុលា បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការប៉ុនប៉ងបញ្ចូលខុសច្បាប់របស់រុស្ស៊ី» ទៅលើតំបន់ដែលខ្លួនកាន់កាប់ចំនួន ៤ នៅក្នុងដែនដីប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ មិនត្រូវទទួលស្គាល់ទង្វើនោះទេ។ ៣ ភាគ ៤ នៃមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ នាក់ ដែលតំណាងឱ្យប្រទេសចំនួន ១៤៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលបានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន។ ឯកអគ្គរដ្ឋទូត UN របស់អ៊ុយក្រែនលោក Sergiy Kyslytsya បានប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតថា លទ្ធផលនេះវាអស្ចារ្យណាស់ ខណៈមានតែប្រទេសចំនួន ៤ប៉ុណ្ណោះ

    October 13, 2022
  • អន្តរជាតិ

    កោះតៃវ៉ាន់បានចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរសាជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចដាក់ដាច់ដោយឡែក ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ជាមួយនឹងការជូនតុក្កតាខ្លាឃ្មុំខ្មៅដ៏គួរឱ្យស្រឡាញ់ សម្រាប់ក្រុមទេសចរណ៍ដំបូង ដែលបានចុះពីជើងហោះហើរនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ រំលឹកផងដែរថា តៃវ៉ាន់បានរក្សាច្បាប់នៃការចូល និងដាក់ឱ្យនៅដាច់ពីគេយ៉ាងតឹងរ៉ឹង ខណៈដែលផ្នែកមួយចំនួនធំនៅទ្វីបអាស៊ីបានកាត់បន្ថយ ឬដកចេញទាំងស្រុងរួចទៅហើយ ហើយកាលពីខែមិថុនា ខ្លួនក៏បានកាត់បន្ថយចំនួនតម្រូវឱ្យនៅដាច់ដោយឡែកសម្រាប់ការមកដល់មកត្រឹម ៣ថ្ងៃប៉ុណ្ណោះ ដែលចុះពី ៧ថ្ងៃ កាលពីមុន។ តៃវ៉ាន់បានរាយការណ៍ករណីក្នុងស្រុកជិត ៧ លានករណី ចាប់តាំងពីដើមឆ្នាំនេះ ប៉ុន្តែរដ្ឋាភិបាលបានជំរុញឱ្យមានការបើកដំណើរការឡើងវិញ ដោយនិយាយថា ជីវិតត្រូវតែវិលមករកភាពធម្មតាវិញ ជាពិសេសការផ្តល់វ៉ាក់សាំងល្អៗ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    October 13, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គូ ដែលធ្វើឱ្យ​មេដឹកនាំ​លោក គីម ជុង​អ៊ុន ទទួលបាននូវភាពជោគជ័យ​មួយទៀត​ លើសមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​ប្រទេស​នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ការធ្វើតេស្តនេះបានធ្វើឡើងកាលពីថ្ងៃពុធ ហើយមានគោលបំណង «បង្កើនប្រសិទ្ធភាពប្រយុទ្ធ និងអនុភាព» នៃមីស៊ីលឆ្លងទ្វីប ដែលត្រូវបានបញ្ជូនទៅកាន់កងទ័ពប្រជាជនកូរ៉េសម្រាប់ប្រតិបត្តិការអាវុធនុយក្លេអ៊ែរ។ មីស៊ីលបានហោះលើសមុទ្រលឿងក្នុងរយៈពេល ២ ម៉ោង ៥០ នាទី និង ៣៤ វិនាទី តាមគន្លងរាងពងក្រពើ និងរាងលេខ ៨ ហើយបានវាយប្រហារគោលដៅរបស់ពួកគេនៅចម្ងាយ ២,០០០ គីឡូម៉ែត្រ។ ខ្លួននិយាយថា គ្រូសមីស៊ីលទាំងពីរនេះ ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រយោធារបស់កូរ៉េខាងជើង។ លោក

    October 13, 2022