- autoadmin
- អន្តរជាតិ
នាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ស្ត្រីម្នាក់ដែលត្រឡប់មកពីទីក្រុងឌូបៃ ត្រូវបានគេធ្វើតេស្ត និងធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺអុតស្វា Monkeypox ដែលធ្វើឱ្យគាត់ក្លាយជាករណីទី២ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម។ ស្ត្រីម្នាក់នោះមានអាយុ ៣៨ឆ្នាំ មកពីខេត្ត Tuyen Quang ភាគខាងជើង និងបានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១៨ ខែតុលា ហើយមានរោគសញ្ញាដូចជាគ្រុនក្តៅ ចង្អោរ និងពងបែក តាំងពីថ្ងៃទី១១ ខែតុលា។ គាត់ និងអ្នកជំងឺអុតស្វាដំបូងរបស់វៀតណាម គឺជាមិត្តនឹងគ្នា ហើយពួកគេបានស្នាក់នៅជាមួយគ្នាក្នុងកន្លែងស្នាក់នៅតែមួយក្នុងទីក្រុងឌូបៃ។ អាជ្ញាធរ និងក្រុមគ្រូពេទ្យនៅអាកាសយានដ្ឋាន Tan Son Nhat បានយកស្ត្រីនោះទៅដាក់ឱ្យនៅដាច់ដោយឡែក
October 20, 2022 - អន្តរជាតិថៃ៖ ស្នេហ៍ពិតមិនគិតពីអាយុ! លោកតាអាយុ ៧៨ឆ្នាំរៀបការជាមួយលោកយាយអាយុ ៦៨ឆ្នាំ ក្រោយស្គាល់គ្នាជាង ៣៦ឆ្នាំ
យោងតាមប្រភពសារព័ត៌មាន Thairath បានអោយដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅផ្ទះលេខ១ បាណន់រ៉ាក់ដាន ភូមិលេខ៩ ឃុំណងវ៉ាង ស្រុកឡាហានសៃ ខេត្តបុរីរ៉ាម បានរៀបចំពិធីមង្គលការយ៉ាងសាមញ្ញតាមប្រពៃណី ប៉ុន្តែអ្នកដែលបង្កើតការភ្ញាក់ផ្អើលនោះគឺគូស្វាមីភរិយាថ្មី រវាងលោក Tin Yongkhat អាយុ ៧៨ឆ្នាំ ត្រូវជាកូនកំលោះដែលបច្ចុប្បន្នមានតួនាទីជាលេខាអភិបាលក្រុង ណងវ៉ាង ជាមួយលោកយាយ Wichian Leelanoi អាយុ ៦៨ ឆ្នាំ ត្រូវជាកូនក្រមុំ ដែលត្រូវបានគេចាត់ទុកថាជាអាពាហ៍ពិពាហ៍ដំបូងរបស់កូនកំលោះនិងកូនក្រមុំមានវ័យចំណាស់បំផុត ដោយមានកូនចៅសាច់ញាតិទាំងសងខាង ក៏ដូចជាអ្នកជិតខាងបានមកចូលរួមចងដៃ ជាមួយនឹងការជូនពរជ័យនិងការអបអរសាទរ ទៅកាន់កូនកំលោះក្រមុំមួយគូរនេះ។ ចំណែក
October 20, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសច្បាប់អាជ្ញាសឹកទៅក្នុងតំបន់អ៊ុយក្រែនចំនួន ៤ ដែលគាត់បានដាក់បញ្ចូលកាលពីខែមុន ដែលមានដូចជាតំបន់៖ Donetsk, Kherson, Luhansk និង Zaporizhzhia ។ លោក ពូទីន បានប្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខរបស់គាត់ថា វាចាំបាច់ដើម្បីផ្តល់អំណាចបន្ថែមទៀត ដល់សម្ព័ន្ធមិត្តរបស់គាត់នៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីប្រកាសនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរដែលគាំទ្រដោយរុស្ស៊ី អាចធ្វើការដាក់បម្រាមគោចរ រឹបអូសទ្រព្យសម្បត្តិ និងរឹតបន្តឹងការធ្វើដំណើរ និងការប្រមូលផ្តុំសាធារណៈនានា។ ជម្រាបផងដែរថា តំបន់ទាំង ៤ ត្រូវបានរុស្ស៊ីដាក់បញ្ចូលបន្ទាប់ពីការបោះឆ្នោតប្រជាមតិ ប៉ុន្តែជាក់ស្ដែងលោក ពូទីន មិនទាន់អាចគ្រប់គ្រងតំបន់ទាំងនោះបានទេ ដោយសារការតស៊ូយ៉ាងខ្លាំងក្លាពីសំណាក់អ៊ុយក្រែន។ លោក ពូទីន បាននិយាយថា៖«យើងកំពុងធ្វើការដើម្បីដោះស្រាយកិច្ចការដ៏លំបាក
October 20, 2022 - អន្តរជាតិ
លោកប្រធានាធិបតី Joko Widodo បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីនឹងវាយកម្ទេច ហើយសាងសង់កីឡដ្ឋាន Kanjuruhan ឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ រំលឹកដែរថា ឧបទ្ទវហេតុរត់ជាន់គ្នាដ៏សាហាវមួយ បានកើតឡើងនៅក្នុងកីឡដ្ឋាន Kanjuruhan នៅក្នុងការប្រកួតរវាងក្រុម Arema FC និង Persebaya Surabaya កាលពីថ្ងៃទី០១ ខែតុលា នៅពេលដែលហ្វូងអ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទៅក្នុងទីលាន ហើយប៉ូលីសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដែលខុសពីច្បាប់របស់ FIFA។ ឧបទ្ទវហេតុនោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនជាង ១៣០ នាក់ ខណៈជិត ៤០ នាក់ ក្នុងចំណោមពួកគេ គឺជាក្មេងជំទង់នៅឡើយ។ លោក Jokowi បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋ បន្ទាប់ពីបានជួបជាមួយលោក
October 20, 2022 - អន្តរជាតិ
កូរ៉េខាងត្បូងបាននិយាយថា ភ្ញៀវដែលមកពីប្រទេសជប៉ុននឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសរបស់ខ្លួន ដោយមិនចាំបាច់មានទិដ្ឋាការនោះឡើយ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធថា ការលើកលែងទិដ្ឋាការនឹងត្រូវបានស្ដារឡើងវិញឱ្យបានពេញលេញ សម្រាប់ប្រទេស និងតំបន់ចំនួន ៨ ដែលធ្លាប់ត្រូវបានផ្អាកការលើកលែង ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 និងជាវិធានការសម្រាប់ការពារពីគ្រប់ភាគី។ កន្លងមកភាគីកូរ៉េខាងត្បូងគ្រាន់តែដាក់ការលើកលែងទិដ្ឋាការ ដើម្បីជំរុញភ្ញៀវទេសចរឡើងវិញប៉ុណ្ណោះ ហើយក៏មានពេលកំពត់របស់វាផងដែរ។ រំលឹកផងដែរថា ការធ្វើដំណើរដោយគ្មានទិដ្ឋាការពីប្រទេសជប៉ុនទៅកូរ៉េខាងត្បូងត្រូវបានផ្អាក កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ប៉ុន្តែការផ្អាកនេះ ត្រូវបានដកចេញក្នុងរយៈពេលមានកំណត់ នៅកំឡុងដើមខែសីហាឆ្នាំនេះ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន។ ការលើកលែងដើម្បីជំរុញភ្ញៀវទេសចរនេះ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែវានឹងត្រូវបន្ដពន្យារដល់ថ្ងៃទី៣១ ខែតុលា។ ដូច្នេះមានន័យថា ការលើកលែងទិដ្ឋាការពេញលេញដែលគ្មានកាលកំណត់
October 19, 2022 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះ នៅក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។ រដ្ឋបាលគ្រោងនឹងបញ្ចេញប្រេងចំនួន ១៥ លានបារ៉ែលបន្ថែមទៀត ក្នុងខែធ្នូខាងមុខនេះ ដែលវានឹងបង្គ្រប់ចំនួន ១៨០ លានបារ៉ែល ដែលបានប្រកាសកាលពីនិទាឃរដូវ។ ផែនការនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC Plus ក្នុងការកាត់បន្ថយផលិតកម្មចំនួន ២ លានបារ៉ែល ក្នុងមួយថ្ងៃៗ។ សេតវិមានបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃ ហើយនឹងពិចារណាការចេញផ្សាយទ្រង់ទ្រាយធំមួយផ្សេងទៀតប្រសិនបើចាំបាច់។ រដ្ឋបាលលោក បៃដិន ទំនងជាចង់បញ្ចុះតម្លៃប្រេសសាំង ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅកៀកបង្កើយ។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើការចេញផ្សាយនេះនឹងមានឥទ្ធិពលលើតម្លៃប៉ុន្មាននោះទេ
October 19, 2022 - អន្តរជាតិ
អគ្គសេនាធិការចម្រុះអាមេរិក (JCS) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានបាញ់កាំភ្លើងធំចូលទៅក្នុងតំបន់ទ្រនាប់ (Buffer zone) ជាមួយកូរ៉េខាងត្បូង ដែលជាតំបន់ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១០០ គ្រាប់ ចូលទៅក្នុងសមុទ្រលឿងចាប់ពីម៉ោងប្រហែល ១០យប់ ថ្ងៃអង្គារ និងចំនួន ១៥០ គ្រាប់ទៀត ចូលទៅក្នុងសមុទ្រខាងកើត ចាប់ពីម៉ោង ១១ យប់ នេះបើយោងតាម JCS។ គ្រាប់កាំភ្លើងធំបានធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ភាគខាងកើត និងតំបន់ទ្រនាប់ភាគខាងលិច នៃខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ស្តីពីការកាត់បន្ថយភាពតានតឹងផ្នែកយោធា។ អ្នកនាំពាក្យលោក Vedant Patel នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា៖«ការបាញ់ផ្លោងកាំភ្លើងធំទៅកាន់តំបន់ទ្រនាប់ភាគខាងកើត និងភាគខាងលិច គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត នៃកិច្ចព្រមព្រៀងយោធាថ្ងៃទី១៩
October 19, 2022 - បច្ចេកវិទ្យា
ប្រសិនបើអ្នកបានទិញទូរស័ព្ទ iPhone ជំនាន់ទី១ របស់ក្រុមហ៊ុន Apple នៅពេលដែលវាបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០០៧ វានឹងមានតម្លៃប្រមាណ ៥៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណាគិតដល់ទេថា ១៥ឆ្នាំក្រោយមក តម្លៃរបស់ iPhone ស៊េរីដដែលនោះ បានហក់ឡើងដល់ទៅជិត ៤០,០០០ ដុល្លារអាមេរិក។ ប្រភពពី Business Insider បានឱ្យដឹងថា iPhone ជំនាន់ដំបូង ១គ្រឿងនោះ បានលក់ក្នុងតម្លៃ $៣៩,៣៣៩.៦០ នៅក្នុងការដេញថ្លៃមួយ កាលពីពេលថ្មីៗនេះ។ ទូរស័ព្ទ iPhone មួយគ្រឿងនោះ មិនមែនជារបស់មួយទឹក ហើយក៏ស្ថិតនៅក្នុងប្រអប់ហ្ស៊ីនដើមរបស់វាផងដែរ។ រូបតំណាង iPhone 2G ទូរស័ព្ទ
October 18, 2022 - អន្តរជាតិ
សេតវិមានបានឱ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែតុលា នេះថា សហរដ្ឋអាមេរិកថ្កោលទោសទង្វើរបស់ប្រទេសរុស្ស៊ីថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ដោយយន្តហោះគ្មានមនុស្សបើក Kamikaze អំឡុងពេលព្រឹកព្រលឹម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ នៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងគៀវ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា មានការវាយប្រហារកាន់តែច្រើនឡើងៗ ហើយក៏មានដ្រូនខ្លះត្រូវបានបាញ់ទម្លាក់ផងដែរ។ ទីភ្នាក់ងារព័ត៌មាន Interfax Ukraine បាននិយាយថា ការបំផ្ទុះមាននៅក្នុងទីប្រជុំជន Fastiv នៅខាងក្រៅទីក្រុងគៀវ ក៏ដូចជានៅកំពង់ផែភាគខាងត្បូងនៃតំបន់ Odesa។ គ្រាប់រ៉ុក្កែតប្រឆាំងយន្តហោះចម្បាំងជាច្រើន ត្រូវបានបាញ់តបតទៅលើអាកាស មានទាំងការផ្ទុះ និងអណ្ដាតភ្លើងពាសពេញមេឃ ខណៈអ្នកស្រុកបានប្រញាប់ប្រញាល់ស្វែងរកទីជម្រកបណ្ដោះអាសន្ន។
October 18, 2022 - អន្តរជាតិ
យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារផ្ទះល្វែងមួយកន្លែងនៅតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់។ មន្ត្រីក្នុងតំបន់បាននិយាយថា អគារលំនៅដ្ឋានកម្ពស់ ៩ជាន់ នៅក្នុងទីក្រុង Yeysk ត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើង ដែលបណ្ដាលឱ្យអ្នកស្រុកចំនួន ៤នាក់ បានស្លាប់ និងប្រហែល ២០ នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ម៉ាស៊ីនរបស់យន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 បានឆេះ ហើយបានធ្លាក់ចុះក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ នេះបើតាមសម្ដីអ្នកបើកយន្តហោះដែលបានចេញពីយន្តហោះ។ គួរឱ្យដឹងដែរថា Yeysk គឺជាទីក្រុងកំពង់ផែមួយនៅលើសមុទ្រ Azov ខណៈទីក្រុង Mariupol របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី មានទីតាំងនៅច្រាំងទល់មុខគ្នា។
October 18, 2022












