autoadmin
  • អន្តរជាតិ

    អ្នកនាំពាក្យក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ គឺលោក Rafaelito Alejandro បាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិចដ៏សាហាវ Nalgae ដែលនាំឱ្យមានទឹកជំនន់ និងការបាក់ដីនៅផ្នែកជាច្រើននៃប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧២ នាក់ហើយ។ លោកបាននិយាយថា មនុស្ស ៣៣ នាក់ផ្សេងទៀតបានរងរបួស និងយ៉ាងហោចណាស់មនុស្ស ១៤ នាក់កំពុងបាត់ខ្លួន ដោយបន្ថែមថា អ្នកស្លាប់ភាគច្រើនគឺនៅក្នុងខេត្ត Maguindanao ភាគខាងត្បូងប្រទេសហ្វីលីពីន (៦៧នាក់)។ ការិយាល័យអាកាសធាតុជាតិបាននិយាយថា ព្យុះ Nalgae កំពុងរំកិលទៅទិសខាងលិចទៅទិសពាយព្យក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរំពឹងថា នឹងកើនឡើងកាន់តែខ្លាំងនៅពេលដែលវាបានផ្លាស់ទីមកលើដី។ វាត្រូវបានព្យាករណ៍ថា

    October 29, 2022
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា អ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺអុតស្វា monkeypox យ៉ាងតិចមួយដង គឺទំនងជាកាត់បន្ថយការឆ្លងបាន ១៤ដង។ CDC បានវិភាគករណីបុរសជាង ៥,៤០០ នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៤៩ឆ្នាំ ដែលត្រូវបានរាយការណ៍ ពីចុងខែកក្កដា ដល់ដើមខែកញ្ញា។ ខ្លួននិយាយថា ការចាប់ផ្តើមនៃជំងឺ ១៤ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងមួយដូស មានយ៉ាងហោចណាស់ប្រហែល ១/១៤ ប្រៀបនឹងក្នុងចំណោមអ្នកដែលមិនបានទទួលថ្នាំបង្ការ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដំបូងសម្រាប់ជំងឺអុតធំ ហើយត្រូវបានគេជឿថា មានប្រសិទ្ធភាពសម្រាប់ជំងឺអុតស្វា ប៉ុន្តែ​ប្រសិទ្ធភាព​ប៉ុនណានៅមិនទាន់មានការបញ្ជាក់។ សាស្ត្រាចារ្យលោក Morikawa Shigeru នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត

    October 29, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ករណីជំងឺរបេង (Tuberculosis) កំពុងមានការកើនឡើងបន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ ដោយបានសម្លាប់មនុស្សប្រមាណ ១.៦ លាននាក់ ក្នុងឆ្នាំ២០២១ ហើយវាជាការកើនឡើង ១៤% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក ជំងឺរបេងដែលជាឃាតករឆ្លងដ៏ធំបំផុតរបស់ពិភពលោក បានឆក់យកជីវិតមនុស្សប្រមាណ ១.៥ លាននាក់ ក្នុងឆ្នាំ ២០២០ និង ១.៤ លាននាក់ ក្នុងឆ្នាំ២០១៩។ WHO បានបន្ទោសការផ្ទុះឡើងវិញនេះ ទៅលើជំងឺរាតត្បាត COVID-19 ដោយនិយាយថា វិបត្តិនេះបានជះឥទ្ធិពលយ៉ាងធំធេង ចំពោះការទទួលបានការពិនិត្យ និងព្យាបាលជំងឺនេះ។ WHO

    October 28, 2022
  • អន្តរជាតិ

    ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាង ៣០ គ្រឿង មកលើអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។ លោកបានបន្ថែមថា សរុបមកទីក្រុងមូស្គូ បានធ្វើការវាយប្រហារដោយមីស៊ីលចំនួន ៤ ៥០០ គ្រាប់ និងការវាយប្រហារតាមផ្លូវអាកាសជាង ៨ ០០០ លើក ផងដែរ។ ថ្លែងពីទីក្រុងគៀវ ហើយឈរនៅក្បែរអ្វីដែលមើលទៅដូចជាយន្តហោះគ្មានមនុស្សបើកម៉ាក Shahed របស់អ៊ីរ៉ង់ លោក Zelensky បានសន្យាថា នឹងទប់ស្កាត់កម្លាំងអាកាសរបស់ទីក្រុងម៉ូស្គូ។ ចំណែកមន្ត្រីលោកខាងលិចជឿថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកមួយចំនួនធំដល់រុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូ និងក្រុងតេអេរ៉ង់បានបដិសេធ។

    October 28, 2022
  • អន្តរជាតិ

    សារព័ត៌មាន Yonhap បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ដោយដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូង ដែលដឹងពីការបាញ់បង្ហោះនេះ។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់ Tongchon ក្នុងខេត្ត Kangwon ចន្លោះម៉ោង ១១:៥៩ ដល់ម៉ោង ១២:១៨ ថ្ងៃត្រង់ ប៉ុន្តែខ្លួនមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។ ការបាញ់បង្ហោះនេះបានកើតឡើង នៅពេលដែលកូរ៉េខាងត្បូងគ្រោងនឹងបញ្ចប់សមយុទ្ធ Hoguk រ។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសដ៏សំខាន់រួមគ្នាផងដែរ ដែលហៅថា «Vigilant

    October 28, 2022
  • អន្តរជាតិ

    យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រខាងកើត នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ខណៈដែលសមយុទ្ធយោធាដ៏សំខាន់របស់ទីក្រុងសេអ៊ូលជិតដល់ទីបញ្ចប់។ អគ្គសេនាធិការចម្រុះ (JCS) ជាអ្នកដែលបានប្រកាសពីការបាញ់បង្ហោះនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។ ការ​បាញ់​បង្ហោះ​ចុងក្រោយ​នេះ ​បាន​កើត​ឡើង​ខណៈ​ដែល​ប្រទេស​កូរ៉េខាង​ត្បូង ​គ្រោង​នឹង​បញ្ចប់​សមយុទ្ធ Hoguk របស់​ខ្លួន។ យ៉ាងណា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នាផ្សេងទៀត ដែលហៅថា «Vigilant Storm» នៅសប្តាហ៍ក្រោយ។ កូរ៉េខាងជើងកាន់តែបង្កើនការបាញ់បង្ហោះមីស៊ីលប៉ុន្មានរយៈចុងក្រោយនេះ ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែតុលា ខ្លួនក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ Yonhap News Agency

    October 28, 2022
  • អន្តរជាតិ

    តាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថា ប្រទេសចិនបានបង្កើតប៉ុស្តិ៍ប៉ូលីសនៅតំបន់អឺរ៉ុប ដើម្បី​គ្រប់គ្រងលើ​ជនជាតិ​ចិននៅក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសហូឡង់បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិនបានបង្កើតស្ថានីយ៍យ៉ាងហោចណាស់ ២ ដែលមិនបានប្រកាសនៅក្នុងប្រទេសហូឡង់ចាប់តាំងពីឆ្នាំ ២០១៨។ របាយការណ៍បាននិយាយថា ស្ថានីយ៍នៅក្រៅប្រទេសផ្តល់សេវាកម្មដូចជា ការបន្តប័ណ្ណបើកបរ ប៉ុន្តែការិយាល័យមួយក្នុងចំណោមការិយាល័យទាំងនេះ ក៏អាចជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងដាក់សម្ពាធបុរសជនជាតិចិនម្នាក់ ដែលបានភៀសខ្លួនទៅប្រទេសហូឡង់ផងដែរ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ BBC បាន​រាយការណ៍​ថា ប៉ុស្តិ៍​ប៉ូលីស​ស្រដៀង​គ្នា​នេះ ​ត្រូវ​បាន​បើក​នៅ​ក្នុង​រដ្ឋធានី Dublin របស់​អៀរឡង់​ក្នុង​ឆ្នាំ​នេះ។ ក្រសួងការបរទេសហូឡង់បានប្រាប់ NHK ថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតសកម្មភាពរបស់ប៉ុស្ដិ៍ប៉ូលីសនោះ ហើយនឹងចាត់វិធានការតាមការសមស្រប។ ក្រសួងការបរទេសអៀរឡង់បាននិយាយថា ខ្លួនបានស្នើសុំឱ្យស្ថានទូតចិនបិទស្ថានីយប៉ូលីសនៅទីក្រុង Dublin ប៉ុន្តែភាគីចិនបាននិយាយថា ការិយាល័យបានឈប់ដំណើរការហើយ។ អង្គការការពារសុវត្ថិភាព ដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ ក៏បាននិយាយដែរថា

    October 28, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ការទិញយក Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ របស់លោក Elon Musk ត្រូវបានបញ្ចប់ជាផ្លូវការហើយ។ មុននេះ អ្នករាយការណ៍ព័ត៌មាន CNBC លោក David Faber បានសរសេរថា៖«ឥឡូវនេះ Elon Musk ជាអ្នកទទួលបន្ទុកនៅ Twitter»។ អ្នកយកព័ត៌មានបានសរសេរថា៖«ខ្ញុំត្រូវបានគេប្រាប់ឱ្យដឹងថា អតីតនាយកប្រតិបត្តិ @paraga និង CFO @nedsegal បានចាកចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ហើយនឹងមិនត្រឡប់មកវិញទេ នៅពេលដែលយុគសម័យ Musk ចាប់ផ្តើម»។

    October 28, 2022
  • រថយន្ត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុន Tesla Inc (TSLA.O) កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម ជុំវិញការអះអាងថា រថយន្តអគ្គិសនីរបស់ខ្លួនអាចបើកបរដោយខ្លួនឯងបាន។ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតចាប់តាំងពីឆ្នាំមុន បន្ទាប់ពីមានឧបទ្ទវហេតុប៉ះគ្នាជាច្រើនលើក ដែលករណីខ្លះបណ្ដាលឱ្យស្លាប់ ពាក់ព័ន្ធទៅនឹងប្រព័ន្ធជំនួយបើកបរ Autopilot របស់ក្រុមហ៊ុន Tesla។ ជម្រាបផងដែរថា ក្រុមហ៊ុនរថយន្ដដទៃ បានបំពាក់យានជំនិះរបស់ពួកគេជាមួយនឹងបច្ចេកវិទ្យាជំនួយអ្នកបើកបរ ដើម្បីរក្សារថយន្តនៅក្នុងគន្លង និងការពារការប៉ះទង្គិចចំពោះមុខ។ ប៉ុន្តែ Tesla បានអះអាងថា បច្ចេកវិទ្យា Autopilot របស់ខ្លួនផ្តល់នូវ «សមត្ថភាពបើកបរដោយខ្លួនឯង» បើទោះបីជាតាមការណែនាំ តៃកុងបើកនៅតែត្រូវកាន់ចង្កូតក៏ដោយ។ ការស៊ើបអង្កេតដែលអាចនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹង Tesla គឺផ្តោតលើថា

    October 27, 2022
  • អន្តរជាតិ

    អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៥ នាក់ បានស្លាប់ បូករួមទាំងកុមារចំនួន ២ នាក់ ខណៈមនុស្សចំនួន ១៩ នាក់ បានរងរបួស នៅក្នុងការវាយប្រហារលើទីសក្ការបូជាមួយកន្លែង របស់ជនជាតិមូស្លីមនិកាយ​ស៊ីយ៉ា (Shia) ក្នុងទីក្រុង Shiraz ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ប្រភពបាននិយាយថា ភេរវករប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើមនុស្សនៅខាងក្នុងទីសក្ការបូជា Shah Cheragh កាលពីថ្ងៃពុធ នៅពេលដែល​មនុស្ស​យ៉ាងច្រើន​កុះករកំពុងស្ថិតនៅបរិវេណនោះ។ លោកប្រធានាធិបតី Ebrahim Raisi បានចេញសេចក្តីថ្លែងការណ៍មួយ និងសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ លោក​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ ដោយ​និយាយ​ថា លោកនឹងស្វែងរកចម្លើយចំពោះការវាយប្រហារនេះ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារព័ត៌មាន

    October 27, 2022