- autoadmin
- អន្តរជាតិ
លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីបានជួបក្រាបបង្គំព្រះមហាក្សត្រនៅថ្ងៃអង្គារនេះ ហើយលោកនឹងត្រូវប្រកាសពីផែនការរបស់លោកសម្រាប់ចក្រភពអង់គ្លេស នៅក្នុងសុន្ទរកថាទៅកាន់សាធារណៈជនបន្ទាប់ពីនោះ។ មេដឹកនាំវ័យក្មេងបំផុតនៅក្នុងសម័យទំនើបរូបនេះ នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋនៅខាងក្រៅផ្លូវ Downing St ប្រហែលម៉ោង ១១ និង ៣៥ នាទីរសៀល មុនពេលគាត់ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងបង្រួបបង្រួមគណបក្សអភិរក្សនិយមដែលកំពុងតែប្រេះស្រាំឡើងវិញ។ ប៉ុន្តែមុនពេលលោក Rishi Sunak នឹងចូលកាន់កាប់វិមាន 10 Downing Street (ការិយាល័យនាយករដ្ឋមន្ត្រី) អ្នកស្រី Liz Truss នឹងរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចុងក្រោយ ក៏ដូចជាការថ្លែងសុន្ទរកថាលាគ្នា មុនពេលអ្នកស្រីធ្វើដំណើរទៅកាន់វិមាន Buckingham សម្រាប់ទស្សនិកជនចុងក្រោយរបស់អ្នកស្រី ជាមួយស្តេច
October 25, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបដិសេធជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ដែលថា ប្រទេសរបស់លោកបានលក់យន្តហោះគ្មានមនុស្សបើកឱ្យទីក្រុងមូស្គូ ដែលកងកម្លាំងរុស្ស៊ីប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលបញ្ហានេះជាមួយអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian ដែលបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បានទទួលអាវុធមួយចំនួនពីរុស្ស៊ីនាពេលកន្លងមក ហើយបានផ្តល់អាវុធខ្លះដល់ពួកគេវិញ ប៉ុន្តែមិនមែនក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែននោះទេ។ រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បាននិយាយជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ផងដែរ ហើយតាមសេចក្តីរាយការណ៍ លោកបានប្រាប់លោក Borrell ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតក្រុមអ្នកជំនាញយោធាអ៊ីរ៉ង់ និងអ៊ុយក្រែន ដើម្បីពិនិត្យមើលការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់។ លោកបាននិយាយថា ប្រសិនបើរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដើម្បីវាយប្រហារអ៊ុយក្រែន ប្រទេសរបស់លោកនឹងមិនព្រងើយកន្តើយឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ Yahoo
October 25, 2022 - អន្តរជាតិ
លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររាប់សតវត្ស៍របស់អង់គ្លេស និងជាជនជាតិអង់គ្លេសអាស៊ីដំបូងគេបំផុត ដែលទទួលតួនាទីនេះ។ រំលឹកផងដែរថា លោក Sunak បានចាញ់អ្នកស្រី Liz Truss ក្នុងខែកញ្ញា នៅក្នុងការប្រណាំងចុងក្រោយ សម្រាប់ការជ្រើសរើសប្រធានបក្សអភិរក្ស។ គាត់បានក្លាយបុគ្គលដែលគេពេញចិត្តជាងគេ នៅពេលដែលអ្នកស្រី Liz Truss បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រីនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រី។ បន្ទាប់មកគូប្រជែងផ្សេងទៀតរបស់លោក ក៏បានដកខ្លួនចេញក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ភាពចលាចលក្នុងបក្សអភិរក្សនេះ។ លោក Sunak បាននិយាយកាលពីថ្ងៃចន្ទ នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់គាត់ថា៖«ឥឡូវនេះយើងត្រូវការស្ថិរភាព និងឯកភាព។ ហើយខ្ញុំនឹងធ្វើវាជាអាទិភាពបំផុតរបស់ខ្ញុំ ដើម្បីនាំគណបក្សយើង និងប្រទេសយើងមកជាមួយគ្នា»។ ជម្រាបដែរថា លោក Sunak
October 25, 2022 - អន្តរជាតិ
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ព្រមានប្រឆាំងនឹងកប៉ាល់កូរ៉េខាងជើង ដែលបានឆ្លងកាត់ព្រំដែនសមុទ្រអន្តរកូរ៉េ យ៉ាងពិតប្រាកដមែននៅព្រឹកថ្ងៃចន្ទនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ អគ្គសេនាធិការចម្រុះនិយាយថា កប៉ាល់កូរ៉េខាងជើងបានឆ្លងកាត់ព្រំដែននៅម៉ោងប្រហែល ៣ និង ៤២ នាទី ព្រឹកថ្ងៃចន្ទ ហើយថា កប៉ាល់បានចាកចេញពីតំបន់នោះបន្ទាប់ពីមានការបាញ់ព្រមាន។ ចំណែករបាយការណ៍របស់យោធាកូរ៉េខាងជើងបាននិយាយថា គឺនាវាចម្បាំងរបស់កូរ៉េខាងត្បូងឯណោះទេ ដែលបានឆ្លងកាត់ព្រំដែនត្រួតគ្នាមួយនោះ ហើយកងកម្លាំងកូរ៉េខាងជើងក៏បានឆ្លើយតបនឹងស្ថានការណ៍ ដោយការបាញ់រ៉ុក្កែតកាំភ្លើងធំចំនួន ១០ គ្រាប់ នៅម៉ោងប្រហែល ៥ និង ១៥ នាទីព្រឹក។ ជម្រាបដែរថា ព្រំដែនសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ ត្រូវបានបង្កើតឡើងដោយបញ្ជាការអង្គការសហប្រជាជាតិ ប៉ុន្តែភាគីកូរ៉េខាងជើងយល់ថា ព្រំដែននេះបានបម្រើដល់ប្រយោជន៍ទៅភាគីខាងត្បូងច្រើនជាង៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
October 24, 2022 - អន្តរជាតិ
លោក Rishi Sunak ហាក់ដូចជាបានត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីលោក Boris Johnson បានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ទោះបីជាគាត់មានការគាំទ្រគ្រប់គ្រាន់ក្នុងការចូលរួមការបោះឆ្នោតចុងក្រោយនេះក៏ដោយ ក៏គាត់បានដឹងថា ប្រទេសជាតិ និងក្រុមអភិរក្សរួមគ្នាចង់បានការឯកភាពគ្នា។ លោក Boris Johnson បានត្រឡប់ពីវិស្សមកាលក្នុងតំបន់ការ៉ាប៊ីន និងព្យាយាមទាញយកការគាំទ្រពីសមាជិកសភាចំនួន ១០០ នាក់ ដើម្បីអាចឱ្យគាត់ចូលរួមក្នុងការប្រកួតជែងនៅថ្ងៃចន្ទនេះ សម្រាប់ការជំនួសតំណែងលោកស្រី Liz Truss ដែលជាអ្នកស្នងតំណែងរបស់គាត់កាលពីខែកញ្ញា បន្ទាប់ពីគាត់បានលាលែងពីតំណែង ក្រោយមានរឿងអាស្រូវជាច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានដកខ្លួនចេញវិញ ដោយមើលពីភាពខ្វះខាតរបស់លោក៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
October 24, 2022 - អន្តរជាតិ
សារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងប្រទេសអង់គ្លេសរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីលោក Boris Johnson នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សអភិរក្ស ដើម្បីស្នងតំណែងពីនាយករដ្ឋមន្ត្រីលោក Liz Truss នោះទេ។ ដូច្នេះអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak និងមេដឹកនាំសភាលោកស្រី Penny Mordaunt គឺជាបេក្ខភាពទាំង ២នាក់ ដែលបញ្ជាក់ថា ពួកគេកំពុងឈរឈ្មោះរហូតមកដល់ពេលនេះ។ រំលឹកដែរថា លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីត្រឹមតែ ៤៤ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីបន្តពីលោក Boris Johnson ដែលបានលាលែងពីតំណែងមុននេះដែរ នេះក៏ដោយសារតែមានសម្ពាធពីក្នុងបក្សអភិរក្ស និងរឿងអាស្រូវជាច្រើនទៀត
October 24, 2022 - អន្តរជាតិ
យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Irkutsk ភាគខាងកើតស៊ីបេរី ដោយបានសម្លាប់អ្នកបើកយន្តហោះ ២ នាក់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំង Sukhoi Su-30 បានធ្លាក់ក្នុងអំឡុងពេលហោះហើរសាកល្បងកាលពីថ្ងៃអាទិត្យ។ ដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្ន ទីភ្នាក់ងារព័ត៌មានបាននិយាយថា មិនមានជនស៊ីវិលណាម្នាក់រងរបួសនោះទេ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ខណៈវាគឺជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលយន្តហោះចម្បាំងមួយផ្សេងទៀតបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានក្នុងប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី១៧ ខែតុលា យន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 ក្នុងបេសកកម្មហ្វឹកហ្វឺន បានធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយ នៅទីក្រុងកំពង់ផែ Yeysk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អ្នកស្រុកយ៉ាងតិច ១៥ នាក់ត្រូវបានសម្លាប់
October 24, 2022 - អន្តរជាតិ
អតីតនាយកសាលាមត្តេយ្យមួយ នៅខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទកិបកេងមូលនិធិអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់កូនសិស្ស ដោយផ្តល់ឱ្យពួកគេតែគុយទាវ និងទឹកត្រីប៉ុណ្ណោះ។ តុលាការបានរកឃើញលោក Somchao Sitthichen អតីតនាយកសាលា Ban Tha Mai ស្រុក Tha Chana មានពិរុទ្ធលើបទឆបោកចំនួន ៧៧ ករណី និងបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំ ក្នុង ១ករណី ឬសរុបចំនួន ៣៨៥ ឆ្នាំ។ ប៉ុន្តែដោយសារតែការសារភាពរបស់គាត់ ការកាត់ទោសត្រូវបានកាត់មកត្រឹម
October 22, 2022 - អន្តរជាតិ
គណៈកម្មាធិការសភាអាមេរិកបានចេញដីកាមួយ ទៅកាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នាំមុន លើវិមានកាពីតូល ដោយហ្វូងអ្នកគាំទ្ររបស់គាត់។ គណៈកម្មាការសភាតំណាងរាស្រ្ដ ដែលស៊ើបអង្កេតកុប្បកម្មដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកោះហៅលោក ត្រាំ ដើម្បីទាមទារសក្ខីកម្មរបស់គាត់។ ក្រុមនេះនិយាយថា ខ្លួនបានប្រមូលផ្តុំភស្តុតាងដ៏ច្រើនលើសលប់ដែលថា អតីតប្រធានាធិបតីផ្ទាល់បានរៀបចំ និងត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងពហុផ្នែក ដើម្បីផ្តួលរំលំការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ និងរារាំងការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។ ដីកានេះ ទាមទារឱ្យមានឯកសារពាក់ព័ន្ធត្រូវបញ្ជូនទៅអង្គប្រជុំ ត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ហើយថាលោក ត្រាំ ដាក់បណ្តឹងឧទ្ធរណ៍ នៅកំឡុងចាប់ផ្តើមដំបូង នៅថ្ងៃទី១៤ ខែវិច្ឆិកា។ ប្រសិនបើ ត្រាំ
October 22, 2022 - បច្ចេកវិទ្យា
ឡានហោះមួយគ្រឿង ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់ចិន Xpeng Inc បានធ្វើការហោះហើរជាសាធារណៈជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់រួម ខណៈដែលក្រុមហ៊ុននេះកំពុងស្វែងរកការដាក់ឱ្យដំណើរការឡានហោះអគ្គិសនីនៅលើទីផ្សារអន្តរជាតិ។ ឡានហោះម៉ូដែល X2 គឺជាយានសម្រាប់ការហោះឡើង និងចុះចតបញ្ឈរ (eVTOL) ដែលមានកៅអីចំនួន ២, មានស្លាបសរុបចំនួន ៨ ដោយមានស្លាបចំនួន ២ នៅជ្រុងនីមួយៗ។ ក្រុមហ៊ុននិយាយថា វាមានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការហោះហើរសាកល្បងរយៈពេល ៩០នាទី ដោយគ្មានជិះកាលពីថ្ងៃចន្ទសប្ដាហ៍មុន នៅទីក្រុងឌូបៃ ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនផលិតថាជា «មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ»។ លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន
October 20, 2022












