- autoadmin
- អន្តរជាតិ
យ៉ាងហោចណាស់មន្ត្រីប៉ូលីសរបស់ប្រទេសអេក្វាឌ័រចំនួន ៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារដោយការបំផ្ទុះ ឆ្លើយតបទៅនឹងការផ្ទេរអ្នកទោសពីពន្ធនាគារដែលចង្អៀត និងពោរពេញដោយហិង្សា ដែលជំរុញឱ្យប្រធានាធិបតីលោក Guillermo Lasso ត្រូវប្រកាសភាពអាសន្ននៅក្នុងខេត្តចំនួន ២ ។ លោក Lasso បាននិយាយនៅក្នុងវីដេអូមួយថា ការវាយប្រហារទាំងយប់ និងនៅព្រឹកថ្ងៃអង្គារ រួមទាំងការផ្ទុះចំនួន ៩ នៅក្នុងទីក្រុងចំនួនពីរ គឺជា «ការប្រកាសបើកចំហរនៃសង្គ្រាមដោយក្រុមជនពាល»។ លោកបានប្រកាសភាពអាសន្ននៅក្នុងខេត្ត Guayas និង Esmeraldas ដែលកងកម្លាំងសន្តិសុខនឹងបង្កើនប្រតិបត្តិការ ហើយបម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងក្នុងស្រុក)៕ អត្ថបទ៖ លីដា ប្រភព៖
November 2, 2022 - អន្តរជាតិ
បុរសអាយុ ២៧ឆ្នាំម្នាក់ បានទាក់កជាមួយនឹងខ្សែខ្លែង ខណៈពេលដែលគាត់កំពុងជិះម៉ូតូនៅជិតស្ពាន Thu Thiem ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យរងរបួសដល់សរសៃពួរដៃ និងកធ្ងន់ធ្ងរ។ ជនរងគ្រោះមានឈ្មោះ Nguyen Van Luy កំពុងត្រូវបានតាមដានដោយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Le Van Thinh ក្នុងក្រុង Thu Duc បន្ទាប់ពីទទួលបានការវះកាត់រួចរាល់។ ក្រុមគ្រួសារអ្នកជំងឺបាននិយាយថា កាលពីថ្ងៃច័ន្ទ នាវេលាម៉ោងប្រហែល ៤ និង ៣០ នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូទៅជិតស្ពាន Thu Thiem ក្នុងសង្កាត់ Thu
November 2, 2022 - អន្តរជាតិ
កូរ៉េខាងត្បូងបានចេញការប្រកាសអាសន្នលើការវាយប្រហារផ្លូវអាកាស សម្រាប់ប្រជាជននៅលើកោះមួយ នៅឆ្នេរភាគខាងកើតរបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣គ្រាប់ ឆ្ពោះទៅសមុទ្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ នៅព្រឹកថ្ងៃពុធនេះ ពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៃទីក្រុង Wonsan ដែលមួយក្នុងចំណោមនោះ បានចុះចតនៅជិតព្រំដែនសមុទ្រខាងកើតរបស់កូរ៉េ។ ការបាញ់បង្ហោះនេះបានធ្វើឡើងប៉ុន្មាន ម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានចេញការគំរាមកំហែងដោយប្រយោល ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើឱ្យអាមេរិក និងកូរ៉េខាងត្បូង «ទទួលខុសត្រូវនឹងលទ្ធផលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ» ដែលជាការឆ្លើយតបដ៏ក្ដៅគគុករបស់ខ្លួន ផ្តោតលើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pak Jong Chon លេខាបក្សពលករដែលកំពុងកាន់អំណាច ដែលត្រូវបានគេចាត់ទុកថាជាអ្នកទុកចិត្តជិតស្និទ្ធរបស់មេដឹកនាំ Kim Jong Un បានហៅសមយុទ្ធយោធា
November 2, 2022 - អន្តរជាតិ
ប្រទេសរុស្ស៊ីកំពុងជ្រើសរើសកងកុម្មង់ដូអាហ្វហ្គានីស្ថាន ដែលធ្លាប់បានបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិក ដើម្បីទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជម្រាបផងដែរថា សមាជិកនៃកងកុម្មង់ដូរបស់កងទ័ពជាតិវរជនអាហ្វហ្គានីស្ថាន (Afghanistan’s elite National Army Commando Corps) ត្រូវបានសហរដ្ឋអាមេរិកទុកចោល នៅពេលដែលពួកតាលីបង់បានកាន់កាប់ប្រទេសនេះ កាលពីក្នុងខែសីហាឆ្នាំ២០២១។ ឥឡូវនេះ កងកុម្មង់ដូបាននិយាយថា ពួកគេកំពុងត្រូវបានទាក់ទងនៅលើ WhatsApp និង Signal ជាមួយនឹងការផ្តល់ជូននានា ដើម្បីបម្រើឱ្យប្រទេសរុស្ស៊ី។ សារជ្រើសរើសដែលត្រូវបានបញ្ជាក់ដោយទស្សនាវដ្តី Foreign Policy មានខ្លឹមសារថា៖«អ្នកណាដែលចង់ទៅប្រទេសរុស្ស៊ី ជាមួយនឹងការព្យាបាលប្រសើរ និងធនធានល្អជាងមុន សូមផ្ញើឈ្មោះរបស់អ្នក ឈ្មោះឪពុក និងឋានៈយោធារបស់អ្នកមកខ្ញុំ»។ មន្ត្រីយោធា និងសន្តិសុខក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់បណ្តាញព័ត៌មានថា ពួកគេខ្លាចកងកុម្ម៉ង់ដូទាំង
November 1, 2022 - អន្តរជាតិ
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ប្រទេសថៃបានរៀបចំកម្មវិធីរត់ប្រណាំង «Pattaya International Bikini Beach Race 2022» នៅឯតំបន់ឆ្នេរប៉ាតាយ៉ាកណ្ដាល (Central Pattaya) ដោយមានការចូលរួមពីអ្នករត់ប្រណាំងប្រមាណ ៣,០០០ នាក់ និងអ្នកទស្សនាជាច្រើនផ្សេងទៀត ដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ការប្រណាំងបានចាប់ផ្ដើមនៅម៉ោង ៥ល្ងាច ចេញពីផ្សារទំនើប Central រហូតដល់តំបន់ Walking Street នៅកំពង់ផែ Bali Hai ក្នុងខេត្តប៉ាតាយ៉ាភាគខាងត្បូង ហើយបត់ត្រង់ទៅផ្លូវកោងសណ្ឋាគារ Dusit និងត្រឡប់ទៅផ្សារទំនើបវិញ ក្នុងប្រវែងសរុបទាំងអស់ ៥ គីឡូម៉ែត្រ។ ជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខរបស់អ្នកចូលរួមគ្រប់គ្នា
November 1, 2022 - អន្តរជាតិ
សួនកម្សាន្ដ សៀងហៃឌីស្នី (Shanghai Disney Resort) បានប្រកាសថា ខ្លួនបានបិទទ្វារជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃច័ន្ទ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19។ យ៉ាងណាក៏ដោយ ប្រតិបត្តិករមិនបានបង្ហាញព័ត៌មានលម្អិតណាមួយនោះឡើយ ថាតើអ្នកឆ្លងជំងឺ COVID-19 ពិតជាបានទៅលេងសួនកម្សាន្ដនេះ ឬអត់ទេ។ ប៉ុន្តែមន្ត្រីរបស់ទីក្រុងសៀងហៃបាននិយាយថា ស្ត្រីម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃចន្ទ បានទៅលេងនៅ Disneyland ពិតមែន។ មន្ត្រីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកដែលនៅសួនកម្សាន្ដកំឡុងពេលនៃការប្រកាសនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទេ លុះត្រាតែពួកគេធ្វើតេស្ត PCR រួចរាល់។ សួនកម្សាន្ដនេះបានប្រារព្ធពិធីបុណ្យ Halloween តាំងពីថ្ងៃសុក្រ ប៉ុន្តែវាបាននិយាយថា ខ្លួនបានផ្អាកការកម្សាន្ដមួយចំនួនចាប់ពីថ្ងៃសៅរ៍មកម្ល៉េះ ដើម្បីកាត់បន្ថយចំនួនបុគ្គលិក។ រំលឹកដែរថា សួនកម្សាន្ដ
November 1, 2022 - អន្តរជាតិ
បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងចាប់ពង្រត់អ្នកនយោបាយជាន់ខ្ពស់របស់អាមេរិក គឺលោកស្រី Nancy Pelosi និងធ្វើការវាយដំទៅលើប្ដីរបស់លោកស្រីដល់ក្នុងផ្ទះ។ បុរសសង្ស័យមានអាយុ ៤២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទលួចចូលផ្ទះរបស់ប្ដីប្រពន្ធទាំងពីរនៅ San Francisco កាលពីព្រឹកថ្ងៃសុក្រ និងបានវាយដំទៅលើប្ដីរបស់លោកស្រីប្រធានសភា គឺលោក Paul Pelosi ដែលមានអាយុ ៨២ឆ្នាំ ដោយញញួរ។ ប្រភពបាននិយាយថា បុរសសង្ស័យបានតាមរកលោកស្រីប្រធានសភា និងបានស្រែកថា «តើ Nancy នៅឯណា?» ខណៈកំឡុងពេលចូលអុកឡុងផ្ទះរបស់លោកស្រី។ ប៉ុន្តែលោកស្រី Pelosi ដែលមានវ័យ ៨២ឆ្នាំ និងមានឋានៈទីពីរក្នុងជួរប្រធានាធិបតី គឺកំពុងនៅម្ខាងទៀតនៃប្រទេសនៅកំឡុងពេលនោះ។ យ៉ាងណា មូលហេតុកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែប៉ូលិសនិយាយថា
November 1, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo បានប្តេជ្ញានៅថ្ងៃចន្ទនេះថា នឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ទៅលើករណីហ្វូងមនុស្សរត់ជាន់គ្នាក្នុងថ្ងៃបុណ្យ Halloween ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៥៤នាក់ និងរបួស ១៣៣នាក់ កាលពីចុងសប្តាហ៍ នៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង។ លោក Han បាននិយាយក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់មួយថា រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកែលម្អប្រព័ន្ធចាំបាច់ ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះកុំឱ្យកើតឡើងម្តងទៀត។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានប្រកាសការកាន់ទុក្ខថ្នាក់ជាតិ និងកំណត់តំបន់ Itaewon ជាតំបន់គ្រោះមហន្តរាយ ក៏បានទៅទស្សនាអាសនៈគោរពវិញ្ញាណក្ខន្ធមួយនៅជិតសាលាក្រុងសេអ៊ូល និងបានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ជាមួយលោកជុំទាវទី១ Kim Keon-hee
October 31, 2022 - អន្តរជាតិ
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សចំនួន ៩៨ នាក់បានស្លាប់ និង ៦៣ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះត្រូពិច Nalgae បានវាយប្រហារពាសពេញប្រទេសហ្វីលីពីនចាប់តាំងពីចុងសប្តាហ៍ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក Bernardo Alejandro អ្នកនាំពាក្យក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយថា ពាក់កណ្តាលនៃការស្លាប់ដែលត្រូវបានរាយការណ៍ គឺមកពីតំបន់ស្វយ័តភាគខាងត្បូងនៃ Bangsamoro ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
October 31, 2022 - អន្តរជាតិ
រុស្ស៊ីទំនងកំពុងប្រមូលផ្តុំកងទ័ព ៤០,០០០នាក់ នៅក្នុងទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស។ អ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យនៅក្នុងសង្កាត់ចំនួន ១០ របស់តំបន់ Donetsk ភាគខាងកើត។ កងកម្លាំងអ៊ុយក្រែនត្រូវបានគេជឿថា កំពុងឆ្ពោះទៅកាន់ទីក្រុង Kherson ដែលជាទីក្រុងសំខាន់នៅក្នុងតំបន់ Kherson ដើម្បីរំដោះយកទីក្រុងត្រឡប់មកវិញ។ កងទ័ពរបស់រុស្ស៊ីជាច្រើនត្រូវបានគេជឿថា ជារបស់អង្គភាពវរជន រួមទាំងកងកម្លាំងទ័ពអាកាសផងដែរ ហើយវាទំនងជានឹងចំណាយពេលប្រហែលមួយខែ សម្រាប់កងទ័ពអ៊ុយក្រែនដើម្បីរំដោះទីក្រុង Kherson យកមកវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov
October 31, 2022












