- autoadmin
- អន្តរជាតិ
អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារហ្វូងមនុស្សផ្អើលជាន់គ្នា នៅក្នុងសង្កាត់ Itaewon របស់ទីក្រុងសេអ៊ូល បានកើនឡើងដល់ ១៥៨ នាក់។ ការិយាល័យកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាននិយាយថា ជនរងគ្រោះគឺជាស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលមានអាយុខ្ទង់ ២០ឆ្នាំ។ គួរឱ្យដឹងដែរថា ពលរដ្ឋកូរ៉េខាងត្បូងសរុបចំនួន ១៣២ នាក់ និងជនបរទេស ២៦ នាក់បានស្លាប់ នៅក្នុងអំឡុងពេលហ្វូងមនុស្សផ្អើលជាន់គ្នានៅក្នុងសង្កាត់ Itaewon កាលពីថ្ងៃទី២៩ ខែតុលា។ ពិធីបុណ្យសពសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងចំនួន ១៣០ នាក់ ត្រូវបានបញ្ចប់ ហើយសាកសពជនបរទេស ២៤ នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ អាជ្ញាធរបាននិយាយថា ក្នុងចំណោមអ្នករបួសទាំង
November 14, 2022 - កូវីដ-១៩
គណៈកម្មការសុខភាពជាតិចិនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦,២០៣ ករណី កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ដែលក្នុងនោះមាន ១,៧៩៤ ករណី មានចេញរោគសញ្ញា និង ១៤,៤០៩ ករណី មិនមានចេញរោគសញ្ញា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ សម្រាប់ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុននោះមួយថ្ងៃ ចិនក៏បានកត់ត្រាការឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤,៨៧៨ ករណី ដោយក្នុងមាន ១,៧១១ ករណី មានចេញរោគសញ្ញា និង ១៣,១៦៧ ករណី
November 14, 2022 - អន្តរជាតិ
យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ដើម្បីរារាំងដីកាពីគណៈកម្មាធិការសភាតំណាងរាស្រ្ត ដែលស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល ដោយអ្នកគាំទ្ររបស់លោកផ្ទាល់។ គណៈកម្មាធិការសភាថ្ងៃទី០៦ ខែមករា (United States House Select Committee on the January 6 Attack) បានប្រកាសនៅថ្ងៃទី២១ ខែតុលាថា ខ្លួនបានបញ្ជូនដីកាទៅលោក ដូណាល់ ត្រាំ ដោយទាមទារឱ្យគាត់ផ្តល់ឯកសារ និងផ្តល់សក្ខីកម្មនៅតុលាការ។ គណៈកម្មាធិការកំពុងស្វែងរកឯកសារជាច្រើនពីលោក ដូណាល់
November 12, 2022 - អន្តរជាតិ
ប្រធានាធិបតីលោក Volodymyr Zelenskyy កំពុងស្វែងរកការរៃអង្គាសថវិកា ដើម្បីជួយអ៊ុយក្រែនក្នុងការបញ្ជាទិញយន្តហោះគ្មានមនុស្សបើក (Drone) ដើម្បីការពារទីក្រុងរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ីចេញពីសមុទ្រខ្មៅ។ យុទ្ធនាការ United24 ដែលជាគំនិតផ្តួចផ្តើមរបស់លោក Zelenskyy ត្រូវបានបង្កើតឡើងសម្រាប់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្ងៃទី២៤ ខែកុម្ភៈ។ អ៊ុយក្រែនត្រូវការយន្តហោះគ្មានមនុស្សបើកចំនួន ១០០ គ្រឿង ដែលនីមួយៗមានតម្លៃ ១០ លាន Hryvnia ឬ ២៧៤,០០០ ដុល្លារអាមេរិក។ ចាប់តាំងពីចាប់ផ្តើមការលុកលុយ ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលពីកប៉ាល់នៅសមុទ្រខ្មៅ និងពីឧបទ្វីបគ្រីមៀ ដែលទីក្រុងម៉ូស្គូបានរឹបអូសក្នុងឆ្នាំ២០១៤ ហើយបានដាក់វាជាទីតាំងកងនាវាចរសមុទ្រខ្មៅនៅទីនោះ។ លោក Zelenskiy បានសរសេរនៅលើ Telegram ថា៖«យើងត្រូវតែការពារដែនទឹក
November 12, 2022 - អន្តរជាតិ
ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានហាមប្រាមជនជាតិអាមេរិកប្រមាណ ២០០នាក់ មិនឱ្យចូលប្រទេសរុស្ស៊ីឡើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី។ ខ្លួនបាននិយាយថា៖«ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មបុគ្គលថ្មី ដែលកំពុងត្រូវបានដាក់បន្តដោយរដ្ឋបាលលោក បៃដិន មិនត្រឹមតែលើមន្ត្រីរុស្ស៊ី មន្ត្រីពាណិជ្ជកម្ម និងមន្ត្រីសាធារណៈ និងឥស្សរជនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងលើអ្នកដែលមិនពេញចិត្តទីក្រុងវ៉ាស៊ីនតោនដោយសារហេតុផលណាមួយ»។ វាបាននិយាយថាខ្លួនបានហាមឃាត់ការចូលដោយរួមមាន៖ លោកស្រី Valerie Biden Owens, លោក James Brian Biden និងលោក Francis William Biden ។ ជាមួយគ្នានេះ លេខាធិការសារព័ត៌មានសេតវិមានអ្នកស្រី Karine Jean-Pierre ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផងដែរ៕
November 12, 2022 - អន្តរជាតិ
មន្ត្រីចារកម្មម្នាក់នៅស្ថានីយ៍ប៉ូលីស Yongsan ត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃសុក្រនេះផ្ទាល់ ខណៈពេលដែលគាត់ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីហ្វូងមនុស្សជាន់គ្នាស្លាប់នៅក្នុងសង្កាត់ Itaewon ទីក្រុងសេអ៊ូល។ ស្ថានីយប៉ូលីស Yongsan រួមជាមួយនឹងស្ថានីយពន្លត់អគ្គីភ័យ និងការិយាល័យក្នុងសង្កាត់ Itaewon បានស្ថិតនៅក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ពួកគេបានបរាជ័យក្នុងការឆ្លើយតបភ្លាមៗចំពោះករណីហ្វូងមនុស្សជាន់គ្នា ដែលជាលទ្ធផលមានមនុស្សយ៉ាងហោចណាស់ ១៥៦នាក់ស្លាប់ កាលពីថ្ងៃទី២៩ ខែតុលា។ យ៉ាងណាពត៌មានលម្អិត និងឈ្មោះរបស់មន្ដ្រីម្នាក់នោះ នៅមិនទាន់ដឹងនៅឡើយទេ៕ អត្ថបទ៖ លីដា ប្រភព៖ Yonhap News Agency
November 11, 2022 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៤០០ លានដុល្លារ។ កញ្ចប់ដែលត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ រួមមានប្រព័ន្ធការពារដែនអាកាស Avenger ចល័តចំនួន ៤ មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Hawk និងគ្រាប់ផ្ទុះបន្ថែមសម្រាប់ប្រព័ន្ធ High Mobility Artillery Rocket Systems ឬ HIMARS ។ រុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដូចជាគ្រឿងបរិក្ខារទាក់ទងនឹងថាមពល ដោយមាននាវាបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា៖«ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដោយឥតឈប់ឈរ និងឃោរឃៅរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន សមត្ថភាពការពារដែនអាកាសបន្ថែមគឺមានសារៈសំខាន់ណាស់»។ វាក៏បាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខជាង ១៨.៦
November 11, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាឱ្យកងទ័ពរបស់លោក ដកខ្លួនចេញពីផ្នែកខាងលិចរបស់ទន្លេ Dnipro ដែលរួមមានទីក្រុង Kherson ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។ ក្រសួងការពារជាតិបានចេញផ្សាយឃ្លីបវីដេអូនៃកិច្ចប្រជុំមួយ ទាក់ទងនឹងអ្វីដែលគេហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ។ ក្នុងជំនួបនោះ ឧត្តមសេនីយ Sergei Surovikin មេបញ្ជាការកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានរាយការណ៍ថា កងទ័ពរបស់លោកនៅត្រើយខាងលិចរបស់ទន្លេ ប្រឈមនឹងហានិភ័យនៃភាពឯកោ។ លោកថាជម្រើសល្អបំផុត គឺរៀបចំការការពារនៅតាមច្រាំងទន្លេភាគខាងកើត។ លោក Shoigu បានប្រាប់លោក Surovikin ឱ្យចាប់ផ្តើមការដកទ័ព និងចាត់វិធានការទាំងអស់ ដើម្បីធានាការផ្ទេរកម្លាំង អាវុធ និងឧបករណ៍ ប្រកបដោយសុវត្ថិភាពឆ្លងកាត់ទន្លេ។ រំលឹកដែរថា
November 10, 2022 - អន្តរជាតិ
អតីតប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើការប្រកាសយ៉ាងធំមួយនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ យ៉ាងណា សុន្ទរកថារបស់លោកត្រូវបានគេមើលឃើញថា គឺជាតម្រុយមួយដែលចង់បញ្ជាក់ថា លោកនឹងប្រកាសពីការឈរឈ្មោះសម្រាប់អាណត្តិថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ ខណៈពេលដែលលោកកំពុងធ្វើយុទ្ធនាការនៅរដ្ឋ Ohio សម្រាប់គណបក្សសាធារណរដ្ឋ ដែលកំពុងឈរឈ្មោះក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ គាត់ក៏បាននិយាយដែរថា គាត់នឹងធ្វើសេចក្តីប្រកាសចេញពីផ្ទះវីឡា Mar-a-Lago របស់គាត់នៅរដ្ឋផ្លរីដា។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថាលោក ត្រាំ កំពុងគិតចង់ប្រកាសពីការឈរឈ្មោះជាបេក្ខភាពរបស់គាត់ក្នុងពេលឆាប់ៗនេះ។ របាយការណ៍បាននិយាយថាលោក ត្រាំ ទទួលបានការគាំទ្រពីបេក្ខភាពបោះឆ្នោតពាក់កណ្តាលអាណត្តិជាង ២០០ នាក់ ខណៈគណបក្សសាធារណរដ្ឋត្រូវបានគេព្យាករថា នឹងអាចឈ្នះអាសនៈបន្ថែមទៀត។ ពោលគឺអាសនៈចំនួន
November 8, 2022 - អន្តរជាតិ
នាយកដ្ឋានប៉ូលីសស៊ើបអង្កេតពិសេសរបស់កូរ៉េខាងត្បូង ដែលកំពុងស៊ើបអង្កេតលើករណីរត់ជាន់គ្នានៅ Itaewon ដែលនាំឱ្យមានការស្លាប់ប្រមាណ ១៥៦នាក់, បានចោទប្រកាន់មនុស្សចំនួន ៦នាក់ បូករួមទាំងលោក Lee Im-jae អតីតប្រធានស្ថានីយ៍ប៉ូលីស Yongsan និងអ្នកស្រី Ryu Mi-jin មកពីទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូល ពីបទមិនបានបំពេញកាតព្វកិច្ច និងការរំលោភសិទ្ធិអំណាច។ ក្រុមស៊ើបអង្កេតពិសេសដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនមួយនេះ បាននិងកំពុងស្វែងរកមូលហេតុនៅពីក្រោយឧបទ្ទវហេតុ និងការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធ។ ពោលគឺនៅក្នុងចំណោមមនុស្សចំនួន ១៥៤នាក់ ដែលពួកគេបានសាកសួរចម្លើយ ក្រុមស៊ើបអង្កេតបានកំណត់ការសង្ស័យលើមនុស្សចំនួន ៦នាក់។ ជនសង្ស័យទាំង ៦នាក់ នោះរួមមាន៖ អតីតមេប៉ូលិសលោក Lee Im-jae, អ្នកស្រី Ryu
November 7, 2022












