autoadmin
  • អន្តរជាតិ

    លោកស្រី Nancy Pelosi ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងឈប់ពីតួនាទីនេះ។ ស្ត្រីដែលមានអាយុ ៨២ឆ្នាំរូបនេះ គឺជាសមាជិកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា ហើយគាត់គឺជាស្ត្រីដំបូងគេ ដែលបានកាន់តំណែងជាប្រធានរដ្ឋសភានេះ។ យ៉ាងណាក៏ដោយ លោកស្រីនឹងនៅតែបន្តធ្វើតំណាងរាស្ត្រឱ្យសង្កាត់កាលីហ្វ័រញ៉ានៅក្នុងសភាជាន់ទាប។ វាកើតឡើងនៅពេលដែលគណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរួចរាល់។ លោក Kevin McCarthy មកពីគណបក្សសាធារណរដ្ឋបានឈ្នះការគាំទ្រក្នុងនាមជាបេក្ខភាពថ្មី ហើយគាត់ទំនងជានឹងបន្តតំណែងរបស់លោកស្រី Pelosi ។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងអង្គជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ថា៖«ខ្ញុំមិនដែលគិតថាថ្ងៃណាមួយ ខ្ញុំអាចផ្ដើមចេញពីមេផ្ទះទៅជាប្រធានរដ្ឋសភានោះទេ»។ លោកស្រីបាននិយាយថា៖«ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងសភាថ្មីទេ។ ដល់ម៉ោងហើយសម្រាប់មនុស្សជំនាន់ថ្មី ដើម្បីដឹកនាំគណៈបក្សប្រជាធិបតេយ្យ»។ លោកស្រី

    November 18, 2022
  • អន្តរជាតិ

    Twitter បានប្រាប់បុគ្គលិកថា អគារការិយាល័យរបស់ក្រុមហ៊ុននឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការប្រកាសនោះគឺមានប្រសិទ្ធភាពភ្លាមៗ។ នៅក្នុងសារមួយដែលបានឃើញដោយ BBC បុគ្គលិកត្រូវបានគេប្រាប់ថា ការិយាល័យនឹងបើកឡើងវិញនៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនោះទេ។ ការ​ប្រកាស​នេះ​កើត​ឡើង​ចំពេល​មាន​របាយការណ៍​ថា​ បុគ្គលិក​មួយ​ចំនួន​ធំ​បាន​លាឈប់​ពី​ការងារ​ បន្ទាប់​ពី​ម្ចាស់​ថ្មី​គឺលោក Elon Musk បាន​អំពាវនាវ​ឱ្យ​ពួកគេ​ស៊ីញ៉េយល់ព្រមធ្វើការក្នុងរយៈពេល​ច្រើន​ម៉ោង ឬ​ចាកចេញពីក្រុមហ៊ុន។ សារបានបន្តថា៖«សូមបន្តគោរពតាមគោលការណ៍ក្រុមហ៊ុន ដោយបដិសេធមិនពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយសារព័ត៌មាន ឬកន្លែងផ្សេងទៀត»៕ អត្ថបទ៖ លីដា ប្រភព៖ BBC

    November 18, 2022
  • អន្តរជាតិ

    អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានអង្គការណាតូលោក Jens Stoltenberg នឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសម្ព័ន្ធមិត្តបណ្ដាប្រទេសណាតូនៅថ្ងៃពុធនេះ ជុំវិញការផ្ទុះដ៏សាហាវនៅក្នុងប្រទេសប៉ូឡូញ។ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បាននិយាយថា៖«អគ្គលេខាធិការនឹងធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយរបស់ឯកអគ្គរដ្ឋទូតណាតូនៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុសោកនាដកម្មនេះ»។ រំលឹកផងដែរថា មនុស្សចំនួន ២នាក់ បានស្លាប់កាលពីថ្ងៃអង្គារ នៅក្នុងការផ្ទុះដែលបង្កឡើងដោយគ្រាប់មីស៊ីលផលិតដោយរុស្ស៊ីនៅក្នុងភូមិ Przewodow ប្រទេសប៉ូឡូញ ក្បែរព្រំដែនប៉ូឡូញ-អ៊ុយក្រែន។ ក្រោយ​មក​ក្រសួង​ការ​បរទេសរបស់​ប៉ូឡូញ​បានបញ្ជាក់​ថា គ្រាប់​មីស៊ីល​បាន​ធ្លាក់​មក​លើ​ភូមិ​នៅ​វេលា​ម៉ោង ៣ និង ៤០​នាទី​រសៀលកាលពីថ្ងៃអង្គារ ហើយវាបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ឱ្យផ្តល់ការពន្យល់លម្អិតភ្លាមៗចំពោះបញ្ហានេះ។ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដោយនិយាយថា៖«ប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីប៉ូឡូញបង្ករឿងដោយចេតនា ដើម្បីធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងជាមួយនឹងសេចក្តីថ្លែងការណ៍របស់ពួកគេ ស្តីពីផលប៉ះពាល់នៃគ្រាប់មីស៊ីលរុស្ស៊ី នៅ Przewodow»។

    November 16, 2022
  • រថយន្ត

    រថយន្ត Toyota Prius ជំនាន់ទី 5 ទើបតែត្រូវបានដាក់បង្ហាញនៅប្រទេសជប៉ុនជាផ្លូវការ ជាមួយនឹងការកែលម្អប្រសើរជាងមុន ដែលធ្វើឱ្យរថយន្តនេះ កាន់តែមានភាពស្វាហាប់ ធំទូលាយ និងទាក់ទាញជាងមុន ខណៈខ្សែ plug-in ភ្ជាប់ទៅម៉ាស៊ីន powertrain កូនកាត់របស់វាក៏ត្រូវបានកែលម្អផងដែរ។ ផ្នែកខាងក្រៅនៅតែរចនាឡើងជាទម្រង់ monoform ដូចជំនាន់មុនៗ ក៏ប៉ុន្តែមានគម្លាតកង់ធំជាងមុន ចំណុចទំនាញចុះក្រោមជាងមុនបន្ដិច និងមានកង់ទំហំ 19 អ៊ីញ ដែលធំជាងតាមស្តង់ដារចាស់។ ការរចនានេះស្រដៀងគ្នាទៅនឹងរថយន្ត Crown ថ្មីរបស់ក្រុមហ៊ុន ជាពិសេសគឺនៅផ្នែកខាងមុខ ដែលមានចង្កៀងខាងមុខ និងរបារអំពូល LED នៅផ្នែកខាងក្រោយ ដែលមានភាពស្រដៀងគ្នាមិនអាចមើលរំលងបាន។ រថយន្ត

    November 16, 2022
  • អន្តរជាតិ

    អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសកាលពីយប់ថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ចេញពីវីឡា Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida ថា គាត់នឹងឈរឈ្មោះជាប្រធានាធិបតីជាលើកទី៣។ លោក ដូណាល់ ត្រាំ បានប្រកាសឈរឈ្មោះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បន្ទាប់ពីបានដាក់ចេញនូវសេចក្តីថ្លែងការណ៍អំពីការឈរឈ្មោះជាបេក្ខភាព ជាមួយគណៈកម្មាធិការបោះឆ្នោតសហព័ន្ធ។ លោក ត្រាំ បាននិយាយថា៖«ដើម្បីធ្វើឱ្យអាមេរិកអស្ចារ្យ និងរុងរឿងម្តងទៀត នៅយប់នេះ ខ្ញុំនឹងប្រកាសជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក»។ លោក ត្រាំ ដែលកំពុងមានអាយុ ៧៦ឆ្នាំ បានប្រាប់អ្នកគាំទ្ររបស់គាត់នៅក្នុងសុន្ទរកថាមួយថា៖«កាលពី ២ឆ្នាំមុន ពួកយើងគឺជាប្រជាជាតិដ៏អស្ចារ្យ ហើយឆាប់ៗនេះយើងនឹងក្លាយជាប្រជាជាតិដ៏អស្ចារ្យម្តងទៀត»។ សុន្ទរកថាជាច្រើនរបស់លោក ត្រាំ

    November 16, 2022
  • អន្តរជាតិ

    របាយការណ៍ដែលមិនទាន់បានបញ្ជាក់មួយបាននិយាយថា មីស៊ីលដែលផលិតដោយប្រទេសរុស្ស៊ី បានវាយប្រហារភូមិមួយរបស់ប្រទេសប៉ូឡូញ នៅជិតនឹងព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្សចំនួន ២នាក់ ហើយជំរុញឱ្យមានការព្រួយបារម្ភជារួមសម្រាប់សម្ព័ន្ធមិត្តណាតូទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ប្រទេសប៉ូឡូញបានបញ្ជាក់ថា ការផ្ទុះនេះគឺបណ្តាលមកពីមីស៊ីលមួយ ប៉ុន្តែបាននិយាយថា ខ្លួនមិនមានភស្តុតាងជាក់ស្តែងថា អ្នកណាជាអ្នកបាញ់វានោះទេ។ បើ​ជា​រុស្ស៊ីមែន នោះវា​នឹង​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​របស់​ក្រុង​ម៉ូស្គូ​ទៅ​លើ​ប្រទេសជាសមាជិក​ណាតូ។ គេខ្លាចថា អង្គការណាតូអាចលើកយកមាត្រា៥ មកប្រើប្រាស់ ដែលវាបានចែងថា ការវាយប្រហារប្រឆាំងនឹងសមាជិកណាម្នាក់ ត្រូវបានចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងសមាជិកទាំងអស់របស់ណាតូ ដែលនេះអាចបង្កឱ្យមានសង្គ្រាមកើតឡើងបាន។ ប្រទេសប៉ូឡូញត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការអនុម័តមាត្រា៤ នៃសន្ធិសញ្ញាសម្ព័ន្ធសន្តិសុខ ដែលអំពាវនាវឱ្យមានការពិគ្រោះយោបល់ ប្រសិនបើប្រទេសសមាជិកមានអារម្មណ៍ថា បូរណភាពទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសរសេរនៅលើ Twitter ថា

    November 16, 2022
  • អន្តរជាតិ

    រដ្ឋាភិបាលថៃបានរៀបចំវត្ថុអនុស្សាវរីយ៍ចំនួន ៧ប្រភេទ សម្រាប់ជាកាដូដល់មេដឹកនាំ និងភរិយារបស់ពួកគេ នៅក្នុងអំឡុងកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ប៉ុន្មានថ្ងៃខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ម្ចាស់ក្សត្រីសិរីគិត ក្នុងទីក្រុងបាងកក។ វត្ថុអនុស្សាវរីយ៍ទាំងនោះបង្ហាញពីភាពប្លែកពីគេ គំនិតនៃការអភិរក្សបរិស្ថាន និងឱកាសថ្មី ក្រោមគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG)។ ខាងក្រោមនេះគឺជាវត្ថុអនុស្សាវរីយ៍ទាំង ៧ ដែលមានដូចជា៖ – រូបចម្លាក់ព្រះបរមរាជវាំងធ្វើពីដែកកែច្នៃ។ វាមានរូបព្រះទីន័ងនាវានៅខាងមុខ និងនិមិត្តសញ្ញា APEC 2022 នៅផ្ទៃខាងក្រោយ។ វាត្រូវបានផលិតដោយសហគមន៍វត្ត Sri Suphan ក្នុងខេត្តឈៀងម៉ៃ។ – ប្រអប់មួយដែលមាន

    November 15, 2022
  • អន្តរជាតិ

    អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ចំនួនប្រជាជនពិភពលោកនៅថ្ងៃអង្គារនេះនឹងកើនឡើងដល់ ៨ ពាន់លាននាក់ ជាមួយនឹងកំណើនដែលមានខ្ពស់បំផុត គឺនៅក្នុងប្រទេសឥណ្ឌា និងប្រទេសក្នុងទ្វីបអាហ្វ្រិក។ ចំនួនប្រជាជនពិភពលោកបានកើនឡើងប្រហែល ១ ពាន់លាននាក់ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ដោយសារតែអាយុជាមធ្យមមានការកើនឡើងជាងមុន និងការថយចុះអត្រាមរណភាពសម្រាប់ម្តាយ និងកុមារ។ អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសមួយចំនួននៅអាស៊ីខាងត្បូង និងអាហ្រ្វិក ទំនងជានឹងបន្តឃើញការកើនឡើងចំនួនប្រជាជនយ៉ាងច្រើន។ ប្រទេសនៅអនុតំបន់សាហារ៉ាអាហ្រ្វិកត្រូវបានគេរំពឹងថា នឹងមានច្រើនជាងពាក់កណ្តាលនៃការកើនឡើងចំនួនប្រជាជនពិភពលោក ដែលរំពឹងទុករហូតដល់ឆ្នាំ២០៥០។ ចំណែកឥណ្ឌា​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​វ៉ា​ដាច់​ប្រទេស​ចិន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​២០២៣។ អង្គការសហប្រជាជាតិក៏និយាយផងដែរថា ចំនួនប្រជាជននៃប្រទេស ឬតំបន់ចំនួន ៦១ រួមទាំងប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថា នឹងថយចុះ ១%

    November 15, 2022
  • អន្តរជាតិ

    រដ្ឋាភិបាលរបស់ប្រទេសទួរគីបានស្នើថា ខ្លួននឹងសងសឹករាល់ជនល្មើសដែលពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកដ៏សាហាវនៅអ៊ីស្តង់ប៊ុល។ អាជ្ញាធរសន្តិសុខរបស់ប្រទេសនេះ កំពុងថ្កោលទោសយ៉ាងខ្លាំងលើក្រុមសកម្មប្រយុទ្ធ រួមទាំងគណបក្សពលករឃឺដ ឬ PKK សម្រាប់ការវាយប្រហារមួយនោះ។ គួររំលឹកជូនដែរថា ការបំផ្ទុះកាលពីថ្ងៃអាទិត្យនៅលើផ្លូវដើរទិញឥវ៉ាន់ដ៏មមាញឹកក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងរបួស ៨១នាក់ ផ្សេងទៀត។ អាជ្ញាធរបាននិយាយថា ពួកគេបានចាប់ឃុំខ្លួនស្ត្រីជនជាតិស៊ីរីម្នាក់ ដែលសង្ស័យថា បានបង្កប់គ្រាប់បែក ក៏ដូចជាមនុស្សប្រមាណ ៥០នាក់  ផ្សេងទៀតដែលជាប់សង្ស័យ។ ស្ត្រីជនជាតិស៊ីរី តាមសេចក្តីរាយការណ៍បានប្រាប់អ្នកស៊ើបអង្កេតថា នាងត្រូវបានបណ្តុះបណ្តាលដោយពួកគណបក្សពលករឃឺដ ឬ PKK និងក្រុមសកម្មប្រយុទ្ធឃឺដផ្សេងទៀត ហើយបានចូលប្រទេសទួរគី ឆ្លងកាត់ភាគពាយ័ព្យនៃប្រទេសស៊ីរី ខណៈ PKK ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ជា​អង្គការ​ភេរវជន​ដោយទួរគី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក

    November 15, 2022
  • អន្តរជាតិ

    តុលាការក្នុងទីក្រុងតូក្យូចំនួន ២ បានលុបចោលការកាត់ក្តីដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារតែការគំរាមកំហែងដោយគ្រាប់បែក។ តុលាការជាន់ខ្ពស់ទីក្រុងតូក្យូបាននិយាយថា មានមនុស្សគម្រាមបំផ្ទុះអគាររដ្ឋាភិបាលនៅកណ្តាលទីក្រុងតូក្យូ ប្រហែលម៉ោង ១:៣០ នាទីរសៀល នៅ​ថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ អគារ​នេះ​មានទាំង​តុលាការ​ជាន់​ខ្ពស់ និង​តុលាការ​ក្រុង​តូក្យូ ហើយបន្ទាប់ពីបានពិគ្រោះជាមួយប៉ូលីស តុលាការជាន់ខ្ពស់បានដាក់កម្រិតការចូលទៅកាន់អគាររយៈពេល ២ម៉ោង ចាប់ពីថ្ងៃត្រង់ ហើយអ្នកទស្សនាត្រូវបានជម្លៀសចេញ។ ការ​ជំនុំ​ជម្រះ​បាន​កំណត់​នៅ​តុលាការ​ទាំង​ ២ ​ចន្លោះ​ពី​ម៉ោង ១ ដល់​ម៉ោង ២ និង ៣០ នាទី​រសៀល ត្រូវបានលុបចោល៕ អត្ថបទ៖ លីដា ប្រភព៖ Nippon

    November 14, 2022