- autoadmin
- អន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទម្សិលមិញ បានកើនឡើងដល់ ១៦២ នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។ ការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចកោះជ្វានៅពេលរសៀល ខណៈទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្ស ១៦២ នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងស្រុក Cianjur នៃខេត្តជ្វាខាងលិច។ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ២៥នាក់ នៅតែជាប់នៅក្នុងកំទេចកំទីសំណង់ដែលបានដួលរលំ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំង ដោយសារកង្វះខាតឧបករណ៍ធុនធ្ងន់ និងការបាក់ដី។ គ្រោះរញ្ជួយដីបានធ្វើឱ្យដួលរលំ ឬខូចខាតយ៉ាងធ្ងន់ធ្ងរផ្ទះសម្បែង សាលារៀន និងអគារផ្សេងៗទៀតជាង ២,២០០ កន្លែង។ មនុស្សប្រហែល
November 22, 2022 - អន្តរជាតិ
អាជ្ញាធរអាកាសយានដ្ឋាននៃប្រទេសកូឡុំប៊ីបាននិយាយថា យន្តហោះខ្នាតតូចមួយគ្រឿងផ្ទុកមនុស្ស ៨ នាក់ បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយនៃទីក្រុង Medellin ដែលជាទីក្រុងធំទី២ របស់ប្រទេសកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ យន្តហោះនោះបានហោះចេញពីអាកាសយានដ្ឋាន Olaya Herrera នៅពេលព្រឹក ហើយបានរាយការណ៍ពីបញ្ហាម៉ាស៊ីន មុនពេលធ្លាក់ចូលទៅក្នុងផ្ទះមួយ ដោយបញ្ជូនផ្សែងខ្មៅយ៉ាងក្រាស់ទៅលើអាកាស។ ផ្ទះចំនួន ៧ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងអគារចំនួន ៦ ផ្សេងទៀតបានរងការខូចខាត បន្ទាប់ពីយន្តហោះបានធ្លាក់លើ។ រូបថតដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញពីក្រុមអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងរុះរើកកាយទ្រព្យសម្បត្តិដែលខូចខាត។ គណនី Twitter របស់អាកាសយានដ្ឋានបានរាយការណ៍ថា មនុស្សទាំង ៨នាក់ នៅក្នុងយន្តហោះ រួមមានអ្នកដំណើរ
November 22, 2022 - អន្តរជាតិ
មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ បានប្រកាសថា រញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានធ្វើការវាយប្រហារទៅកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ដោយបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយនេះគឺនៅជម្រៅ ៥គីឡូម៉ែត្រ។ យោងតាមសាក្សីបានប្រាប់រ៉យទ័រថា ការរញ្ជួយដ៏ខ្លាំងបានកើតឡើងជាច្រើនវិនាទីនៅក្នុងរដ្ឋធានីហ្សាកាតា ដែលជំរុញឱ្យមនុស្សមួយចំនួនត្រូវជម្លៀសចេញពីអគារ។ យ៉ាងណា ពុំមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
November 21, 2022 - អន្តរជាតិ
យ៉ាងហោចណាស់មនុស្សចំនួន ១១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរី រួមទាំងអ្នកសារព័ត៌មានម្នាក់ បន្ទាប់ពីយន្តហោះចម្បាំងទតួកគី បានធ្វើប្រតិបត្តិការតាមអាកាសនៅក្នុងប្រទេសនេះ និងប្រទេសជិតខាងអ៊ីរ៉ាក់កាលពីល្ងាចថ្ងៃសៅរ៍ នេះបើយោងតាមមន្ត្រីមកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)។ ប៉ុន្តែនៅមិនទាន់មានការរាយការណ៍ពីភាគីអ៊ីរ៉ាក់ណាម្នាក់រងរបួសទេ។ ការវាយលុកឆ្លងព្រំដែនថ្មីរបស់តួកគី ដែលត្រូវបានគេដាក់ឈ្មោះថា «Operation Claw-Sword» ដោយក្រសួងការពារជាតិរបស់ខ្លួន គឺផ្តោតលើគណបក្សពលករឃឺដ (PKK) អង្គភាពការពារប្រជាជន PYD (YPG) និងសហភាពសហគមន៍នៅឃឺដ (KCK) ។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការផ្ទុះដ៏សាហាវមួយ នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលកាលពីមួយសប្តាហ៍មុន ដែលមន្ត្រីតួកគីបាននិយាយថា ក្រុមបំបែកខ្លួនឃឺដគឺជាអ្នកបង្កឡើង ប៉ុន្តែត្រូវបានបដិសេធដោយក្រុមឃឺដ។ ប្រធានប្រព័ន្ធផ្សព្វផ្សាយ SDF លោក Ferhad Shami តាមរយៈ
November 21, 2022 - អន្តរជាតិ
Tesla កំពុងប្រមូលរថយន្តជាង ៣២១,០០០ គ្រឿង ជុំវិញបញ្ហា software ដែលបណ្តាលឱ្យអំពូលភ្លើងក្រោយរបស់រថយន្តមួយចំនួនមិនដំណើរការត្រឹមត្រូវ។ ក្រុមហ៊ុនបានប្រកាសពត៌មាននេះកាលពីថ្ងៃសៅរ៍ នៅក្នុងឯកសាររដ្ឋបាលចរាចរណ៍ និងសុវត្ថិភាពផ្លូវជាតិ (PDF) ដែលត្រូវបានមើលឃើញដោយរ៉យទ័រ។ ការប្រមូលត្រឡប់មកវិញគ្របដណ្តប់លើរថយន្ត Model 3 ស៊េរីឆ្នាំ 2023 និង Model Y ពីស៊េរីឆ្នាំ 2020 ដល់ 2023 ដែលផលិតសម្រាប់ទីផ្សារអាមេរិក។ ការជូនដំណឹងរបស់ NHTSA បាននិយាយថា ក្នុងករណីដ៏កម្រ ចង្កៀងខាងក្រោយម្ខាង ឬទាំងសងខាង សម្រាប់ម៉ូដែលឆ្នាំដែលបានរៀបរាប់ខាងលើ អាចមានបញ្ហាលើការបំភ្លឺជាបន្តបន្ទាប់ ដោយសារតែភាពខុសប្រក្រតីនៃកម្មវិធីបង្កប់ (firmware) ដែលអាចបណ្តាលឱ្យមានបញ្ហាក្នុងអំឡុងពេលបញ្ឆេះរថយន្ត។ វាបានបន្ថែមថា
November 21, 2022 - អន្តរជាតិ
ប្រទេសចិននៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា បានប្រកាសពីការស្លាប់ដោយសារជំងឺ COVID-19 ជាលើកដំបូង ក្នុងរយៈពេលជិតកន្លះឆ្នាំ ខណៈដែលវិធានការថ្មីតឹងរឹងត្រូវបានដាក់ក្នុងទីក្រុងប៉េកាំង និងនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការផ្ទុះឡើងថ្មីៗ។ ការស្លាប់ថ្មីនោះគឺជាបុរសអាយុ ៨៧ឆ្នាំ ដែលរស់នៅទីក្រុងប៉េកាំង ហើយបើតាមគណៈកម្មការសុខភាពជាតិចិនបានឱ្យដឹងថា គាត់គឺជាករណីស្លាប់ទី១ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំមុន ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ៥,២២៧ ករណី។ ខណៈដែលប្រទេសចិនមានអត្រាចាក់វ៉ាក់សាំង COVID-19 យ៉ាងហោចណាស់មួយដូសសរុបជាង ៩២ ភាគរយ ចំនួននេះគឺនៅមានទាបគួរឱ្យកត់សម្គាល់ក្នុងចំណោមមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើសពី ៨០ឆ្នាំ។ យ៉ាងណា គណៈកម្មាការមិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នកស្លាប់នោះទេ។ ភាពងាយរងគ្រោះនោះត្រូវបានចាត់ទុកថាជាហេតុផលមួយ ដែលប្រទេសចិនបានបិទព្រំដែនរបស់ខ្លួនភាគច្រើន ហើយកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយ
November 21, 2022 - អន្តរជាតិ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បាននិយាយថា លោកមិនមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅប្រើប្រាស់បណ្ដាញសង្គម Twitter វិញនោះទេ បើទោះបីជាមានមតិភាគច្រើនបានបោះឆ្នោតគាំទ្រលោក នៅក្នុងការស្ទង់មតិដែលរៀបចំដោយម្ចាស់ថ្មីគឺលោក Elon Musk ។ អ្នកប្រើប្រាស់ Twitter ជាង ១៥ លាននាក់ បានបោះឆ្នោតនៅក្នុងការស្ទង់មតិនេះ ដោយមានសំឡេង ៥១.៨% បានបោះឆ្នោតគាំទ្រការស្តារគណនីរបស់លោកឡើងវិញ។ លោក Musk បានសរសេរថា៖«ប្រជាជនបានគាំទ្រ។ Trump នឹងត្រូវបានស្តារឡើងវិញ»។ រំលឹកដែរថា គណនី Twitter របស់លោក ត្រាំ ដែលធ្លាប់មាន Follower ជាង
November 21, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សព្វផ្សាយរូបថតមេដឹកនាំលោក គីម ជុងអ៊ុន ជាមួយក្មេងស្រីម្នាក់ ដែលគេនិយាយថា ជាកូនស្រីរបស់គាត់ នៅអំឡុងពេលអ្នកទាំង ២ កំពុងតែសង្កេតមើលការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបថ្មី។ នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើងបញ្ចេញរូបភាពកូនស្រីរបស់មេដឹកនាំរូបនេះ។ រូបថតប៉ុន្មានសន្លឹកនោះ បានបង្ហាញពីសកម្មភាពរបស់អ្នកទាំង ២ ដើរពិនិត្យមើលមីស៊ីល Hwasong-17 នៅឯកន្លែងសាកល្បង។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក៏បានលើកសរសើរលោក គីម រួមជាមួយនឹងកូនស្រី និងភរិយាជាទីស្រឡាញ់របស់គាត់ ចំពោះការបំផុសគំនិតអ្នកវិទ្យាសាស្ត្រ និងអ្នកប្រយុទ្ធរបស់ពួកគេ។ រូបថតមួយសន្លឹកបង្ហាញថា លោក គីម បានដើរចាប់ដៃជាមួយក្មេងស្រីម្នាក់ពាក់អាវពណ៌ស និងស្បែកជើងក្រហម ដោយមានមីស៊ីលនៅខាងក្រោយ។ រូបភាពមួយទៀតបង្ហាញពីក្មេងស្រីដូចគ្នា កំពុងឈររវាងលោក គីម និងប្រពន្ធរបស់គាត់គឺលោកស្រី
November 19, 2022 - អន្តរជាតិ
កូរ៉េខាងជើងបានប្រកាសថា ការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយកាលពីថ្ងៃសុក្រ គឺជាការបាញ់បង្ហោះដែលទទួលបានជោគជ័យ។ កាសែត Rodong Sinmun របស់គណបក្សពលករដែលកំពុងកាន់អំណាច ចេញផ្សាយថ្ងៃសៅរ៍សប្តាហ៍នេះ បានរាយការណ៍ថា ICBM ឈ្មោះថា Hwasong-17 ត្រូវបានបាញ់សាកល្បងចេញពីអាកាសយានដ្ឋានក្បែរទីក្រុងព្យុងយ៉ាង ខណៈមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បាននៅឯព្រលានយន្តហោះដើម្បីត្រួតពិនិត្យ។ កាសែតនេះនិយាយថា មីស៊ីលបានឡើងដល់រយៈកម្ពស់ ៦,០៤០.៩ គីឡូម៉ែត្រ និងបានហោះក្នុងរយៈពេល ១ម៉ោង ៨នាទី និង ៥៥ វិនាទី ក្នុងរយៈចម្ងាយ ៩៩៩.២ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងសមុទ្រខ្ពស់នៅភាគខាងកើតនៃឧបទ្វីបកូរ៉េ។ លោក គីម ជុងអ៊ុន បានថ្កោលទោសអ្វីដែលគេហៅថាការរារាំងបន្ថែម
November 19, 2022 - អន្តរជាតិ
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅព្រឹកថ្ងៃសុក្រនេះ ខណៈមីស៊ីលមួយនោះបានធ្លាក់នៅជិតដែនទឹកជប៉ុន នៅក្នុងការសាកល្បងអាវុធធំលើកទី ២ របស់ខ្លួនក្នុងខែនេះ។ សហរដ្ឋអាមេរិកបានថ្កោលទោសភ្លាមៗសម្រាប់ការបាញ់បង្ហោះនេះ ហើយបានប្តេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាដល់សុវត្ថិភាពដែនដី ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន។ អនុប្រធានាធិបតី Kamala Harris នឹងត្រូវជួបដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំរបស់ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ដែលកំពុងចូលរួមវេទិកាថ្នាក់តំបន់នៅទីក្រុងបាងកក ដើម្បីពិភាក្សាពីការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងនេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះ ICBM ចេញពីតំបន់រដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល ១០ និង ១៥ នាទីព្រឹក ហើយវាបានហោះឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ ចំណែកប្រទេសជប៉ុនក៏បាននិយាយថា ICBM ហាក់ដូចជាបានហោះហើរនៅលើគន្លងខ្ពស់
November 18, 2022












