autoadmin
  • អន្តរជាតិ

    ម្ចាស់ថ្មីរបស់បណ្តាញសង្គម Twitter របស់អាមេរិក គឺលោក Elon Musk បាននិយាយថា លោកនឹងស្តារគណនីដែលត្រូវបានផ្អាកឡើងវិញនៅសប្តាហ៍ក្រោយនេះ។ លោក Musk បានបង្ហោះការស្ទង់មតិមួយទៅលើ Twitter របស់គាត់ សម្រាប់ការបោះឆ្នោតថា តើត្រូវស្ដារគណនីដែលមិនបំពានច្បាប់ឡើងវិញ ឬមិនបាន spam ខុសក្បួនខ្នាតពេកវិញឬទេ។ ក្នុង​ចំណោម​សំឡេង​ឆ្នោត​ជាង ៣.១៦ លាន​សំឡេង មានសំឡេង​ជាង ៧២% បានគាំទ្រចំណាត់ការនេះ។ លោក Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រជាជនបានសម្រេចចិត្ត។ ការលើកលែងចាប់ផ្តើមនៅសប្តាហ៍ក្រោយ»។ លោក​មិន​ទាន់​បាន​បង្ហាញ​ថា​ តើ​គណនី​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​ដាក់ឱ្យ​ដំណើរការ​ឡើង​វិញនៅឡើយទេ។ រំលឹកដែរថា បន្ទាប់ពីបានគ្រប់គ្រង

    November 25, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឱ្យនាយកដ្ឋានរបស់ខ្លួនត្រូវបញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលរបស់ចិន នៅតាមអគារសំខាន់ៗរបស់ខ្លួនទាំងអស់ ដោយលើកឡើងពីហានិភ័យសុវត្ថិភាព។ រដ្ឋមន្ត្រីការិយាល័យខុទ្ទកាល័យលោក Oliver Dowden នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភាបាននិយាយថា ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញពាក់ព័ន្ធនឹង «ហានិភ័យសុវត្ថិភាពដែលអាចកើតមាននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលទាក់ទងនឹងការដំឡើងប្រព័ន្ធឃ្លាំមើល នៅលើអចលនទ្រព្យរបស់រដ្ឋាភិបាល»។ លោក Dowden បាននិយាយថា៖«ការពិនិត្យឡើងវិញបានសន្និដ្ឋានថា ដោយសារការគំរាមកំហែងដល់ចក្រភពអង់គ្លេស និង ការបង្កើនសមត្ថភាពនិងការតភ្ជាប់នៃប្រព័ន្ធទាំងនេះ ការត្រួតពិនិត្យបន្ថែមត្រូវបានទាមទារ»។ ការសម្រេចនេះនឹងត្រូវអនុវត្តចំពោះកាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនស្ថិតនៅក្រោមច្បាប់សន្តិសុខរបស់ចិន ហើយក៏រួមបញ្ចូលទាំងការណែនាំសម្រាប់នាយកដ្ឋាន ដើម្បីធ្វើការផ្តាច់ឧបករណ៍ទាំងនេះពីបណ្តាញកុំព្យូទ័រស្នូល និងពិចារណាដកវាចេញទាំងអស់។ វាកើតឡើងប៉ុន្មានខែបន្ទាប់ពីសមាជិកសភាអង់គ្លេសរាប់សិបនាក់ បានអំពាវនាវឱ្យហាមឃាត់ការលក់ និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព

    November 25, 2022
  • អន្តរជាតិ

    អាជ្ញាធរអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការចាប់ខ្លួនកីឡាករបាល់ទាត់ Voria Ghafouri ដែលមានដើមកំណើតជាជនជាតិឃឺដ និងបានគាំទ្រយ៉ាងបើកចំហដល់ការតវ៉ា ដែលបានធ្វើឱ្យកក្រើកប្រទេសអ៊ីរ៉ង់ចាប់តាំងពីខែកញ្ញាមក។ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា លោក Voria Ghafouri ដែលធ្លាប់បានបង្ហាញខ្លួន ២៨ដង សម្រាប់ប្រទេសអ៊ីរ៉ង់រហូតដល់ឆ្នាំ២០១៩ ត្រូវបានចាប់ខ្លួនបន្ទាប់ពីហាត់សមជាមួយក្លឹប Foolad Khuzestan ជុំវិញការចោទប្រកាន់ថា គាត់បានឃោសនាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ លោក Voria Ghafouri គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលលេចធ្លោបំផុត ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបយ៉ាងទូលំទូលាយចំពោះការតវ៉ាលើរដ្ឋាភិបាល ចំពេលមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការប្រព្រឹត្តរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា។

    November 25, 2022
  • អន្តរជាតិ

    ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្រេចបង្កើតបេសកកម្មឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើប្រទេសអ៊ីរ៉ង់ ចំពោះការបង្រ្កាបបាតុកម្មទ្រង់ទ្រាយធំដែលខ្លួនកំពុងបន្ត។ នៅក្នុងសម័យប្រជុំពិសេសនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានបោះឆ្នោតលើដំណោះស្រាយមួយ ដែលគាំទ្រដោយប្រទេសចំនួន ២៥ នៅចំណោមសមាជិកទាំង ៤៧ ប្រទេស។ ការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានកើតឡើងដោយការស្លាប់របស់នាង Mahsa Amini អាយុ ២២ ឆ្នាំ ដែលត្រូវបានចាប់ខ្លួនពីបទពាក់កន្សែង Hijab មិនត្រឹមត្រូវ។ ការស្លាប់របស់នាងបាននាំឱ្យមានការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាង ២ខែមកហើយ។ អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស បាននិយាយថា អាជ្ញាធរសន្តិសុខអ៊ីរ៉ង់ បាននិងកំពុងបង្រ្កាបក្រុមបាតុករ ដោយបានសម្លាប់មនុស្សជាង ៣០០នាក់។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយថា ស្ថានភាពមិនអាចទទួលយកបានទេ

    November 25, 2022
  • អន្តរជាតិ

    ក្រុមហ៊ុន Mazda Motor បានបង្ហាញផែនការមហិច្ឆតារបស់ខ្លួន ដើម្បីពន្លឿនការផ្លាស់ប្តូរទៅរកការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានទូលំទូលាយ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបាននិយាយថា ខ្លួននឹងវិនិយោគប្រហែល ១.៥ ទ្រីលានយ៉េន ឬប្រហែល ១១ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនី។ មន្ត្រី Mazda បានប៉ាន់ប្រមាណថា រថយន្តអគ្គិសនីនឹងមានដល់ ៤០% នៃរថយន្តថ្មីដែលត្រូវបានលក់ទូទាំងពិភពលោកនៅចុងទសវត្សរ៍នេះ ដែលជាការកើនឡើងពីគម្រោងចាស់ដែលមានតែ ២៥% ប៉ុណ្ណោះ។ ការវិនិយោគនេះនឹងរួមបញ្ចូលភាពជាដៃគូជាមួយអ្នកផ្គត់ផ្គង់ ដោយក្រុមមន្ត្រីបាននិយាយថា Mazda បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតថ្មចិន Envision AESC ដើម្បីទិញផលិតផលរបស់ពួកគេ។ ពួកគេក៏បានបង្ហាញពីផែនការ ដើម្បីធ្វើការជាមួយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Rohm ដែលមានមូលដ្ឋាននៅទីក្រុងក្យូតូ

    November 24, 2022
  • អន្តរជាតិ

    វិមាន Istana Negara បានប្រកាសថា ប្រធានក្រុម Pakatan Harapan (PH) នៃសម្ព័ន្ធភាពគណបក្សប្រឆាំង គឺលោក Anwar Ibrahim នឹងក្លាយជានាយករដ្ឋមន្ត្រីទី១០ របស់ប្រទេសម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍​ដែលចេញ​ដោយ​ព្រះបរមរាជវាំង​បាន​និយាយ​ថា បុរស​វ័យ ៧៥ ឆ្នាំ​រូបនេះ​ នឹង​ត្រូវស្បថ​ចូល​កាន់​តំណែង​នៅ​ម៉ោង ៥ ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ថ្ងៃនេះផ្ទាល់។ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​៖«​ព្រះមហាក្សត្រ​ចង់​ជម្រាបប្រាប់​លោក​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល​ថ្មី​ ត្រូវ​តែបង្កើត​រដ្ឋាភិបាលថ្មីជាមួយនឹងការ​ដាក់ខ្លួន និងគតិបណ្ឌិត»។ ទ្រង់បានបន្ដថា៖«ការពិតគឺថា ប្រជាជនសាមញ្ញមិនគួរទទួលបន្ទុកជាមួយភាពចលាចលនយោបាយដែលមិនចេះចប់នោះទេ នៅពេលដែលប្រទេសនេះត្រូវការរដ្ឋាភិបាលដែលមានស្ថិរភាព ដើម្បីជំរុញទិដ្ឋភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍»។ សេចក្តីថ្លែងការណ៍របស់វិមានក៏បានក្រើនរំលឹកដល់សមាជិកសភាដែលជាប់ឆ្នោតត្រូវបង្ហាញពីអាទិភាព ការប្តេជ្ញាចិត្តខ្ពស់

    November 24, 2022
  • អន្តរជាតិ

    មន្ត្រីសន្តិសុខ និងក្រុមគ្រូពេទ្យរបស់អ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១៥នាក់ បានរងរបួស នៅក្នុងការបំផ្ទុះចំនួន ២ ដាច់ដោយឡែកពីគ្នា ទៅលើស្ថានីយ៍រថយន្តក្រុងក្នុងទីក្រុងយេរូសាឡឹម នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។ ការផ្ទុះបានកើតឡើងនៅស្ថានីយ៍រថយន្តក្រុងមួយ នៅច្រកចេញខាងលិចពីក្រុងយេរូសាឡឹម បានធ្វើឱ្យមនុស្ស ១២ នាក់រងរបួស ក្នុងនោះ ២ នាក់ត្រូវរបួសធ្ងន់។ ចំណែកការបំផ្ទុះដាច់ដោយឡែកពីគ្នានៅស្ថានីយ៍មួយទៀតនៅជិតគ្នានោះ បានធ្វើឱ្យខូចខាតរថយន្តក្រុងមួយ និងធ្វើឱ្យមនុស្ស ៣ នាក់រងរបួស។ ប៉ូលីសបាននិយាយថា ការបំផ្ទុះទាំង ២ បានកើតឡើងប្រមាណកន្លះម៉ោងពីគ្នា ដោយបានកត់សម្គាល់ថា ប៉ូលីសស្ថិតនៅកន្លែងកើតហេតុជាមួយនឹងកងកម្លាំងផ្សេងទៀត ដើម្បីប្រមូលភស្តុតាង និងស្កេនតំបន់ដើម្បីស្វែងរកជនសង្ស័យ។ អ្នកថតរូប

    November 23, 2022
  • អន្តរជាតិ

    អាជ្ញាធរឥណ្ឌូណេស៊ីកំពុងតស៊ូ ដើម្បីជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត និងផ្តល់ជំនួយដល់ពលរដ្ឋជម្លៀសខ្លួនជិត ៦០,០០០ នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយក្នុងកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្ត West Java កាលពីថ្ងៃចន្ទ។ អាជ្ញាធរគ្រោះមហន្តរាយបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦៨ នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ ហើយ ១៥១ នាក់នៅតែបាត់ខ្លួន ខណៈមនុស្ស​ជាង ១,០០០ នាក់​បាន​រង​របួស។ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកមនុស្សដែលជាប់នៅក្នុងកំទេចកំទី ដោយសារគ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យមានការរអិលបាក់ដីជាច្រើនកន្លែង។ ការរញ្ជួយដីតូចៗជាង ១០០ លើក បានកើតឡើង បន្ទាប់ពីការរញ្ជួយដីដំបូងដែលបង្ខំឱ្យមនុស្សប្រហែល ៥៨,០០០ នាក់ ត្រូវជម្លៀសចេញ។ នៅក្នុងស្រុក Cianjur

    November 23, 2022
  • អន្តរជាតិ

    ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​កំពុង​រាយការណ៍​ថា Twitter បាន​បើកការ​បញ្ឈប់​កម្លាំងការងារ​មួយ​ជុំ​ទៀត ខណៈការផ្លាស់ប្តូរចុងក្រោយនេះ បាននាំឱ្យចំនួនបុគ្គលិកដែលបានចាកចេញពីក្រុមហ៊ុនមានដល់ប្រហែល ៥,០០០ នាក់ ឬច្រើនជាង ៦០ ភាគរយ នៃកម្លាំងការងាររបស់ខ្លួនចាប់តាំងពីលោកសេដ្ឋី Elon Musk បានចូលកាន់កាប់ក្រុមហ៊ុនកាលពីចុងខែមុន។ បើតាម Bloomberg កាលពីថ្ងៃចន្ទបានឱ្យដឹងថា បុគ្គលិកផ្នែកលក់បានទទួលអ៊ីមែលកាលពីល្ងាចថ្ងៃអាទិត្យ ដោយជូនដំណឹងដល់ពួកគេថា វាជាថ្ងៃធ្វើការចុងក្រោយរបស់ពួកគេ។ សារ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​និយាយ​អំពី​តួនាទី​នៅ​ Twitter ដែល​មិន​ចាំបាច់​មាន​តទៅទៀត​។ លោក Musk ក៏បានផ្តល់ឱសានវាទដល់បុគ្គលិកកាលពីសប្តាហ៍មុន ចំពោះការបន្ដស្នាក់នៅ ឬចាកចេញពី Twitter។ លោក​បាន​ព្រមាន​ថា ពួកគេ​គួរតែ​លាលែង​ពី​តំណែង លុះត្រា​តែ​ពួកគេ​បាន​ត្រៀម​ខ្លួន​ធ្វើ​ការឱ្យបានច្រើន​ម៉ោងបំផុត​​៕ អត្ថបទ៖ លីដា

    November 22, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារកោះ​សូឡូម៉ុង នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិក ក៏បាននិយាយដែរថា លទ្ធភាពនៃរលកយក្សស៊ូណាមិក៏អាចនឹងកើតមាន សម្រាប់ឆ្នេរសមុទ្រដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រពី ចំណុចកណ្តាលនៃការរញ្ជួយដី។ មន្ត្រី PTWC បាននិយាយថា រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់មួយម៉ែត្រពីលើកម្រិតជំនោរ គឺអាចមានទៅបានសម្រាប់តំបន់ឆ្នេរមួយចំនួននៃកោះសូឡូម៉ុង។ រលកយក្សស៊ូណាមិត្រូវបានព្យាករណ៍ថា មានកម្ពស់តិចជាង ៣០ សង់ទីម៉ែត្រ ពីលើកម្រិតជំនោរសម្រាប់ឆ្នេរសមុទ្រប៉ាពួញូហ្គីណេ និងវ៉ានូអាទូ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    November 22, 2022