- autoadmin
- រថយន្ត
ក្រុមហ៊ុន Honda បានបង្ហើបថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តកោសិកាឥន្ធនៈនៅសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៤ ខណៈដែលក្រុមហ៊ុនផលិតរថយន្តមួយនេះកំពុងជំរុញយ៉ាងខ្លាំងលើការផលិតរថយន្តកោសិកាឥន្ធនៈ។ ម៉ូដែលទី១ នឹងជាប្រភេទកូនកាត់ Plug-in Hybrid ដែលផ្អែកលើរថយន្ត CR-V ជំនាន់បច្ចុប្បន្ន (ដូចរូបភាព)។ មានន័យថា រថយន្តនឹងប្រើប្រាស់អគ្គិសនីសុទ្ធសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ប៉ុន្តែគ្មានការបំភាយបំពុលនោះទេ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយពីទីក្រុងមួយទៅទីក្រុងមួយទៀត។ Honda និយាយថា ព័ត៌មានលម្អិតបន្ថែមនៃរថយន្ត CR-V ដែលដើរដោយថាមពលអ៊ីដ្រូសែននឹងត្រូវបានបង្ហាញនៅពេលណាមួយ ដែលកៀកទៅនឹងថ្ងៃចេញលក់ក្នុងឆ្នាំ២០២៤។ រថយន្ត CR-V ដែលកំពុងមានស្រាប់ គឺអាចប្រើបានជាកូនកាត់ធម្មតាដែលមានម៉ាស៊ីនហ្គាស ហើយគ្មានមុខងារដោតបញ្ចូល plug-in នោះឡើយ។ ម៉ូដែលថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់
December 1, 2022 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា អតីតមេដឹកនាំចិនលោក Jiang Zemin ដែលបានដឹកនាំប្រទេសឆ្លងកាត់សម័យកាលមានការផ្លាស់ប្តូរ ពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ឈានចូលសហវត្សថ្មីនោះ បានទទួលមរណភាព នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា នេះផ្ទាល់ នៅក្នុងអាយុ ៩៦ឆ្នាំ។ លោក Jiang Zemin បានឡើងកាន់អំណាចបន្ទាប់ពីមានការបង្ក្រាបនៅទីលានធានអានមេន ហើយបានដឹកនាំប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកមួយនេះ ឆ្ពោះទៅរកភាពជាមហាអំណាចនៅលើឆាកពិភពលោក។ នៅពេលដែលលោក Jiang ឡើងជំនួសតំណែងជាប្រធានបក្សកុម្មុយនិស្តចិនពីលោក Deng Xiaoping នៅឆ្នាំ១៩៨៩ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃទំនើបកម្មសេដ្ឋកិច្ចនៅឡើយ ហើយលោកបានឡើងជាប្រធានាធិបតីពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០៣។ នៅពេលគាត់ចូលនិវត្តន៍ពីប្រធានាធិបតី ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងប៉េកាំងបានធានាបាននូវព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ ហើយប្រទេសទាំងមូលស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ឋានៈជាមហាអំណាចពិភពលោក៕
November 30, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ពលរដ្ឋទី ១០០ លាន របស់ខ្លួននៅឆ្នាំ២០២៣។ កាសែតក្នុងស្រុក Tuoi Tre បានរាយការណ៍ថា ចំនួនប្រជាជនរបស់ប្រទេសឥឡូវនេះមានចំនួនជាង ៩៩ លាននាក់ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី១៥ នៅលើពិភពលោក ច្រើនជាងគេទី៨ នៅអាស៊ី និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៣ នៅតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់កាសែត Nguoi Lao Dong បានឱ្យដឹងថា ស្ត្រីជិត ២៥ លាននាក់ ដែលមានអាយុចាប់ពី ១៥-៤៩ ឆ្នាំនៅក្នុងប្រទេសវៀតណាម គឺជាអាចពពោះបាន។ កាសែតនេះបាននិយាយថា នៅឆ្នាំ២០៣០ ចំនួននេះត្រូវបានគេរំពឹងថា
November 30, 2022 - អន្តរជាតិ
រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃអង្គារបានអនុម័តការលក់សព្វាវុធតម្លៃ ១ ពាន់លានដុល្លារ ទៅឱ្យប្រទេសកាតា នៅក្នុងកំឡុងពេលពាក់កណ្តាលនៃការប្រកួត World Cup 2022 ដ៏សំខាន់នៅទីក្រុង Doha រវាងជម្រើសជាតិអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសអាមេរិកបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើការទិញប្រព័ន្ធប្រឆាំងដ្រូនចំនួន ១០, ឧបករណ៍ស្ទាក់ចាប់ចំនួន ២០០ និងឧបករណ៍ពាក់ព័ន្ធដទៃទៀតទៅឱ្យភាគីកាតា។ ជម្រាបដែរថា ប្រទេសកាតា រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក្ស បានប្រឈមមុខនឹងការគំរាមកំហែងយ៉ាងខ្លាំងពីភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់នេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អសន្តិសុខរបស់ប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះនឹងកែលម្អសមត្ថភាពរបស់ប្រទេសកាតាក្នុងការប្រឈមមុខនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវសមត្ថភាពនានា
November 30, 2022 - អន្តរជាតិ
ប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបាល់ទាត់នឹងកើតមានឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងសកល) ដែលត្រូវនឹងម៉ោង ២ រំលងអធ្រាត្រឆ្លងចូលថ្ងៃសុក្រនៅកម្ពុជា នៅពេលដែលក្រុមជម្រើសជាតិអាល្លឺម៉ង ត្រូវប៉ះជាមួយក្រុមជម្រើសជាតិកូស្តារីកា នៅក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ។ វានឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស (World Cup) លើកដំបូងមិនធ្លាប់មានពីមុន នៅពេលដែលអាជ្ញាកណ្តាលកាត់សេចក្ដីលើទីលានជាស្ដ្រី។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA បានប្រកាសថា អាជ្ញាកណ្តាលរូបនោះមានឈ្មោះថា Stephanie Frappart គាត់មានអាយុ ៣៨ឆ្នាំ គឺជាជនជាតិបារាំង។ រូបគាត់ក៏ជាអាជ្ញាកណ្តាលស្រ្តីដំបូងគេនៅក្នុងការក្របខណ្ឌ Ligue 1 របស់បារាំង និង UEFA Champions League ផងដែរ។ អ្នកស្រី Neuza Back មកពីប្រេស៊ីល
November 30, 2022 - អន្តរជាតិ
មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា បានឱ្យដឹងថា ប្រទេសចិនទំនងជានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១,៥០០ គ្រាប់ នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តឆ្ពោះទៅមុខជាមួយនឹងល្បឿននៃការបង្កើតនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន។ តួរលេខនេះបានគូសបញ្ជាក់អំពីការព្រួយបារម្ភរបស់អាមេរិកចំពោះចេតនារបស់ចិន សម្រាប់ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាការព្យាករណ៍មិនបង្ហាញថា ចិនកំពុងបង្កើនល្បឿននៃការអភិវឌ្ឍន៍ក្បាលគ្រាប់ក៏ដោយ។ របាយការណ៍មន្ទីរបញ្ចកោណលើសកម្មភាពក្នុងឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនបច្ចុប្បន្នមានអាវុធនុយក្លេអ៊ែរជាង ៤០០ គ្រាប់។ ខ្លួនបានបន្ដថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិននៅឆ្នាំ២០៣០ នឹងមានអាវុធនុយក្លេអ៊ែរជាង ១០០០ គ្រាប់ នៅតែមិនផ្លាស់ប្តូរទេ ដោយបន្ថែមថា ចំនួននៃការព្យាករណ៍សម្រាប់ឆ្នាំ២០៣៥ គឺផ្អែកលើល្បឿននៃការពង្រីកដែលមិនផ្លាស់ប្តូររបស់ប្រទេសចិន។ យ៉ាងណាក៏ដោយចិននិយាយថា ឃ្លាំងអាវុធរបស់ខ្លួនគឺតូចតាចប្រៀបនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយថា ខ្លួនត្រៀមរួចជាស្រេចសម្រាប់ការសន្ទនា ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយអាវុធនុយក្លេអ៊ែរដល់ត្រឹមកម្រិតរបស់ចិន។
November 30, 2022 - អន្តរជាតិ
ភ្នំភ្លើងសកម្មដ៏ធំបំផុតរបស់ពិភពលោក Mauna Loa នៅឯរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ៤០ឆ្នាំ ចាប់តាំងពីការផ្ទុះចុងក្រោយនៅក្នុងឆ្នាំ១៩៨៤។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានប្រកាសថា ការផ្ទុះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយខ្លួនកំពុងព្រមានអ្នកស្រុកប្រហែល ២០០,០០០ នាក់ របស់កោះហាវ៉ៃថា ដំណាក់កាលដំបូងនៃការផ្ទុះតំបន់ក្រហូងរបស់ភ្នំភ្លើង Mauna Loa អាចមានថាមពលខ្លាំង ហើយទីតាំង និងការឈានទៅមុខនៃលំហូរកម្អែរបស់វា អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ទីតាំងនៃការផ្ទុះនេះគឺនៅឆ្ងាយពីតំបន់លំនៅដ្ឋាន ប៉ុន្តែអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រជាជនត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសចេញ ប្រសិនបើកម្អែភ្នំភ្លើងហូរមកផ្លូវរបស់ពួកគេ។ អ្នកស្រុកម្នាក់ ដែលធ្លាប់បានឃើញភ្នំភ្លើង Mauna Loa ផ្ទុះ ៣ដង បាននិយាយថា ប្រជាជនមានការព្រួយបារម្ភ
November 30, 2022 - អន្តរជាតិ
មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រសិទ្ធិរបស់ប្រជាជននៅក្នុងការ «តវ៉ាដោយសន្តិភាព» នៅក្នុងប្រទេសចិន ខណៈដែលក្រុមអ្នកតវ៉ានៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសនេះ បានធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយ «zero-COVID» របស់រដ្ឋាភិបាលចិន។ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ គឺលោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ប្រជាជនគួរតែត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិក្នុងការប្រមូលផ្តុំ និងតវ៉ាគោលនយោបាយដោយសន្តិវិធី។ លោក John Kirby បានបន្ថែមថា សហរដ្ឋអាមេរិកនឹងតាមដានស្ថានការណ៍យ៉ាងដិតដល់ចំពោះបញ្ហានេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរូបនេះ បាននិយាយដាច់ដោយឡែកថា មនុស្សគ្រប់រូបមានសិទ្ធិតវ៉ាដោយសន្តិវិធីនៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក រួមទាំងនៅក្នុងប្រទេសចិនផងដែរ។ មន្ត្រីរូបនេះក៏បាននិយាយផងដែរថា វានឹងពិបាកសម្រាប់ប្រទេសចិន ក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈយុទ្ធសាស្ត្រ zero-COVID ដ៏តឹងរ៉ឹងរបស់ខ្លួន៕ អត្ថបទ៖ លីដា ប្រភព៖
November 29, 2022 - អន្តរជាតិ
ប្រជាជននៅទីក្រុងប៉េកាំង សៀងហៃ និងផ្នែកផ្សេងទៀតនៃប្រទេសចិន បានចេញមកតាមផ្លូវដើម្បីតវ៉ាចំពោះវិធានការប្រឆាំងនឹងជំងឺ COVID-19 របស់រដ្ឋាភិបាល។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសចិនកាលពីយប់ថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងគោលនយោបាយ «zero-COVID» ដែលពាក់ព័ន្ធនឹងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើចលនារបស់ប្រជាជន។ បាតុករបានស្រែកថា «យើងចង់បានសេរីភាព» ហើយពួកគេក៏បានកាន់ក្រដាសសទទេ ដើម្បីបង្ហាញពីការប្រឆាំងនឹងការទប់ស្កាត់ការបញ្ចេញមតិដោយសេរី។ ការតវ៉ាក៏បានផ្ទុះឡើងនៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈប៉ូលិសក៏បានឃាត់ខ្លួនបាតុករមួយចំនួន។ ការប្រមូលផ្តុំស្រដៀងគ្នានេះបានផ្ទុះឡើងនៅក្នុងទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូង និងទីក្រុង Wuhan ក្នុងខេត្ត Hubei ក៏ដូចជានៅតាមបរិវេណសាកលវិទ្យាល័យក្នុងទីក្រុងប៉េកាំង និងណានជីង។ ជម្រាបផងដែរថា អាជ្ញាធរចិនរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេរីភាពនៃការបញ្ចេញមតិ នៅក្រោមការគ្រប់គ្រងដោយបក្សកុម្មុយនិស្ត ហើយវាពិតជាកម្រមានណាស់ សម្រាប់ការតវ៉ាប្រឆាំងនឹងគណបក្ស
November 28, 2022 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា គោលដៅសំខាន់បំផុតរបស់ប្រទេសលោក គឺការទទួលបាននូវកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ខណៈលោកបានឡើងតំណែងឱ្យមន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលផ្លោងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើងនាពេលថ្មីៗនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកបានត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 (ICBM) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ហើយលោកបានសន្យាថា នឹងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ លោក គីម បាននិយាយថា៖«ការកសាងកម្លាំងនុយក្លេអ៊ែរគឺដើម្បីការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់រដ្ឋ និងប្រជាជនប្រកបដោយភាពជឿជាក់ ហើយគោលដៅសំខាន់ គឺមានកម្លាំងយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដែលជាកម្លាំងដាច់ខាតដែលមិនធ្លាប់មានពីមុនមកក្នុងសតវត្សន៍»។ គាត់បានហៅ Hwasong-17 ថាជា «អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក» ហើយបាននិយាយថា វាបង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពដ៏ខ្លាំងបំផុតរបស់ពិភពលោក។ លោក គីម
November 28, 2022












