- autoadmin
- អន្តរជាតិ
អាជ្ញាធរបាននិយាយថា ការបាក់ដីបានលេបត្របាក់ផ្លូវមួយកាលពីថ្ងៃអាទិត្យក្នុងប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្ស ៣ នាក់ និងបន្សល់ទុកមនុស្សប្រហែល ២០ នាក់ ឱ្យនៅជាប់ក្នុងភក់។ ក្រុមសង្គ្រោះកំពុងស្វែងរកមនុស្សដែលជិះលើរថយន្តក្រុង និងម៉ូតូ ដែលជាប់គាំងក្នុងឧបទ្ទវហេតុនៅតំបន់ដាច់ស្រយាលនៃក្រុងមួយឈ្មោះថា Pueblo Rico នៅភាគពាយព្យរបស់ប្រទេស។ បើតាមលោកប្រធានាធិបតី Gustavo Petro បានសរសេរនៅលើបណ្ដាញ Twitter ថា៖«មនុស្សចំនួន ៩នាក់ ត្រូវបានជួយសង្គ្រោះ មានអ្នកស្លាប់ចំនួន ៣ នាក់ និងមនុស្សប្រហែល 20 នាក់នៅជាប់គាំង។ វាគឺជាសោកនាដកម្មមួយ» ។ជម្រាបដែរថា រដូវភ្លៀងដែលចាប់ផ្តើមក្នុងខែសីហានេះ គឺជារដូវដ៏អាក្រក់បំផុតរបស់ប្រទេសកូឡុំប៊ីក្នុងរយៈពេល ៤០ឆ្នាំ
December 5, 2022 - អន្តរជាតិ
អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនការព្រមានសម្រាប់ភ្នំភ្លើង Semeru នៅលើកោះចាវ៉ា ដល់កម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានកម្រិតទី៤ បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនិយាយថា ភ្នំភ្លើងកម្ពស់ ៣៦០០ ម៉ែត្រមួយនោះ បានបញ្ចេញផេះឡើងដល់កម្ពស់ប្រហែល ១៥០០ ម៉ែត្រ ហើយលំហូរកម្អែរបស់វា ត្រូវបានគេសង្កេតឃើញមាននៅផ្នែកខ្លះផងដែរ។ មជ្ឈមណ្ឌលសម្រាប់បន្ទុះភ្នំភ្លើង និងគ្រោះមហន្តរាយភូមិសាស្ត្រឥណ្ឌូណេស៊ី បានហាមប្រាមរាល់សកម្មភាពទាំងអស់ក្នុងរង្វង់ ៨ គីឡូម៉ែត្រនៃកំពូលភ្នំ ហើយកំពុងអំពាវនាឱ្យប្រជាជនជម្លៀសចេញ។ ភ្នំភ្លើង Semeru បានផ្ទុះឡើងកាលពីថ្ងៃទី៤ ខែធ្នូឆ្នាំមុន ដែលបណ្តាលឱ្យមានកម្អែហូរចុះ និងបានសម្លាប់អ្នកស្រុកជាង ៥០ នាក់ និងបង្ខំមនុស្សជាង ១០,០០០ នាក់ ត្រូវជម្លៀសចេញ៕ អត្ថបទ៖ លីដា
December 5, 2022 - អន្តរជាតិ
ថៃ៖ អ្នកជំនាញខាងមេរោគឆ្លងកំពូលរបស់ប្រទេសថៃបានព្រមានថា ប្រជាជនមិនគួររង់ចាំវ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីជាងនេះទេ ស្របពេលដែលករណីឆ្លងថ្មីៗកំពុងកើនឡើងជាបណ្ដើរៗទៅហើយ។ នៅក្នុងការបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ លោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា ករណីឆ្លងបានចាប់ផ្តើមកើនឡើងនៅពាក់កណ្តាលខែវិច្ឆិកា ហើយនឹងឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមករា។ ទោះយ៉ាងណាលោកថា តួលេខនឹងចាប់ផ្តើមធ្លាក់ចុះពីពាក់កណ្តាលខែកុម្ភៈ មុននឹងចាប់ឡើងវិញក្នុងរដូវវស្សាចាប់ពីខែមិថុនា ដល់ខែកញ្ញា។ ដូច្នេះហើយលោកបាននិយាយថា វាជារឿងសំខាន់សម្រាប់មនុស្សក្នុងការបង្កើនភាពស៊ាំរបស់ពួកគេភ្លាមៗ ជាជាងការរង់ចាំ។ លោកបានបន្ថែមថា ទោះបីវ៉ាក់សាំងដែលមានក្នុងប្រទេសថៃកំណត់គោលដៅលើវ៉ារ្យ៉ង់ចាស់ក៏ដោយ ក៏វានៅតែមានប្រសិទ្ធភាពខ្លាំង។ លោកថា វ៉ាក់សាំងដែលកំណត់គោលដៅជាក់លាក់អាចផ្តល់ភាពស៊ាំកាន់តែច្រើន ប៉ុន្តែការទទួលដូសជំរុញ និងទទួលវ៉ាក់សាំងកាន់តែច្រើន នឹងមានឱកាសកាន់តែប្រសើរឡើងក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរ។ ដូច្នេះ គាត់បាននិយាយថា អ្នករាល់គ្នាគួរតែទទួលបានយ៉ាងហោចណាស់ ៣ដង និងដូសទី៤ ក្នុងរយៈពេលប្រាំមួយខែ។
December 3, 2022 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ភាពយឺតយ៉ាវក្នុងការប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីដោះស្រាយជំងឺ COVID-19 នៅឆ្នាំនេះ បន្តបង្កើតលក្ខខណ្ឌដ៏ល្អឥតខ្ចោះសម្រាប់ការកកើតនៃវ៉ារ្យ៉ង់ថ្មី ខណៈដែលផ្នែកខ្លះនៃប្រទេសចិន បានឃើញការកើនឡើងនៃការឆ្លងយ៉ាងច្រើន នេះបើតាមការឱ្យដឹងរបស់ប្រធានអង្គការសុខភាពពិភពលោក តាមរយៈការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។ ការអត្ថាធិប្បាយរបស់អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបង្ហាញពីការផ្លាស់ប្តូរទស្សនៈត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីលោកបាននិយាយថា ពិភពលោកមានស្ថានភាពប្រសើរជាងមុន ដែលអាចឈានដល់ការបញ្ចប់ជំងឺរាតត្បាត COVID-19។ លោក Tedros បាននិយាយកាលពីថ្ងៃសុក្រថា៖«យើងកាន់តែខិតទៅជិតនឹងអាចនិយាយបានថា ដំណាក់កាលសង្គ្រោះបន្ទាន់នៃជំងឺរាតត្បាតបានចប់ហើយ ប៉ុន្តែយើងមិនទាន់នៅទីនោះនៅឡើយ»។ លោកអគ្គនាយកបានលើកឡើងពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសចិន ខណៈផ្នែកខ្លះនៃចក្រភពអង់គ្លេសក៏ចាប់ផ្ដើមមើលឃើញពីការឆ្លងថ្មីៗ។ លោក Tedros
December 3, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ ៣នាក់ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ដែលមានទំនាក់ទំនងជាមួយកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបំផុត និងធំបំផុតរបស់ប្រទេសនេះកាលពីខែមុន។ លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារសម្រាប់ភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រតនាគារកំពុងចាត់វិធានការក្នុងការសម្របសម្រួលត្រីភាគីយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ និងជប៉ុន ប្រឆាំងនឹងមន្ត្រីដែលមានតួនាទីនាំមុខក្នុងកម្មវិធី WMD និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់របស់កូរ៉េខាងជើង»៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
December 2, 2022 - អន្តរជាតិ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកត្រៀមខ្លួន ដើម្បីនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោក ចូ បៃដិន បានធ្វើការអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនឹងប្រធានាធិបតីបារាំងគឺលោក អេម៉ានុយអ៊ែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានបញ្ចប់។ លោក បៃដិន បាននិយាយថា លោក ពូទីន កំពុងធ្វើឱ្យមានការសម្លាប់មនុស្សយ៉ាងមិនគួរឱ្យជឿ ទៅលើប្រជាជនស៊ីវិលនៅអ៊ុយក្រែន ដោយការទម្លាក់គ្រាប់បែកលើមណ្ឌលថែទាំ មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត។ លោក បៃដិន បាននិយាយថា
December 2, 2022 - អន្តរជាតិ
កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកវិទ្យាសាស្រ្តបានរកឃើញវីរុស Zombie ដ៏ចំណាស់មួយចំនួន ដែលមានអាយុកាលប្រមាណជា ៤៨,៥០០ ឆ្នាំមកហើយ ខណៈមានការព្រួយបារម្ភថា ការប្រែប្រួលអាកាសធាតុ និងការបញ្ចេញឧស្ម័នមេតាន តាមរយៈផ្ទះកញ្ចក់ (greenhouse) អាចធ្វើឱ្យមេរោគដ៏គ្រោះថ្នាក់ទាំងអស់នេះ នឹងរស់រានឡើងវិញ ហើយចម្លងមកកាន់មនុស្ស និងសត្វបាន។ ប៉ុន្តែអ្វីដែលកាន់តែចម្លែកទៀតនោះ ក្រោយការប្រកាសពីការរកឃើញវីរុសទាំងនេះ គេបានប្រទះឃើញហ្វូងសត្វប្រើសស្នែងសំប៉ែត (Alces alces) បានប្រមូលផ្ដុំគ្នាដើរព័ទ្ធជុំវិញរណ្ដៅមួយនោះ ដោយមិនដឹងថាមូលហេតុអ្វីនោះទេ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Hitalo Rolian Mottin គាត់បានសរសេរថា៖ «សត្វប្រើសស្នែងសំប៉ែត បានដើរជារង្វង់កណ្តាលទឹកកកស៊ីបេរី នៅក្នុងប្រទេសរុស្ស៊ី។ តើមានអ្វីកើតឡើងចំពោះសត្វទាំងនោះ?»។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងពីមូលហេតុច្បាស់ ជុំវិញហេតុការណ៍ដ៏ចម្លែកមួយនេះនៅឡើយទេ៕ ប្រើសស្នែងសំប៉ែត
December 2, 2022 - អន្តរជាតិ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តជាង ៤៣៥,០០០ គ្រឿង នៅក្នុងប្រទេសចិនត្រឡប់មកវិញ ដើម្បីជួសជុលបញ្ហាភ្លើងស៊ីញ៉ូចំហៀង នេះបើតាមអ្នកឃ្លាំមើលទីផ្សាររបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុននឹងចេញការអាប់ដេតកម្មវិធី (over-the-air) ដើម្បីដោះស្រាយបញ្ហាដែលបណ្តាលឱ្យមានការរំខានធ្ងន់ធ្ងរ ដែលអាចនាំទៅដល់ការប៉ះទង្គិចគ្នា។ បញ្ហានេះមានលើរថយន្ត Model 3 ចំនួន ១៤២,២៧៧ គ្រឿង និងរថយន្ត Model Ys ចំនួន ២៩២,៨៥៥ គ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារចិន។ នេះជាការប្រមូលរថយន្តមកវិញលើកទី៦ ដែលធ្វើឡើងដោយក្រុមហ៊ុន Tesla ក្នុងប្រទេសចិនក្នុងឆ្នាំ២០២២ បន្ទាប់ពីការប្រមូលចុងក្រោយបំផុត ដែលមានរថយន្តជាង ៨០,០០០ គ្រឿង ត្រូវបានប្រមូលកាលពីសប្តាហ៍មុន។ ទិន្នន័យឈ្មួញកណ្តាលបានបង្ហាញថា
December 2, 2022 - អន្តរជាតិ
ក្រុមហ៊ុន Airbus បានបង្ហើបថា ខ្លួនកំពុងអភិវឌ្ឍម៉ាស៊ីនកោសិកាឥន្ធនៈដើរដោយអ៊ីដ្រូសែន ដែលវាត្រូវបានចាត់ទុកថា ជាដំណោះស្រាយដ៏មានសក្តានុពលមួយ ដើម្បីអាចមានយន្តហោះគ្មានការបំពុលបរិយាកាស ហើយអាចចូលបម្រើសេវាកម្មនៅឆ្នាំ ២០៣៥។ ក្រុមហ៊ុន Airbus នឹងចាប់ផ្តើមដាក់ចេញ និងហោះហើរសាកល្បងម៉ាស៊ីនកោសិកាឥន្ធនៈនេះ នៅលើយន្តហោះ ZEROe demonstrator របស់ខ្លួន នៅអំឡុងឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។ គួរជម្រាបដែរថាយន្តហោះប្រព័ន្ធអ៊ីដ្រូសែន A380 MSN1 ថ្មីរបស់ក្រុមហ៊ុន Airbus បច្ចុប្បន្ននេះ កំពុងត្រូវបានកែតម្រូវទៅលើបញ្ហាផ្ទុកធុងអ៊ីដ្រូសែន និងប្រព័ន្ធចែកចាយដែលពាក់ព័ន្ធផ្សេងទៀត។ យន្តហោះដើរដោយប្រព័ន្ធអ៊ីដ្រូសែននេះ ត្រូវបានគេរំពឹងថា អាចហោះហើរបានចម្ងាយប្រមាណ ១,០០០ ម៉ាយ និងផ្ទុកអ្នកដំណើរបានចំនួន ១០០
December 1, 2022 - អន្តរជាតិ
តារាសម្ដែងថៃ Savika Chaiyadej ហៅក្រៅ Pinky ត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំក្នុងតម្លៃ ៥លានបាត កាលពីម្សិលមិញនេះ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៣ខែ នៅក្នុងស្ថាប័នកែប្រែកណ្តាលក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានផ្តល់ការធានានៅក្រៅឃុំដល់អ្នកនាង Pinky លើលក្ខខណ្ឌដែលនាងមិនចាកចេញពីប្រទេស ត្រូវជូនដំណឹងដល់តុលាការក្នុងរយៈពេលប្រាំ ៧ថ្ងៃ ប្រសិនបើនាងផ្លាស់ប្តូរអាសយដ្ឋាន ហើយត្រូវរាយការណ៍ទៅតុលាការជារៀងរាល់ខែ។ តារាសម្តែងថៃដ៏ល្បីល្បាញរូបនេះ និងជនជាប់ចោទទាំង ១៩ នាក់ផ្សេងទៀត នៅតែប្រឈមមុខនឹងការកាត់ទោសពីតុលាការលើការចោទប្រកាន់ពីបទក្លែងឆបោក លើករណីបោកប្រាស់លុយក្នុងទីផ្សារ Forex 3D ដ៏កក្រើក ដែលបានបោកប្រាស់ជនរងគ្រោះប្រមាណជាង ១៤,០០០ នាក់
December 1, 2022












