autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរកំពុងកើនឡើង ប៉ុន្តែលោកទទូចថា ឃ្លាំងអាវុធរបស់ប្រទេសរុស្ស៊ី គឺទុកសម្រាប់ការការពារជាតិប៉ុណ្ណោះ។ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រុស្ស៊ីកាលពីថ្ងៃពុធ លោក ពូទីន បាននិយាយថា លោកស្គាល់ថាអាវុធនុយក្លេអ៊ែរជាអ្វី ហើយលោកបានបន្ដថា ប្រទេសរុស្ស៊ីមាននុយក្លេអ៊ែរតិចជាងសហរដ្ឋអាមេរិកនៅឡើយទេ។ ជម្រាបផងដែរថា ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​បាន​កើត​ឡើង​ជា​ច្រើន​ដង នៅ​ក្នុង​អំឡុង​ពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ លោក ពូទីន បាននិយាយថា៖«អាវុធនុយក្លេអ៊ែររបស់អាមេរិកមានចំនួនច្រើន ដែលស្ថិតនៅលើទឹកដីអឺរ៉ុប។ យើងមិនដែលផ្តល់អាវុធនុយក្លេអ៊ែរទៅឱ្យនរណាម្នាក់ទេ ហើយយើងក៏នឹងមិនធ្វើវាដែរ ប៉ុន្តែជាការពិតណាស់ យើងនឹងការពារសម្ព័ន្ធមិត្តរបស់យើងតាមគ្រប់មធ្យោបាយដែលមាន ប្រសិនបើយើងត្រូវធ្វើ»។ លោកពូទីនក៏បាននិយាយផងដែរថា សង្រ្គាមនៅអ៊ុយក្រែនអាចជា «ដំណើរការដ៏វែងឆ្ងាយ»។ វិមានក្រឹមឡាំងនិយាយថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលទៅលើតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា

    December 8, 2022
  • អន្តរជាតិ

    សភាឥណ្ឌូណេស៊ីបានអនុម័តច្បាប់ក្រមព្រហ្មទណ្ឌថ្មីមួយ ដែលហាមប្រាមពលរដ្ឋពីការរួមភេទមុនពេលរៀបអាពាហ៍ពិពាហ៍ និងរឹតត្បិតសេរីភាពនយោបាយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ការ​រួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១ឆ្នាំ​ ក្រោម​ច្បាប់​ថ្មី​ ដែល​នឹងចូល​ជា​ធរមាន​ក្នុង​រយៈពេល​ ៣ ឆ្នាំទៀត។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីការអភិរក្សសាសនាមានការកើនឡើង ខណៈប្រទេសនេះភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាម។ អ្នករិះគន់ចាត់ទុកច្បាប់នេះថាជា «គ្រោះមហន្តរាយ» លើសិទ្ធិមនុស្ស និងជាផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។ ក្រុមយុវជនជាច្រើនក្រុមភាគច្រើនបានតវ៉ាប្រឆាំងនឹងច្បាប់នេះ នៅខាងក្រៅសភាក្នុងទីក្រុងហ្សាកាតាក្នុងសប្តាហ៍នេះ។ គេ​រំពឹង​ថា ​ច្បាប់​ថ្មី​នេះ​នឹងមានការតវ៉ាឡើងដល់តុលាការ។ ច្បាប់នេះនឹងអនុវត្តស្មើៗគ្នាចំពោះអ្នកស្រុក និងជនបរទេស ដែលរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឬអ្នកទៅលេងកន្លែងកម្សាន្ត ដូចជាកោះបាលីជាដើម។ ពោលគឺគូស្នេហ៍ដែលរួមភេទ ខណៈមិនទាន់បានរៀបការ អាចត្រូវជាប់គុករហូតដល់ ១ ឆ្នាំ។ ច្បាប់នេះក៏ហាមឃាត់មិនឱ្យគូស្នេហ៍រស់នៅជាមួយគ្នាមុនរៀបការផងដែរ

    December 7, 2022
  • អន្តរជាតិ

    សមាជិកសភាសហរដ្ឋអាមេរិក បានយល់ព្រមផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមដល់អ៊ុយក្រែនយ៉ាងហោចណាស់ ៨០០ លានដុល្លារនៅឆ្នាំក្រោយ និងគាំទ្រកោះតៃវ៉ាន់ជាមួយនឹងជំនួយរាប់ពាន់លានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើយោងតាមច្បាប់គោលនយោបាយការពារជាតិ $៨៥៨ ពាន់លានដុល្លារ ដែលបានបង្ហាញកាលពីថ្ងៃអង្គារ។ ជម្រាបដែរថា ច្បាប់សារពើពន្ធឆ្នាំ២០២៣ សម្រាប់ការការពារជាតិ ឬ NDAA បានផ្តល់សិទ្ធិដល់ការចំណាយបន្ថែមសម្រាប់ជំនួយសន្តិសុខនៅអ៊ុយក្រែន ដែលនេះជាការកើនឡើង ៥០០ លានដុល្លារ លើសំណើរបស់ប្រធានាធិបតី ចូ បៃដិន កាលពីដើមឆ្នាំ។ វិក័យប័ត្រនេះក៏ពង្រឹងដល់ Pacific Deterrence Initiative ជាមួយនឹងការវិនិយោគថ្មីចំនួន ១១.៥ ពាន់លានដុល្លារ ហើយវាក៏ផ្តល់សិទ្ធិដល់ច្បាប់ស្តីពីការពង្រឹងភាពធន់របស់តៃវ៉ាន់ឆ្នាំ២០២២ ដែលជាច្បាប់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយតៃវ៉ាន់ ជាមួយនឹងការចំណាយរហូតដល់ ១០ ពាន់លានដុល្លារក្នុងរយៈពេល

    December 7, 2022
  • អន្តរជាតិ

    យោងតាមប្រភព All Football បានឱ្យដឹងថា កីឡាកររបស់ជម្រើសជាតិអ៉េស្បាញ និងក្លឹបបាសេឡូណា Gavi អាចនឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងវ័យក្មេង ប្រសិនបើគាត់នឹងត្រូវរៀបការជាមួយព្រះនាងម្ចាស់ Leonor របស់អេស្ប៉ាញ។ រឿងរ៉ាវបានចាប់ផ្ដើមប៉ុន្មានសប្ដាហ៍មកហើយ នៅពេលដែលបណ្ដាញ Socialit បានបង្ហាញថា ព្រះនាង Leonor គឺទំនងជាសព្វព្រះហរទ័យជាមួយកីឡាករ Gavi ហើយពាក្យចចាមអារ៉ាមអំពីអនាគតដ៏របស់ពួកគេមិនបានស្ងប់ស្ងាត់ឡើយ។ លើសពីនេះ ស្តេច Felipe VI ត្រូវបានគេរាយការណ៍ថា បានទៅសួរសុខទុក្ខ Gavi និងប្រគល់អាវដែលមានហត្ថលេខារបស់ Gavi ទៅឱ្យបុត្រីរបស់ទ្រង់ទៀតផង។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា អនាគតរាស្រ្តសាមញ្ញា និងព្រះនាងម្ចាស់អាចទៅរួចបាន ឬយ៉ាងណា ប៉ុន្តែវាក៏មិនមែនជាលើកទី១ នោះដែរ ដែលគ្រួសាររាជវង្សអេស្ប៉ាញ

    December 7, 2022
  • អន្តរជាតិ

    រដ្ឋអាជ្ញានៅទីក្រុងញូវយ៉កបានផ្តោតគោលដៅលើអ្វីដែលគេហៅថា «វប្បធម៌នៃការក្លែងបន្លំ និងការបោកប្រាស់» ដោយពួកគេបាននិយាយថា ក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានផ្ដល់អត្ថប្រយោជន៏ដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដោយគ្មានរបាយការណ៍កត់ត្រានោះទេ។ ពោលគឺអត្ថប្រយោជន៏ទាំងនោះ មិនត្រូវបានកត់ត្រាក្នុងបញ្ជី ឬមានទិន្ន័យបញ្ជាក់នោះទេ ហើយប្រការនេះមានន័យថា ក្រុមហ៊ុននឹងមិនចាំបាច់ ឬអាចគេចពីការបង់ពន្ធ។ កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាបានឈ្នះការកាត់ទោសប្រឆាំងនឹង Trump Organization ពីបទក្លែងបន្លំពន្ធ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុផ្សេងទៀត។ ព្រះរាជអាជ្ញានិយាយថា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទទួលបានផ្ទះល្វែងប្រណីត រថយន្តទំនើប និងថ្លៃសិក្សា សម្រាប់សាលាឯកជនដោយមិនបានបង់ពន្ធ។ ដូច្នេះ Trump Organization ប្រឈមមុខនឹងការពិន័យជាអតិបរមាចំនួន ១.៦ លានដុល្លារ បន្ទាប់ពីត្រូវបានកាត់ទោសលើសំណុំរឿងចំនួន ១៧ ករណី

    December 7, 2022
  • អន្តរជាតិ

    យោធាកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំប្រហែល  ៩០គ្រាប់ ចូលទៅក្នុងតំបន់ការពារដែនសមុទ្រនៅសមុទ្រខាងកើតកាលពីរសៀលថ្ងៃអង្គារ ដែលមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ។ ការជូនដំណឹងអំពីរបាំងកាំភ្លើងធំរបស់កូរ៉េខាងជើងពីអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ត្រូវបានបញ្ជូននៅម៉ោង ៥:៣០ នាទីល្ងាច ប៉ុន្មានម៉ោងបន្ទាប់ពីយោធារបស់ទីក្រុងព្យុងយ៉ាងបានព្រមានថា ខ្លួនបានបញ្ជាឱ្យអង្គភាពជួរមុខបាញ់ចូលទៅក្នុងសមុទ្រ ជាការឆ្លើយតបទៅនឹងសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា ដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅជិតព្រំដែនអន្តរកូរ៉េ។ អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ (KPA) បាននិយាយថា ខ្លួនបានចេញបញ្ជាជាការឆ្លើយតបទៅនឹងសញ្ញាសំឡេងគ្រាប់ ដែលកំពុងត្រូវបានបាញ់ចេញពីរថពាសដែក និងប្រព័ន្ធមីស៊ីលកូរ៉េខាងត្បូងជាច្រើន នៅជិតតំបន់គ្មានយោធា (DMZ) ចាប់ផ្តើមនៅម៉ោង ៩:១៥ នាទីព្រឹក នេះបើយោងតាមសេចក្តីថ្លែងការណ៍ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ អ្នកនាំពាក្យអគ្គសេនាធិការ KPA ដែលមិនបញ្ចេញឈ្មោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«យើងបានបញ្ជាភ្លាមៗនូវអង្គភាពកាំភ្លើងធំជួរមុខឱ្យបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ ដើម្បីចេញការព្រមានមួយ»។ មន្ត្រី

    December 6, 2022
  • អន្តរជាតិ

    អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ថៃ បានប្រកាសសង្រ្គាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ដែលបានញាំញីអ្នកប្រើប្រាស់ និងកសិករថៃអស់រយៈពេលជាច្រើនខែមកនេះ នេះបើតាមការឱ្យដឹងរបស់អគ្គនាយករងលោក Somchuan Ratanamungklanon កាលពីថ្ងៃចន្ទ។ ការប្រកាសរបស់លោក ធ្វើឡើងបន្ទាប់ពីមន្ត្រីបសុសត្វបានរឹបអូសសាច់ជ្រូកចំនួន ៤០តោន ដែលនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង នៅឯកន្លែងស្តុកទុកក្នុងខេត្តសាមុតសាខុន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ នាយកដ្ឋានកំពុងទប់ស្កាត់ការជួញដូរសាច់ខុសច្បាប់ បន្ទាប់ពីមានការសង្ស័យថា មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅឈៀងម៉ៃកាលពីខែមុន។ លោក Somchuan បាននិយាយថា ការនាំចូលសាច់ជ្រូកខុសច្បាប់ភាគច្រើនគឺមកដល់តាមច្រកសមុទ្រ ហើយនាយកដ្ឋានគយអាចពិនិត្យបានតែផ្នែកតូចមួយប៉ុណ្ណោះ។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​ចាប់​បាន​ការ​នាំ​ចូល​សាច់​ជ្រូក​ខុស​ច្បាប់​ ប្រឈម​នឹង​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ច្បាប់​ស្តី​ពី​ការ​រាតត្បាត​សត្វ។ លោក​បាន​ព្រមាន​ថា​៖«​ផលិតផល​ដែល​រឹបអូស​បាន​នឹង​ត្រូវ​បំផ្លាញ​ចោល ខណៈ​ម្ចាស់​កន្លែង​ស្តុក​ទំនិញ​នឹង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ទាំង​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី លើ​ការ​ដកហូត​លិខិត​អនុញ្ញាត​»​។ លោកបានបន្ថែមថា ការទប់ស្កាត់ការនាំចូលសាច់ជ្រូកខុសច្បាប់

    December 6, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Sanook បានរាយការណ៍ថា ថ្មីៗនេះមានវីដេអូនៅលើបណ្ដាញ TikTok មួយ កំពុងឆក់យកដួងចិត្តមហាជនអ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង ដែលវាបានបង្ហាញការគោរព និងការដឹងគុណរបស់នារីម្នាក់ ចំពោះបងប្រុសរបស់នាង។ វីដេអូដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយមួយនោះ បានបង្ហាញពីនារីវ័យក្មេងម្នាក់បានក្រាបសំពះបងប្រុសរបស់នាង នៅថ្ងៃបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Rajabhat ក្នុងខេត្ត Nakhon Sri Thammarat ភាគខាងត្បូងប្រទេសថៃ។ នៅក្នុងវីដេអូខ្លីនោះបានបង្ហាញថា ក្រោយ​ពី​បាន​បំពាក់​ឈុតទទួលសញ្ញាប័ត្រ​លើ​បង​ប្រុស​រួច​ហើយ នារីនោះបាន​សម្តែង​កាយវិការ​គោរព ​ដោយការសំពះបាតជើងបងប្រុសរបស់នាង។ បងង្ហោះចេញពីគណនីឈ្មោះថា Chnitakotchasit នារីម្នាក់នោះបានថ្លែងអំណរគុណដល់បងប្រុសរបស់នាង ដែលបានលះបង់គ្រប់យ៉ាងដើម្បីនាងបន្ដការសិក្សាដល់ចប់ចុងចប់ដើម។ នាងក៏បានរួមបញ្ចូល hashtag «#Red Label Graduates #Graduation #Done

    December 6, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News Agency បានរាយការណ៍ថា ប៉ូលីសកូរ៉េខាងត្បូងបានចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ ២នាក់ ពាក់ព័ន្ធនឹងការផ្អើលជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល។ ប្រភពបាននិយាយថា អ្នក​ទាំង​ ២ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បំផ្លាញ​ភស្តុតាងចោល។ រំលឹកផងដែរថា ឧបទ្ទវហេតុនៅក្នុងសង្កាត់ Itaewon របស់រដ្ឋធានីសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ បានបណ្តាលឱ្យមនុស្ស ១៥៨ នាក់ស្លាប់ ហើយជំនាញជឿថា កង្វះផែនការធានាសុវត្ថិភាពនៅថ្ងៃកើតហេតុ គឺជាកត្តាដែលនាំឱ្យកើតមានសោកនាដកម្មនេះ។ កូរ៉េខាងត្បូងបានរាយការណ៍ពីការចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ទាំង ២ កាលពីថ្ងៃចន្ទ ដោយពួកគេមានម្នាក់មកពីទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល និងម្នាក់ទៀតមកពីស្ថានីយ៍ប៉ូលីស Yongsan ដែលគ្រប់គ្រងសង្កាត់ Itaewon។ អ្នក​ទាំង ២

    December 6, 2022
  • អន្តរជាតិ

    លោក Hajime Moriyasu អ្នកចាត់ការទូទៅរបស់ជម្រើសជប៉ុនត្រូវបានគេមើលឃើញថា បានធ្វើការឱនគោរពចំពោះអ្នកគាំទ្រ ដែលបានធ្វើដំណើរមកកាន់ប្រទេសកាតាដើម្បីគាំទ្រក្រុមរបស់ពួកគេ បន្ទាប់ពីចាញ់ការប្រកួតជាមួយជម្រើសជាតក្រូអាស៊ី។ ជម្រាបផងដែរថា ក្រុមសាមូរ៉ៃជប៉ុនកាលពីយប់មិញនេះបានចាញ់ជម្រើសជាតិក្រូអាស៊ី ក្រោមលទ្ធផលបាល់កាត់សេចក្ដី ១ ទល់នឹង ៣ បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោង និងម៉ោងបន្ថែម ១៥នាទី ២ដង ក្រោមលទ្ធផល ១ ទល់នឹង ១។ ការពិតទៅជម្រើសជាតិជប៉ុនធ្វើបានល្អនៅតង់ទី១ ដោយការនាំមុខគូប្រគួត ១ ទល់នឹង ០ ប៉ុន្តែដល់តង់ទី២ ជម្រើសជាតិក្រូអាស៊ីបានតាមស្មើ ១ ទល់នឹង ១ វិញ៕ អត្ថបទ៖ លីដា

    December 6, 2022