- autoadmin
- អន្តរជាតិ
មន្ត្រីអាមេរិក ៣នាក់ បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការចុងក្រោយ នៅក្នុងការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់អ៊ុយក្រែន ដែលជាការសម្រេចចិត្តដែលអាចត្រូវបានប្រកាសភ្លាមៗនៅក្នុងសប្តាហ៍នេះ។ រំលឹកដែរថា អ៊ុយក្រែនបានស្នើសុំដៃគូលោកខាងលិចរបស់ខ្លួន សម្រាប់ការការពារដែនអាកាស រួមទាំងប្រព័ន្ធ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីការពារវាពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី រួមទាំងប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ ប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើដី ដូចជា Patriot របស់ក្រុមហ៊ុន Raytheon Technology Corp ត្រូវបានបង្កើតឡើង ដើម្បីស្ទាក់ចាប់មីស៊ីលដែលបាញ់ចូលមក។ Patriot ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក ហើយជាធម្មតាមានការខ្វះខាត ដោយសម្ព័ន្ធមិត្តជុំវិញពិភពលោកកំពុងប្រជែងយកវា។ លោក Alexander Vindman វរសេនីយ៍ទោកងទ័ពចូលនិវត្តន៍
December 14, 2022 - អន្តរជាតិ
ប្រទេសរាប់សិបបានសន្យាផ្តល់ជំនួយជាង ១ ពាន់លានអឺរ៉ូ ឬប្រហែល ១.១ ពាន់លានដុល្លារ សម្រាប់ជាជំនួយបន្ថែមដល់អ៊ុយក្រែន ដើម្បីជួយប្រជាជននៅទីនោះឱ្យរួចផុតពីអាកាសធាតុត្រជាក់ក្នុងរដូវរងា។ កិច្ចព្រមព្រៀងនេះបានកើតឡើងនៅក្នុងសន្និសីទជំនួយមួយ ដែលធ្វើឡើងក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្ថិតនៅក្នុងសន្និសីទនោះ ដោយមានគណៈប្រតិភូជាង ៤០ ប្រទេសចូលរួម។ ប្រទេសបារាំងបានផ្តួចផ្តើមកិច្ចប្រជុំនេះ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនខ្វះថាមពល កម្ដៅ និងទឹកទូទាំងប្រទេស។ រដ្ឋាភិបាលបារាំងបាននិយាយថា ៤០% នៃជំនួយដែលបានសន្យា នឹងត្រូវជួយដល់ការស្ដារការផ្គត់ផ្គង់ថាមពល រួមទាំងការផ្តល់ម៉ាស៊ីនភ្លើងផងដែរ។ ក្រុមហ៊ុនឯកជនជាង ៧០០ នៅប្រទេសបារាំង ក៏បានចូលរួមក្នុងសន្និសីទនេះផងដែរ។ ពួកគេមួយចំនួនបានបង្ហាញពីឆន្ទៈក្នុងការជួសជុលស្ពាន និងផ្លូវដែកក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលបារាំងមានគម្រោងគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ
December 14, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានសុំទោសចំពោះការធ្លោយមាត់ហៅគូប្រជែងនយោបាយគាត់ថាជា «មនុស្សក្រអឺតក្រទម» ក្នុងន័យអសុរស (arrogant pr**k) នៅក្នុងសភាកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ នេះផ្ទាល់ ខណៈដែលគាត់ប្រឈមមុខនឹងការធ្លាក់ចុះការគាំទ្រសាធារណៈយ៉ាងគំហុក។ នៅក្នុងការជជែកដេញដោលក្នុងសភា លោកស្រី Ardern ត្រូវបានមេដឹកនាំគណបក្សប្រឆាំង សុំឱ្យលោកស្រីលើកយកឧទាហរណ៍ នៅពេលដែលលោកស្រីបានធ្វើខុស ធ្វើការសុំទោស និងកែតម្រូវវាវិញ។ លោកស្រី Ardern បានផ្តល់ការឆ្លើយតបយ៉ាងហូរហែ និងលម្អិតបំផុត បន្ទាប់មកនៅពេលគាត់អង្គុយចុះ គាត់ក៏លួចនិយាយថា ពិតជាមនុស្សក្រអឺតក្រទមមែន (such an arrogant pr**k) ប៉ុន្តែសំឡេងរបស់គាត់ក៏បានបន្លឺឡើងតាមមីក្រូហ្វូនរបស់សភា។ លោក
December 13, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានគម្រោងផ្តល់ជំនួយចំនួន ៥៥ ពាន់លានដុល្លារ ដល់តំបន់អាហ្វ្រិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃចន្ទ ខណៈប្រធានាធិបតីលោក ចូ បៃដិន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិកនៅទីក្រុងវ៉ាស៊ីនតោន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ។ មេដឹកនាំមកពីប្រទេសអាហ្វ្រិកប្រហែល ៥០ កំពុងអញ្ចើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលមានរយៈពេល ៣ ថ្ងៃមួយនេះ។ សហភាពអាហ្រ្វិកមានបំណងចង់ចូលរួមជាមួយក្រុមសេដ្ឋកិច្ចទាំង ២០ (G20) ខណៈលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីការគាំទ្ររបស់លោកចំពោះបំណងនោះ។ នេះជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលសហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិក។
December 13, 2022 - អន្តរជាតិ
ចិន៖ ចំនួនករណីជំងឺ COVID-19 ផ្លូវការរបស់ប្រទេសចិនបានធ្លាក់ចុះ ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេជឿថា អាចមានច្រើនជាងនេះ បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយគោលនយោបាយ Zero-COVID របស់ខ្លួន។ រដ្ឋាភិបាលចិននិយាយថា ករណីថ្មីជាង ៨ ០០០ ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ហើយតួលេខប្រចាំថ្ងៃបានធ្លាក់ចុះដល់ប្រហែល ១ ភាគ ៥ ធៀបនឹងការឆ្លងដល់កម្រិតកំពូលនៅចុងខែវិច្ឆិកា។ ប៉ុន្តែចំនួនករណីនេះត្រូវបានគេជឿថាបានធ្លាក់ចុះ ដោយសារតែមានមនុស្សតិចជាងមុនកំពុងធ្វើតេស្ត PCR បន្ទាប់ពីអាជ្ញាធរបានបញ្ឈប់ការស្នើសុំឱ្យមនុស្សបង្ហាញលទ្ធផលតេស្តអវិជ្ជមាននៅកន្លែងសាធារណៈជាច្រើន។ ជាមួយគ្នានេះ អ្នកដែលធ្វើតេស្តវិជ្ជមាន ជារឿយៗមិនរាយការណ៍វាទៅអាជ្ញាធរទេ ដោយសាររដ្ឋាភិបាលបានបញ្ឈប់ការដាក់ឱ្យនៅដាច់ពីគេលើអ្នកឆ្លងទាំងអស់ ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកជំងឺដែលគ្មានរោគសញ្ញា ឬស្រាល ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។ ដូច្នេះហើយការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការលំបាកក្នុងការចាប់យកចំនួនករណីជាក់ស្តែង។ នៅកណ្តាលទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ អ្នកថ្មើរជើង និងយានជំនិះតិចតួចត្រូវបានគេឃើញនៅតាមដងផ្លូវ
December 13, 2022 - អន្តរជាតិ
សមាគមដឹកជញ្ជូនផ្លូវគោករបស់ថៃបានឱ្យដឹងថា ឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសថៃកំពុងនឹងសម្រេចចិត្តថា តើពួកគេគួរប្តូររថយន្តដឹកជញ្ជូន ដែលប្រើប្រេងម៉ាស៊ូតទាំង ៤០០,០០០ គ្រឿង ទៅជារថយន្តអគ្គិសនី (Electric vehicle) នៅខែមេសាឆ្នាំក្រោយ ឬយ៉ាងណា។ ប្រធានសមាគមលោក Apichart Prairungruang បាននិយាយថា ផែនការនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានចេញវិធានការគាំទ្រសម្រាប់រថយន្តអគ្គីសនី។ លោកថា សមាគមនឹងសាកល្បងរថយន្ត EV ដើម្បីសុវត្ថិភាព ដើម្បីដោះស្រាយកង្វល់ជុំវិញការផ្ទុះអាគុយជាដើម។ ការធ្វើតេស្តនឹងផ្តោតលើការថែទាំ សេវាកម្មក្រោយពេលលក់ និងថាតើផ្លូវមានស្ថានីយសាកអាគុយគ្រប់គ្រាន់ សម្រាប់បំពេញដល់តម្រូវការរថយន្ត EV ដែលកំពុងរត់នៅលើផ្លូវបើកបរ ឬទេ។ វាក៏នឹងប្រៀបធៀបសមត្ថភាពរបស់រថយន្តអគ្គិសនី និងម៉ាស៊ូតផងដែរ ព្រោះរថយន្ត EV ថ្មី
December 12, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី បាននិយាយថា លោកបានជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក គឺលោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ហើយបានថ្លែងអំណរគុណចំពោះជំនួយ «ដែលមិនធ្លាប់មានពីមុនមក» ដែលទីក្រុងវ៉ាស៊ីនតោន តែងតែបានផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ។ យោងតាមកម្មវិធីផ្ញើសារ Telegram ផ្លូវការរបស់គាត់បានឱ្យដឹងថា លោក ហ្សេលិនស្គី បាននិយាយថា៖«ខ្ញុំអរគុណចំពោះជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ដែលសហរដ្ឋអាមេរិកផ្តល់ដល់អ៊ុយក្រែន»។ លោកបានបន្ថែមថា៖«នេះមិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ស្ថិរភាពនៃសេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។ យើងក៏សូមកោតសរសើរចំពោះជំនួយដែលសហរដ្ឋអាមេរិកកំពុងផ្តល់ ដើម្បីស្តារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន»។ ជម្រាបដែរថា បណ្តាញអគ្គិសនីរបស់អ៊ុយក្រែនត្រូវបានវាយលុកចាប់តាំងពីខែតុលា ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលជួនកាលកាត់ផ្តាច់ចរន្តអគ្គិសនីរបស់ពលរដ្ឋរាប់លាននាក់ក្នុងអំឡុងពេលរដូវរងារនេះ៕ អត្ថបទ៖
December 12, 2022 - អន្តរជាតិ
ស៊ូដង់ខាងត្បូងកាលពីថ្ងៃអាទិត្យបានប្រកាសពីការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល បន្ទាប់ពីការកើនឡើងជាបន្តបន្ទាប់នៃចំនួនករណីដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ៣៨ សប្តាហ៍ចុងក្រោយនេះ។ លោក John Rumunu អគ្គនាយកនៃសេវាសុខភាពបង្ការនៅក្នុងក្រសួងសុខាភិបាលបាននិយាយថា ការស្លាប់ចំនួន ៣១នាក់ និងករណីជំងឺកញ្ជ្រឹលចំនួន ២,៤៧១ ករណី ត្រូវបានរាយការណ៍នៅក្នុងស្រុកចំនួន ២២ នៅទូទាំងប្រទេស។ លោក Rumunu បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានី Juba ថា៖«ផ្អែកលើចំនួនករណីជំងឺកញ្ជ្រឹលដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍នៅទូទាំងប្រទេស ក្រសួងសុខាភិបាលជាតិសូមប្រកាសពីការផ្ទុះជំងឺកញ្ជ្រឹលនៅក្នុងប្រទេសស៊ូដង់ខាងត្បូង»។ លោកបាននិយាយថា ប្រទេសស៊ូដង់ខាងត្បូងបានឃើញការផ្ទុះជំងឺកញ្ជ្រឹលម្តងហើយម្តងទៀតចាប់តាំងពីឆ្នាំ២០២១ ដោយសារតែសេវាចាក់ថ្នាំបង្ការជាប្រចាំត្រូវបានរំខាន និងការអនុវត្តមិនគ្រប់គ្រាន់នៃសកម្មភាពចាក់ថ្នាំបង្ការបន្ថែមទៀត។ លោកបានមានប្រសាសន៍ថា «យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកញ្ជ្រឹលថ្នាក់ជាតិចុងក្រោយត្រូវបានធ្វើឡើងក្នុងឆ្នាំ២០២០ ជាមួយនឹងការចាក់វ៉ាក់សាំងតិចជាង ៨៥% ដែលទាបជាងគោលដៅដែលបានណែនាំ ៩៥%»។ លោក Rumunu
December 12, 2022 - អន្តរជាតិ
Twitter បាននិយាយថា ខ្លួនកំពុងបើកដំណើរការសេវាកម្មជាវ (subscription) ឡើងវិញនៅថ្ងៃចន្ទនេះ ដោយនឹងផ្តល់ជូនអ្នកប្រើប្រាស់នូវការផ្ទៀងផ្ទាត់គណនី ក្នុងតម្លៃ ៨ ដុល្លារក្នុងមួយខែ ឬ ១១ ដុល្លារក្នុងមួយខែ សម្រាប់អ្នកប្រើប្រាស់ Apple ។ ក្រុមហ៊ុនក៏បាននិយាយថា ខ្លួននឹងផ្តល់សញ្ញាធីកពណ៌ខៀវដល់បុគ្គលរួមទាំងអ្នកមិនមានភាពល្បីល្បាញផងដែរ ខណៈដែលអាជីវកម្មនឹងទទួលបានពណ៌មាស និងពណ៌ប្រផេះ សម្រាប់គណនីរដ្ឋាភិបាល។ Twitter បានណែនាំសេវាកម្មនេះនៅក្នុងខែវិច្ឆិកា ប៉ុន្តែបានផ្អាកពីរបីថ្ងៃបន្ទាប់ពីការបើកដំណើរការ ក្រោយមានគណនីក្លែងក្លាយផ្ទុះឡើងយ៉ាងខ្លាំង។ ខ្លួនបានសន្យាថា នឹងចាត់វិធានការ ដើម្បីការពារគណនីបែបនេះពីការកើនឡើង។ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ Twitter បានធ្លាក់ចុះ បន្ទាប់ពីលោក Elon Musk បានគ្រប់គ្រងក្រុមហ៊ុននេះ
December 12, 2022 - អន្តរជាតិ
សហរដ្ឋអាមេរិកបាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ី និងអ៊ីរ៉ង់ ក្នុងនាមជាដៃគូការពារជាតិកាន់តែមានសន្ទុះខ្លាំងឡើង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងផ្តល់ការគាំទ្រផ្នែកយោធា ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានឃើញរបាយការណ៍ដែលថា ប្រទេសទាំង ២ កំពុងពិចារណាការផលិតយន្តហោះគ្មានមនុស្សបើកដ៍សាហាវរួមគ្នា។ កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់ត្រូវបានគូសបញ្ជាក់នាពេលថ្មីៗនេះ ដោយអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារមកលើប្រទេសខ្លួន។ បន្ទាប់ពីបានបដិសេធជាបឋមចំពោះការផ្ដល់យន្តហោះគ្មានមនុស្សបើកទៅឱ្យប្រទេសរុស្ស៊ី អ៊ីរ៉ង់ក្រោយមកបានសារភាពថា ខ្លួនបានផ្គត់ផ្គង់មួយចំនួនមុនពេលការលុកលុយទៅអ៊ុយក្រែន។ លោក Kirby បាននិយាយថា ភាពជាដៃគូរវាងអ៊ីរ៉ង់ និងរុស្ស៊ី ក្នុងការផលិតយន្តហោះគ្មានមនុស្សបើក នឹងបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន អ្នកជិតខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិ៕ អត្ថបទ៖
December 10, 2022












