- autoadmin
- អន្តរជាតិ
រដ្ឋបាលលោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ បានដាក់បញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies Co., Ltd. (YMTC) និងអង្គភាពនៅក្នុងឧស្សាហកម្មបន្ទះឈីប AI ចំនួន ២១ ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដើម្បីពង្រីកការបង្ក្រាបរបស់ខ្លួនលើឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន។ ក្រុមហ៊ុន YMTC ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះ ដោយសារការភ័យខ្លាចថា វាអាចបង្វែរបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei និង Hikvision ដែលបានចុះក្នុងបញ្ជីខ្មៅពីមុន។ ការផ្លាស់ប្តូរដែលមានចែងនៅក្នុង Federal Register មួយនេះ នឹងរារាំងអ្នកផ្គត់ផ្គង់របស់ YMTC
December 16, 2022 - អន្តរជាតិ
វិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅស្របច្បាប់ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកពិតជាអនុញ្ញាតឱ្យមានការបញ្ជូនប្រព័ន្ធនេះទៅកាន់រដ្ឋធានីគៀវ។ រំលឹកផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការចុងក្រោយរបស់ខ្លួន ក្នុងការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាការសម្រេចចិត្ត ដែលអាចត្រូវបានប្រកាសភ្លាមៗនៅក្នុងសប្តាហ៍នេះផ្ទាល់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រព័ន្ធ Patriots គឺប្រាកដណាស់ថា ជាគោលដៅមកលើប្រទេសរុស្ស៊ី ប៉ុន្តែគាត់ថា នឹងមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ។ Patriot ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយរបស់សហរដ្ឋអាមេរិក រួមទាំងប្រឆាំងនឹងយន្តហោះ នាវាបំពាក់មីស៊ីល និងមីស៊ីលផ្លោង។ ជាធម្មតា វាមានរួមបញ្ចូលឧបករណ៍បាញ់ រួមជាមួយនឹងរ៉ាដា និងរថយន្តជំនួយផ្សេងទៀត។ ស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាស៊ីនតោន
December 15, 2022 - អន្តរជាតិ
ការិយាល័យអាកាសធាតុរបស់តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះ បន្ទាប់មកក៏មានការរញ្ជួយដីស្រាលៗជាច្រើនដង ដែលអាចដឹងបានដល់ទីក្រុងតៃប៉ិ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលថ្ងៃត្រង់ នៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃខោនធី Hualien ក្នុងជម្រៅរាក់ ៦គីឡូម៉ែត្រ។ ប៉ុន្តែទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិកបានរាយការណ៍ថា គឺការរញ្ជួយមានកម្រិត ៥.៩ រ៉ិចទ័រ និងជម្រៅ ១២ គីឡូម៉ែត្រ។ យ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នករងរបួសនោះទេ។ លោក Chen Kuo-chang ប្រធានមជ្ឈមណ្ឌលរញ្ជួយដីរបស់ការិយាល័យអាកាសធាតុបានប្រាប់អ្នកយកព័ត៌មានថា៖ «រញ្ជួយដីនេះអាចទទួលអារម្មណ៍ដឹងពាសពេញកោះតៃវ៉ាន់
December 15, 2022 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ជំងឺ COVID-19 រយៈពេលយូរ ឬ ផលប៉ះពាល់រយៈពេលវែង បានចូលរួមចំណែកដល់ការស្លាប់ជាង ៣,៥០០ នាក់ នៅក្នុងសហរដ្ឋអាមេរិក។ រោគសញ្ញានៃជំងឺ COVID-19 រយៈពេលវែង រួមមានដូចជា៖ ដកដង្ហើមខ្លីៗ ឈឺពោះ ភ្លេចភ្លាំង និងអស់កម្លាំងខ្លាំង ដែលនៅតែបន្តកើតមានជាច្រើនខែចំពោះមនុស្សមួយចំនួន។ របាយការណ៍របស់ CDC ដែលចេញផ្សាយកាលពីថ្ងៃពុធ គឺផ្អែកលើការវិភាគមូលហេតុនៃការស្លាប់ចំនួន ១.០២ លាននាក់ ដែលបានកើតឡើងចាប់ពីខែមករា ឆ្នាំ២០២០ ដល់ចុងខែមិថុនា ឆ្នាំ២០២២ នៅពេលដែលជំងឺ COVID-19 គឺជាមូលហេតុចម្បង ឬរួមចំណែកនៃការស្លាប់នោះ។
December 15, 2022 - អន្តរជាតិ
ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Toyota Motor បាននិយាយថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនថៃ ដើម្បីផ្សព្វផ្សាយឥន្ធនៈអ៊ីដ្រូសែន ដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Charoen Pokphand Group ដែលអាជីវកម្មរបស់ពួកគេរួមមានការលក់រាយ និងការចិញ្ចឹមសត្វ។ ក្រុមហ៊ុនមានគម្រោងផលិតអ៊ីដ្រូសែនពីជីវឧស្ម័ន ដែលបានមកពីកាកសំណល់កសិកម្ម ហើយប្រើប្រាស់វាដើម្បីផ្តល់ថាមពលដល់រថយន្តដឹកជញ្ជូន។ ប្រធានក្រុមហ៊ុន Toyota លោក Toyoda Akio ក៏បានបង្ហើបថា ក្រុមហ៊ុនរបស់លោកកំពុងអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីសម្រាប់ទីផ្សារប្រទេសថៃផងដែរ។ លោក Toyoda បាននិយាយថា៖«មានជម្រើសជាច្រើនសម្រាប់ការអភិវឌ្ឍរថយន្តដែលជួយដល់បរិស្ថាន។ Toyota នឹងបន្តជ្រើសយកជម្រើសទាំងអស់យ៉ាងយកចិត្តទុកដាក់។ យើងក៏ចង់អភិវឌ្ឍបច្ចេកវិទ្យាទំនើប និងក្លាយជាក្រុមហ៊ុនរថយន្តដែលផ្តល់នូវតម្លៃសមរម្យ និងសេរីភាពនៃការធ្វើដំណើរដល់មនុស្សគ្រប់គ្នា»។ ក្រុមហ៊ុនផលិតរថយន្តនេះមានចំណែក
December 15, 2022 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា គាត់មានក្តីសង្ឃឹមថាជំងឺរាតត្បាត Covid-19 នឹងមិនត្រូវបានចាត់ទុកថា ជាគ្រាអាសន្នសកលទេនៅឆ្នាំក្រោយនេះ។ ការអត្ថាធិប្បាយរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បានកើតឡើងនៅពេលដែលប្រទេសចិនរុះរើគោលនយោបាយ «zero-Covid» ដ៏តឹងរឹងរបស់ខ្លួន និងអនុញ្ញាតឱ្យមនុស្សរស់នៅជាមួយវីរុស ខណៈមានការព្រួយបារម្ភថា ប្រទេសសេដ្ឋកិច្ចលេខ ២ របស់ពិភពលោកមួយនេះ ប្រឈមនឹងការកើនឡើងនៃការឆ្លង។ ស្ថាប័ន WHO ជួបប្រជុំគ្នារៀងរាល់ពីរបីខែម្តង ដើម្បីសម្រេចថាតើជំងឺ Covid-19 ដែលបានផុសឡើងកាលពី ៣ ឆ្នាំមុននៅទីក្រុងវ៉ូហាន របស់ប្រទេសចិន និងបានសម្លាប់មនុស្សជាង ៦.៦ លាននាក់ នៅតែតំណាងឱ្យ គ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ (PHEIC)
December 15, 2022 - អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ារ៉ុកបាននិយាយថា ខ្លួនកំពុងលុបចោលជើងហោះហើរទាំងអស់ ដែលខ្លួនបានគ្រោងទុក ដើម្បីដឹកអ្នកគាំទ្រទៅកាន់ទីក្រុងដូហា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ក៏ព្រោះតែមានការជំទាស់ពីអាជ្ញាធរកាតា។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖«បន្ទាប់ពីមានការរឹតបន្តឹងចុងក្រោយបង្អស់ ដែលដាក់ដោយអាជ្ញាធរកាតារ ក្រុមហ៊ុន Royal Air Maroc មានការសោកស្តាយក្នុងការជូនដំណឹងដល់អតិថិជន អំពីការលុបចោលជើងហោះហើររបស់ពួកគេ ដែលដំណើរការដោយ Qatar Airways»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរបស់រដ្ឋាភិបាលកាតា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុន Royal Air Maroc ធ្លាប់បាននិយាយថា ក្រុមហ៊ុននឹងដាក់ជើងហោះហើរចំនួន ៣០ បន្ថែមទៀត ដើម្បីជូនអ្នកគាំទ្រជម្រើសជាតិម៉ារ៉ុក ទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយប្រទេសបារាំង ប៉ុន្តែកាលពីថ្ងៃអង្គារ
December 14, 2022 - អន្តរជាតិ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ទើបតែបានចុះហត្ថលេខាលើច្បាប់ផ្តល់ការការពារសហព័ន្ធ ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា កាលពីថ្ងៃអង្គារនេះ។ លោក បៃដិន បាននិយាយនៅក្នុងពិធីមួយនៅសេតវិមាន ដើម្បីកត់សម្គាល់ការចុះហត្ថលេខានេះថា «ជាការបោះជំហានសំខាន់មួយឆ្ពោះទៅរកសមភាព ដើម្បីសេរីភាព និងយុត្តិធម៌ – មិនមែនសម្រាប់មនុស្សមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នា»។ ច្បាប់នេះបានអនុម័តដោយមានការគាំទ្រទ្វេភាគី ទាំងក្នុងសភា និងព្រឹទ្ធសភា។ ការពិតទៅ សេចក្តីសម្រេចរបស់តុលាការកំពូលក្នុងឆ្នាំ២០១៥ ស្ទើរតែធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របច្បាប់នៅក្នុងរដ្ឋទាំង ៥០ របស់អាមេរិកទៅហើយ។ ប៉ុន្តែវានៅតែមានការភ័យខ្លាចថា តុលាការកំពូលអាចបដិសេធការសម្រេចចិត្តនេះ ដោយសារតែនៅដើមឆ្នាំនេះ តុលាការកំពូលដែលប្រកាន់និន្នាការអភិរក្សនិយម ធ្លាប់បានបដិសេធការសម្រេចចិត្តមួយ ដែលផ្តល់ឱ្យស្ត្រីនូវសិទ្ធិតាមរដ្ឋធម្មនុញ្ញក្នុងការរំលូតកូន ទាំងដែលការសម្រេចចិត្តនោះមានឡើងរយៈពេល ៥០ ឆ្នាំមកហើយ។
December 14, 2022 - អន្តរជាតិ
រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានព្រមាននៅថ្ងៃពុធនេះថា អាហារបំប៉នម៉ាក THANOS មិនអាចចាត់ទុកថាមានសុវត្ថិភាពនោះទេ ព្រោះវាត្រូវបានដាក់លក់ដោយគ្មានការអនុញ្ញាត។ FDA បាននិយាយថា អ្នកប្រើប្រាស់មិនគួរទិញអាហារបំប៉ន THANOS ទេ ព្រោះវាត្រូវបានដាក់លក់ក្រោមលេខចុះបញ្ជីអាហារ (២៤-១-០៩៩៥៧-១-០១០៧) ដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុនអាហារបំប៉នផ្សេងទៀត មុនពេលវាត្រូវបានលុបចោលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ FDA មិនបានអនុម័តផលិតផល THANOS និងមិនដឹងពីសារធាតុផ្សំ ដែលប្រើក្នុងថ្នាំនោះទេ។ FDA បានបន្ថែមថា ផលិតផលអាចមានគុណភាពទាប ឬអាចមានសារធាតុគ្រោះថ្នាក់។ ទីភ្នាក់ងារនេះបានណែនាំអ្នកប្រើប្រាស់ឱ្យពិនិត្យមើលមូលដ្ឋានទិន្នន័យអនឡាញរបស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ថា តើផលិតផលម្ហូបអាហារត្រូវបានចុះបញ្ជីស្របច្បាប់ដែរ ឬទេ។ មូលដ្ឋានទិន្នន័យមាននៅលើគេហទំព័ររបស់ទីភ្នាក់ងារ (www.fda.moph.go.th)។
December 14, 2022 - អន្តរជាតិ
សមាជិកមួយក្រុមរបស់សភា និងព្រឹទ្ធសភាអាមេរិក បានណែនាំច្បាប់ព្រាងថ្មីមួយកាលពីថ្ងៃអង្គារ ដែលនឹងហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក បន្ទាប់ពីការព្រមានពីនាយក FBI និងអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិត ដែលបាននិយាយថា ប្រទេសចិនអាចប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ សម្រាប់ការធ្វើចារកម្ម។ សមាជិកសភាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សេចក្ដីព្រាងនេះ ការពារជនជាតិអាមេរិកដោយការទប់ស្កាត់ និងហាមឃាត់រាល់ប្រតិបត្តិការពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនៅក្នុង ឬស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន រុស្សី និងប្រទេសបរទេសនាំហានិភ័យមួយចំនួនទៀត។ ច្បាប់នេះត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភាលោក Marco Rubio ជាមួយនឹងវិធានការមួយ ដែលត្រូវបានណែនាំនៅក្នុងសភា ដោយសមាជិកបក្សសាធារណរដ្ឋលោក Mike Gallagher និងលោក Raja Krishnamoorthi។ សមាជិកសភាបាននិយាយថា វាមានគោលបំណងការពារជនជាតិអាមេរិកពីសត្រូវបរទេស ដែលអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដើម្បីតាមដានជនជាតិអាមេរិក
December 14, 2022












