- autoadmin
- អន្តរជាតិ
នាយកប្រតិបត្តិ Twitter លោក Elon Musk បានចាប់ផ្តើមការស្ទង់មតិមួយកាលពីថ្ងៃអាទិត្យ ដោយបានសួរអ្នកប្រើប្រាស់ថា តើគាត់គួរចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន ឬយ៉ាងណា។ ការស្ទង់មតិនោះ បានស្នើឱ្យអ្នកប្រើប្រាស់ចុច «បាទ/ចាស» ឬ «ទេ» ក្នុងរយៈពេល ១២ ម៉ោង ហើយលោក Musk បាននិយាយថា លោកនឹងគោរពទៅតាមលទ្ធផលស្រង់មតិ។ ការស្ទង់មតិមួយនោះ ទទួលបានការបោះឆ្នោតជាង ៤ លាន ក្នុងរយៈពេលមួយម៉ោងដំបូង ហើយគ្រោងនឹងបិទនៅម៉ោងប្រហែល ១១:២០ នាទី UTC នៅថ្ងៃចន្ទ។ ជម្រាបដែរថា លោក Musk តែងតែប្រើការស្ទង់មតិស្រដៀងគ្នានៅលើ
December 19, 2022 - អន្តរជាតិ
ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើការសាកល្បងដំណាក់កាលចុងក្រោយដ៏សំខាន់មួយ លើការអភិវឌ្ឍន៍ផ្កាយរណបឈ្លបយកការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ជាមួយគ្នានេះ កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួន ២គ្រាប់ នៅថ្ងៃដដែលនោះផងដែរ។ កាសែតរបស់គណបក្សកាន់អំណាច ដែលចេញផ្សាយនៅថ្ងៃច័ន្ទ បាននិយាយថា រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ ឬ NADA បានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ Sohae ចេញពីភាគពាយព្យរបស់ប្រទេស។ ការសាកល្បងនេះក៏ទំនងជាសំដៅលើការបាញ់មីស៊ីលបាលីស្ទីកចំនួន ២គ្រាប់ របស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។ ប្រទេសនេះបានបាញ់សាកល្បងនូវអ្វីដែលគេជឿថា គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ប៉ុន្តែទីក្រុងព្យុងយ៉ាងបាននិយាយថា ពួកវាគ្រាន់តែជាផ្កាយរណបប៉ុណ្ណោះ។ កាសែតរបស់បក្សកាន់អំណាចក៏និយាយផងដែរថា NADA បានប្រកាសថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ផ្កាយរណបឈ្លបយកការណ៍យោធា លើកដំបូងនៅខែមេសាឆ្នាំក្រោយនេះ។ គួរឱ្យដឹងដែរថា ការអភិវឌ្ឍន៍ផ្កាយរណបនេះ គឺស្ថិតនៅក្នុងផែនការការពារជាតិរយៈពេល ៥ឆ្នាំ
December 19, 2022 - អន្តរជាតិ
ការិយាល័យរបស់មន្ទីរប៉ង់តាហ្គោនថ្មី ដែលបង្កើតឡើងដើម្បីតាមដានរបាយការណ៍នៃវត្ថុហោះហើរដែលមិនស្គាល់អត្តសញ្ញាណ ឬ UFO បានរាយការណ៍ថា ខ្លួនបានទទួលរបាយការណ៍ថ្មីៗរាប់រយរហូតមកទល់ពេលនេះ នេះបើតាមថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារបានឱ្យដឹងកាលពីថ្ងៃសុក្រ។ ការិយាល័យ All-domain Anomaly Resolution Office (AARO) ត្រូវបានបង្កើតកាលពីខែកក្កដា និងទទួលខុសត្រូវមិនត្រឹមតែ UFO នៅលើមេឃប៉ុណ្ណោះទេ ប៉ុន្តែនៅក្រោមទឹក ឬក្នុងលំហរ ក៏ដូចជា UFO ដែលបង្កើតដោយយោធា។ កន្លងមកអ្នកបើកបរយន្តហោះបានឃើញ UFO ជាច្រើន ប៉ុន្តែពួកគេមិនដែលបានរាយការណ៍ឱ្យបានច្រើននោះទេ ដោយសារខ្លាចថាគ្មានអ្នកជឿ ឬខ្មាសគេ ដែលជាហេតុនាំឱ្យមានការបង្កើតការិយាល័យមួយនេះ។ នៅខែមិថុនា ឆ្នាំ២០២១ លោក Sean Kirkpatrick
December 18, 2022 - អន្តរជាតិ
អង្គការសហប្រជាជាតិ UN បានចូលរួមជាមួយសហភាពអឺរ៉ុប EU នៅក្នុងការថ្កោលទោសការសម្រេចចិត្តរបស់ Twitter ក្នុងការព្យួរគណនីរបស់អ្នកកាសែតមួយចំនួន ដែលប្រើប្រាស់បណ្ដាញសង្គមមួយនេះ។ គួរឱ្យដឹងដែរថា អ្នកយកព័ត៌មានរបស់ New York Times, CNN និង Washington Post សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបិទព្យួរគណនី។ អង្គការសហប្រជាជាតិបានបង្ហោះសារថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយមិនមែនជារបស់លេងទេ ខណៈដែលសហភាពអឺរ៉ុប ក៏បានគំរាមដាក់ទណ្ឌកម្មលើ Twitter ផងដែរ។ យ៉ាងណា អ្នកនាំពាក្យរបស់ Twitter បានអះអាងថា ការហាមឃាត់ទាំងនោះ គឺមានពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យទីតាំងផ្ទាល់ខ្លួន។ លោកស្រី Melissa Fleming អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកទំនាក់ទំនងពិភពលោកបាននិយាយថា
December 17, 2022 - អន្តរជាតិ
ការិយាល័យរាជវង្សថៃ បានប្រកាសនៅថ្ងៃសៅរ៍ ទី១៧ ខែធ្នូ នេះថា ព្រះមហាក្សត្រថៃ ព្រះចៅមហា វិជ្ជរ៉ាឡុងកន និងម្ចាស់ក្សត្រី សុធីតា បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ទ្រង់ទាំង ២ ព្រះអង្គ ត្រូវបានគេពិនិត្យអាការរោគនៅយប់ថ្ងៃសុក្រ ហើយការធ្វើតេស្ដបានបញ្ចាក់ថា ទ្រង់វិជ្ជមានជាមួយជំងឺនេះ។ ទោះយ៉ាងណាក៏ដោយ ព្រះអង្គទាំង ២ មានព្រះរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ការិយាល័យបាននិយាយថា ក្រុមវេជ្ជបណ្ឌិតបានផ្តល់ថ្នាំ និងបានណែនាំព្រះអង្គទាំង ២ ឱ្យចៀសវាងការបំពេញព្រះរាជកិច្ចមួយរយៈសិន។ មុននេះ បុត្រីច្បងរបស់ព្រះចៅមហា វិជ្ជរ៉ាឡុងកន គឺព្រះនាង បច្ចរ៉ាគិត្យាផា នរិន្ទ្រៈ ទិព្វាវត្តី (Bajrakitiyabha Narendira Debyavati)
December 17, 2022 - អន្តរជាតិ
គ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្ររដ្ឋតិចសាស់ បានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រ នៅតំបន់ភាគខាងលិចនៃរដ្ឋ ដែលជាជម្រកនៃសកម្មភាពប្រេង និងហ្គាស ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសទេ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា គ្រោះរញ្ជួយដីនោះមានកម្រិត ៥.៤រ៉ិចទ័រ ហើយបានវាយប្រហារនៅវេលាម៉ោង ៥ និង ៣៥នាទីល្ងាច ម៉ោងក្នុងស្រុក។ វាស្ថិតនៅចំកណ្តាលប្រហែល ២២ គីឡូម៉ែត្រ ខាងជើងឆៀងខាងលិចនៃតំបន់ Midland ជាមួយនឹងជម្រៅប្រហែល ៩ គីឡូម៉ែត្រ។ ការិយាល័យសេវាកម្មអាកាសធាតុជាតិនៅ Midland បានសរសេរថា៖«វាទំនងជាការរញ្ជួយដីខ្លាំងបំផុតទី៤ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋតិចសាស់!» អ្នកជំនាញភូគព្ភសាស្ត្រ Jana Pursley នៅមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីជាតិរបស់ USGS ក្នុងរដ្ឋ
December 17, 2022 - អន្តរជាតិ
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ការពារជាតិមួយ ដែលមានរួមបញ្ចូលទាំងជំនួយយោធារហូតដល់ ១០ ពាន់លានដុល្លារ សម្រាប់កោះតៃវ៉ាន់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ព្រឹទ្ធសភាបានអនុម័តច្បាប់ស្តីពីការអនុញ្ញាតជំនួយការពារជាតិឆ្នាំ២០២៣ ឬ NDAA ដោយសំឡេងយ៉ាងច្រើនលើសលប់កាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីព្រាងច្បាប់នេះបានអនុញ្ញាតឱ្យមានការចំណាយលើវិស័យការពារជាតិចំនួន ៨៥៨ ពាន់លានដុល្លារ រួមទាំងរហូតដល់ ១០ ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សម្រាប់តៃវ៉ាន់ ដែលប្រឈមនឹងការកើនឡើងសម្ពាធយោធាពីប្រទេសចិន។ លើសពីនេះ វាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកផ្តល់អាវុធដល់តៃវ៉ាន់ ដែលមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារ រាល់ឆ្នាំសារពើពន្ធ។ ច្បាប់នេះបែងចែកថវិកាជាង ១០ ពាន់លានដុល្លារ ដល់មូលនិធិដើម្បីពង្រឹងសមត្ថភាពការពារនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចំពេលមានការកើនឡើងនៃវត្តមានយោធារបស់ប្រទេសចិន។ វាក៏ផ្តល់ជំនួយយោធាចំនួន ៨០០ លានដុល្លារ
December 16, 2022 - អន្តរជាតិ
ក្រសួងសុខាភិបាលថៃបានព្រមានប្រជាពលរដ្ឋរបស់ខ្លួន មេត្តាកុំពិសាគ្រឿងស្រវឹង ដើម្បីរក្សាកម្តៅក្នុងខ្លួននៅរដូវរងាឱ្យសោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ លោកវេជ្ជបណ្ឌិត Manus Potaporn អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ប្រជាជននៅភាគខាងជើង និងភាគឦសាន ជារឿយៗមានការយល់ខុសថា ការផឹកស្រាធ្វើឱ្យរាងកាយមានភាពកក់ក្តៅក្នុងរដូវរងា។ តាមពិតទៅ ការផឹកស្រាធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែករីកធំ ហើយធ្វើឱ្យរាងកាយមានអារម្មណ៍ក្តៅ ប៉ុន្តែនឹងត្រឡប់មកជាត្រជាក់វិញយ៉ាងលឿនបំផុត ដែលបណ្តាលឱ្យរាងកាយទៅជាខ្វះកម្តៅ (hypothermia) ដែលអាចនាំឱ្យខូចសរីរាង្គ និងស្លាប់»។ លោកបណ្ឌិត Manus Potaporn បានបន្ថែមថា ជាតិអាល់កុលក៏ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយផងដែរ ដោយបង្កើនហានិភ័យ ឆាប់ងងុយដេក ឬឆាប់ដេកលក់ក្នុងអាកាសធាតុត្រជាក់ ដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅ។ លោកក៏បានកត់សម្គាល់ផងដែរ ពីផលប៉ះពាល់អវិជ្ជមាននៃគ្រឿងស្រវឹងលើគ្រួសារ និងសហគមន៍
December 16, 2022 - អន្តរជាតិ
មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (European Union) បានយល់ព្រមផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសរុបចំនួន ១៨ ពាន់លានអឺរ៉ូ ឬប្រហែល ១៩ ពាន់លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ ពួកគេបានសម្រេចចិត្តបញ្ជូនប្រាក់ទៅឱ្យអ៊ុយក្រែននៅឆ្នាំក្រោយ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើប្រទេសនេះនៅតែមានជាបន្តបន្ទាប់។ ពួកគេបាននិយាយថា ប្រាក់នេះមានគោលបំណងថែរក្សាសេវាសាធារណៈ និងជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលត្រូវបានបំផ្លាញដោយយោធារុស្ស៊ី។ ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំនេះ ក៏បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលការហាមឃាត់លើការនាំចូលរបស់រុស្ស៊ីជាច្រើន។ បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖«យើងមានសម្ពាធជាយូរមកហើយ ជាមួយនឹងសង្គ្រាមដ៏សាហាវដែលរុស្ស៊ីកំពុងដឹកនាំប្រឆាំងនឹងអ៊ុយក្រែន ដូច្នេះយើងបានធ្វើសកម្មភាពរួបរួម និងមានល្បឿនលឿនមិនធ្លាប់មានពីមុនមក»។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសលីទុយអានី ដែលបាននិងកំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី បានសម្ដែងការមិនពេញចិត្ត
December 16, 2022 - អន្តរជាតិ
តៃវ៉ាន់បានព្រាងធ្វើវិសោធនកម្មច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ទណ្ឌកម្មលើការផ្សព្វផ្សាយវីដេអូ «deepfake» ឬរូបភាពក្លែងក្លាយ ដែលបង្កើតឡើងដោយ AI ។ ការកែប្រែនេះក៏មានគោលបំណងទប់ស្កាត់ការជ្រៀតជ្រែកពីភាគីខាងក្រៅ នៅក្នុងការបោះឆ្នោតរបស់តៃវ៉ាន់ផងដែរ។ វិសោធនកម្មដែលបានស្នើឡើងនេះ នឹងអនុញ្ញាតឱ្យបេក្ខភាពបោះឆ្នោត សួរប្រតិបត្តិករគេហទំព័រ និងអ្នកផ្សេងទៀត ឱ្យកំណត់ការចូលប្រើ ឬលុបវីដេអូ deepfake ប្រសិនបើប៉ូលីសបញ្ជាក់ថា ខ្លឹមសារនោះក្លែងក្លាយ។ ការចែកចាយវីដេអូ deepfake ដើម្បីប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត អាចក្លាយជាបទល្មើសនាំឱ្យមានការដាក់ទោស។ ការកែប្រែនេះក៏រួមបញ្ចូលផងដែរ នូវការហាមប្រាមលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គភាពផ្សេងទៀត ដែលដំណើរការការផ្សាយពាណិជ្ជកម្មយុទ្ធនាការដែលផ្តល់មូលនិធិដោយបុគ្គល ឬក្រុមនៅក្រៅប្រទេសនៅខាងក្រៅតៃវ៉ាន់។ ចំណាត់ការនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតៃវ៉ាន់ដែលថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីរៀបចំមតិសាធារណៈ និងលទ្ធផលបោះឆ្នោត។ ខុទ្ទកាល័យរបស់តៃវ៉ាន់គ្រោងនឹងបញ្ជូនសេចក្តីព្រាងវិសោធនកម្មទៅសភា ហើយមានបំណងអនុម័តវាមុនពេលការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៤៕ អត្ថបទ៖
December 16, 2022












