- autoadmin
- អន្តរជាតិ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនកំពុងចូលរួមក្នុងសមយុទ្ធយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ចំពេលមានការរំពឹងទុកថា រុស្ស៊ីប្រហែលជាកំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យចូលរួមបន្ថែមទៀតនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអំពីសមយុទ្ធដែលកំពុងបន្ដនៅបេឡារុស្ស ហើយបានបង្ហាញរូបភាពមួយចំនួនរបស់សមយុទ្ធផងដែរ។ ខ្លួនមិនបានបង្ហាញថា តើការធ្វើសមយុទ្ធធ្វើឡើងនៅទីណានោះទេ ប៉ុន្តែបាននិយាយថា រុស្ស៊ី និងបេឡារុស្ស រួបរួមគ្នាជាធ្លុងមួយ ដោយបន្ថែមថា ព្រឹត្តិការណ៍ហ្វឹកហ្វឺនប្រយុទ្ធត្រូវបានប្រារព្ធធ្វើទាំងពេលថ្ងៃ និងពេលយប់។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រមុខការពារជាតិរុស្ស៊ីលោក Sergei Shoigu ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស្ស អមដោយអង្គភាពយោធា និងបានជួបជាមួយប្រធានាធិបតី Alexander Lukashenko ។ វិទ្យាស្ថានសម្រាប់ការសិក្សាអំពីសង្គ្រាម ដែលជាអ្នកគិតគូររបស់សហរដ្ឋអាមេរិក និយាយថា រុស្ស៊ីហាក់ដូចជាកំពុងព្យាយាមដាក់សម្ពាធប្រទេសបេឡារុស្សឱ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ជាក់ស្តែងកាលពីខែតុលា ប្រទេសទាំង ២ បានបង្កើតអង្គភាពប្រតិបត្តិការរួមគ្នាមួយ
December 10, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak គ្រោងនឹងប្រកាសពីកិច្ចសហការរួមគ្នា រវាងចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន ដើម្បីបង្កើតយន្តហោះចម្បាំងថ្មីមួយដែលប្រើបច្ចេកវិទ្យា AI នេះបើតាមការឱ្យដឹងដោយ BBC។ នាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ការបណ្តាក់ទុនរួមគ្នានេះ មានគោលបំណងបង្កើតការងាររាប់ពាន់កន្លែងនៅចក្រភពអង់គ្លេស ក៏ដូចជាពង្រឹងទំនាក់ទំនងសន្តិសុខរវាងប្រជាជាតិជាដៃគូ។ គ្រប់ភាគីនឹងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ដែលនឹងចូលបម្រើការងារនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ហើយវាក៏នឹងត្រូវជំនួសយន្តហោះ Typhoon ផងដែរ។ ការអភិវឌ្ឍន៍របស់វាកំពុងដំណើរការ ជាមួយនឹងគោលបំណងបង្កើតយន្តហោះប្រយុទ្ធដែលនឹងផ្តល់នូវល្បឿនលឿន ប្រើប្រាស់ឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ ហើយប្រើតែបច្ចេកវិទ្យាយ AI ដើម្បីជួយអ្នកបើកយន្តហោះ នៅពេលដែលពួកគេមានភាពតានតឹងខ្លាំង ឬស្ថិតក្រោមភាពតានតឹងខ្លាំង។ វាក៏អាចហោះហើរបានដោយគ្មានការចាប់កាន់ពីអ្នកបើកយន្តហោះ ប្រសិនបើចាំបាច់ ហើយអាចបាញ់មីស៊ីលលឿនជាងសំឡេង Hypersonic ទៀតផង។
December 9, 2022 - អន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គ្រោងនឹងធ្វើការអ៊ិនគ្រីបទិន្នន័យរបស់អ្នកប្រើប្រាស់ រក្សាទុកក្នុងនៅលើ Cloud ។ វិធានការនេះគឺមានគោលបំណងជំរុញសន្តិសុខ ប៉ុន្តែក៏បានបង្កើនការព្រួយបារម្ភមួយចំនួនផងដែរ។ ក្រុមហ៊ុននិយាយថា ខ្លួននឹងអ៊ិនគ្រីបទិន្នន័យដូចជា៖ រូបថត និងសារ ទុកនៅលើ Cloud ។ Apple បានឱ្យដឹងថា មុខងារនេះនឹងមានសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ និងទូទាំងពិភពលោកនៅឆ្នាំក្រោយ។ កំណត់ត្រាបង្ហាញថា ការបំពានទិន្នន័យផ្ទាល់ខ្លួនកាលពីឆ្នាំមុនតែមួយមានរហូតដល់ ១.១ ពាន់លានករណី ហើយ Apple និយាយថា ការអ៊ិនគ្រីបរបស់ខ្លួនអាចការពារការបំពានបែបនេះឱ្យបានយ៉ាងទូលំទូលាយ។ ប៉ុន្តែអ្នកជំនាញមួយចំនួនបានចង្អុលបង្ហាញថា ការអ៊ិនគ្រីបអាចរារាំងការស៊ើបអង្កេតរបស់អាជ្ញាធរអនុវត្តច្បាប់នៅជុំវិញពិភពលោក។ នាពេលកន្លងមក Apple ក៏ធ្លាប់បានច្រានចោលសំណើពីអ្នកអនុវត្តច្បាប់ ដែលស្នើឱ្យមានដោះសោរស្មាតហ្វូនដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ប៉ុន្តែក្នុងករណីខ្លះ Apple
December 9, 2022 - អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines Corp. បានក្លាយជាក្រុមហ៊ុនទទួលបានយន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតនៅប្រទេសចិនដំបូងគេកាលពីថ្ងៃសុក្រ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងមហិច្ឆតារបស់ចិនលើវិស័យអាកាសចរណ៍ ខណៈដែលប្រទេសចិនចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតយន្ដហោះដូចជា Airbus SE និង Boeing Co.។ យន្តហោះ C919 ផលិតដោយក្រុមហ៊ុន Commercial Aircraft Corp of China Ltd (Comac) គឺជាយន្តហោះមួយក្នុងចំណោម ៥ ដែលត្រូវបានកក់ទិញដោយ China Eastern ដើម្បីដឹកជញ្ជូនដល់ឆ្នាំ២០២៣។ វាគ្រោងនឹងចាប់ផ្តើមហោះហើរពាណិជ្ជកម្ម នៅនិទាឃរដូវក្នុងប្រទេសចិន។
December 9, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋកូរ៉េខាងត្បូងអាចនឹងមានអាយុតិចជាងមុន ១ ឬ ២ឆ្នាំ នៅលើឯកសារផ្លូវការរបស់ពួកគេ ដោយសារតែសភារបស់ប្រទេសនេះ ទើបតែបានអនុម័តច្បាប់ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីលុបចោលវិធីរាប់អាយុតាមបែបប្រពៃណី។ ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធដែលគេហៅថា «ប្រព័ន្ធអាយុកូរ៉េ» នឹងមិនត្រូវបានអនុញ្ញាតនៅលើឯកសារផ្លូវការទៀតទេ។ មានតែវិធីសាស្ត្រស្តង់ដារ និងទទួលស្គាល់ជាអន្តរជាតិប៉ុណ្ណោះ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ ដើម្បីកាត់បន្ថយការភាន់ច្រឡំ និងដើម្បីឱ្យមានប្រព័ន្ធដូចគ្នាជាមួយពិភពលោក។ បច្ចុប្បន្ននេះ វិធីសាស្ត្រគណនាដែលប្រើយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសកូរ៉េគឺ «ប្រព័ន្ធអាយុកូរ៉េ» ដែលមនុស្សម្នាក់មានអាយុ ១ឆ្នាំ ចាប់តាំងពីពេលកើតភ្លាម ហើយកើន ១ឆ្នាំទៀត នៅពេលឈានចូលដល់ឆ្នាំថ្មី។ ការរាប់បែបនេះ ធ្វើឱ្យពលរដ្ឋម្នាក់នោះ មានអាយុចាស់ជាងអាយុពិតរហូតដល់ ២ឆ្នាំ។ ការរាប់មួយប្រភេទទៀត
December 9, 2022 - អន្តរជាតិ
ប្រទេសអ៊ីរ៉ង់បានប្រហារជីវិតបាតុករម្នាក់ សម្រាប់ឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្តក្នុងអំឡុងពេលនៃការតវ៉ាទូទាំងប្រទេសដែលកំពុងតែបន្ត។ គាត់ជាមនុស្សដំបូងគេដែលត្រូវគេប្រហារជីវិតទាក់ទងនឹងភាពចលាចលប្រឆាំងរដ្ឋាភិបាលថ្មីៗនេះ ដោយត្រូវបានចោទប្រកាន់ពីបទបិទផ្លូវ និងវាយប្រហារសមាជិកកងកម្លាំងសន្តិសុខដោយកាំបិត។ គាត់ត្រូវបានចាប់ខ្លួននៅក្នុងខែកញ្ញា ហើយត្រូវបានកាត់ទោសកាលពីខែមុន ក្រោមបទចោទប្រកាន់ «ធ្វើសង្រ្គាមប្រឆាំងនឹងព្រះ»។ ជម្រាបដែរថា ការតវ៉ានៅប្រទេសអ៊ីរ៉ង់ បានបន្តអូសបន្លាយជិត ២៣ខែមកហើយ នៅទូទាំងប្រទេសនេះ។ ការផ្ទុះឡើងកាន់តែខ្លាំង គឺបន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថា មិនបានពាក់កន្សែងក្របក្បាល Hijab ទៅតាមច្បាប់សាសនារបស់ប្រទេស។ គួរឱ្យដឹងដែរថា អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរអ៊ីរ៉ង់បានចូលរួមក្នុងការបង្រ្កាប ដោយបានធ្វើការចាប់ខ្លួនបាតុករជាច្រើននាក់ និងបានសម្លាប់មនុស្សជាង ៣០០នាក់៕ អត្ថបទ៖ លីដា ប្រភព៖ NHK
December 9, 2022 - អន្តរជាតិ
បុរសវៀតណាមម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក ១៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទមនុស្សឃាតកាលពីថ្ងៃពុធ ក្រោយពីគាត់បានសម្លាប់ចោរលួចឆ្កែរបស់គាត់។ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំមុន ជនជាប់ចោទឈ្មោះថា Lai Van Tho អាយុ ៦៦ឆ្នាំ បានដឹងមកថា បុគ្គលឈ្មោះ Vo Thanh Trung និងក្រុមគ្នីគ្នា បានលួចឆ្កែរបស់គ្រួសារគាត់ ហើយគាត់ និងកូនប្រុស ២ នាក់ផ្សេងទៀត ក៏បានចូលទៅប្រឈមមុខគ្នាជាមួយក្រុមនោះ។ នៅពេលដែលក្រុមរបស់បុគ្គលឈ្មោះ Trung ចាប់ផ្តើមប្រើប្រដាប់ឆក់ និងកាំបិតមកលើពួកគាត់, លោក Tho និងកូនប្រុសរបស់គាត់ ក៏បានរើសដំបងឬស្សីវាយតបទៅវិញ។ បន្ទាប់មកក្រុមទាក់ឆ្កែបានព្យាយាមរត់គេចខ្លួន ហើយលោតចូលទៅក្នុងប្រឡាយមួយនៅក្នុងស្រុក
December 8, 2022 - អន្តរជាតិ
ទស្សនាវដ្ដី Time បានដាក់នាមប្រធានាធិបតី Volodymyr Zelensky «ជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២២» សម្រាប់ការការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ជម្រាបដែរថា ពានរង្វាន់នេះគឺតែងតែផ្ដល់ឱ្យលើបុគ្គល ឬអង្គភាព ដែលទស្សនាវដ្ដីព័ត៌មានអាមេរិកមួយនេះ ចាត់ទុកថាមានឥទ្ធិពលខ្លាំងបំផុតលើព្រឹត្តិការណ៍ពិភពលោកក្នុងរយៈពេល ១២ ខែកន្លងមក។ Time បានសរសេរថា៖«គោលដៅរបស់រុស្ស៊ីនៅពេលចាប់ផ្តើមការលុកលុយគឺដើម្បីសម្លាប់ ឬចាប់យកលោក Zelensky និងកាត់ផ្តាច់រដ្ឋាភិបាលរបស់គាត់»។ អ្នកនិពន្ធរបស់ Time គឺលោក Edward Felsenthal បាននិយាយថា ទោះបីជាស្ថានភាពបែបណាក៏ដោយ លោក Zelensky បានធ្វើការសម្រេចចិត្តមិនរត់ចេញពីទីក្រុងគៀវឡើយ ហើយជំនួសវិញដោយស្នាក់នៅ និងប្រមូលផ្តុំការគាំទ្រ នៅក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្រាប់បែករុស្ស៊ីបានចាប់ផ្តើមធ្លាក់ចុះនៅថ្ងៃទី២៤ ខែកុម្ភៈ។ លោកបានបន្ថែមថា
December 8, 2022 - អន្តរជាតិ
ទីភ្នាក់ងារភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារខេត្តជ្វាខាងលិច របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ។ ទីភ្នាក់ងារនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយ ២២ គីឡូម៉ែត្រពីទីក្រុង Sukabumi ក្នុងជម្រៅ ១០៤ គីឡូម៉ែត្រ។ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនេះទេ។ រំលឹកដែរថា កាលពីខែមុននេះ ប្រទេសឥណ្ឌូនេស៊ីក៏មានការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ នៅខេត្តជ្វាខាងលិចដូចគ្នានេះ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៣១នាក់៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
December 8, 2022 - អន្តរជាតិ
សភារបស់ប្រទេសប៉េរូបានបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីបណ្តេញប្រធានាធិបតី Pedro Castillo ចេញពីតំណែង នៅក្នុងសវនាការមួយ លើការចោទប្រកាន់ពីបទពុករលួយ។ លោក Castillo ដែលជាអ្នកឆ្វេងនិយម និងជាអតីតគ្រូបង្រៀនរូបនេះ បានធ្វើការទម្លាក់លោកស្រី Keiko Fujimori ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី Alberto Fujimori នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមិថុនាឆ្នាំមុន។ ប៉ុន្តែការគ្រប់គ្រងរបស់លោក Castillo មិនមានស្ថិរភាពតាំងពីដើមមក ខណៈត្រូវប្រឈមនឹងសំឡេងប្រឆាំងជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដោយសារវាផ្ទុយពីរដ្ឋធម្មនុញ្ញ។ កាលពីថ្ងៃពុធ លោក Castillo បានប្រកាសភ្លាមៗក្នុងសុន្ទរកថាតាមទូរទស្សន៍ថា លោកកំពុងធ្វើការរំលាយសភា ដំឡើងរដ្ឋាភិបាលគ្រាអាសន្ន និងដាក់បម្រាមគោចរពេលយប់។ ក្រុមអ្នកសង្កេតការណ៍ជឿថា សកម្មភាពនេះគឺជាការឆ្លើយតបទៅនឹងនីតិវិធីចោទប្រកាន់របស់សភា ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសភានៅថ្ងៃដដែលនោះ។ ប៉ុន្តែសមាជិកសភាបានបន្តការកាត់ក្តី ហើយជាង ២
December 8, 2022












