- autoadmin
- អន្តរជាតិ
ក្រុមហ៊ុន Meta គ្រោងនឹងចាប់ផ្តើមការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនៅសប្តាហ៍នេះ ដែលនឹងអាចប៉ះពាល់ដល់បុគ្គលិករាប់ពាន់នាក់ នេះបើតាមកាសែត Wall Street Journal ដែលបានរាយការណ៍នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ Meta បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើរបាយការណ៍របស់ WSJ នោះទេ។ ជាក់ស្ដែង Meta កាលពីក្នុងខែតុលា ក៏បានព្យាករណ៍ពីការចុះខ្សោយប្រចាំត្រីមាស ខណៈដែលការចំណាយកាន់តែច្រើននៅឆ្នាំក្រោយ នឹងកាត់បន្ថយតម្លៃទីផ្សារភាគហ៊ុនរបស់ Meta ប្រហែល ៦៧ ពាន់លានដុល្លារ ដែលជាការបន្ថែមការខាតបង់ជាងកន្លះពាន់ពាន់លានដុល្លារ ដែលបាត់បង់រួចហើយនៅឆ្នាំនេះ។ ការចុះថយនេះបានកើតឡើងនៅពេលដែល Meta កំពុងប្រឈមនឹងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ចសកល ដូចជាការប្រកួតប្រជែងពី TikTok
November 7, 2022 - អន្តរជាតិ
មនុស្សចំនួន ១៩នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ប្រទេសតង់ហ្សានី បានធ្លាក់ចូលទៅក្នុងបឹង Victoria ក្នុងអាហ្វ្រិកខាងកើតកាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍ Precision Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់តង់ហ្សានី ដែលប្រតិបត្តិការជើងហោះហើរនេះ បាននិយាយថា យន្តហោះមួយនេះបានហោះចេញពីទីក្រុង Dar es Salaam ដ៏ធំបំផុតរបស់ប្រទេសតង់ហ្សានី ហើយបានធ្លាក់ខណៈពេលកំពុងព្យាយាមចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Bukoba ភាគពាយព្យរបស់ប្រទេស។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា ក្នុងចំណោមអ្នកដំណើរទាំង ៣៩ នាក់ និងសមាជិកអាកាសយានិកចំនួន ៤ នាក់ គឺមាន ២៤ នាក់ នៅរស់រានមានជីវិត។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញថា យន្តហោះស្ទើរតែលិចទឹកទាំងស្រុង
November 7, 2022 - អន្តរជាតិ
ទីភ្នាក់ងារណាសា (NASA) បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមបេសកកម្មនៅឆ្នាំ២០២៣ ដើម្បីរុករកអាចម៍ផ្កាយមួយ ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ក្វាទ្រីលានដុល្លារ ($10,000,000,000,000,000,000,000) ដែលគ្រប់គ្រាន់ក្នុងការធ្វើឱ្យមនុស្សគ្រប់គ្នានៅលើផែនដីក្លាយជាមហាសេដ្ឋីបាន។ បេសកកម្ម Psyche មានគោលបំណងស្ទាបស្ទង់មើលអាចម៍ផ្កាយ Psyche ដែលសម្បូរដោយលោហធាតុទំហំ ១៤០ម៉ាយ ដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យរវាងភពអង្គារ និងភពព្រហស្បតិ៍។ យោងតាមមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសាបានឱ្យដឹងថា អាចម៍ផ្កាយមួយនេះមានលក្ខណៈប្លែកពីគេ ដោយសារវាមើលទៅដូចជា «ស្នូលដែក-នីកែលរបស់ភពផែនដីពេលកកើតដំបូង»។ អាចម៍ផ្កាយ Psyche (សាយឃី) ត្រូវបានផ្សំឡើងពីវត្ថុធាតុស្រដៀងនឹងវត្ថុដែលរកឃើញនៅក្នុងស្នូលរបស់ផែនដី ដោយទស្សនាវដ្តី Forbes បានរាយការណ៍ថា ស្នូលនេះត្រូវបានគេគិតថា
November 4, 2022 - អន្តរជាតិ
កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនបានបាញ់កាំភ្លើងធំប្រហែល ៨០គ្រាប់ ចូលទៅក្នុងតំបន់ព្រំដែនសមុទ្រពេញមួយយប់ ខណៈរដ្ឋមន្ត្រីការពារជាតិមកពីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ រំលឹកផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប៉ុន្តែបរាជ័យ ដែលឱ្យជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបន្តសមយុទ្ធដែនអាកាស Vigilant Storm ដែលវាបានធ្វើឱ្យទីក្រុងព្យុងយ៉ាងកាន់តែខឹងសម្បារ។ ចាប់ផ្តើមភ្លាមៗមុនពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ យោធាកូរ៉េខាងត្បូងបាននិយាយថា គ្រាប់កាំភ្លើងធំច្រើនជាង ៨០គ្រាប់ ត្រូវបានបាញ់ចូលទៅក្នុងសមុទ្រដោយកូរ៉េខាងជើង នៅក្នុងអ្វីដែលខ្លួននិយាយថា ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងត្បូងក៏បានចេញការព្រមានទៅកាន់កូរ៉េខាងជើងជុំវិញការបាញ់នេះផងដែរ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee
November 4, 2022 - អន្តរជាតិ
Twitter នឹងប្រាប់បុគ្គលិកតាមអ៊ីមែលនៅថ្ងៃសុក្រនេះ ថាតើពួកគេត្រូវបានបញ្ឈប់ពីការងារឬអត់ ខណៈបិទការិយាល័យរបស់ខ្លួនជាបណ្ដោះអាសន្ន និងរារាំងការចូលប្រើប្រាស់បុគ្គលិក បន្ទាប់ពីមានភាពមិនច្បាស់លាស់មួយសប្តាហ៍អំពីអនាគតរបស់ក្រុមហ៊ុន ក្រោមម្ចាស់ថ្មីគឺលោក Elon Musk ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកថា ខ្លួននឹងជូនដំណឹងដល់បុគ្គលិកនៅម៉ោង ៩ព្រឹក នៅថ្ងៃសុក្រ (ម៉ោង 12 ថ្ងៃត្រង់ EDT/1600 GMT) អំពីការកាត់បន្ថយបុគ្គលិកនេះ។ អ៊ីមែលដែលបានផ្ញើកាលពីថ្ងៃព្រហស្បតិ៍ ដែលឃើញដោយ រ៉យទ័រ បាននិយាយថា៖«នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ Twitter នៅលើផ្លូវដែលមានសុខភាពល្អ យើងនឹងឆ្លងកាត់ដំណើរការដ៏លំបាកនៃការកាត់បន្ថយកម្លាំងពលកម្មសកលរបស់យើងនៅថ្ងៃសុក្រនេះ»។ Twitter បាននិយាយថា ការិយាល័យរបស់ខ្លួននឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការចូលប្រើប្រាស់ទាំងអស់នឹងត្រូវផ្អាកក្នុងគោលបំណង ដើម្បីជួយធានាសុវត្ថិភាពរបស់បុគ្គលិកម្នាក់ៗ ក៏ដូចជាប្រព័ន្ធ Twitter
November 4, 2022 - អន្តរជាតិ
ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យារបស់ថៃ (GISTDA) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីជូនដំណឹងដល់ខេត្តចំនួន ១១ របស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នចំពោះបំណែកគ្រាប់រ៉ុក្កែត ដែលអាចនឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកស្រាវជ្រាវជនជាតិថៃ និងជាអ្នកឯកទេសខាងមេកានិចគន្លងមកពី GISTDA គឺលោក Sittporn Chamnarnsin បានរាយការណ៍ថា រ៉ុក្កែតចិន Longmarch 5B-4Y ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅថ្ងៃសៅរ៍នេះ។ ឥឡូវនេះ រ៉ុក្កែតកំពុងស្ថិតនៅក្នុងបរិយាកាសផែនដី ដែលមានចម្ងាយប្រហែល ១៧៧ គីឡូម៉ែត្រពីផ្ទៃដី។ គ្រាប់រ៉ុក្កែតទាំងមូលមានទម្ងន់ ២១.៦ តោន ប៉ុន្តែអ្នកជំនាញមិនរំពឹងថា គ្រាប់រ៉ុក្កែតនឹងធ្លាក់មកលើប្រទេសថៃទាំងព្រមនោះទេ
November 3, 2022 - អន្តរជាតិ
បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ម្ចាស់ថ្មីរបស់បណ្ដាញ Twitter និងមានតួនាទីជា «Chief Twit» គឺលោក Elon Musk គ្រោងនឹងដកបុគ្គលិកចំនួន ៣ ៧០០ នាក់ ចេញពីក្រុមហ៊ុន ដែលស្មើនឹងប្រមាណពាក់កណ្តាលនៃចំនួនបុគ្គលិកសរុប នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយការចំណាយ។ លោក Musk និងក្រុមទីប្រឹក្សារបស់គាត់ ត្រូវបានគេរាយការណ៍ថា នៅតែស្ថិតក្នុងគម្រោងបញ្ឈប់ការងារបុគ្គលិក ប៉ុន្តែជម្រើសមួយដែលពួកគេកំពុងពិចារណា គឺការផ្តល់ប្រាក់បៀវត្សរ៍ចំនួន ៦០ថ្ងៃ សម្រាប់បុគ្គលិកដែលត្រូវដកចេញ។ សម្រាប់អ្នកដែលមិនត្រូវបានដកចេញ ក៏ប្រហែលជាត្រូវត្រឡប់មកធ្វើការនៅការិយាល័យវិញផងដែរ។ Bloomberg បាននិយាយថា លោក Musk មានគម្រោងបញ្ចប់គោលនយោបាយការងារពីគ្រប់ទិសទីរបស់ Twitter និងសុំឱ្យបុគ្គលិករាយការណ៍ទៅការិយាល័យ
November 3, 2022 - អន្តរជាតិ
រដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃ (FDA) បានព្រមានប្រជាជនរបស់ខ្លួន ឱ្យពិនិត្យមើលកញ្ចប់អាហារសមុទ្រដោយប្រុងប្រយ័ត្ន បន្ទាប់ពីមឹកដែលនាំចូលពីប្រទេសចិនត្រូវបានរកឃើញថា មានផ្ទុកសារធាតុកាត់មីញ៉ូម (Cadmium) លើសពីស្តង់ដារសុវត្ថិភាព។ សេចក្តីប្រកាសរបស់ FDA បានធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីការត្រួតពិនិត្យដោយចៃដន្យនៅប៉ុស្តិ៍ត្រួតពិនិត្យអាហារ និងឱសថ Lat Krabang ក្នុងខែឧសភាឆ្នាំនេះ។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានរកឃើញកញ្ចប់នៃមឹកកកដែលនាំចូលពីប្រទេសចិន មានផ្ទុកសារធាតុកាត់មីញ៉ូមប្រមាណ ៣.២៧ មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដារសុវត្ថិភាពដែលតម្រូវឱ្យមានតិចជាង ២ មីលីក្រាម ក្នុងមួយគីឡូក្រាម។ FDA បាននិយាយថា អាហារសមុទ្រនេះត្រូវបានផលិតដោយក្រុមហ៊ុន Fujian Minwell Food Industrial Ltd នៅក្នុងប្រទេសចិន
November 3, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីការប៉ុនប៉ងបិទការនាំចេញកសិផលពីអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការការពាររយៈពេលវែងសម្រាប់ការនាំចេញនេះ។ រំលឹកដែរថា រុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានផ្អាកដោយគ្មានកំណត់នូវការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួលការនាំចេញកសិផលពីអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្ស៊ី កាលពីក្នុងខែកក្កដា ដោយមានការសម្របសម្រួលដោយ UN និងប្រទេសទួរគី ដោយកិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ដំណើរការឡើងវិញដោយគ្មានបញ្ហា ចំពេលមានការប្រយុទ្ធគ្នាជាបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងនៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអង្គារលោក Zelenskyy បាននិយាយថា ច្រករបៀងត្រូវការការការពារដែលអាចទុកចិត្តបាន និងយូរអង្វែង ដោយកត់សម្គាល់ថា ការផ្គត់ផ្គង់អាហារមានស្ថេរភាពដល់ពិភព គឺត្រូវតែមានការយកចិត្តទុកដាក់បំផុត។ គាត់បាននិយាយថា «នេះគឺជាបញ្ហានៃជីវិតរបស់មនុស្សរាប់សិបលាននាក់»។ អង្គការសហប្រជាជាតិ និងប្រទេសទួរគី កំពុងធ្វើការដើម្បីសម្រេចបានការដឹកជញ្ជូនស្បៀងអាហារពីអ៊ុយក្រែន ដោយគ្មានការចូលរួមពីរុស្ស៊ី។ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ
November 2, 2022 - អន្តរជាតិ
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) តាមរយៈសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធនេះបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលប្រហែល ១០ ប្រភេទផ្សេងៗគ្នា រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយខ្លីឆ្ពោះទៅទិសខាងលិច និងខាងកើត។ JCS មុននេះបានបញ្ជាក់ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ត្រូវបានបាញ់បង្ហោះ ហើយក្នុងនោះមានមួយគ្រាប់បានធ្លាក់ចូលទៅក្នុងទឹកចម្ងាយ ៥៧ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Sokcho ភាគខាងកើតរបស់កូរ៉េខាងត្បូង និងមួយទៀត ឆ្ពោះទៅកាន់កោះ Ulleung មុនពេលធ្លាក់ចូលទៅក្នុងទឹក ដែលជំរុញឱ្យអាជ្ញាធរមូលដ្ឋានកូរ៉េខាងត្បូង ចេញសេចក្តីប្រកាសអាសន្នដែនអាកាស។ JCS បាននិយាយថា វាគឺជាលើកទី ១ ហើយ ដែលមីស៊ីលផ្លោងរបស់កូរ៉េខាងជើងបានធ្លាក់នៅជិតដែនទឹកកូរ៉េខាងត្បូង។ វាបាននិយាយថា៖«យើងប្រកាសថា យោធារបស់យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ យោធារបស់យើងបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ
November 2, 2022












